Kh Audiobooks៚

ខ្សែរជីវិតរបស់ខុងជឺ - Kong Zi- Kh Audiobook


Listen Later

ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ
ទស្សនៈអប់រំសីលធម៌របស់ ខុង ជឺ (៥៥១‍‌-៥៧៩ មុន​ គ.ស.)
តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ហើយ​មានលក្ខណៈ ជាសាសនាផង ជាការអប់រំផង ជាច្បាប់សីលធម៌ផងដែរ។ ខុង ជឺ មាន​លក្ខណៈ​ជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហាសីលធម៌ គុណធម៌ មនុស្សធម៌ ជា​ពិសេសចំពោះជនជាតិចិននាសម័យនោះ។
ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកប​ដោយ​ភាពត្រឹមត្រូវមានគុណធម៌ និងករុណា។ ការរស់នៅល្អ គឺអាចសម្រេចបាន​តែនៅក្នុង​ទំនាក់​ទំនងប្រាំយ៉ាងរបស់មនុស្សដែលស្គាល់ខ្លួនឯង ដោយ​ប្រកាន់ខ្ជាប់នូវសីលធម៌ គុណ​ធម៌ កត្តញ្ញូទៅតាមកតព្វកិច្ចរបស់ខ្លួនៈ
- អ្នកដឹកនាំចំពោះមន្រ្តីរបស់រដ្ឋ
- ឪពុកម្ដាយ ចំពោះកូន
- ប្ដី ចំពោះប្រពន្ធ
- មនុស្សចាស់ ចំពោះក្មេង​ ហើយនិង
- មិត្តភក្ដិ ចំពោះ មិត្តភក្ដិ (២១) ។
ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមាន​ការ​ប្រតិប្តិត្រឹមត្រូវ។ ទៅតាមឈ្មោះជាមុនសិន ។ បានន័យថា ម្នាក់ៗត្រូវតែស្គាល់ឈ្មោះ និង​​មុខងារ​តួនាទីរប​ស់ខ្លួនឲ្យច្បាស់។ ខ្លឹមសារសំខាន់នៅទីនេះ គឺស្ថិតនៅត្រង់ថា អ្នកគ្រប់​គ្រង ឪពុកគឺ​ឪពុក ហើយកូន គឺកូន​។ល។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗ​គ្នា​។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិន​ចាត់​ទុកថាជាបុគ្គលល្អបានដែរ​។
ខុង ជឺ បានជំរុញសាវ័ករបស់គាត់ឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នក​
គ្រប់​គ្រងអសីលធម៌ ។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ ​ហើយបង្កើត
​គុណ​ធម៌ មិនប្រែប្រួលប្រាំយ៉ាងដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត​ ក្នុងការគ្រប់​គ្រងប្រជាជនរបស់ខ្លួន ។
· មេត្តាធម៌ៈ តែងតែគិតមុននូវអ្វីដែលជាអំពើល្អដល់ប្រជាជន
· ភាពម៉ឺងម៉ាត់ៈ មិនត្រូវធ្វើកិច្ចការណាដែលមិនចង់ធ្វើ
· ភាពស្មោះត្រង់ៈ គោរពនូវឧត្តមគតិ និងកិច្ចការរបស់ខ្លួន
· បញ្ញាៈ ត្រូវបានដឹកនាំដោយចំណេះដឹងប្រកបដោយការពិចារណាខ្ពស់លើហេតុ​និង​ផល
· សច្ចធម៌ៈ ត្រូវតាំងចិត្តមិនលំអៀង ជាកណ្ដាលស្មោះត្រង់។
តាមទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និង យុត្តិធម៌ ។ ខុង ជឺ បាន​ហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបនាក៏ដោយ ។​លោក​​ចាត់​​ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌ ។ លោកមិនពេញចិត្តចំពោះ​អំពើ​ឃោរឃៅ អមនុស្ស​ធម៌ ដែលមនុស្សមួយចំនួនបាន​ប្រព្រឹត្តទៅលើ​សត្វ និង​ ទៅលើ​មនុស្សគ្នាឯង ដូច​ករណី​កងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅ​លើចុងលំពែង ចាប់​មនុស្ស​យក​ទៅស្រុះទឹកក្ដៅដូចស្រុះមាន់ គាបក្បាលពិរុទ្ធជនឲ្យ​ស្លាប់ដោយទារុណកម្ម -ល- ។ អំពើ​ទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌ ។
លោកបានបង្ហាត់មនុស្សគ្រប់វណ្ណៈទាំងអស់នៅក្នុងសង្គម ឲ្យ​ហ៊ាន​ទទួល​ស្គាល់នូវ​ទង្វើ​រ​បស់​ខ្លួនដែលបានប្រព្រឹត្តកន្លងមក​ ទោះបីជាអំពើល្អ ឬ​អំពើ​អាក្រក់​ក្ដី​នៅ​ចំពោះ​មុខ​ច្បាប់​។ អ្នក​ប្រព្រឹត្តល្មើសនឹងច្បាប់ត្រូវទទួលទារុណ​កម្ម​ឲ្យសម​នឹង​កំហុស​ដែល​​គេបាន​សាង​​​។ ប្រសិន​បើកំហុសនោះធ្ងន់ដល់ប្រហារជីវិត​ អ្នក​ទោស​ត្រូវ​ហ៊ាន​ធ្វើអត្ត​ឃាត​ខ្លួនឯង​...។
សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀន​ខ្មាស ត្រូវ​ចេះ​យល់នូវអ្វីដែលត្រឹមត្រូវ និង មានយុត្តិធម៌ក្នុងជីវិត​។ ម៉្យាងទៀតឲ្យ​មនុស្ស​បណ្ដុះ​នូវ​សេចក្ដី​ស្រលាញ់ចំពោះអ្នកដទៃ ដូចជាខ្លូនឯងដែរគឺៈ
- ធ្វើគុណទៅហើយ បើគេតបមកវិញ ចាត់ទុកដូចជាពុំបានធ្វើគុណ ។
- ធ្វើគុណទៅហើយ បើបានផលអាក្រក់មកវិញ ត្រូវទទួលការពិសោធន៍ដោយដៃពីរ​។
- អំពើដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ ។
- អំពើណាដែលអ្នកស្រលាញ់ចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះទៅអ្នក​ដទៃជាមុនសិន ។
- អំពើណាដែលបានធ្វើហើយបានទទួលផលដល់ខ្លួនឯង ហើយបានទុក្ខដល់អ្នកដទៃ​
សូមជៀសវាងកុំធ្វើអំពើនោះដាច់ខាត ។
- បើជួយអ្នកដទៃហើយ បែរជាត្រឡប់មកទទួលទុក្ខទោសទៅវិញ ចូរត់គេចឲ្យផុតពី​ទុក្ខទោសនោះឲ្យបានមុនទុក្ខនោះមកដល់ ។
- បើធ្វើគុណប្រយោជន៍ហើយសូមកុំរំឮកគុណទាំងនោះនៅចំពោះមុខគេឪ្យសោះ បើ​មិនដូច្នោះទេ គុណប៉ុនភ្នំនឹងត្រូវរលាយ ។
- ត្រូវទុកឲ្យអ្នកដទៃនិយាយពីគុណប្រយោជន៍របស់អ្នកវិញ ទើបប្រសើរជាង។
- អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំមកលើរូបអ្នក កុំយកវាទៅអនុវត្តន៍លើ​មនុស្សក្រោមបង្គាប់អ្នក (២២)។
ខុង ជឺ​បានឲ្យតម្លៃយ៉ាងខ្ពស់បំផុតទៅលើ សីលធម៌មនុស្សលោក ។ លោកបានអះ​អាងថា ការគ្រប់គ្រងតាមបែបសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់ ។ ព្រោះសតិ​សម្បជញ្ញៈ មនសិការ ស្មារតី ឆន្ទៈរបស់មនុស្ស កើតឡើងពីមនុស្សសុទ្ធសាធ ។ រីឯច្បាប់ គឺ​ជាការតាក់តែងដោយក្រុមមនុស្ស ដើម្បីការពារនូវផលប្រយោជន៍រៀងៗខ្លួន ទៅតាមក្រុម សង្គមរបស់គេ ហើយក៏ជាការមួយសម្រាប់គាបសង្កត់គម្រាមកំហែង លើអ្នកទន់ខ្សោយ​ផង​ដែរ ។ តាមខុង ជឺ អាចដឹងទៀត
...more
View all episodesView all episodes
Download on the App Store

Kh Audiobooks៚By សៀវភៅ​សំឡេង​​៚

  • 4.5
  • 4.5
  • 4.5
  • 4.5
  • 4.5

4.5

11 ratings


More shows like Kh Audiobooks៚

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

1 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners

2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

2024-2025爆火热门歌曲精选|超好听无损歌曲

4 Listeners

2025高音质音乐歌曲大全 | 车载音乐休闲音乐 by 月月小柚

2025高音质音乐歌曲大全 | 车载音乐休闲音乐

0 Listeners