Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
December 29, 2021ពលរដ្ឋខេត្តកែបបារម្ភការពីការរកស៊ីនិងឆ្នេរធម្មជាតិ ក្រោយអាជ្ញាធរចាក់ដីលុបឆ្នេរសមុទ្រដើម្បីអភិវឌ្ឍ - ធ្នូ 29, 2021រដ្ឋបាលខេត្តកែបកំពុងរៀបចំឆ្នេរសមុទ្រក្នុងក្រុង ដោយចាក់ដីលុបឆ្នេរប្រវែងជិត៣គីឡូម៉ែត្រ ដែលជាគម្រោងមួយអាជ្ញាធរប្រកាសថានឹងធ្វើផ្លូវ សួនច្បារ ឆ្នេរខ្សាច់កម្រិតខ្ពស់ ហាងកាហ្វេ និងបន្ទប់ទឹកសាធារណៈជាដើម។ ប៉ុន្តែអ្នកពាក់ព័ន្ធមួយចំនួនបានបង្ហាញក្តីបារម្ភអំពីការបាត់បង់អាជីវកម្មរបស់ពួកគេ និងឆ្នេរធម្មជាតិក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តកែបដូចតទៅ៖...more11minPlay
December 24, 2021ភរិយារៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅនៅប្រទេសថៃ ព្រោះរឿងនយោបាយ - ធ្នូ 24, 2021លោក រុន ចន្ធី អាយុ៣៧ឆ្នាំ ដែលជាសកម្មជននយោបាយម្នាក់របស់គណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់អូរចារ ខេត្តបាត់ដំបង បានរត់គេចខ្លួនទៅប្រទេសថៃ ជាង២ឆ្នាំមកហើយ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ភរិយារបស់លោកដែលរស់នៅក្នុងខេត្តបាត់ដំបងបានរៀបរាប់ទុក្ខលំបាក ក្រោយស្វាមីគេចខ្លួនទៅជ្រកកោនក្នុងប្រទេសថៃ ព្រោះរឿងនយោបាយ ខណៈអ្នកស្រីត្រូវមើលថែកូន៣នាក់។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តបាត់ដំបងដូចតទៅ៖...more7minPlay
December 23, 2021សកម្មជនបក្សប្រឆាំងថ្នាក់ក្រោមរង់ចាំឱកាសចូលរួមប្រកួតបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ - ធ្នូ 23, 2021សកម្មជនថ្នាក់ក្រោមរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល បានឲ្យដឹងថាពួកគេរង់ចាំឱកាសក្នុងការធ្វើនយោបាយឡើងវិញ ហើយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២។ ពួកគេបារម្ភថា មិនមានគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយ ដែលអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តបាត់ដំបងដូចតទៅ៖...more8minPlay
December 22, 2021បងប្រុសសកម្មជនបញ្ជូនពីថៃទទូចឲ្យប្អូនស្រីឈប់ធ្វើនយោបាយពេលត្រូវដោះលែង - ធ្នូ 22, 2021កាលពីខែវិច្ឆិកា អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំឫស្សីក្រោក ក្នុងខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ ហើយអ្នកស្រីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយរងការចោទប្រកាន់ពីអាជ្ញាធរថាចូលរួមក្បត់ជាតិ។ នៅពេលឃើញប្អូនស្រីជាប់ពន្ធនាគារបែបនេះ បងប្រុសរបស់សកម្មជនរូបនោះ បានទទូចជាថ្មីឲ្យប្អូនស្រីឈប់ធ្វើនយោបាយ។ កាលពីកន្លងទៅ លោកក៏ធ្លាប់អំពាវនាវឲ្យប្អូនស្រីចុះចូលជាមួយរដ្ឋាភិបាលផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តបាត់ដំបងដូចតទៅ៖...more7minPlay
December 21, 2021ជនជាតិភូមា និងជនជាតិខ្មែរ តវ៉ានៅស្ថានកុងស៊ុលកម្ពុជាប្រឆាំងគម្រោងទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា - ធ្នូ 21, 2021ពលរដ្ឋអាមេរិកាំងដើមកំណើតភូមា និងខ្មែរប្រមាណ១០នាក់ បាននាំគ្នាមកតវ៉ានៅស្ថានកុងស៊ុលកម្ពុជាដើម្បីប្រឆាំងគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ។ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅខែមករា ឆ្នាំ២០២២ ដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសសមាជិកអាស៊ាននេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts៕...more6minPlay
December 15, 2021អ្នកបោះឆ្នោតទាមទារភាពត្រឹមត្រូវក្នុងការជ្រើសតាំងចៅហ្វាយក្រុង Lowell ជាខ្មែរអាមេរិកាំងដំបូង - ធ្នូ 16, 2021ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងគម្រោងរបស់សមាជិកភាគច្រើននៃក្រុមប្រឹក្សាក្រុងសរុប១១នាក់ ក្នុងការជ្រើសតាំងខ្មែរអាមេរិកាំងទីមួយដែលបានការគាំទ្រតិចតួចពីពលរដ្ឋធ្វើជាអភិបាលក្រុងនេះ។ ការសម្រេចផ្លូវការគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕...more5minPlay
December 09, 2021ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនៅអាមេរិក ត្រូវបានបដិសេធទិដ្ឋាការទៅតតាំងក្តីនៅកម្ពុជា - ធ្នូ 09, 2021អ្នកតំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ ជាថ្មីម្តងទៀត មិនអាចទទួលបានទិដ្ឋាការ ទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដែលបានចាប់ផ្តើមឡើងវិញនូវសំណុំរឿងក្បត់ជាតិដ៏ធំមួយ ដែលពាក់ព័ន្ធនឹងមនុស្សជិត១៤០នាក់ ដែលមានអ្នកគាំទ្រ សកម្មជន មន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមានអ្នកស្រីផងដែរ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍ពីទីក្រុងឡូវែល រដ្ឋ ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក៕...more5minPlay
December 08, 2021ពិធីបូជាព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ - ធ្នូ 08, 2021ព្រះសពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតសហនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាត្រូវបានបូជា នៅថ្ងៃពុធនេះ នាវាលព្រះមេរុ នៅខាងមុខវត្តបទុមវតី ដោយមានព្រះរាជវត្តមានព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមាតាព្រះអង្គគឺសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រមទាំងក្រុមមេដឹកនាំប្រទេស និងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗផ្សេងទៀត។ លោក ហ៊ុល រស្មី កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៖...more5minPlay
December 06, 2021ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកដល់កម្ពុជា - ធ្នូ 06, 2021នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូនេះ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ព្រះសពរបស់ព្រះអង្គ ត្រូវបានយាងដង្ហែពីប្រទេសបារាំង រួមដំណើរដោយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ ព្រះជាយារបស់ព្រះអង្គ។ ពិធីទទួលព្រះសពមានពិធីបង្សុកូលដោយ សម្តេចសង្ឃ និងព្រះសង្ឃ និងមានការយាងទទួលដោយព្រះញាតិវង្សានុវង្សជាច្រើនអង្គ មន្ត្រីជាន់ខ្ពស់ព្រះបរមរាជវាំង ព្រមទាំងសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទិវង្គតនៅប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ។ កញ្ញា ហ៊ាន សុជាតា និងអ្នកនាងខាន់ សុគុំមនោ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ។...more5minPlay
November 08, 2021បេក្ខជនគណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្ឃឹមទទួលសំឡេងគាំទ្រក្នុងការបោះឆ្នោតឃុំសង្កាត់ - វិច្ឆិកា 08, 2021ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងជ្រើសរើសក្រុមប្រឹក្សាសរុបជាង១១.៦០០នាក់នៅទូទាំងប្រទេស នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ អ្នកឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើសរើសជាមេឃុំតំណាងឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញក្តីសង្ឃឹមថារូបលោកនឹងទទួលបានសំឡេងឆ្នោតគាំទ្រច្រើន នៅគ្រាដែលអវត្តមានគណបក្សសង្រ្គោះជាតិដែលមានសំឡេងគាំទ្រប្រកៀកប្រគិតនឹងគណបក្សកាន់អំណាច។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តកំពង់ស្ពឺដូចតទៅ៖...more5minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.