Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
April 14, 2022សប្បុរសជនខ្មែរធ្លាប់រងគ្រោះ ជួយជនភៀសខ្លួនអ៊ុយក្រែន - មេសា 15, 2022សង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយប្រទេសរុស្ស៊ីបានបង្ខំពលរដ្ឋអ៊ុយក្រែនជាង៤,៥លាននាក់ ដែលភាគច្រើនជាស្ត្រី កុមារនិងមនុស្សចាស់ ឲ្យរត់ភៀសខ្លួនទៅប្រទេសជិតខាង។ សប្បុរសជនខ្មែរមួយក្រុមដែលមានព្រះសង្ឃផងដែរ បាននាំអំណោយទៅជួយជនរងគ្រោះទាំងនោះ និងសម្តែងសមានចិត្តអាណិតអាសូរដោយសារតែពួកគាត់ក៏ធ្លាប់តែរងគ្រោះក្នុងប្រទេសកំណើតដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍ដូចតទៅ៖...more6minPlay
April 14, 2022ស្ត្រីខ្មែរអាមេរិកាំងជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការសាលារៀនទីក្រុង Lowell - មេសា 15, 2022ទីក្រុង Lowell នៃរដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែរអាមេរិកាំងច្រើនលំដាប់ទី២ក្នុងសហរដ្ឋអាមេរិក បានបោះឆ្នោតជូនអតីតកុមារភៀសខ្លួនខ្មែរឱ្យក្លាយជាស្ត្រីខ្មែរអាមេរិកាំងទីមួយក្នុងថ្នាក់ដឹកនាំគណៈកម្មាធិការសាលារៀននៅទីក្រុងនេះ។...more9minPlay
April 05, 2022វិចិត្រករខ្មែរជម្នះការរើសអើងលើជនពិការ - មេសា 06, 2022វិចិត្រករខ្មែរ លោក ម៉ន ជា កំពុងតែមានអ្វីពិសេសនៅក្នុងពិភពសិល្បៈ ដែលនោះគឺជាការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់លោកនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងទីក្រុងរបស់សហរដ្ឋអាមេរិកចំនួនពីរគឺទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន និងទីក្រុង Denver រដ្ឋ Colorado។ លោក Scott Stearns នៃ VOA ភាសាអង់គ្លេស រាយការណ៍លម្អិតអំពីរឿងនេះពីរដ្ឋ Colorado រួមគ្នាជាមួយនឹងអ្នកនាង ខាន់ សុគុំមនោ និងកញ្ញា ហ៊ាន សុជាតា នៃវីអូអេខ្មែរ ពីប្រទេសកម្ពុជា។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕...more5minPlay
March 10, 2022ភ្លើងទៀនក្លាយជានិម្មិត្តរូបនៃអ្នកគាំទ្រប្រជាធិបតេយ្យប៉ុន្តែលោកសម រង្ស៊ីមិនបង្ហាញការគាំទ្របក្សនយោបាយ - មីនា 11, 2022នៅគ្រប់វេទិការសាធារណៈ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបាននាំគ្នាដុតទៀនបួងសួងឲ្យមានប្រជាធិបតេយ្យនៅកម្ពុជាប៉ុន្តែបានដកឃ្លារមិនព្រមសម្តែងការគាំទ្រគណបក្សនយោបាយណាមួយក្នុងប្រទេសកម្ពុជាទេ។ លោក សម រង្ស៊ីថ្លែងថាការធ្វើដូច្នេះដើម្បីជៀសវាងមិនបង្កការលំបាកដល់គណបក្សនយោបាយណាមួយឡើយដោយសារតែលោកនិងថ្នាក់ដឹកនាំមួយចំនួនកំពុងជាប់ការចោទប្រកាន់និងមានទោសក្នុងប្រទេសកម្ពុជា។ លោក ម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more5minPlay
March 07, 2022ពីពិការភាពឈានទៅបង្កើតស្នាដៃគំនូរ វិចិត្រករ ម៉ន ជា រកឃើញគោលដៅក្នុងជីវិត - មីនា 07, 2022កាលពី ១០ ឆ្នាំមុន យុវជន ម៉ន ជា ជាកម្មករសំណង់ បានជួបឧប្បទ្ទវហេតុនៅការដ្ឋាន ខណៈពេលកំពុងធ្វើការងារ ដែលបណ្តាល ឲ្យដៃទាំងទ្វេរបស់លោកពិការ។ លោកស្ទើរតែមិនអាចតស៊ូរក្សាជីវិតរបស់លោកបាន។ កាលនោះ លោកមានវ័យ ២០ ឆ្នាំគត់។ ប៉ុន្តែបច្ចុប្បន្ន អ្នកខេត្តកំពតរូបនេះ បានត្រាច់ចរស្ទើរគ្រប់ទីក្រុង នៅក្នុងប្រទេស ក្នុងនាមជាសិល្បករឆ្នើមមួយរូប។ លោក ម៉ន ជា ជាវិចិត្រករកម្រម្នាក់ ដែលចេះឆ្លាក់និងផ្តានរូបបង្កើតបានជាផ្ទាំងគំនូរមួយបែប ដែលជាភាសាអង់គ្លេសហៅថា ប្លុកព្រីន។ ឥឡូវនេះ លោក ម៉ន ជា ធ្វើការជាមួយស្ថាប័ន Open Studio Cambodia ដែលបង្កើតឡើងដោយអ្នកនាង Lauren Iida សិល្បករកូនកាត់ជប៉ុន-អាមេរិក នៅឆ្នាំ ២០១៨។ ស្នាដៃរបស់លោកកំពុងត្រូវបានដាក់បង្ហាញនៅទីក្រុងនានានៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២។ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍ឲ្យវីអូអេ ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប៕...more10minPlay
March 06, 2022Hello VOA៖ អ្នកឃ្លាំមើលថា ជប៉ុនផ្ដើមស្ទាបស្ទង់ធ្វើការជាមួយអ្នកនយោបាយបន្តវេនកម្ពុជា - មីនា 06, 2022ជប៉ុនជាប្រទេសទីមួយដែលអញ្ជើញកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចក្នុងខែកុម្ភៈកន្លងទៅនេះ ចាប់តាំងពីមេបញ្ជាការកងទ័ពជើងគោករូបនេះត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់តាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់បក្សកាន់អំណាចត្រៀមស្នងដំណែងឪពុក។ ក្នុងកម្មវិធីហេឡូវីអូអេ ប្រចាំខែអំពីអភិបាលកិច្ចល្អ ជាមួយលោក អូន ឆេងប៉រ នៃវីអូអេ លោក ឱក សេរីសោភកិ៍្ត អ្នកឯកទេសផ្នែកអភិបាលកិច្ច បានលើកឡើងថាទីក្រុងតូក្យូកំពុងស្ទាបស្ទង់ធ្វើការជាបណ្ដើរៗហើយជាមួយអនាគតអ្នកដឹកនាំកម្ពុជា ខណៈខ្លួនមានប្រយោជន៍ដែលត្រូវរក្សានិងបន្តពូនជ្រុំនៅកម្ពុជា៕...more32minPlay
March 02, 2022លោកចូ បៃដិនថ្លែងពីការប្តេជ្ញាជួយតិអ៊ុយក្រែននិងកំណើនសេដ្ឋកិច្ចក្នុងសុន្ទរកថាស្ថានភាពសហព័ន្ធដំបូង - មីនា 03, 2022នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទីមួយរបស់លោកកាលពីយប់ថ្ងៃអង្គារ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រមូលការគាំទ្រពីគណបក្សនយោបាយធំៗទាំង២ដើម្បីជួយពលរដ្ឋអ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ លោកបៃដិនក៏ថ្លែងពីកំណើនសេដ្ឋកិច្ចផងដែរ។ លោកម៉ែន គឹមសេងនៃវីអូអេរាយការណ៍បន្ថែមក្នុងកម្មវិធី«ប្រភពច្បាស់ការណ៍»(Primary Sources)៕...more13minPlay
February 26, 2022សហគមន៍អន្តរជាតិ ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងអំពាវនាវឲ្យចរចាគ្នា - កុម្ភៈ 26, 2022សហគមន៍អន្តរជាតិ បន្តថ្កោសទោសមេដឹកនាំរុស្ស៊ីដែលបានបញ្ជូនទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន។ រដ្ឋាភិបាលអ៊ុយក្រែនឲ្យដឹងថា ត្រឹមថ្ងៃទី២ គឺមានទាហានអ៊ុយក្រែនយ៉ាងហោចណាស់ ១៣៧ នាក់បានពលីជីវិត។ មេដឹកនាំនានា ក៏ស្នើឲ្យភាគីជម្លោះជួបចរចាគ្នាដោយសន្តិវិធីផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមសង្ខេបប្រតិកម្មរបស់មេដឹកនាំទាំងនោះ៕...more9minPlay
February 25, 2022ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែននាំឲ្យមានការថ្កោលទោសនិងទណ្ឌកម្ម - កុម្ភៈ 25, 2022នៅព្រឹកព្រលឹមស្រាងៗថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាឲ្យកងទ័ពចូលឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបានត្រៀមរៀបចំកងកម្លាំងជាយូរ។ ការចូលឈ្លានពាននេះបានបង្កឲ្យមានការភ័យខ្លាច ការថ្កោលទោសអន្តរជាតិនិងការដាក់ទណ្ឌសេដ្ឋកិច្ចផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេរាយការណ៍សង្ខេបអំពីព្រឹត្តិការណ៍សម្រាប់កម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)៕...more6minPlay
February 24, 2022គណបក្សសង្គ្រោះជាតិផ្តោតលើការងារការទូតដើម្បីរកដំណោះស្រាយនយោបាយនៅកម្ពុជា - កុម្ភៈ 24, 2022ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានជួបប្រជុំការងាររយៈពេលបីថ្ងៃនៅទីក្រុង Jacksonville រដ្ឋ Florida ពីថ្ងៃទី១៩ដល់២១ខែកុម្ភៈ ដើម្បីរៀបចំផែនការការងារក្នុងពេលខាងមុខ។ អតីតគណបក្សប្រឆាំងនេះបានផ្តោតខ្លាំងលើការងារការទូតដើម្បីទាមទារឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ ទន្ទឹមនឹងនោះក៏អំពាវនាវពលរដ្ឋឲ្យធ្វើសកម្មភាព នយោបាយដោយអហិង្សា។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិអំពីផែនការសកម្មភាពនោះ៕...more40minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.