Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
May 13, 2022បាតុករមីយ៉ាន់ម៉ាតវ៉ានៅខាងក្រៅសេតវិមាន ខណៈមេដឹកនាំអាស៊ានជួបលោក Biden - ឧសភា 14, 2022ខណៈមេដឹកនាំអាស៊ានកំពុងត្រូវបានស្វាគមន៍នៅខាងក្នុងសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ១២ ខែឧសភា ឆ្នាំ២០២២ មានបាតុករមីយ៉ាន់ម៉ាដែលនិរទេសនៅក្រៅប្រទេសបានចេញមកតវ៉ាឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។ ចំណែកនៅខាងក្នុងសេតវិមាន កៅអីតំណាងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេទុកឱ្យទំនេរនៅក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសន៍បាតុករទាំងនោះ និងផ្តល់ព័ត៌មានចុងក្រោយទាក់ទងកិច្ចប្រជុំនេះដែលវីអូអេទើបទទួលបាន៖...more14minPlay
May 13, 2022ផ្សាយផ្ទាល់ពីសេតវិមាន៖ លទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃទី១ និងកម្មវិធីនៅថ្ងៃ២ (ថ្ងៃចុងក្រោយ) - ឧសភា 13, 2022កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃបន្តធ្វើនៅថ្ងៃសុក្រនេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ចូ បៃដិន)។ លោក ម៉ែន គឹមសេង និងលោក សុខ ខេមរា នៃវីអូអេសូមរាយការណ៍សង្ខេបអំពីលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃទី១និងកម្មវិធីនៅថ្ងៃ២ ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន៕...more30minPlay
May 12, 2022ផ្សាយផ្ទាល់ពីសេតវិមាន៖ កិច្ចប្រជុំកំពូលអាមេរិកអាស៊ានថ្ងៃទី១ចាប់ផ្តើមនៅសេតវិមាន - ឧសភា 12, 2022កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden (ចូ បៃដិន)។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង នៃវីអូអេសូមរាយការណ៍សង្ខេបជូនពីជំហរនិងក្តីរំពឹងរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលនេះនិងជំហររបស់មេដឹកនាំនានារបស់អាស៊ាន។...more26minPlay
May 12, 2022ផ្សាយផ្ទាល់ពីសេតវិមាន៖ កិច្ចប្រជុំកំពូលអាមេរិកអាស៊ានចាប់ផ្តើមនៅរដ្ឋធានីវ៉ាស៊ីនតោន - ឧសភា 12, 2022កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ចូ បៃដិន)។ លោក ម៉ែន គឹមសេង និងលោក សុខ ខេមរា នៃវីអូអេផ្សាយផ្ទាល់ពីសេតវិមាន រាយការណ៍សង្ខេបជូនពីជំហរនិងក្តីរំពឹងរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលនេះនិងជំហររបស់មេដឹកនាំនានារបស់អាស៊ាន៕...more26minPlay
May 11, 2022លោក ហ៊ុន សែន សំណេះសំណាលជាមួយជនជាតិខ្មែរអាមេរិកាំងនៅវ៉ាស៊ីនតោន - ឧសភា 11, 2022កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននិងផ្សាយផ្ទាល់តាម Facebook Live នៅពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន មួយថ្ងៃមុនកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅថ្ងៃទី១២–១៣ ខែឧសភា។...more9minPlay
May 10, 2022លោក ហ៊ុន សែន ប្រធានអាស៊ាន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាមេរិក - ឧសភា 10, 2022ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានប្តូរវេនសមាគមអាស៊ាន កាលពីព្រឹកថ្ងៃអង្គារ បានចាកចេញពីកម្ពុជាទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀត នឹងជួបជាមួយប្រធានាធិបតីអាមេរិកនៅសេតវិមានផងដែរ៕...more5minPlay
May 03, 2022តុលាការបញ្ចប់សវនាការសាកសួរកញ្ញា សេង ធារី ហើយគ្រោងប្រកាសសាលក្រមនៅក្រោយការបោះឆ្នោតឃុំសង្កាត់ - ឧសភា 03, 2022សវនាការសួរដេញដោលលើកញ្ញា សេង ធារី ដែលជាមេធាវីសញ្ជាតិខ្មែរអាមេរិកាំង ត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ ហើយតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។ កញ្ញា សេង ធារី ដែលស្លៀកពាក់ស មានដាវនៅនឹងចង្កេះ និងកាន់ជញ្ជីង មិនបានចូលក្នុងបន្ទប់សវនាការឡើយ។ កញ្ញានៅបន្តច្រានចោលការចោទប្រកាន់លើកញ្ញាក្នុងសំណុំរឿងក្បត់ជាតិនេះ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more5minPlay
April 26, 2022អ្នកចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីចូលឆ្នាំខ្មែរនៅទីក្រុង Lowell បានថវិកាលើកទឹកចិត្ត - មេសា 27, 2022ខុសពីរាល់ឆ្នាំ ក្នុងពិធីចូលឆ្នាំខ្មែរនៅទីក្រុង Lowell រដ្ឋMassachusetts សហរដ្ឋអាមេរិក នៅឆ្នាំនេះ អ្នកចូលរួមអបអរពិធីចូលឆ្នាំខ្មែរ ដែលចាក់សាំងកូវីដ១៩ក្នុងពិធីនេះទទួលបានកាតអំណោយជាការលើកទឹកចិត្តដើម្បីបង្ការការរាតត្បាតនៃជំងឺនេះក្នុងទីក្រុងដែលមានជនជាតិខ្មែរប្រមាណ៣ម៉ឺន៥ពាន់នាក់។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts៕...more6minPlay
April 21, 2022អតីតជនភៀសខ្លួនខ្មែរនៅក្រុង Lowell បង្កើតគណៈកម្មាធិការគាំទ្រជនភៀសខ្លួនអ៊ុយក្រែន - មេសា 22, 2022ខ្មែរអាមេរិកាំងដែលភាគច្រើនបានឆ្លងកាត់ជីវិតជាជនភៀសខ្លួនមករស់នៅទីក្រុងLowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កើតគណៈកម្មាធិការមួយ ហើយបានប្រកាសយុទ្ធនាការឧបត្ថម្ភគាំទ្រជនភៀសខ្លួនអ៊ុយក្រែនដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ លោកពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖...more5minPlay
April 19, 2022ក្រុម«សិល្បៈនៃដួងព្រលឹង»សម្តែងរបាំជូនពរទីក្រុង Lowell ក្នុងដំណើរសម្តែងសិល្បៈនៅសហរដ្ឋអាមេរិក - មេសា 19, 2022ក្រុមសិល្បៈខ្មែរដែលធ្វើដំណើរមកសម្តែងសិល្បៈនៅសហរដ្ឋអាមេរិក បានសម្តែងសិល្បៈជូនពរទីក្រុង Lowell រដ្ឋ Massachusetts។ ក្រុមសិល្បៈនេះត្រូវបានរៀបចំទទួលដោយអភិបាលក្រុង Lowell កាលពីរាត្រីថ្ងៃសុក្រ ទី១៥ ខែមេសា នៅឯមជ្ឈមណ្ឌលសិល្បៈ Middlesex Community College Academic Arts Center ឬ Richard and Family Donahue Family Academix Arts Center នៃទីក្រុងនេះ ព្រោះមជ្ឈមណ្ឌលនេះគឺជាកេរតំណែលរបស់គ្រួសារត្រកូល Donahue សម្រាប់បម្រើសេវាសាធារណៈ និងឯកជន។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍លម្អិតអំពីរឿងនេះពីទីក្រុង Lowell រដ្ឋ Massachusetts៕...more8minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.