Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
February 17, 2022លោក ប្រាក់ សុខុន ចាប់ផ្តើមការងារជាប្រេសិតអាស៊ានថ្មីសម្រាប់វិបត្តិភូមា - កុម្ភៈ 18, 2022កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ហើយវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសភូមាបានគ្របដណ្ដប់របៀបវារៈសំខាន់នៃកិច្ចពិភាក្សារវាងប្រមុខការទូតតំបន់អាស៊ីអគ្នេយ៍មួយនេះ។ ទោះការខ្វែងគំនិតគ្នាបន្តកើតមានលើវិធីសាស្ត្ររបស់អាស៊ានក្នុងការអន្តរាគមន៍វិបត្តិភូមា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានផ្ដើមការងារជាផ្លូវការក្នុងនាមជាប្រេសិតពិសេសរបស់អាស៊ាន ដោយបានបង្ហើបពីគម្រោងទៅទស្សនកិច្ចរដ្ឋធានីណៃពិដោរនិងទីក្រុងរ៉ង់ហ្គូនជាលើកដំបូងក្នុងឋានៈតួនាទីថ្មីមួយនេះ។...more7minPlay
February 17, 2022រដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្ដើមប្រជុំគ្នាក្នុងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍ - កុម្ភៈ 17, 2022ប្រមុខការទូតកម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ដែលមានវត្តមានផ្ទាល់ និងប្រមុខការទូតព្រុយណេ ថៃ និងវៀតណាម ដែលមានវត្តមានតាមអនឡាញ កំពុងចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលធ្វើឡើងនៅខណ្ឌចម្ការមនរាជធានីភ្នំពេញ។ មុនកិច្ចប្រជុំលោក ប្រាក់ សុខុន សម្ដែងការសោកស្ដាយដែលរដ្ឋមន្ត្រីអាស៊ាន១០ប្រទេសនៅមិនជុំគ្នា ខ្វះប្រទេសភូមា តែលោកស្នើឱ្យរដ្ឋសមាជិកសម្ដែងឆន្ទៈនិងកាយវិការស្រុះស្រួលយោគយល់ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នានៅក្នុងចង្កោមអង្គការថ្នាក់តំបន់មួយនេះ៕...more3minPlay
February 16, 2022រដ្ឋមន្ត្រីការបរទេសវៀតណាមតេស្ដវិជ្ជមានកូវីដ១៩ ពេលមកដល់កម្ពុជា - កុម្ភៈ 17, 2022លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានតេស្ដវិជ្ជមានកូវីដ១៩ នៅរសៀលថ្ងៃពុធ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាប្រធានដឹកនាំនៅសប្ដាហ៍នេះ។...more2minPlay
February 16, 2022កម្ពុជាស្ដាយថា រដ្ឋមន្ត្រីការបរទេសអាស៊ានមកប្រជុំមិនគ្រប់គ្នា តែស្នើសុំឱ្យអាស៊ានស្រុះស្រួលឯកភាពគ្នា - កុម្ភៈ 17, 2022នៅយប់មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវឱ្យអង្គការថ្នាក់តំបន់មួយនេះរួបរួមឯកភាពគ្នានៅចំពេលមានការខ្វែងគំនិតគ្នាមួយចំនួន រួមទាំងបញ្ហាអភិក្រមតំបន់ដើម្បីឆ្លើយតបនឹងវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសភូមា។...more6minPlay
February 16, 2022ក្រុមឧត្ដមមន្ត្រីការទូតអាស៊ានបើកឆាកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញ ជាមួយនឹងការចូលរួមមានកម្រិតពីរបបភូមា - កុម្ភៈ 16, 2022កិច្ចប្រជុំចង្អៀតនៃប្រមុខការទូតអាស៊ានបានចាប់ផ្ដើមហើយនៅ រាជធានីភ្នំពេញ ជាមួយនឹងការប្រជុំនៃឧត្ដមមន្ត្រី ឬមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃបណ្ដារដ្ឋជាសមាជិក។ របបសឹកភូមាបានបដិសេធការចូលរួម ក្រោយអាស៊ានអនុញ្ញាតឱ្យខ្លួនចូលរួមត្រឹមកម្រិតមន្ត្រីបច្ចេកទេសមិនមែននយោបាយ។ តែយ៉ាងណា មន្ត្រីការទូតកម្រិតបច្ចេកទេសភូមានៃក្រសួងការបរទេសដែលគ្រប់គ្រងដោយរបបសឹក បានត្រូវគេដឹងថាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីកាលពីព្រឹកថ្ងៃពុធដែរ តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំចង្អៀតនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងថ្លែងអំពីរបៀបវារៈគន្លឹះៗនិងគម្រោងសមិទ្ធផលដែលទីក្រុងភ្នំពេញប្រាថ្នាសម្រេចឱ្យបានក្នុងនាមជាប្រធានអង្គការថ្នាក់តំបន់ដ៏សំខាន់មួយនេះ៕...more2minPlay
January 24, 2022អ្នកច្បាប់ខ្មែរអាមេរិកាំង តស៊ូទាមទារសិទ្ធិមនុស្សនៅកម្ពុជា - មករា 24, 2022កញ្ញា សេង ធារី ដែលជាមេធាវីខ្មែរអាមេរិកាំង និងជាអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កំពុងប្រឈមនឹងរឿងក្តីក្តាំនៅតុលាការកម្ពុជាពាក់ព័ន្ធនឹងភាពសកម្មក្នុងសង្គម។ បើតុលាការរកឃើញថា មានទោសកំហុស គឺអ្នកច្បាប់រូបនេះ អាចត្រូវជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ។ ប៉ុន្តែ កញ្ញានៅតែប្តេជ្ញាជួយលើកកម្ពស់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាដោយយល់ថា ត្រូវតែប្រើប្រាស់សំឡេងរិះគន់ដែលនៅសល់តិចតួចចុងក្រោយនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសកញ្ញា សេង ធារី អំពីការប្រឹងប្រែងនេះ៕...more36minPlay
January 19, 2022សវនាការលោក កឹម សុខា បន្តឡើងវិញ ចំពេលនយោបាយក្នុងបក្សជំទាស់មានភាពចម្រូងចម្រាស - មករា 19, 2022នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ លោក កឹម សុខា បានចូលរួមសវនាការក្រោយពន្យារ ពេលអស់រយៈពេលជិតពីរឆ្នាំ ក្រោមហេតុផលថា បារម្ភអំពីការរីករាលដាលជំងឺកូវីដ១៩។ ការបន្តសវនាការជាថ្មីនេះ ធ្វើឡើងស្របពេលដែលបរិយាកាសនយោបាយរបស់បក្សជំទាស់មានភាពចម្រូងចម្រាស។ អ្នកនាង កាន់ វិច្ឆិកា អ្នកនាង ខាន់ សុគុំមនោ កញ្ញា ហ៊ាន សុជាតា និងលោក អូន ឆេងប៉រ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ។...more5minPlay
January 19, 2022២២ខែក្រោយមក លោក កឹម សុខា ត្រឡប់ទៅសវនាការវិញ - មករា 19, 2022វិលត្រឡប់ទៅចូលរួមសវនាការវិញនៅព្រឹកថ្ងៃពុធនេះ លោក កឹម សុខា ស្នើតុលាការទម្លាក់បទចោទ លើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ជុំវិញគម្រោងវិលចូលរួមនយោបាយវិញ លោកថា៖ «វាអាស្រ័យទៅលើអ្វីដែលប្រាថ្នាចង់បាន ហើយបាន នឹងបានហើយ»។ យ៉ាងណាលោក កឹម សុខា ថាលោកមិនទាន់និយាយបាននោះទេ ថានឹងចូលរួមជាមួយគណបក្សណាមួយនោះ៕...more3minPlay
January 07, 2022បទសម្ភាសន៍ VOA៖ អតីតអ្នកតំណាងរាស្ត្រសង្គ្រោះជាតិ សង្ឃឹមទាក់ទាញអ្នកបោះឆ្នោតឲ្យបន្តគាំទ្របក្សថ្មី - មករា 07, 2022អតីតអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិមួយក្រុម បានបែកមកបង្កើតគណបក្សនយោបាយថ្មី គឺគណបក្សកែទម្រង់កម្ពុជាដោយក្តីសង្ឃឹមថា នឹងទទួលបានសំឡេងពីអ្នកបោះឆ្នោតដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិក្នុងពេលកន្លងមក។ អ្នកស្រី ទេព សុទ្ធី អតីតអ្នកតំណាងរាស្ត្រមួយរូប និងជាខ្មែរអាមេរិកាំង ក៏បានចូលរួមបង្កើតគណបក្សថ្មីនេះដែរ។ អ្នកស្រីទទួលបន្ទុកកិច្ចការយុវជននិងស្ត្រី។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសអ្នកស្រី ទេព សុទ្ធីក្នុងខណៈពេលដែលអ្នកស្រីអញ្ជើញមកសហរដ្ឋអាមេរិកដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋខ្មែរអាមេរិកាំង៕...more34minPlay
January 06, 2022អតីតកុមារភៀសខ្លួនរួចជីវិតពីរបបខ្មែរក្រហម ក្លាយជាខ្មែរទី១ជាប់ជាចៅហ្វាយក្រុង Lowell - មករា 06, 2022លោក ចៅ សុខារី បានក្លាយជាខ្មែរអាមេរិកាំងដំបូងគេដែលបានជាប់ឆ្នោតជាចៅហ្វាយក្រុង Lowell រដ្ឋ Massachusetts ដោយទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទពីសមាជិកក្រុមប្រឹក្សាក្រុងដទៃទៀត។ អតីតកុមារភៀសខ្លួន បានខិតខំតស៊ូសម្រេចបានក្តីសុបិនលើទឹកដីសហរដ្ឋអាមេរិក បើទោះបីជាកំព្រាឪពុកដែលត្រូវបានរបបកុម្មុយនិស្តខ្មែរក្រហមសម្លាប់ក៏ដោយ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts៕...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.