Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
May 30, 2022គណបក្សខ្មែររួបរួមជាតិ៖ ក្តីសង្ឃឹមនិងគោលការណ៍នយោបាយបក្ស - ឧសភា 30, 2022គណបក្សនយោបាយនីមួយៗ រួមទាំងគណបក្សខ្មែររួបរួមជាតិបាននិងកំពុងចេញឃោសនាដោយមានការដង្ហែក្បួន ស្រែកជ័យឃោស ចែកខិត្តប័ណ្ណពីគោលនយោបាយរបស់ខ្លួន ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន សម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នេះ។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ អំពីគោលការណ៍នយោបាយបក្សចំនួន ៧ ក្នុងនោះរួមមានការពង្រឹងតម្លាភាពនិងការលុបបំបាត់អំពើពុករលួយ។ អ្នកនយោបាយជើងចាស់ដែលជាអតីតមេទ័ពរូបនេះ ក៏បានសង្កត់ធ្ងន់ថា មេឃុំឬចៅសង្កាត់ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ហេតុដូច្នេះការសម្រេចចិត្តជ្រើសរើសយកមេឃុំឬចៅសង្កាត់រូបណាមួយនោះ ត្រូវពិចារណាឱ្យបានត្រឹមត្រូវ និងម៉ត់ចត់៕...more14minPlay
May 27, 2022លោក ប្រាក់ សេរីវុឌ្ឍ ជាប់ឆ្នោតជាថ្មីជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនិងប្តេជ្ញាតស៊ូដើម្បីសិទ្ធិស្វ័យសម្រេចនៅកម្ពុជាក្រោម - ឧសភា 28, 2022លោក ប្រាក់ សេរីវុឌ្ឍ បានជាប់ឆ្នោតជាថ្មីជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមសម្រាប់អាណត្តិ៤ឆ្នាំទៀត។ លោកត្រូវបាន គណៈកម្មាធិការនាយករបស់សហព័ន្ធបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ លោក ប្រាក់ សេរីវុឌ្ឍ បានដាក់ចេញនូវផែនការចំនួន៦ចំណុចក្នុងការទាមទារសិទ្ធិសេរីភាពនិងសិទ្ធិស្វ័យសម្រេចសម្រាប់ពលរដ្ឋខ្មែរក្រោមទាំងអស់ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក ប្រាក់ សេរីវុឌ្ឍ សម្រាប់កម្មវិធី«ប្រភពច្បាស់ការណ៍» (Primary Sources) ដូចតទៅ៖...more20minPlay
May 27, 2022បទសម្ភាសន៍ VOA៖ គ.ជ.ប.ថា បរិយាកាសឃោសនាបោះឆ្នោតល្អជាងកាលពីឆ្នាំ២០១៧ - ឧសភា 27, 2022មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។ លោកសោម សូរីដា វាយតម្លៃដូចនេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកនៅការិយាល័យស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.កាលពីថ្ងៃទី២៣ ខែឧសភា ដែលជាថ្ងៃទីបីនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សមួយចំនួនត្អូញត្អែរថា មិនមានភាពស្មើគ្នា។ សូមលោកអ្នកទស្សនាបទសម្ភាសន៍របស់លោក លាស់ លីបលីប ជាមួយលោកអគ្គលេខាធិការរងគ.ជ.ប.ដូចតទៅ៖...more17minPlay
May 26, 2022បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅតែរំពឹងថាទទួលការគាំទ្រខ្លាំង - ឧសភា 26, 2022ក្រោយការរំលាយគណបក្សនយោបាយប្រឆាំងដ៏ធំមួយនៅឆ្នាំ ២០១៧ មក សកម្មភាពក្នុងវិស័យនយោបាយនៅកម្ពុជា មិនសូវសកម្មនិងពុំមាននិន្នាការនយោបាយចម្រុះពហុបក្សនោះទេ។ ក៏ប៉ុន្តែ នៅខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញថា សកម្មភាពនយោបាយពហុបក្សហាក់ដូចជាចាប់កំណើតឡើងវិញ នៅពេលដែលគណបក្សភ្លើងទៀន បានប្រកាសធ្វើសកម្មភាពនយោបាយរបស់ខ្លួនសាជាថ្មី ក្រោមរចនាសម្ព័ន្ធដឹកនាំថ្មី ដោយគ្មានវត្តមានស្ថាបនិកបក្សពីមុន។ វីអូអេបានចុះយកព័ត៌មាននៅខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ សមាជិកនៃគណបក្សនយោបាយមួយនេះ បានបង្ហាញចិត្តរំភើប ត្រេកអរនៅពេលបានជួបជុំក្រុមការងារ និងលឺសម្លេងហ៊ោរកញ្ជៀវជាថ្មីម្តងទៀត ក្រោយខកខានធ្វើនយោបាយជាង ៤ ឆ្នាំមកហើយ។ អ្នកនាង ខាន់ សុគុំមនោ រាយការណ៍លម្អិតពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៕...more6minPlay
May 25, 2022គណបក្សនយោបាយមួយចំនួនគាំទ្រនិងប្តេជ្ញាចិត្តទប់ស្កាត់គ្រឿងស្រវឹងតាមមូលដ្ឋាន - ឧសភា 26, 2022គណបក្សនយោបាយខ្លះដែលចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ផ្តល់ការគាំទ្រការដាក់ចេញវិធានការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅតាមសហគមន៍ ដោយមិនមានការព្រួយបារម្ភអំពីការបាត់បង់សំឡេងឆ្នោតសម្រាប់ថ្ងៃបោះឆ្នោតផ្លូវការនាដើមខែមិថុនាខាងមុខនោះ។ លោក លាស់ លីបលីប និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more6minPlay
May 24, 2022រយៈពេលបីថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់គណបក្សមួយចំនួនថា មិនមានភាពស្មើគ្នា - ឧសភា 24, 2022គណបក្សមួយចំនួនបង្ហាញការមិនពេញចិត្តនឹងបរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងពេលបីថ្ងៃដំបូងនេះ បើធៀបនឹងយុទ្ធការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ដែលគណបក្សសង្គ្រោះជាតិទទួលបានអាសនៈជាង៥០០០ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)ថា មានភាពល្អប្រសើរ។ លោក លាស់ លីបលីប និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតអំពីរឿងនេះឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more6minPlay
May 23, 2022Hello VOA៖ អ្នកជំនាញថា រដ្ឋបាល លោក Biden បានចាក់គ្រឹះវត្តមានអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក - ឧសភា 24, 2022មិនត្រឹមតែបានប៉ះប៉ូវភាពឆកល្វែងដែលបន្សល់ទុកដោយលោក ដូណាល់ ត្រាំ ដែលបានងាកចេញពីសមាគមអាស៊ានប៉ុណ្ណោះទេ លោក ចូ បៃដិន បានដាក់ចេញនូវយុទ្ធសាស្ត្រចំគោលដៅនិងបានចាក់គ្រឹះវត្តមានអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្ដង។ នេះជាការលើកឡើងរបស់ លោក ឱក សេរីសោភក្ដិ៍ ខណៈចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមមូលបទអភិបាលកិច្ចល្អ ដែលចាក់ផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២៕...more30minPlay
May 22, 2022គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបើកក្បួនឃោសនាបោះឆ្នោតដោយវត្តមានព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ - ឧសភា 22, 2022គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃអាទិត្យ នេះបានបើកក្បួនឃោសនាគណបក្សរបស់ខ្លួន ដោយក្រុមអ្នកគាំទ្រជួបជុំគ្នានៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងបើកយុទ្ធនាការឃោសនានេះដោយខ្លី ដោយអំពាវនាវឱ្យអ្នកគាំទ្រព្រះអង្គទៅបោះឆ្នោត។ គណបក្សនេះចូលប្រឡូកក្នុងនយោបាយកម្ពុជាជាង៤០ឆ្នាំ។ កាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន នៅឆ្នាំ២០១៧ គណបក្សនេះពុំបានឈ្នះកៅអីមេឃុំឬចៅសង្កាត់ទេ។ រាយការណ៍ពីរាជធានីភ្នំពេញ ដោយ អ្នកនាង ខាន់ សុគុំមនោ និងអ្នកនាង ធីតា វីន៕...more3minPlay
May 21, 2022ពលរដ្ឋក្រុងភ្នំពេញខ្លះថាចង់ឃើញការអភិវឌ្ឍប្រសើរជាងមុននៅតាមភូមិសង្កាត់ ខណៈបក្សនយោបាយឃោសនារកសំឡេងឆ្នោត - ឧសភា 21, 2022គណបក្សនយោបាយដែលបានចូលរួមដាក់បេក្ខជនឈរឈ្មោះប្រកួតយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។ ពលរដ្ឋខ្លះក្នុងទីក្រុងភ្នំពេញនិយាយថា ពួកគេចង់ឱ្យចៅសង្កាត់ ឬក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតកសាងហេដ្ឋារចនាផ្លូវថ្នល់រឹងមំានិងមានប្រឡាយបង្ហូរទឹកដែលអាចឱ្យពួកគេចៀសផុតពីការជន់លិចដោយសារទឹកភ្លៀង និងបញ្ហាៗផ្សេងៗទៀត ពាក់ព័ន្ធសនិ្តសុខ និងសុវត្ថិភាពឃុំសង្កាត់។ លោក លាស់ លីបលីប រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
May 21, 2022គណបក្សភ្លើងទៀនថានៅតែរក្សាការគាំទ្រពីពលរដ្ឋនៅភ្នំពេញ - ឧសភា 21, 2022គណបក្សនយោបាយមួយចំនួនចាប់ផ្តើមហែរក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួន កាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ។ គណបក្សភ្លើងទៀន ដែលគេឃើញថាជាគណបក្សប្រឆាំងមួយហាក់មានសន្ទុះគាំទ្រច្រើន បានហែរក្បួនឃោសនាគោលនយោបាយដោយមានអ្នកចូលរួមប្រហែលប្រមាណ១៥០០នាក់ បើយោងតាមគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ថ្នាក់ដឹកនាំជាច្រើននាក់នៃគណបក្សនេះ បានចូលរួមយុទ្ធនាការនៅរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋតាមដងផ្លួវចូលរួមសាទរក្បួនដង្ហែរ និងសាទរនូវវត្តមានជាថ្មីម្តងទៀតរបស់គណបក្សប្រឆាំងមួយនេះ។ លោក សុន ឆ័យ អនុប្រធាននៃគណបក្សភ្លើងទៀនថា គណបក្សខ្លួននៅតែរក្សាការគាំទ្រពីពលរដ្ឋ នៅទីក្រុងភ្នំពេញ។ អ្នកនាង ខាន់ សុគុំមនោ និងអ្នកនាង ធីតា វីន រាយការណ៍ឲ្យ VOA ពីរាជធានីភ្នំពេញ៖...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.