Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 14, 2022មេធាវីខ្មែរអាមេរិកាំង សេង ធារី ត្រូវបានចាប់ខ្លូននិងផ្តន្ទាទោសជាប់ពន្ធនាគារ៦ឆ្នាំ - មិថុនា 15, 2022សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសមេធាវីខ្មែរអាមេរិកាំង កញ្ញា សេង ធារី កាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ឱ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ និងបានចេញដីកាឱ្យចាប់ខ្លួនអ្នកច្បាប់រូបនេះ ភ្លាមៗក្រោយការប្រកាសសាលក្រម។ តទៅនេះជាសេចក្តីរាយការណ៍របស់វីអូអខ្មែរ។...more5minPlay
June 14, 2022មេធាវីខ្មែរអាមេរិកាំងកញ្ញា សេង ធារី ត្រូវបានកាត់ទោសពីបទរួមគំនិតក្បត់ - មិថុនា 14, 2022មេធាវីខ្មែរអាមេរិកាំងមួយរូបនិងសមាជិកច្រើនរាប់សិបនាក់របស់គណបក្សប្រឆាំងដែលត្រូវបានរំលាយត្រូវបានកាត់ទោសពីបទរួមគំនិតក្បត់នៅថ្ងៃអង្គារនេះនៅក្នុងសវនាការមួយដែលជាចំណាត់ការចុងក្រោយបង្អស់នៅកម្ពុជា ដើម្បីកម្ចាត់សំឡេងប្រឆាំងទាំងអស់ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។...more2minPlay
June 13, 2022ជំងឺកូវីដ១៩បានធ្វើឱ្យជីវភាពអ្នករត់ម៉ូតូឌុបខ្វះព្រឹកខ្វះល្ងាច ហើយមុខរបរនេះសឹងតែបាត់បង់ - មិថុនា 13, 2022ជីវភាពអ្នករត់ម៉ូតូឌុបនៅបន្តគ្មានមនុស្សជិះ ខណៈមុខរបរផ្សេងទៀតបានធូរស្រាលឡើងវិញជាបណ្តើរៗនៅពេលប្រទេសកម្ពុជាបើកចំហឡើងវិញ ក្រោយពីការរាំងខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅ៖...more5minPlay
June 08, 2022អ្នកនេសាទឃុំកំពង់ភ្លុកចង់ឱ្យអាជ្ញាធរឃុំជាប់ឆ្នោតពង្រឹងផ្នែកនេសាទនិងបង្ក្រាបគ្រឿងញៀនបន្ថែម - មិថុនា 08, 2022ប្រជានេសាទឃុំកំពង់ភ្លុកនិយាយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សំខាន់សម្រាប់ការពារប្រយោជន៍ប្រជាជនមូលដ្ឋាន ដូចជាការពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនេសាទជាដើម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីឃុំកំពង់ភ្លុក ខេត្តសៀមរាប៕...more5minPlay
June 07, 2022ម្ចាស់ទូកទេសចរណ៍នៅឃុំកំពង់ភ្លុកជួសជុលទូករង់ចាំទទួលភ្ញៀវក្រោយវិបត្តិកូវីដ១៩ - មិថុនា 08, 2022ទូកទេសចរណ៍នៅតំបន់ទេសចរណ៍បឹងទន្លេសាបចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយពីជំងឺកូវីដ១៩បានបង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាពិសេសវិស័យទេសចរណ៍ ជាប់គាំង និងធ្លាក់ចុះប្រមាណ២ឆ្នាំនោះ។ លោក ហ៊ុល រស្មី រាយការណ៍ពីឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដូចតទៅ៖...more5minPlay
June 06, 2022សកម្មជនគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាលបង្ហាញការសោកស្តាយ និងមិននឹកស្មានដល់ ក្រោយមិនបានឈ្នះតំណែងមេឃុំ - មិថុនា 06, 2022លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ បាននាំឲ្យសកម្មជនថ្នាក់ក្រោមរបស់គណបក្សភ្លើងទៀនសោកស្តាយ ដោយសារពួកគេរំពឹងថានឹងឈ្នះការបោះឆ្នោត ដូចដែលអតីតគណបក្សសង្រ្គោះជាតិបានឈ្នះកាលពីការបោះឆ្នោតឆ្នាំ ២០១៧។ លោក ស៊ុន ណារិន និងលោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកល្វាឯម ខេត្តកណ្តាល៕...more6minPlay
June 05, 2022អ្នកបោះឆ្នោតក្រុងបាត់ដំបងរំពឹងបានការអភិវឌ្ឍមានតម្លាភាពនិងសេវាសាធារណៈប្រសើរជាងមុនពីចៅសង្កាត់ជាប់ឆ្នោត - មិថុនា 06, 2022នៅព្រឹកថ្ងៃអាទិត្យនេះ ពលរដ្ឋក្នុងក្រុងបាត់ដំបងបានចេញទៅបោះឆ្នោត ក្រោមបរិយាកាសស្ងប់ស្ងាត់។ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន អ្នកបោះឆ្នោតនិយាយថា ការអភិវឌ្ឍដែលមានតម្លាភាព និងការផ្តល់ជូនសេវាសាធារណៈប្រសើរជាងមុន នៅឃុំសង្កាត់ គឺជាក្តីប្រាថ្នាចង់បានរបស់ពួកគេ។ អ្នកបោះឆ្នោតខ្លះថា ចៅសង្កាត់ ឬមេឃុំជាប់ឆ្នោតគួរប្រឹងជួយពលរដ្ឋដែលមានជីវភាពក្រីក្រ។ លោកលាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីក្រុងបាត់ដំបង៕...more6minPlay
June 05, 2022ពលរដ្ឋនៅភ្នំពេញចេញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ - មិថុនា 05, 2022អ្នកយកព័ត៌មានរបស់វីអូអេបានតាមដានការបោះឆ្នោតនៅសង្កាត់ចំនួនបីក្នុងរាជធានីភ្នំពេញ គឺសង្កាត់បឹងព្រលឹតក្នុងខណ្ឌ ៧ មករា សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារកណ្តាលទី២ ក្នុងខណ្ឌដូនពេញ។ សង្កាត់ទាំងបីនោះ មានតែគណបក្សនយោបាយពីរប៉ុណ្ណោះចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលដឹកនាំដោយអតីតមន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ។ លោក ស៊ុន ណារិន និងលោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៖...more4minPlay
June 04, 2022ទំនិញឡើងថ្លៃបង្កផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង - មិថុនា 05, 2022ពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងបាត់ដំបង បានប្រឹងទប់ទល់ពីការវាយប្រហាររបស់ជំងឺឆ្លងកូវីដ១៩ ដែលបានបង្កផលប៉ះពាល់ខ្លាំងលើសកម្មភាពសេដ្ឋកិច្ច។ ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសទាំងស្រុងឡើងវិញកាលពីចុងឆ្នាំ ២០២១ ចលនាសេដ្ឋកិច្ចផ្តើមរើបឡើងវិញបន្តិចម្តងៗ។ ក៏ប៉ុន្តែ ឆ្លងតែមិនទាន់ផុតពីវិបត្តិបង្កដោយជំងឺកូវីដ១៩ ផងនោះ ពលរដ្ឋខ្លះក្នុងក្រុងនេះកំពុងពើបប្រទះនឹងកើនឡើងថ្លៃទំនិញ។ លោក លាស់ លីបលីប រាយការណ៍លម្អិតពីទីក្រុងបាត់ដំបង៕...more5minPlay
June 03, 2022សកម្មជនខ្មែរក្រោមស្នើឱ្យសហគមន៍សកម្មឡើងនៅខួប៧៣នៃការបាត់បង់ទឹកដី - មិថុនា 04, 2022ថ្ងៃទី៤ ខែមិថុនាគឺជាខួបលើកទី៧៣នៃការបាត់បង់ដែនដីកម្ពុជាក្រោមទៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម។ សហគមន៍ខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិករៀបចំកម្មវិធីរំលឹកថ្ងៃដ៏ក្រៀមក្រំនេះនៅតាមរដ្ឋជាច្រើន។ សម្រាប់ពេលបន្តទៅមុខ សកម្មជនលើកទឹកចិត្តពលរដ្ឋឱ្យធ្វើសកម្មភាពនានាដើម្បីជួយទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោមនិងសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯងផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេបានជួបថ្នាក់ដឹកនាំថ្មីខ្លះក្នុងឱកាសដែលទើបត្រូវបានសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោមបោះឆ្នោតឱ្យចូលក្នុងគណៈកម្មាធិការនាយក ក្នុងនោះមានលោក ទៀ ថេន អតីតអ្នកនយោបាយនៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងលោក ថាច់ ប្រីជាគឿន ដែលតំណាងឱ្យយុវជនជំនាន់ថ្មីសម្រាប់កម្មវិធី«ប្រភពច្បាស់ការណ៍» ដូចតទៅ៖...more18minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.