Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 26, 2022ក្រោយពីខកខានអស់ពីរឆ្នាំ ពិធីបុណ្យអុំទូកនៅក្រុង Lowell ប្រារព្ធឡើងវិញដោយគ្មានទូកប្រណាំង - សីហា 26, 2022ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts បានចាប់ផ្តើមប្រារព្ធពិធីបុណ្យអុំទូកអាស៊ីអាគ្នេយ៍ឡើងវិញនៅឆ្នាំនេះ ក្រោយពីបានខកខានអស់ពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍អំពីរឿងនេះពីទីក្រុង Lowell រដ្ឋ Massachusetts៕...more5minPlay
August 21, 2022ប្រជាជនឥណ្ឌាប្រារព្ធពិធីបុណ្យ Janmashtami របស់សាសនាហិណ្ឌូ - សីហា 21, 2022ប្រជាជននៅរដ្ឋ Gujarat និងរដ្ឋ Maharashtra ប្រទេសឥណ្ឌា ប្រារព្ធពិធីបុណ្យ Janmashtami របស់សាសនាហិណ្ឌូកាលពីថ្ងៃទី ១៩ ខែសីហា ដោយឈរលើគ្នាដើម្បីវាយក្អមដី។...more1minPlay
August 18, 2022អ្នកស្រាវជ្រាវថា អ្នកលួចវត្ថុបុរាណខ្មែរបានជួយស្វែងរកសម្បត្តិវប្បធម៌ទាំងនោះមកឱ្យកម្ពុជាវិញ - សីហា 19, 2022បន្ទាប់ពីការស៊ើបអង្កេតរួមគ្នាយ៉ាងទូលំទូលាយដោយសហរដ្ឋអាមេរិកនិងកម្ពុជា វត្ថុបុរាណខ្មែរចំនួន ៣០ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ថា ប្រជាជនខ្មែរដែលបានលួចវត្ថុបុរាណយកទៅលក់ឱ្យជនបរទេស បានជួយនាំយកសម្បត្តិវប្បធម៌ដ៏មានតម្លៃមួយចំនួនត្រឡប់ទៅប្រទេសកំណើតវិញ៕...more5minPlay
August 16, 2022អ្នកទន្លេសាបបារម្ភអំពីអនាគត«ឆ្នាំងបាយ»របស់ពួកគេ - សីហា 16, 2022ប្រជាជនរស់នៅលើទន្លេសាប ដែលតែងហៅខ្លួនឯងថាជា «អ្នកទន្លេ» បានចាត់ទុកបឹងទន្លេសាបថា ជា«វាលស្រែ» ជា «ដី» ជា «ឆ្នាំងបាយ» របស់ពួកគេ។ ក៏ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ ពួកគេព្រួយបារម្ភថា ពួកគេនឹងមិនអាចពឹងផ្អែកលើធនធានធម្មជាតិនេះបានយូរអង្វែងទៀតទេ ហើយប្រជាជនមួយចំនួនគិតចង់ចាកចេញពីបឹងនេះ ទៅតាំងទីលំនៅ និងប្រកបរបរលើដីគោក ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់ពួកគេ។ អ្នកនាង ខាន់ សុគុំមនោ បានចុះយកព័ត៌មាននិងសម្ភាសន៍អ្នកទន្លេនៅខេត្តកំពង់ធំ និងពោធិ៍សាត់ ហើយជូនសេចក្តីរាយការណ៍លម្អិតដូចតទៅ៕...more10minPlay
August 10, 2022ក្រុមរបាំអង្គរបង្កើតដោយអតីតជនភៀសខ្លួនទទួលបានបណ្ណសរសើរចំពោះសមិទ្ធផល៣៥ឆ្នាំកន្លងមក - សីហា 10, 2022ក្រោយពីបានចេញពីជំរំមកដល់ទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក អតីតជនភៀសខ្លួនខ្មែរនៅក្រុងនេះបានបង្កើតក្រុមរបាំអង្គរពីបាតដៃទទេដើម្បីរក្សាសិល្បៈប្រពៃណីវប្បធម៌ខ្មែរដែលជាកេរតំណែលខ្មែរដ៏រុងរឿងជាច្រើនសតវត្សរ៍មកហើយ។ រយៈពេល ៣៥ ឆ្នាំក្រោយមក ក្រុមរបាំនេះត្រូវបានថ្នាក់ដឹកនាំនៃទីក្រុង Lowell ក៏ដូចជារដ្ឋសភានៃរដ្ឋ Massachusetts ទទួលស្គាល់សមិទ្ធផលរបស់ពួកគេនៅក្នុងពិធីសម្តែងជូនសាធារណជនមួយ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហាកន្លងទៅនេះ នៅវិទ្យាស្ថានសិល្បៈ The Clark នៅទីក្រុង Williamstown និងនៅទីក្រុង Lowell។ លោក ពិន ស៊ីសុវណ្ណ បានទៅយកព័ត៌មាន ហើយបានធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ៕...more8minPlay
August 10, 2022វិបត្តិសំណង់អគារមិនទាន់សាងសង់ហើយ ក្រោយជនជាតិចិនចាកចេញពីខេត្តព្រះសីហនុ - សីហា 10, 2022អគារជាច្រើនមិនទាន់សាងសង់រួច ក្រោយជនជាតិចិនបានសម្រុកចាកចេញពីខេត្តព្រះសីហនុ។ ការចាកចេញរបស់ជនជាតិចិននាំឲ្យប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរនិងប្រាក់ចំណូលរបស់អ្នកលក់ដូរមួយចំនួននៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ប្រជាពលរដ្ឋខ្លះដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរង់ចាំការវិលត្រឡប់មកវិញរបស់ជនជាតិចិន ប៉ុន្តែពួកគេក៏បារម្ភអំពីការកើនឡើងនៃអំពើឧក្រិដ្ឋកម្មក្នុងចំណោមជនជាតិចិនផងដែរ។...more4minPlay
August 09, 2022ទឹកប្រៃជ្រៀតចូលស្រែបន្តបំផ្លាញស្រូវកសិករនៅតំបន់ជាប់មាត់សមុទ្រកម្ពុជា - សីហា 09, 2022កម្ពុជាជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាសកាសធាតុ ដែលក្នុងនោះការឡើងទឹកសមុទ្រក៏ជាផលវិបាកមួយផងដែរ។ កសិករធ្វើស្រែនៅក្បែរព្រែកក្នុងខេត្តជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា ត្អូញត្អែរអំពីកម្រិតទឹកសមុទ្រឡើង ហើយទឹកប្រៃបានជ្រៀតចូលស្រែរបស់ពួកគេ ដែលបណ្តាលឲ្យពួកគេមិនអាចធ្វើស្រែទទួលបានផល៕...more6minPlay
August 07, 2022កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានបានបិទបញ្ចប់ - សីហា 08, 2022រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំដោយសុំឱ្យមានសន្តិភាពនៅសមុទ្រចិនខាងត្បូង ព្រមានរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា និងមានផែនការជំរុញសេដ្ឋកិច្ចដល់បណ្ដាប្រទេសដែលរងគ្រោះដោយសារជំងឺកូវីដ១៩។ លោក Luke Hunt រាយការណ៍ឱ្យ VOA ពីរាជធានីភ្នំពេញ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕...more4minPlay
August 05, 2022បទសម្ភាសន៍ VOA៖ រដ្ឋមន្រ្តីការបរទេសអាមេរិកថាអាមេរិកចង់មាន «ទំនាក់ទំនងវិជ្ជមាន» ជាមួយកម្ពុជា សង្កត់ធ្ងន់លើការបោះឆ្នោតត្រឹមត្រូវ និងតម្លាភាពនៅមូលដ្ឋានទ័ពជើងទឹករាម - សីហា 06, 2022រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយដល់ លោក ស៊ុន ណារិន នៃ VOA នៅសណ្ឋាគារសុខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ ប្រធានបទរួមមានដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ វិបត្តិមីយ៉ាន់ម៉ា និងការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយ និងមូលដ្ឋានទ័ពជើងទឹករាមដ៏ចម្រូងចម្រាសរបស់កម្ពុជា។សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍ទាំងស្រុងរវាង លោក ស៊ុន ណារិន និង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដូចតទៅ៖...more14minPlay
August 05, 2022លោក Blinken ថា ស.រ.អ.ចង់បានទំនាក់ទំនង «រឹងមាំ និងវិជ្ជមាន»ជាមួយកម្ពុជា ដែលជាសម្ព័ន្ធមិត្តចិន - សីហា 05, 2022រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានបង្ហាញសុច្ឆន្ទៈធ្វើទំនង «រឹងមាំ និងវិជ្ជមាន» ជាមួយកម្ពុជា រីឯលោក ហ៊ុន សែន ឱ្យដឹងថា លោកក្នុងនាមកម្ពុជាជាប្រធានអាស៊ានព្យាយាមលើកកម្ពស់ដៃគូយុទ្ធសាស្ត្រអាស៊ានអាមេរិក។ ក្នុងជំនួបជាមួយលោក កឹម សុខា លោក Blinken ក៏បង្ហាញការខកខកចិត្តចំពោះសំណុំរឿងនយោបាយអូសបន្លាយរបស់លោកផងដែរ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts៕...more3minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.