Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 25, 2022Hello VOA៖ កម្ពុជាអាចដកពិសោធន៍អ្វីបានខ្លះពីកលិយុគសេដ្ឋកិច្ចនៅស្រីលង្កានិងឡាវ? - កក្កដា 26, 2022ទោះបីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាស្ថិតក្នុងភាពល្អប្រសើរអំឡុងពេលដើរចេញពីវិបត្តិកូវីដ១៩និងអំឡុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អ្នកដឹកនាំគោលនយោបាយនិងអ្នកស្ថិតក្នុងជួរធ្វើការសម្រេចចិត្ត ត្រូវប្រយ័ត្នជាប់ជាប្រចាំ និងឃ្លាំមើលឱ្យដិតដល់ស្ថានការណ៍កលិយុគសេដ្ឋកិច្ចនៅស្រីលង្កានិងឡាវ ដើម្បីធានាថាស្ថានភាពដូចគ្នាមិនកើតឡើងនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច ថ្លែងក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ» ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៕...more33minPlay
July 22, 2022ខ្មែរអាមេរិកាំងរំឭកខួប៦ឆ្នាំនៃការសម្លាប់លោកកែម ឡី - កក្កដា 23, 2022ក្នុងពិធីរំឭកខួប៦ឆ្នាំនៃឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ជនជាតិខ្មែរអាមេរិកាំងនិងមិត្តភក្តិអាមេរិកាំងនៅទីក្រុង Lowell រដ្ឋ Massachusetts នៅតែចិញ្ចឹមចិត្តរកយុត្តិធម៌ ជូនលោក និងរំឭកពីវីរភាពនិងសេចក្តីក្លាហានរបស់លោក បើទោះបីជាលោកដឹងថា លោកនឹងត្រូវគេសម្លាប់ក៏ដោយ។ លោក ពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុងLowell រដ្ឋ Massachusetts។កំណត់សម្គាល់៖ រូបភាពខ្លះនៅក្នុងសេចក្តីរាយការណ៍នេះអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា...more6minPlay
July 13, 2022អ្នករៀបចំកម្មវិធីប្រឹងប្រែងបង្រួបបង្រួមសហគមន៍ដោយការសម្តែងសិល្បៈរួមគ្នា - កក្កដា 13, 2022សាលាក្រុង Lowell ក្រុមភេ្លងបុរាណអាមេរិកាំងនិងក្រុមសិល្បៈខែ្មរបានរៀបចំការសម្តែងរួមគ្នាជាលើកទីមួយនូវសិល្បៈ និងភ្លេងខ្មែរបញ្ចូលជាមួយការប្រគុំភ្លេងបុរាណអាមេរិកាំងដែលអ្នករៀបចំឱ្យដឹងថា មានគោលបំណងបញ្ជ្រាបសិល្បៈវប្បធម៌ខ្មែរក្នុងសហគមន៍និងជាការពង្រឹងភាពសុខដុមរមនារវាងសហគមន៍ចម្រុះជាតិសាសន៍នៅសហរដ្ឋអាមេរិកនេះ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts៕...more6minPlay
June 28, 2022ពលរដ្ឋរស់នៅជាប់បឹងតាមោកស្នើរដ្ឋផ្តល់ប្លង់ស្របច្បាប់ ខណៈបារម្ភអំពីការបណ្តេញចេញ - មិថុនា 28, 2022ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក កាលពីថ្ងៃចន្ទ បានបង្ហាញក្តីព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋាននៅថ្ងៃណាមួយ។ ពួកគេបានស្នើសុំឱ្យរដ្ឋាភិបាលផ្តល់ប្លង់កម្មសិទ្ធិស្របច្បាប់ដល់ពួកគេ។ លោក ហាន ណូយ និងលោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
June 28, 2022Hello VOA៖ មេរៀនពីការបោះឆ្នោតឃុំសង្កាត់២០២២ និងការសំឡឹងឆ្ពោះទៅការបោះឆ្នោតជាតិ២០២៣ - មិថុនា 28, 2022ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ «អភិបាលកិច្ចល្អ» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីរាត្រីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ឱក សេរីសោភក្ដិ៍ បានលើកឡើងថា នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ភាគីពាក់ព័ន្ធនានា ជាពិសេសមជ្ឈដ្ឋានបក្សនយោបាយក្រៅរដ្ឋាភិបាល គួររួមសំឡេងគ្នា និងតស៊ូមតិឱ្យបានល្អិតល្អន់លើខ្លឹមសារ មាត្រា និងនីតិវិធីបោះឆ្នោតណាដែលខ្លួនយល់ថាមិនប្រក្រតី។ អ្នកឯកទេសរូបនេះបន្ថែមថាធ្វើដូច្នេះនឹងនាំឱ្យចេញលទ្ធផលបោះឆ្នោតដែលគ្រប់ភាគីចូលរួមប្រកួតអាចទទួលយកបាន៕...more30minPlay
June 27, 2022បេក្ខជនមេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនបេ្តជ្ញាសហការការងារល្អជាមួយមន្រ្តីបក្សកាន់អំណាច - មិថុនា 27, 2022បេក្ខជនជាប់ឆ្នោតជាមេឃុំម្នាក់របស់គណបក្សភ្លើងទៀននៅក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត ហើយសហការជាមួយមន្រ្តីគណបក្សកាន់អំណាច ដែលធ្លាប់ដឹកនាំឃុំ កាលពីកន្លងទៅ។ ទោះជាយ៉ាងណា លោកក៏ព្រួយបារម្ភខ្លះដែរចំពោះភាពផុយស្រួយនៃការរំលាយគណបក្សរបស់លោកនៅថ្ងៃខាងមុខ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តកំពង់ធំ៕...more5minPlay
June 27, 2022គណបក្សភ្លើងទៀនប្រកាស«ជ័យជម្នះ» ហើយត្រៀមបង្កើនការគាំទ្រសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ - មិថុនា 27, 2022គណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ បានធ្វើពិធីអបអរសាទរដល់បេក្ខជនមេឃុំជាប់ឆ្នោត និងក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន នៅក្នុងខេត្តកំពង់ធំ។ ថ្នាក់ដឹកនាំគណបក្សនេះ បានលើកឡើងអំពី «ជ័យជម្នះ» របស់ខ្លួន ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ហើយប្រកាសថា គណបក្សនឹងព្យាយាមស្វែងរកការគំាទ្របន្ថែមទៀត ដើម្បីឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីខេត្តកំពង់ធំ៕...more4minPlay
June 26, 2022បេក្ខជនជាប់ឆ្នោតមេឃុំរបស់គណបក្សភ្លើងទៀនអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់ - មិថុនា 26, 2022បេក្ខជនជាប់ឆ្នោតមេឃុំចំណាលើក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក ដើម្បីលោកអាចបំពេញការងារជាមេឃុំជាប់ឆ្នោតបម្រើប្រជាពលរដ្ឋ។ លោក ញឹម សារ៉ុម ដែលជាបេក្ខជនមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោម ៤ នាក់របស់គណបក្សភ្លើងទៀននៅទូទាំងប្រទេស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានដោះលែងវិញពីបទ «ប្លន់» ក្នុងសំណុំរឿងប្រមាណ ២០ ឆ្នាំមុន។ លោក ស៊ុន ណារិន លោក ហាន ណូយ និងលោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេ ពីខេត្តកំពង់ធំ៕...more5minPlay
June 21, 2022សៀវភៅអក្ខរក្រមថ្មីមួយ ជួយកុមារយល់ដឹងពីភាសានិងវប្បធម៌កម្ពុជា - មិថុនា 21, 2022ក្នុងនាមជាអ្នកគូររូបក្រាហ្វិកខ្មែរអាមេរិកាំង អ្នកស្រី Kiri Schwiet ដែលមានកូនពីរនាក់ បានគូររូបនិងរៀបរៀងសៀវភៅអក្ខរក្រមមួយក្បាលជាភាសាអង់គ្លេស ដើម្បីជួយឲ្យកុមារនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកយល់ដឹងពីភាសានិងវប្បធម៌របស់ប្រទេសកម្ពុជា។ អ្នកនាង ទែន សុខស្រីនិត រាយការណ៍លម្អិតអំពីរឿងនេះពីទីក្រុង Chicago រដ្ឋ Illinois៕...more4minPlay
June 20, 2022Hello VOA៖ លោកស្រី ចក់ សុភាព ថាលំហសង្គមស៊ីវិល«ហាក់ដូចជារួមតូចមែនទែន» - មិថុនា 21, 2022ថ្មីៗនេះ ក្នុងអំឡុងពេលកម្ពុជារៀបចំប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានគេមើលឃើញនៅតែដើរថយក្រោយ។ លោកស្រី ចក់ សុភាព បង្ហាញក្តីបារម្ភប្រាប់វីអូអេថា លំហសង្គមស៊ីវិល«ហាក់ដូចជារួមតូចមែនទែន» ខណៈគណបក្សនយោបាយ មួយចំនួនក៏បានលើកឡើងថាការបោះឆ្នោតនេះ មិនសេរី និង មិនយុត្តិធម៌។ កាលពីដើមខែ ឧសភា សមាជិកសភារបស់សហភាពអឺរ៉ុបជាច្រើនរូបបានបោះឆ្នោតសម្រេចលើញត្តិ ដោយបង្ហាញបារម្ភអំពីការណ៍បន្តបង្ក្រាបនយោបាយនៅកម្ពុជា និងជំរុញឱ្យគណៈកម្មការអឺរ៉ុប ត្រៀមខ្លួនក្នុងការដកឋានៈប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ទាំងស្រុងប្រសិនបើការបោះឆ្នោតឃុំសង្កាត់នេះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ មិនមានភាពសេរី និងយុត្តិធម៌៕...more34minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.