Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
September 19, 2022ពីជនភៀសខ្លួនទៅជាប៉ូលិសអាមេរិកាំង លោក Danny ចង់លើកកម្ពស់សហគមន៍ខ្មែរ - កញ្ញា 20, 2022លោក Danny Kim កើតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានភៀសខ្លួនមករស់ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥។ ដោយមានគោលបំណងជួយសហគមន៍ខ្មែររបស់លោក សព្វថ្ងៃលោក Danny កំពុងបម្រើការងារជាប៉ូលិសក្នុងទីក្រុង Fresno រដ្ឋ California សហរដ្ឋអាមេរិក និងចូលរួមកិច្ចការសង្គមយ៉ាងសកម្ម។ នេះជាបទសម្ភាសន៍ VOA ជាមួយលោក Danny Kim កាលពីចុងខែសីហា៕...more8minPlay
September 19, 2022មេបក្សប្រឆាំងរក្សាក្តីសង្ឃឹមថាមានការផ្លាស់ប្តូរនយោបាយនៅកម្ពុជា - កញ្ញា 20, 2022លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិសម្តែងសុទ្ទិដ្ឋិនិយមថានឹងមានការផ្លាស់ប្តូរ ស្ថានការណ៍នយោបាយនៅកម្ពុជាខណៈការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០២៣ឈានចូលមកដល់។ ក្តីសង្ឃឹមរបស់លោកសម រង្ស៊ីកើតឡើងដោយសារបណ្តាប្រទេសប្រជាធិបតេយ្យមើលឃើញគ្រោះថ្នាក់កាន់តែខ្លាំងក្នុងការទុកឲ្យអំណាចផ្តាច់ការរីកចម្រើននិងកំពុងខិតខំសហការគ្នាដើម្បី ទប់ស្កាត់។ ទន្ទឹមនឹងនេះដែរសហគមន៍អន្តរជាតិមើលឃើញថាប្រទេសកម្ពុជាកាន់តែត្រូវស្រូបទាញកាន់តែខ្លាំងចូលគន្លងផ្តាច់ការរបស់ប្រទេសចិន។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក សម រង្ស៊ីក្នុងខណៈលោកអញ្ជើញមកជួបមន្ត្រីនានានៅរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more33minPlay
September 15, 2022សមាជិករដ្ឋសភាដ៏ឆ្នើមគាំទ្រសិទ្ធិមនុស្សសម្រាប់កម្ពុជាចូលនិវត្តន៍ - កញ្ញា 16, 2022លោក Alan Lowenthalសមាជិករដ្ឋសភាអាមេរិកាំងដ៏ឆ្នើមខាងផ្នែកសិទ្ធិមនុស្សបានសម្រេចចូលនិវត្តន៍បន្ទាប់ពីបម្រើការងារជាសមាជិករដ្ឋសភានៃរដ្ឋCaliforniaចំនួន១០ឆ្នាំ។ ក្នុងរយៈពេលជិត៥ឆ្នាំចុងក្រោយនេះលោក Alan Lowenthalបានខិតខំជំរុញឲ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែសហគមន៍ខ្មែរបានស្គាល់ស្នាដៃលោក៣ទសវត្សរ៍មកហើយថាជាជើងឯកគាំទ្រសិទ្ធិមនុស្សនិងសមភាពសង្គម។ សហគមន៍ខ្មែរបានរៀបចំពិធីផ្លូវការមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដើម្បីសម្តែងអំណរគុណលោកចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងពេលកន្លងមក។ លោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មានរបស់វីអូអេបានទៅយកព័ត៌មានដោយផ្ទាល់ពីពិធីចូលនិវត្តន៍នេះនៅទីក្រុងឡុងប៊ិច រដ្ឋCalifornia ហើយសូមជូនសេចក្តីការណ៍ដូចតទៅ៖...more8minPlay
September 13, 2022កម្មវិធីសិល្បៈរួមចំណែកកាត់បន្ថយក្មេងទំនើងនិងជនពាលនៅក្រុង Lowell - កញ្ញា 14, 2022ដូចកម្មវិធីសិល្បៈវប្បធម៌ខ្មែរ នៅទីក្រុងឯទៀតក្នុងសហរដ្ឋអាមេរិកដែរ កម្មវិធីសិល្បៈ វប្បធម៌ខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts រួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និង ប្រពៃណីខ្មែរ ជូនពលរដ្ឋអាមេរិកាំង។ កម្មវិធីនេះថែមទាំងជួយថែរក្សាវប្បធម៌នេះឱ្យបានគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយនៅសហរដ្ឋអាមេរិកទៀតផង។ លើសពីនេះទៀត កម្មវិធីសិល្បៈ វប្បធម៌ខ្មែរនៅទីក្រុង Lowell ថែមទាំងជួយកាត់បន្ថយចរិតហិង្សារបស់ក្មេងជំទង់ និងជួយរារាំងកុំឱ្យពួកគេក្លាយជាជនពាលក្នុងសង្គមទៀតផង។ លោក ពិន ស៊ីសុវណ្ណ បានទៅយកព័ត៌មាននៅវិទ្យាស្ថានសិល្បៈ The Clark នៅទីក្រុង Williamstown និងនៅទីក្រុង Lowell ដែលនៅទីនោះ ក្រុមរបាំអង្គរបានសម្តែងកម្មវិធីសិល្បៈ កាលពីខែសីហា៕...more7minPlay
September 12, 2022ទឹកប្រៃគំរាមកំហែងដំណាំស្រូវក្នុងតំបន់ឆ្នេរនៅអាស៊ីអាគ្នេយ៍ - កញ្ញា 13, 2022នៅទូទាំងសាកលលោក ទឹកប្រៃពីតំបន់ឆ្នេរបានជ្រាបចូលជ្រៅទៅៗទៅក្នុងដីគោក ដោយបង្កឲ្យដីនិងទឹកឡើងប្រៃ ដែលអាចធ្វើឲ្យដំណាំងាប់បាន។ នៅអាស៊ី ការវាទទីដោយទឹកប្រៃគឺកំពុងធ្វើឱ្យកសិករមួយចំនួនស្ទើរគ្មានលទ្ធភាពដាំដំណាំស្បៀង។ អ្នកនាង Elise Cutts នៃ VOA រាយការណ៍ពីរឿងនេះ។ លោក ស៊ុន ណារិន ជូនសេចក្តីប្រែសម្រួល៕...more5minPlay
September 07, 2022ផ្សាររាត្រីប្រពៃណីប្រមូលផ្តុំសហគមន៍ខ្មែរនៅភាគកណ្តាលរដ្ឋ California - កញ្ញា 07, 2022ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ California មកជួបជុំគ្នានៅផ្សាររាត្រីប្រពៃណី ដោយបង្ហាញពីវប្បធម៌ខ្មែរ និងការចែករំលែកបទពិសោធន៍កសាងជីវិតឡើងវិញក្រោយពីរបួសអតីតកាលបង្កដោយខ្មែរក្រហម។ លោកស្រី Genia Dulot រាយការណ៍អំពីរឿងនេះពីទីក្រុង Fresno រដ្ឋ California សហរដ្ឋអាមេរិក។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕...more4minPlay
September 05, 2022សហគមន៍ជនជាតិដើមភាគតិចអាមេរិកទាមទារឱ្យកម្ទេចទំនប់ទឹកដើម្បីបង្កើនចំនួនត្រីសាលម៉ុន - កញ្ញា 06, 2022ក្រុមអ្នកអភិរក្សនិងសហគមន៍ជនជាតិដើមភាគតិចនៅភាគពាយ័ព្យសហរដ្ឋអាមេរិកកំពុងទាមទារឱ្យកម្ទេចទំនប់ទឹក៤នៅផ្នែកខាងក្រោមទន្លេ Snake នៅរដ្ឋវ៉ាស៊ីនតោន ដើម្បីជួយត្រីសាលម៉ុនដែលកំពុងពង។ ក្រុមអ្នកគាំទ្រទំនប់ថ្លែងថា ទំនប់ទាំងនោះជាប្រភពថាមពលដែលផលិតឡើងវិញបាននិងជាប្រព័ន្ធធារាសាស្ត្រដ៏សំខាន់សម្រាប់កសិករមូលដ្ឋាន។ អ្នកស្រី Natasha Mozgovaya នៃ VOA រាយការណ៍អំពីរឿងនេះពីតំបន់ផ្នែកខាងក្រោមនៃទន្លេ Snake ក្នុងរដ្ឋវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕...more3minPlay
September 01, 2022លោក សម រង្ស៊ី និងអ្នកគាំទ្របានដើរបាតុកម្មកាត់ទីក្រុង Lowell ទាមទារដោះលែងសកម្មជន - កញ្ញា 02, 2022ដោយត្រូវលើកទឹកចិត្តដោយជំហររបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីរដ្ឋ Massachudetts ឱ្យប្រទេសកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក សម រង្ស៊ី អតីតមេដឹកនាំមួយរូបរបស់គណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់លោកបានដើរបាតុកម្មកាត់ទីក្រុង Lowell ទាមទារដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachudetts៕...more10minPlay
August 27, 2022បទសម្ភាសន៍ VOA៖ អ្នករាយការណ៍សិទ្ធិមនុស្ស អ.ស.ប ជំរុញឲ្យកម្ពុជាបើកលំហនយោបាយមុនការបោះឆ្នោត - សីហា 27, 2022លោកVitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោកក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ១១ថ្ងៃ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល គណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងប្រជាជនកម្ពុជាផងដែរ។ លោកបានផ្តល់បទសម្ភាសន៍ដល់លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA នៅរសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងរាជធានីភ្នំពេញ។...more20minPlay
August 26, 2022Hello VOA៖ អ្នកជំនាញថាសាធារណមតិត្រូវបន្តប្រើសំឡេងរបស់ខ្លួនក្រោយករណីភ្នំតាម៉ៅ - សីហា 27, 2022ការសម្រេចចិត្តផ្លាស់ប្ដូរចុះឡើងលើការអភិវឌ្ឍដ៏ចម្រូងចម្រាសនៅតំបន់ភ្នំតាម៉ៅតពីមួយភាគទៅមួយភាគដែលឈានរហូតដល់ការបោះបង់គម្រោងនេះ ហើយដាំដើមឈើឡើងវិញនៅតំបន់ព្រៃការពារដែលឈូសឆាយហើយ បាននាំឱ្យមានការកកើតជាសំណួរច្រើនជាងចម្លើយ។ នេះជាការលើកឡើងរបស់លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច ថ្លែងក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែក្រោមមូលបទ«អភិបាលកិច្ចល្អ» ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ លោក សេរីសោភក្ដិ៍ បានស្នើថាសាធារណមតិគួរបន្តប្រើអំណាចនៃការចូលរួមយោបល់របស់ខ្លួនលើកិច្ចការរដ្ឋនានា ផុតពីករណីភ្នំតាម៉ៅនេះ៕...more28minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.