Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
November 10, 2022លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនទាន់ច្បាស់លាស់ - វិច្ឆិកា ១០, ២០២២ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកមិនទាន់បង្ហាញលទ្ធផលច្បាស់លាស់ថា គណបក្សណាមួយគ្រប់គ្រងព្រឹទ្ធសភានិងរដ្ឋសភានៅឡើយទេ ដោយសារតែលទ្ធផលបឋមមានលក្ខណៈប្រកៀកប្រកិតគ្នា។ ក្តីរំពឹងនៅមុនពេលបោះឆ្នោតកាលពីថ្ងៃអង្គារថាអាចមានជ័យជម្នះខ្លាំងរបស់គណបក្សសាធារណរដ្ឋឬហៅថា «រលកពណ៍ក្រហម» ហាក់មិនអាចកើតមានទេ។ លោក ប៉ូច រាសី និងលោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍បន្ថែមពីលទ្ធផលនៃការបោះឆ្នោតនេះ តាមការផ្សាយ Facebook Live៕...more21minPlay
November 09, 2022កម្ពុជាដែលជាប្រធានអាស៊ាន ត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ - វិច្ឆិកា ១០, ២០២២នេះជាទិដ្ឋភាពនៅរាជធានីភ្នំពេញ ខណៈពេលដែលកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា៕...more2minPlay
November 09, 2022សំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំង៖ លោក ខន សុវណ្ណ នៅទីក្រុង Lowell រដ្ឋ Massachusetts - វិច្ឆិកា ១០, ២០២២លោក ខន សុវណ្ណ ដែលជាម្ចាស់អាជីវកម្មសម្អាងការ និងថតរូបនៅទីក្រុង Lowell រដ្ឋ Massachusetts បញ្ចេញមតិទាក់ទងនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកឆ្នាំ២០២២។...more3minPlay
November 08, 2022សំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំង៖ អ្នកស្រី ជា អ៊ី និងលោក យ័ប គឹមទឹង នៅទីក្រុង Fairfax រដ្ឋ Virginia - វិច្ឆិកា ០៩, ២០២២អ្នកស្រី ជា អ៊ី អ្នកបោះឆ្នោតនៅទីក្រុង Fairfax រដ្ឋ Virginia និងលោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បញ្ចេញមតិទាក់ទិននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកឆ្នាំ២០២២៕...more3minPlay
November 08, 2022សំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំង៖ លោក ហែម បូរិន នៅទីក្រុង Lowell រដ្ឋ Massachusetts - វិច្ឆិកា ០៩, ២០២២លោក ហែម បូរិន ជាម្ចាស់ហាងលក់គ្រឿងទេសខ្មែរ នៅទីក្រុង Lowell រដ្ឋ Massachusetts ដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០៣។ លោក ហែម បូរិន និយាយថា លោកបានទៅបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកគ្រប់លើកមិនដែលខានទេ តាំងពីលោកមានសិទ្ធិបោះឆ្នោតមក។ នេះជាមតិរបស់ លោក ហែម បូរិន ទាក់ទិននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ នេះ៕...more3minPlay
November 08, 2022សំឡេងអ្នកបោះឆ្នោតខ្មែរអាមេរិកាំង៖ អ្នកស្រី ភេ រិន នៅទីក្រុង Lowell រដ្ឋ Massachusetts - វិច្ឆិកា ០៨, ២០២២អ្នកស្រី ភេ រិន (Maria Rin Phay) រស់នៅទីក្រុង Lowell រដ្ឋ Massachusetts ជាជនជាតិខ្មែរដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨៥។ ចាប់តាំងពីបានចូលសញ្ជាតិអាមេរិកនៅឆ្នាំ ១៩៩៦ មក អ្នកស្រី ភេ រិន និយាយថា អ្នកស្រីតែងតែព្យាយាមទៅបោះឆ្នោតឲ្យបានគ្រប់លើក ស្ទើរតែមិនដែលខកខាន។ នេះជាមតិរបស់អ្នកស្រី ភេ រិន ទាក់ទិននឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២ នេះ៕...more2minPlay
November 07, 2022ការពិភាក្សាពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក - វិច្ឆិកា ០៨, ២០២២ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃអង្គារទី៨ខែវិច្ឆិកា នេះត្រូវបានគេវាយតម្លៃថា នឹងមានលក្ខណៈប្រកៀកប្រកិតគ្នាហើយមានបញ្ហាចម្បងមួយចំនួនដែលអ្នកបោះឆ្នោតអាមេរិកាំងផ្តោតលើ។ បញ្ហាទាំងនោះមានអតិផរណា សិទ្ធិក្នុងការរំលូតកូន សន្តិសុខព្រំដែន អន្តោប្រវេសន៍ លទ្ធិប្រជាធិបតេយ្យ និងការគ្រប់គ្រងអាវុធ។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង នៃវីអូអេ ពន្យល់សារៈសំខាន់នៃការបោះឆ្នោតនេះ តាមការផ្សាយ Facebook Live៕...more18minPlay
November 02, 2022សកម្មជនខ្មែរអាមេរិកាំងទទូចអ្នកបោះឆ្នោតឱ្យគាំទ្រសិទ្ធិរំលូតកូន - វិច្ឆិកា ០៣, ២០២២សកម្មជនខ្មែរអាមេរិកាំងនៅទីក្រុង Long Beach (ឡុងប៊ិច) រដ្ឋ California (កាលីហ្វ័រញ៉ា) កំពុងធ្វើយុទ្ធនាការតាមទូរស័ព្ទ ដើម្បីជំរុញអ្នកបោះឆ្នោតឱ្យគាំទ្រសិទ្ធិរំលូតកូននៅពេលដែលពួកគេចេញទៅបោះឆ្នោតនៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ បញ្ហាដ៏រសើបនេះមាននៅក្នុងសំណើទី១នៃសន្លឹកឆ្នោត។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more6minPlay
October 29, 2022ជនជាតិដើមភាគតិចកាវ៉ែតនៅស្ទឹងត្រែង បារម្ភបាត់បង់អត្តសញ្ញាណនិងប្រពៃណីរបស់ខ្លួន - តុលា ២៩, ២០២២ជាងពាក់កណ្តាលសតវត្សមកនេះ ក្រុមជនជាតិដើមភាគតិចកាវ៉ែត នៅតាមមាត់ទន្លេសេកុង ក្នុងឃុំសន្តិភាព នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រស់នៅដោយព្យាយាមទប់ទល់និងសម្របខ្លួនតាមការផ្លាស់ប្តូរជាច្រើន ទាំងបរិស្ថានរស់នៅ វប្បធម៌ថ្មី និងការប្រែប្រួលអាកាសធាតុ។ ការណ៍នេះធ្វើឲ្យពួកគេជួបផលលំបាកជាច្រើនពាក់ព័ន្ធនឹងការបាត់បង់របៀបរបបដាំដំណាំបែបចំការវិលជុំរបស់ជនជាតិដើមភាគតិចកាវ៉ែត និងប្រឈមនឹងការបាត់បង់អត្តសញ្ញាណ និងប្រពៃណី ជាពិសេសនៅពេលចាស់ទុំក្នុងភូមិបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។ នេះបើតាមការរៀបរាប់របស់ជនជាតិដើមភាគតិចកាវ៉ែត ក្នុងឃុំសន្តិភាព នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ។...more11minPlay
October 27, 2022បេក្ខជនចៅហ្វាយក្រុងខ្មែរអាមេរិកាំងផ្តោតលើការប្តូររបៀបដឹកនាំក្រុង Livermore - តុលា ២៧, ២០២២អ្នកជំនួញអចលនទ្រព្យខ្មែរអាមេរិកាំងគឺលោក Mony Nop កំពុងឈរឈ្មោះជាចៅហ្វាយក្រុងLivermore ក្នុងរដ្ឋ California សម្រាប់ការបោះឆ្នោតនៅដើមខែវិច្ឆិកាខាងមុខនេះ។ លោក Mony ផ្អែកគោលនយោបាយរបស់លោកយ៉ាងសំខាន់លើរបៀបនៃការដឹកនាំថ្មីដែលជួយទីក្រុងឲ្យរស់រវើកឡើងវិញ។ វាជាការប្រឈមមួយរបស់លោកក្នុងខណៈដែលអ្នកបោះឆ្នោតជាង៨០% មិនមែនអាស៊ី។ ប៉ុន្តែលោកសម្តែងសុទិដ្ឋិនិយមចំពោះការបោះឆ្នោតក្នុងពេលខាងមុខដោយសារបទពិសោធការងាររបស់លោកជាមន្ត្រីប៉ូលិសនិងជាអ្នកជំនួញដ៏ជោគជ័យ។ លោក ម៉ែន គឹមសេង នៃវីអូអេជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more9minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.