Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
December 02, 2022បទសម្ភាសន៍៖ តំណាងរាស្រ្តអាមេរិកជំរុញកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យ ដើម្បីបញ្ចៀសទណ្ឌកម្ម - ធ្នូ ០៣, ២០២២កាលពីសប្តាហ៍មុន ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Gregory Meeks បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ថា AIPA ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ លោកបានផ្តល់បទសម្ភាសន៍ឲ្យវីអូអេស្តីពីដំណើរទស្សនកិច្ចរបស់លោក បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយនិងបញ្ហានៅក្នុងតំបន់ផងដែរ។ តំណាងរាស្រ្តអាមេរិកមួយរូបបានជំរុញកម្ពុជាឲ្យដើរតាមគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សដើម្បីរួចផុតពីការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ទាក់ទងនឹងច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ដែលកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភាអាមេរិក។ តំណាងរាស្រ្តរូបនោះក៏ស្នើឲ្យកម្ពុជាមានតម្លាភាពចំពោះអាមេរិក និងប្រជាជនកម្ពុជាលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលអាមេរិកសង្ស័យថា ចិនអាចនឹងប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីពង្រីកឥទ្ធិពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ តទៅនេះសូមទស្សនាបទសម្ភាសន៍ទាំងស្រុងរវាងលោក ស៊ុន ណារិន នៃវីអូអេជាមួយសមាជិកសភាអាមេរិកលោក Gregory Meeks ដូចតទៅ៖...more15minPlay
November 23, 2022បេក្ខជនស្និទ្ធនឹងសហគមន៍ខ្មែរនៅក្រុង Lowell ជាប់ជាតំណាងរាស្ត្រថ្នាក់រដ្ឋនៅរដ្ឋ Massachusetts - វិច្ឆិកា ២៤, ២០២២ខណៈលទ្ធផលបឋមនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ ថ្ងៃទី៨ វិច្ឆិកាឆ្នាំនេះ បង្ហាញថា រដ្ឋ Massachusetts នៅតែជាមូលដ្ឋានរឹងមាំរបស់គណបក្សប្រជាធិបតេយ្យនោះ ប្រជាជនខ្មែរអាមេរិកាំងនៅទីក្រុង Lowell ក៏ដូចជាជនជាតិដទៃដែរ បោះឆ្នោតដោយសម្លឹងមើលបេក្ខជនជាអាទិភាពចម្បងជាជាងគណបក្ស។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៕...more5minPlay
November 22, 2022មេធាវីការពារសិទ្ធិមនុស្សល្បីខាងចាញ់ក្តីដោយសារឥទ្ធិពលនយោបាយសម្រេចចិត្តចូលគណបក្សភ្លើងទៀន - វិច្ឆិកា ២២, ២០២២លោក ជូង ជូងី មេធាវីដែលតែងតែការពារប្រជាពលរដ្ឋក្រីក្រ សកម្មជនសិទ្ធិមនុស្ស សកម្មជននិងមន្ត្រីនយោបាយគណបក្សប្រឆាំងជាង១៨ឆ្នាំមកហើយនោះ បានប្រាប់អ្នកចូលរួមពិធីសំណេះសំណាលអំឡុងបុណ្យផ្កាប្រាក់នៅវត្តភ្នំសេរី ទីក្រុង Ayer រដ្ឋ Massachusetts ថា លោកសម្រេចចិត្តចូលធ្វើនយោបាយដោយយល់ថា លោកអាចបម្រើពលរដ្ឋ និងការពារសិទ្ធិមនុស្សបានប្រសើរជាងអាជីពមេធាវី។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុង Ayer រដ្ឋ Massachusetts ដូចតទៅ៕...more7minPlay
November 13, 2022ប្រធានអាស៊ានប្តូរវេនថ្មី ថ្លែងព្រមានពីលទ្ធភាពនៃសង្គ្រាមត្រជាក់ថ្មីនៅក្នុងតំបន់ - វិច្ឆិកា ១៤, ២០២២កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ បានបញ្ចប់នៅថ្ងៃអាទិត្យនេះ ដោយកម្ពុជាបានផ្ទេរតួនាទីជាប្រធានអាស៊ានដល់ឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដែលជាប្រធានអាស៊ានប្តូរវេនថ្មី បានថ្លែងព្រមានពីលទ្ធភាពនៃសង្គ្រាមត្រជាក់ថ្មីនៅក្នុងតំបន់។...more2minPlay
November 13, 2022កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបញ្ចប់ដោយលទ្ធផលវិជ្ជមាន - វិច្ឆិកា ១៣, ២០២២កិច្ចប្រជុំរបស់ក្រុមមេដឹកនាំមកពីសមាគមអាស៊ាន និងមេដឹកនាំពិភពលោក ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ចប់ហេីយ ដោយគេសង្កេតឃេីញថា កិច្ចប្រជុំកំពូលទាំងនេះ បានផ្តល់លទ្ធផលវិជ្ជមានដល់តំបន់អាស៊ាន និងសកលផង ហេីយក៏បានបង្ហាញពីការប្រឈមដែលអាស៊ាន និងពិភពលោកត្រូវរួមគ្នាដោះស្រាយផង។ លោកសុខ ខេមរា នៃវីអូអេ ដែលបានធ្វេីដំណេីរទៅកាន់ប្រទេសកម្ពុជាដេីម្បីផ្តិតយកព័ត៌មានអំពីកិច្ចប្រជុំទាំងនេះ។ សូមទស្សនា និងស្តាប់កិច្ចសន្ទនារវាង លោក ស៊ុន ណារិន និង លោក សុខ ខេមរា ពីកន្លែងកិច្ចប្រជុំដូចតទៅ។...more17minPlay
November 12, 2022ប្រធានាធិបតីអាមេរិកនិងមេដឹកនាំអាស៊ានជួបប្រជុំគ្នានៅកម្ពុជាលើបញ្ហាប្រឈមបន្ទាន់ៗ - វិច្ឆិកា ១២, ២០២២ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ចូ បៃដិន) និងមេដឹកនាំអាស៊ាន ប្រកាសបង្កើនទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងជំនួបកំពូលនៅទីក្រុងភ្នំពេញ ដូចការគ្រោងទុក មេដឹកនាំអាស៊ាន និងអាមេរិកបានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន - អាមេរិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើពហុវិស័យសំខាន់ៗ រវាងភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយភាគីប្រទេសផ្សេងៗទៀតដែរ។ លោក សុខ ខេមរា នៃវីអូអេសន្ទនាជាមួយអ្នកនាង កាន់ វិច្ឆិកាពីទីតាំងកិច្ចប្រជុំកំពូលអាស៊ាន តាមការផ្សាយ Facebook live៕...more26minPlay
November 12, 2022លោក Joe Biden អញ្ជេីញមកដល់្របទេសកម្ពុជាដេីម្បីចូលរួមប្រជុំកំពូលអាមេរិកអាស៊ាន - វិច្ឆិកា ១២, ២០២២លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជេីញមកដល់រាជធានីភ្នំពេញដេីម្បី ចូលរួមប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក សុខ ខេមរានៃវីអូអេ កំពុងស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដេីម្បីរាយការណ៍ព័ត៌មានអំពីដំណេីរមកដល់របស់លោក និងកិច្ចប្រជុំនានា តាមការផ្សាយ Facebook Live៕...more22minPlay
November 10, 2022កម្ពុជាជូននាឡិកាប្រណិតជាវត្ថុអនុស្សាវរីយ៍ដល់មេដឹកនាំពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ាន - វិច្ឆិកា ១១, ២០២២ខណៈកម្ពុជាកំពុងលេចមុខពេញពិភពលោក ដោយសារខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំនិងសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមការចាប់អាម្មណ៍មកលើប្រទេសដែលជាប្រធានអាស៊ានឆ្នាំនេះ ដោយបង្ហាញវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់មេដឹកនាំពិភពលោកដែលចូលរួមកិច្ចប្រជុំនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយកាណ៍លម្អិតអំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៕...more5minPlay
November 10, 2022ប្រមុខរដ្ឋអាស៊ានចូលគាល់ព្រះមហាក្សត្រកម្ពុជាមុនបើកកិច្ចប្រជុំកំពូល - វិច្ឆិកា ១០, ២០២២ប្រមុខរដ្ឋអាស៊ាន និងតំណាងរដ្ឋមន្ត្រីផ្សេងទៀត បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា មុនពេលពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២៕...more2minPlay
November 10, 2022ខ្មែរអាមេរិកាំងនៅក្រុងLowell មិនសូវសកម្មនៅថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិ - វិច្ឆិកា ១០, ២០២២ការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២នេះគឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីលើកដំបូងក្រោយពីពិភពលោកប្រឈមបញ្ហាធំពីរគឺការរាតត្បាតជំងឺកូវីដ១៩និងសង្គ្រាមដែលរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ បញ្ហាទាំងពីរនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែអ្នកបោះឆ្នោតខ្មែរអាមរិកាំងមិនបានចេញមកបោះឆ្នោតច្រើនទេ។ លោកពិន ស៊ីសុវណ្ណ អ្នកយកព័ត៌មានវីអូអេខ្មែរចុះយកព័ត៌មាននៅទីក្រុង Lowell រដ្ឋ Massachussetts និងរាយការណ៍អំពីការបោះឆ្នោតឆ្នាំនេះ៕...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.