Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
February 23, 2023សេដ្ឋកិច្ចរបស់ពលរដ្ឋខ្លះក្នុងក្រុងព្រះសីហនុរើបតែបន្តិច ទោះមានការមកដល់របស់ជនបរទេសចិនជាបណ្តើរៗក្តី - កុម្ភៈ ២៤, ២០២៣កាលពីដើមខែកុម្ភៈនេះ កម្ពុជាបានស្វាគមន៍ការធ្វើដំណើរមកដល់របស់ជនជាតិចិន បន្ទាប់ពីគោលនយោបាយរឹតបន្តឹងមិនឱ្យគ្មានកូវីដ ឬ«សូន្យកូវីដ»ដ៏តឹងរ៉ឹងរបស់ចិនត្រូវបានលុបចោល។ ទោះបីជាការមកដល់ថ្មីជាបណ្តើរៗរបស់ជនជាតិចិនផ្តល់ក្តីសង្ឃឹមដល់អាជីវករ និងអ្នកប្រកបរបរខ្នាតតូចមួយចំនួនក្នុងក្រុងនេះក្តី ក៏ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេរើបឡើងតែបន្តិចបន្តួចប៉ុណ្ណោះ ខណៈក្រុងជាប់ឆ្នេរសមុទ្រនិងកំពង់ផែមួយនេះកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដូចជាអគារជាប់គាំងជាច្រើនក្នុងក្រុងនេះ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ និងក្រុមការងារបានធ្វើដំណើរទៅកាន់ទីក្រុងព្រះសីហនុ និងបានរាយការណ៍លម្អិតអំពីរឿងនេះដូចតទៅ៕...more6minPlay
February 17, 2023Hello VOA៖ ស្ត្រីមិនត្រូវខ្មាសអៀនក្នុងការពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងការធ្លាក់ស នោះទេ - កុម្ភៈ ១៧, ២០២៣លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា ការធ្លាក់ស របស់ស្ត្រីអាចជារឿងធម្មតា ប៉ុន្តែក្នុងករណីមួយចំនួនដែលការធ្លាក់ស អាចទាក់ទងនឹងជំងឺផ្សេងៗដែលអាចបង្កហានិភ័យដល់សុខភាពរបស់ស្ត្រី។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ស្ត្រីមួយចំនួនមានការខ្មាស់អៀនមិនហ៊ានពិភាក្សាជាមួយគ្រូពេទ្យអំពីបញ្ហានៃការធ្លាក់ស ដែលអាចបង្កគ្រោះថ្នាក់ដល់ស្រ្តី៕ (អ្នកនាង ស្រេង លក្ខិណា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣)...more28minPlay
February 15, 2023ភ្លៀងធ្លាក់ជោគជាំលើកកម្ពស់ជីវិតទន្លេមេគង្គ ប៉ុន្តែក្ដីបារម្ភនៅតែមាន - កុម្ភៈ ១៦, ២០២៣អាជ្ញាធរកម្ពុជាបាននិយាយថា ភ្លៀងធ្លាក់ជោគជាំនិងទិន្នផលត្រីដ៏ច្រើនបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គមានភាពប្រសើរឡើង។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីគ្រោះរាំងស្ងួតអស់រយៈពេលជិត ៤ឆ្នាំ ទិន្នផលត្រីមិនល្អ និងវិបត្តិជំងឺកូវីដ១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរលើប្រជាពលរដ្ឋប្រហែល៦៥ លាននាក់នៅតាមប្រទេសនានាដែលពឹងពាក់លើផ្លូវទឹកមួយនេះសម្រាប់ជីវភាពរស់នៅរបស់ខ្លួន។ លោក Luke Hunt រាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕...more6minPlay
February 13, 2023ការសោកស្តាយនៅក្នុងបន្ទប់ផ្សាយវីអូឌី ក្រោយរដ្ឋាភិបាលបញ្ជាឱ្យបិទការផ្សាយ - កុម្ភៈ ១៣, ២០២៣ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយនាថ្ងៃចន្ទនេះ ដោយបញ្ចប់ការផ្សាយរបស់វីអូឌី តាមរយៈការដកអាជ្ញាបណ្ណ។ ការសម្រេចនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយរបស់សារព័ត៌មានមួយនេះ ពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។ លោក ស៊ុន ណារិន និងលោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more6minPlay
February 10, 2023ជនភៀសខ្លួនខ្មែរម្នាក់សរសេរសៀវភៅអំពីការតស៊ូរហូតដល់បានចូលធ្វើការក្នុងកងការពារប្រធានាធិបតីអាមេរិក - កុម្ភៈ ១១, ២០២៣លោក អួន ឡឺត ទៅលាងចាននៅភោជនីយដ្ឋានចិនពេលលោកទើបមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨៣។ លោកបានខិតខំរៀនសូត្រយកសញ្ញាប័ត្រពីសាកលវិទ្យាល័យ Widener University នៅរដ្ឋ Pennsylvania ។ នៅឆ្នាំ២០០២ លោកបានក្លាយខ្លួនជាបុគ្គលិកម្នាក់ក្នុងកងការពារសន្តិសុខប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក អួន ឡឺត បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពីដំណើរជីវិតរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសថា៖ «A REFUGEE'S AMERICAN DREAM From the Killing Fields of Cambodia to the U.S. Secret Service» ឬជាខ្មែរថា «សុបិនអាមេរិកាំងរបស់ជនភៀសខ្លួនម្នាក់ ពីវាលពិឃាតនៅកម្ពុជា ដល់កងការពារសន្តិសុខប្រធានាធិបតី»។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍របស់លោក ប៉ូច រាសី នៃវីអូអេ ជាមួយលោក អួន ឡឺត៕...more23minPlay
February 06, 2023រឿងជនអន្តោប្រវេសន៍ម៉ុងអាមេរិក ដឹកនាំដោយផលិតករភាពយន្តខ្មែរ ត្រៀមបញ្ចាំងជាលើកដំបូង - កុម្ភៈ ០៧, ២០២៣ការតំណាងជនជាតិនិងវប្បធម៌អាស៊ីមានការរីកចម្រើនជាងមុននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែមនុស្សជាច្រើនគិតថា ភាពចម្រុះនៃសហគមន៍អាស៊ីនៅតែត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត។ នោះហើយជាអ្វីដែលតារាហូលីវូដជនជាតិម៉ុងអាមេរិកាំងម្នាក់ និងផលិតករភាពយន្តខ្មែរអាមេរិកាំងម្នាក់កំពុងព្យាយាមធ្វើ ជាមួយនឹងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ថ្មីមួយរបស់ពួកគេដែលមានចំណងជើងថា «The Harvest»។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ថា ខ្សែភាពយន្តអំពីជនអន្តោប្រវេសន៍នេះនឹងចាក់បង្ហាញជាលើកដំបូងនៅក្នុងខែកុម្ភៈនេះ៕...more5minPlay
February 01, 2023សកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបងប្តេជ្ញាចូលរួមការបោះឆ្នោត ទោះមានបញ្ហាប្រឈម - កុម្ភៈ ០១, ២០២៣សកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបង បន្តប្តេជ្ញាចូលរួមសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខនេះ។ ពួកគេអះអាងថានេះជាជម្រើសតែមួយគត់ ដែលអាចឲ្យគណបក្សប្រឆាំងអាចដឹកនាំប្រទេសបាន បើទោះមានការគាបសង្កត់សកម្មភាពនយោបាយក៏ដោយ។...more6minPlay
February 01, 2023សម្ពាធលើគណបក្សភ្លើងទៀននៅប្រទេសកម្ពុជាមានឥទ្ធិពលដល់ទីក្រុង Lowell - កុម្ភៈ ០១, ២០២៣គណបក្សសង្គ្រោះជាតិនៅក្រុង Lowell បានរៀបចំកម្មវិធីជួបជុំរៃអង្គាសថវិកាកាលពីថ្ងៃសៅរ៍ដើម្បីជួយអ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំនេះ ប៉ុន្តែប្រធានគណបក្សភ្លើងទៀននៅរដ្ឋ Massachussetts នេះមិនមកចូលរួមទេ។ ប៉ុន្តែ អ្នកចូលរួមតិចតួចបង្ហើបប្រាប់វីអូអេថា ពួកគេមកចូលរួមព្រោះយល់ថា ថវិកានេះប្រមូលសម្រាប់គណបក្សភ្លើងទៀន។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachussetts ដូចតទៅ៖...more6minPlay
January 31, 2023ករណីឆេះកាសុីណូនៅប៉ោយប៉ែត៖ ក្រុមគ្រួសារថាបើកូនស្លាប់ឬរស់ ឱ្យគ្រួសារបានដឹង - មករា ៣១, ២០២៣ក្រុមគ្រួសារបន្តទទូចឱ្យអាជ្ញាធរបញ្ជាក់ថាតើ កូននិងស្វាមីរបស់ពួកគេស្លាប់ឬយ៉ាងណា នៅក្នុងករណីឆេះកាសុីណូ នៅក្រុងប៉ោយប៉ែត កាលពីចុងឆ្នាំ ២០២២។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីក្រុងប៉ោយប៉ែតដូចតទៅ៖...more6minPlay
January 30, 2023ពលរដ្ឋនៅខេត្តបន្ទាយមានជ័យសម្រុកមកទទួលការព្យាបាលជំងឺដោយមិនគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យអាមេរិកាំង - មករា ៣០, ២០២៣ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំង និងវេជ្ជបណ្ឌិតជនជាតិអាមេរិកាំងបានមកដល់ខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដើម្បីព្យាបាលជំងឺនិងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យបានមកទទួលការព្យាបាលនេះនៅទីតាំងមួយចំនួនក្នុងស្រុកមង្គលបូរី។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕...more6minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.