Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 02, 2023គណបក្សហ៊្វុនស៊ិនប៉ិចចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួន - កក្កដា ០២, ២០២៣ថ្ងៃអាទិត្យនេះគឺជាថ្ងៃទី ២ នៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះថ្នាក់ជាតិអាណត្តិទី ៧។ គណបក្សហ៊្វុនស៊ិនប៉ិចដែលដឹកនាំដោយសែរាជវង្សគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវជាព្រះបុត្រារបស់ព្រះអង្គក្រុមព្រះនរោត្តម រណឫទ្ធិ បានចាប់ផ្តើមយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណ ៣ ពាន់នាក់ ខណៈទីលាននៃការប្រកួតប្រជែងលើកនេះគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ។ លោក ហាន ណូយ នៃវីអូអេ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។...more4minPlay
July 01, 2023គណបក្សខ្មែររួបរួមជាតិបើកយុទ្ធនាការឃោសនានៅក្រុងភ្នំពេញដោយរំពឹងដណ្តើមបានអាសនៈខ្លះនៅរដ្ឋសភា - កក្កដា ០២, ២០២៣នាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ២០២៣ ដោយអវត្តមានគណបក្សប្រឆាំងដ៏ធំមួយនោះ គណបក្សខ្មែររួបរួមជាតិបានចេញហែក្បួនឃោសនារកសំឡេងគាំទ្រនៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងដណ្តើមបានអាសនៈខ្លះនៅរដ្ឋសភាជាតិ។ យុទ្ធនាការឃោសនាបោះឆ្នោតធ្វើឡើង ស្របពេលអវត្តមានគណបក្សភ្លើងទៀន ដែលត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ចម្បងមួយរបស់គណបក្សកាន់អំណាច ដោយសារបញ្ហាចម្រូងចម្រាសផ្នែកលិខិតស្នាម និងមានការធ្វើពហិការចូលរួមការបោះឆ្នោត៕...more6minPlay
June 23, 2023Hello VOA៖ ចំនួនអ្នកចេញទៅបោះឆ្នោតជាតិនឹងក្លាយជាសារនយោបាយដ៏សំខាន់ដល់គណបក្សកាន់អំណាចនិងអ្នកបន្តវេន - មិថុនា ២៤, ២០២៣សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ ដោយគ្មានវត្តមានគូប្រជែងចម្បងណាមួយទៅនឹងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនិងដឹកនាំរដ្ឋាភិបាលនោះទេ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបានបដិសេធចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក៏ប៉ុន្តែ ចំនួនអ្នកចេញទៅបោះឆ្នោត នឹងក្លាយជាសូចនាករដ៏សំខាន់មួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងអ្នកបន្តវេនដឹកនាំប្រទេស គ្រាដែលគ្មានវត្តមានដៃគូប្រជែងនោះ។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ។ លោកថ្លែងថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺអាស្រ័យទៅលើពួកគាត់យល់ថា តើសន្លឹកឆ្នោតនឹងផ្តល់នឹងអត្ថន័យនយោបាយយ៉ាងណា។ ប្រជាពលរដ្ឋឱ្យសារៈសំខាន់សម្បើមណាស់ នៅពេលដែលមានគណបក្សមួយដែលហ៊ានតស៊ូជាមួយនឹងគណបក្សកាន់អំណាច»៕...more27minPlay
May 23, 2023ក្រុមគ្រួសារមិនទាន់ត្រូវបានអនុញ្ញាតឲ្យសួរសុខទុក្ខលោក ថេង សាវឿន និងសហការី - ឧសភា ២៣, ២០២៣មួយថ្ងៃក្រោយតុលាការខេត្តរតនគិរីចោទប្រកាន់ លោក ថេង សាវឿន និងសហការីរបស់លោក ពីបទចោទប្រកាន់«រួមគំនិតក្បត់» និងញុះញង់ ក្រុមគ្រួសារបានព្យាយាមទៅសួរសុខទុក្ខពួកគេទាំង ៣នាក់ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យចូលឡើយ ក្រោមហេតុផលខ្លាចឆ្លងជំងឺកូវីដ១៩។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តរតនគិរីដូចតទៅ៖...more4minPlay
May 23, 2023បុណ្យខួប១១ឆ្នាំនៃឃាតកម្មលោក ឈុត វុទ្ធី កូនប្រុសច្បងសកម្មជនព្រៃឈើប្តេជ្ញាមិនលក់កេរដំណែលឪពុក - ឧសភា ២៣, ២០២៣អ្នកចូលរួមនៅខួប១១ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី មានជំនឿថា កូនប្រុសច្បងរបស់វីរជនការពារព្រៃឈើដ៏លេចធ្លោនេះនឹងមិនធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ឪពុកលោកអាប់អួរឡើយ ខណៈសកម្មជនព្រៃឈើ មន្ត្រីសង្គមស៊ីវិល និងសកម្មជនគណបក្សជំទាស់ចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេជូនសេចក្តីរាយការណ៍នេះពីទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕...more5minPlay
May 22, 2023Hello VOA៖ ផលប៉ះពាល់នៃអវត្តមានគណបក្សភ្លើងទៀនលើការបោះឆ្នោតនិងឆាកនយោបាយ - ឧសភា ២៣, ២០២៣បើសិនជាក្រុមប្រឹក្សាធម្មនុញ្ញសម្រេចតម្កល់សេចក្ដីសម្រេចដ៏ចម្រូងចម្រាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បដិសេធការចុះឈ្មោះគណបក្សភ្លើងទៀនពីការបោះឆ្នោតជាតិថ្ងៃទី ២៣ ខែកក្កដាខាងមុខ លទ្ធផលការបោះឆ្នោតអាចមិនខុសអី្វពីឆ្នាំ ២០១៨ ឡើយ។ នេះបើតាមការលើកឡើងក្នុងកម្មវិធីហេឡូវីអូអេ «អភិបាលកិច្ចល្អ» ប្រចាំខែឧសភា ឆ្នាំ ២០២៣ នេះ របស់លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច ដែលបានបកស្រាយអំពីផលប៉ះពាល់នៃអវត្តមានគណបក្សភ្លើងទៀនលើការបោះឆ្នោតនិងឆាកនយោបាយ៕ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ ២២ ឧសភា ២០២៣)...more27minPlay
May 22, 2023តុលាការឃុំខ្លួនលោក ថេង សាវឿន និងសហការី២នាក់ ក្រោមបទចោទ«រួមគំនិតក្បត់»និងញុះញង់ - ឧសភា ២៣, ២០២៣តុលាការខេត្តរតនគិរីបានសម្រេចឃុំខ្លួន លោក ថេង សាវឿន និងសហការីរបស់លោក ២នាក់ នៅល្ងាចថ្ងៃចន្ទ ក្រោមបទចោទប្រកាន់រួមគំនិតក្បត់ និងញុះញង់បង្កអសន្តិសុខសង្គម។ នេះបើតាម លោក កែវ ភក្តី អ្នកនាំពាក្យរបស់តុលាការ។ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃពុធ ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនៅទីនោះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ ប្រាប់វីអូអេថា សមត្ថកិច្ចរកឃើញថាវគ្គបណ្តុះបណ្តាលបង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។...more4minPlay
May 16, 2023គណបក្សភ្លើងទៀនប្រកាសប្តឹងទាស់នឹងការសម្រេចរបស់គ.ជ.ប - ឧសភា ១៦, ២០២៣ក្រោយស្ថាប័នរៀបចំការបោះឆ្នោតបដិសេធនូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀនដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ គណបក្សជំទាស់ដ៏ធំមួយនៅថ្ងៃអង្គារនេះបានធ្វើសន្និសីទសារព័ត៌មានដោយលើកឡើងថា គណបក្សបានខិតខំអស់លទ្ធភាពហើយនឹងថាគណបក្សមិនអាចទទួលយកបានឡើយចំពោះសេចក្តីសម្រេចរបស់គ.ជ.ប។គណបក្សភ្លើងទៀនប្រកាសថានឹងប្តឹងទាស់នឹងការសម្រេចនេះ។ រាយការណ៍ដោយលោក ហាន ណូយ លោក លាស់ លីបលីប និងអ្នកស្រី នឿន ដាវីន ពីរាជធានីភ្នំពេញ៕...more3minPlay
May 12, 2023កម្ពុជារៀបចំផែនការស្តារអគារមិនទាន់សាងសង់រួចនៅក្រុងព្រះសីហនុ - ឧសភា ១២, ២០២៣កម្ពុជាកំពុងរៀបចំផែនការស្ដារអគារមិនទាន់សាងសង់រួចជាង ១.១០០ ខ្នងនៅក្រុងព្រះសីហនុ ដែលត្រូវបានបោះបង់ចោលដោយវិនិយោគិនចិនកាលពីជាង ៣ ឆ្នាំមុន នៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានផ្ទុះឡើង។ លោក Luke Hunt រាយការណ៍អំពីរឿងនេះពីក្រុងព្រះសីហនុ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល៕...more4minPlay
May 06, 2023ការប្រកួតស៊ីហ្គេមតំណាងកម្ពុជារបស់អត្តពលិកអាមេរិកាំងអាចនាំភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាមេរិក - ឧសភា ០៦, ២០២៣ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភានេះ អភិបាលក្រុងឡូវែលដែលមានដើមកំណើតខ្មែរ បានដឹកនាំអត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរចំនួន៤រូបមកចូលរួមប្រកួតកីឡាបាល់ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមតំណាងឱ្យកម្ពុជា។ លោករំពឹងថា ការចូលរួមរបស់អត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរទាំងនេះ នឹងជំរុញឱ្យក្មេងស្រីកាន់តែមានភាពក្លាហាន និងធ្វើឱ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង។ រាយការណ៍លម្អិតពីរាជធានីភ្នំពេញដោយ អ្នកស្រី កាន់ វិច្ឆិកា និងលោក ស៊ឹម ចាន់សំណាង៕...more5minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.