Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 17, 2023ពលរដ្ឋកម្ពុជាត្រៀមទៅបោះឆ្នោតដែលគ្មានគូប្រជែងចម្បង - កក្កដា ១៨, ២០២៣ប្រជាពលរដ្ឋកម្ពុជានឹងទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា សម្រាប់ការបោះឆ្នោតដែលរងការរិះគន់ជាទូទៅពីសំណាក់បណ្តាប្រទេសលោកខាងលិច អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីគណបក្សប្រឆាំងដ៏ចម្បងត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតនេះ។ ក៏ប៉ុន្តែអាជ្ញាធរកម្ពុជាទទូចថា ការបោះឆ្នោតនេះនឹងមានលក្ខណៈសេរីនិងយុត្តិធម៌។ លោក Luke Hunt រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕...more4minPlay
July 17, 2023អ្នកបោះឆ្នោតខ្លះថា រង់ចាំមើលការអនុវត្តជាជាងស្តាប់ការឃោសនាកម្មវិធីនយោបាយរបស់គណបក្សនីមួយៗ - កក្កដា ១៨, ២០២៣នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមឈរឈ្មោះបោះឆ្នោត។ គណបក្សមួយចំនួនបានឱ្យដឹងពីគោលនយោបាយសំខាន់ៗរបស់ខ្លួន ដើម្បីយកឈ្នះក្នុងការបោះឆ្នោត។ ប៉ុន្តែអ្នកបោះឆ្នោតខ្លះថា ពួកគេមិនទាន់ទុកចិត្តបានថា គណបក្សទាំងនោះ អាចបំពេញបានគ្រប់គោលនយោបាយទាំងនោះនោះទេ ហើយថា ពួកគេចង់ឃើញការអនុវត្តជាក់ស្តែង។ លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីរាជធានីភ្នំពេញ៕...more7minPlay
July 17, 2023អ្នកបោះឆ្នោតវ័យក្មេងរំពឹងរដ្ឋាភិបាលនឹងបង្កើនការងារក្នុងស្រុកឱ្យបានច្រើន ហើយដោះស្រាយបញ្ហាប្រឈមផ្សេងៗ - កក្កដា ១៧, ២០២៣នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនកម្ពុជាដែលមានសិទ្ធិបោះឆ្នោតនឹងចេញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់អណត្តិទី៧។ យុវជនមួយចំនួនដែលដល់អាយុបោះឆ្នោត បង្ហាញអារម្មណ៍រីករាយនឹងការបោះឆ្នោតជាលើកដំបូង ហើយពួកគេក៏មានសំណូមពរមួយចំនួនទៅរដ្ឋាភិបាលថ្មី ទាក់ទងការបង្កើតការងារ និងការដោះស្រាយបញ្ហាប្រឈមខ្លះៗទៀត ដូចជាជម្លោះដីធ្លី និងរកទីផ្សារលក់ផលិតផលកសិកម្មជូនកសិករជាដើម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more8minPlay
July 15, 2023នៅមុនថ្ងៃបោះឆ្នោត កម្មកររោងចក្រថាប្រាក់ខែឡើងមិនទាន់ចំណាយ - កក្កដា ១៥, ២០២៣កម្មកររោងចក្រជាច្រើននាក់នៅរាជធានីភ្នំពេញបានលើកឡើងរួមគ្នាអំពីបញ្ហាចម្បងធំបង្អស់របស់ខ្លួន មុនថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ឈានមកដល់នៅចុងសប្តាហ៍ក្រោយនេះ។ ពួកគេថា តម្លៃទំនិញឡើងថ្លៃបានក្លាយជាកត្តាធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេកាន់តែខ្សត់ខ្សោយ ស្របពេលប្រាក់បៀវត្សរ៍អប្បបរមាមិនសមាមាត្រនឹងការចំណាយជាមធ្យមប្រចាំថ្ងៃរបស់កម្មករ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងត្រូវបានកំណត់ក្រោយការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រជែងពិតប្រាកដមួយនោះ យកចិត្តទុកដាក់លើការទប់ទល់នឹងតម្លៃទំនិញឡើងថ្លៃ សុខុមាលភាពកម្មករ និងប្រាក់បៀរវត្សរ៍របស់ពួកគេ។ អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more7minPlay
July 12, 2023កម្ពុជាត្រៀមបោះឆ្នោតនៅខែកក្កដា ដោយគណបក្សកាន់អំណាចគ្មានគូប្រជែង - កក្កដា ១៣, ២០២៣ការបោះឆ្នោតជាតិនិតិកាលទី៧របស់ប្រទេសកម្ពុជានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។ គណបក្សនយោបាយចំនួន ១៨ ត្រូវបានចុះឈ្មោះបោះឆ្នោតដើម្បីជ្រើសតាំងសមាជិករដ្ឋសភា។ ដោយសារតែគណបក្សចំនួន១៧ មានថវិកានិងសំឡេងគាំទ្រតិចតួច គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទំនងជានឹងទទួលបានអាសនៈទាំងអស់ ហើយបង្កើតរដ្ឋាភិបាលថ្មី។ អង្គការអន្តរជាតិជាច្រើនចាត់ទុកការបោះឆ្នោតនេះថា ជាការបោះឆ្នោតក្លែងក្លាយ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more6minPlay
July 11, 2023ក្រុមម៉ុងតាញ៉ាអាមេរិកាំងធ្វើបាតិកម្មទាមទារសិទ្ធិសម្រាប់ជនជាតិដើមភាគតិចនៅវៀតណាម - កក្កដា ១២, ២០២៣កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមជនជាតិម៉ុងតាញ៉ា ឬ ដេហ្គា រៀបចំបាតុកម្មតវ៉ាមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសុំឲ្យសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍បញ្ឈប់អំពើហិង្សា និងសកម្មភាពរំលោភបំពានរយ:ពេលជិត ៥ទសវត្សរ៍ ដែលកើតមានបន្តបន្ទាប់លើជនជាតិដើមភាគតិចម៉ុងតាញ៉ានៅក្នុងប្រទេសវៀតណាម។ លោក ចាប ចិត្រា ជូនសេចក្តីរាយការណ៍ដូចតទៅ៖...more3minPlay
July 10, 2023ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនចង់ឃើញរដ្ឋសភាដឹកនាំដោយឯកបក្ស - កក្កដា ១០, ២០២៣គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួននៅចំថ្ងៃគម្រប់ខួប៧ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី។ ប្រធានគណបក្សលើកឡើងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាជម្រើសមួយសម្រាប់ប្រជាពលរដ្ឋ ហើយលោកមិនចង់ឃើញរដ្ឋសភាកម្ពុជាត្រូវបានដឹកនាំដោយឯកបក្សក្នុងរយៈពេល៥ឆ្នាំបន្តទៀតទេ។ លោក ហាន ណូយ និងលោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
July 10, 2023សំណង់ចេតិយលោក កែម ឡី បានបញ្ចប់ តែយុត្តិធម៌នៅជាក្តីមន្ទិល - កក្កដា ១០, ២០២៣នៅក្នុងខួប៧ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយលោក កែម ឡី សាច់ញាតិ និងអ្នកគាំទ្រ បានបន្តរំឭកដល់មរណភាពរបស់អ្នកវិភាគរូបនោះ។ ហើយអ្វីដែលប្លែកជាងឆ្នាំមុនៗនោះគឺសំណង់ចេតិយតម្កល់សពលោក កែម ឡី ត្រូវបានបញ្ចប់។ ប៉ុន្តែអ្នកគាំទ្រ និងសកម្មជនខ្លះថា ក្រុមគ្រួសារលោក កែម ឡី នៅមិនទាន់ឃើញយុត្តិធម៌ពិតប្រាកដមួយនៅឡើយទេ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឱ្យវីអូអេពីឃុំ លាយបូរ ខេត្តតាកែវ៕...more11minPlay
July 10, 2023កសិករទទូចឱ្យរដ្ឋាភិបាលថ្មីរកវិធីសាស្ត្រទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបង្អាប់ថ្លៃស្រូវ - កក្កដា ១០, ២០២៣ស្របពេលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ កសិករមួយចំនួនរំពឹងថា រដ្ឋាភិបាលជាប់ឆ្នោតថ្មី សម្រាប់នីតិកាលទី៧ នឹងប្រឹងប្រែងជួយកសិករ រឿងបម្រែបម្រួលអាកាសធាតុ និងផ្តល់អន្តរាគមន៍មិនឱ្យឈ្មួញកណ្តាលធ្វើអ្វីស្រេចតែចិត្ត ពាក់ព័ន្ធនឹងការទិញដូរផលិតផលកសិកម្ម។ លោក ពិន ស៊ីសុវណ្ណ និងលោក ហ៊ុល រស្មី ជូនសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញដូចតទៅ៖...more9minPlay
July 06, 2023គណបក្សកាន់អំណាចថា មិនបារម្ភរឿងការមិនទទួលស្គាល់របស់អន្តរជាតិលើការបោះឆ្នោតជាតិ - កក្កដា ០៦, ២០២៣នៅសល់តែប៉ុន្មានសប្តាហ៍ទៀត តែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នឹងរៀបចំនៅទូទាំងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលខ្លះយល់ថា ការបោះឆ្នោតនេះនឹងប្រឈមការរិះគន់ ពាក់ព័ន្ធនឹងការទទួលស្គាល់របស់អន្តរជាតិ។ តែអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នឹងមិនប្រឈមបញ្ហាការទទួលស្គាល់ពីអន្តរជាតិទេ គឺមិនខុសគ្នាពីក្រោយការបោះឆ្នោតឆ្នាំ២០១៨។ លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more8minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.