Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 23, 2023អ្នកនយោបាយជើងចាស់បោះឆ្នោតដើម្បីបន្តជីវិតនយោបាយនិងផ្តល់ក្តីសង្ឃឹមដល់លទ្ធិប្រជាធិបតេយ្យ - កក្កដា ២៤, ២០២៣ការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យ បានក្លាយជាថ្ងៃដ៏ពិបាកមួយសម្រាប់អ្នកនយោបាយជើងចាស់មួយរូប ដែលបាននិងកំពុងតស៊ូដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ នេះជាថ្ងៃដែលលោកត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ជាអ្នកនយោបាយបក្សប្រឆាំងដែលត្រូវ បោះឆ្នោតនាអាណត្តិនេះដើម្បីអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យនាពេលអនាគត និងជាអ្នកតស៊ូមតិម្នាក់ដើម្បីលទ្ធិប្រជាធិបតេយ្យដែលកំពុងដុនដាបពីមួយឆ្នាំទៅមួយឆ្នាំ។ ពីរាជធានីភ្នំពេញ អ្នកស្រី ធីតា វីន នៃវីអូអេ រាយការណ៍លម្អិតពីរាជធានីភ្នំពេញដូចតទៅ៕...more6minPlay
July 23, 2023គណបក្សកាន់អំណាច៖ «ច្បាស់ណាស់» លោក ហ៊ុន ម៉ាណែត បានឈ្នះអាសនៈក្នុងសភា - កក្កដា ២៣, ២០២៣អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «វាច្បាស់ណាស់ លោក [ហ៊ុន ម៉ាណែត] បានជាប់ឆ្នោត» បានឈ្នះអាសនៈក្នុងរដ្ឋសភាក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ៕...more2minPlay
July 23, 2023អ្នកនាំពាក្យរដ្ឋាភិបាលថា គណបក្សប្រជាជនកម្ពុជានឹងនៅតែនាំមុខ ទោះមានគណបក្សភ្លើងទៀន - កក្កដា ២៣, ២០២៣ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ នៅមណ្ឌលបោះឆ្នោតផ្សារថ្មី២ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដែលបានចេញទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យនេះ ថ្លែងថា ការបោះឆ្នោតជាតិអាណត្តិទី ៧ នេះប្រព្រឹត្តទៅតាមបែបលទ្ធិប្រជាធិបតេយ្យ មានន័យថា សេរី យុត្តិធម៌ និងត្រឹមត្រូវ បើទោះបីគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ។ លោកអះអាងថា បើទោះបីជាគណបក្សភ្លើងទៀនមានវត្តមានចូលរួមការបោះឆ្នោតនេះក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានឹងនៅតែនាំមុខសម្រាប់ការបោះឆ្នោតនេះដែរ។ លោក ស៊ុន ណារិន កញ្ញា ថាំង ស៊ីណន និង ហាន ណូយ ជូនបទសម្ភាសន៍នេះដូចតទៅ៖...more4minPlay
July 23, 2023ម្ចាស់សន្លឹកឆ្នោតនៅឃុំក្រយាខេត្តកំពង់ធំចេញទៅបោះឆ្នោត ដោយគ្មានគណបក្សជំទាស់ - កក្កដា ២៣, ២០២៣ឃុំក្រយាក្នុងខេត្តកំពង់ធំ មានប្រជាពលរដ្ឋជាង ៤០០០នាក់ដែលមានឈ្មោះលើបញ្ជីអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ អំឡុងពេលនៃការចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា អ្នកបោះឆ្នោតនៅឃុំក្រយា បានបង្ហាញមតិចម្រុះជុំវិញការបោះឆ្នោតដែលគ្មានគណបក្សភ្លើងជាគណបក្សជំទាស់ធំមួយដែលធ្លាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។...more5minPlay
July 23, 2023សកម្មជនគណបក្សជំទាស់ទៅបោះឆ្នោត ដើម្បីធានាសិទ្ធិឈរឈ្មោះនាពេលក្រោយ - កក្កដា ២៣, ២០២៣ថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សភ្លើងទៀន បានទៅបោះឆ្នោត នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ ដើម្បីធានាសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅពេលក្រោយ។ ពួកគេអះអាងថាវិសោធនកម្មច្បាប់បោះឆ្នោតថ្មីដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងត្រូវបានប្រកាសឲ្យប្រើប្រាស់រួចទៅហើយ បានបង្ខំពួកគេឲ្យទៅបោះឆ្នោត ស្របពេលដែលពួកគេចង់ឈរឈ្មោះនៅក្នុងការបោះឆ្នោតនាពេលក្រោយ។ វិសោធនកម្មច្បាប់បោះឆ្នោតនេះបានកំហិតសិទ្ធិឈរឈ្មោះរបស់អ្នកនយោបាយ ដោយតម្រូវឲ្យបេក្ខជនទៅបោះឆ្នោតជាសាកលចំនួនពីរលើកចុងក្រោយជាប់គ្នា ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតឲ្យបាន។...more3minPlay
July 23, 2023លោក ហ៊ុន សែន បោះឆ្នោតនាថ្ងៃអាទិត្យនេះក្នុងការបោះឆ្នោតដែលអវត្តមានគណបក្សជំទាស់ - កក្កដា ២៣, ២០២៣លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបោះឆ្នោតនៅសាលាគរុកោសល្យវិក្រិត្យការ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំង។ បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស៕...more2minPlay
July 23, 2023ពលរដ្ឋចេញបោះឆ្នោតដើម្បីជំរុញរដ្ឋាភិបាលអាណត្តិថ្មីបម្រើពលរដ្ឋឱ្យដិតដល់ ទោះគ្មានជម្រើសច្រើន - កក្កដា ២៣, ២០២៣ពលរដ្ឋនៅរាជធានីភ្នំពេញដូចជា លោក អ៊ុន សុផល បានលើកឡើងថា លោកបានចេញទៅបោះឆ្នោត ដើម្បីជំរុញឱ្យរដ្ឋាភិបាលអាណត្តិថ្មីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋបន្ថែមទៀត បើទោះបីជាគ្មានគណបក្សប្រឆាំងដ៏ចម្បង គឺគណបក្សភ្លើងទៀន។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នេះ ធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀនដែលបានឈ្នះសំឡេងគាំទ្រប្រមាណ ១ លាន ៦សែន នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ត្រូវបានបដិសេធមិនឱ្យចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិអាណត្តិនេះ។ បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស។ កញ្ញា ថាំង ស៊ីណន រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more3minPlay
July 23, 2023ប្រជាពលរដ្ឋចេញទៅបោះឆ្នោតក្នុងការប្រកួតប្រជែងមួយដែលអវត្តមានគណបក្សជំទាស់ - កក្កដា ២៣, ២០២៣នាព្រឹកថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននាំគ្នាចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតមួយដែលអវត្តមានគណបក្សជំទាស់ដ៏ធំ គឺគណបក្សភ្លើងទៀន។ នេះជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ១២៥រូប ឬ ១២៥អាសនៈ ក្នុងរដ្ឋសភាជាតិ ដែលក្នុងនោះមណ្ឌលរាជធានីភ្នំពេញ មាន ១២អាសនៈ។ ដំណើរការបោះឆ្នោតចាប់ផ្តើមពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល ហើយលទ្ធផលបឋមនៃការបោះឆ្នោតនេះត្រូវបានគេរំពឹងថានឹងប្រកាសនៅយប់ថ្ងៃអាទិត្យនេះ៕...more2minPlay
July 22, 2023មន្ត្រី គ.ជ.ប រៀបចំការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតជាតិដែលគ្មានគូប្រជែងចម្បង - កក្កដា ២២, ២០២៣នៅថ្ងៃសៅរ៍នេះ មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅរាជធានីភ្នំពេញ កំពុងមមាញឹកនឹងកិច្ចការរៀបចំការិយាល័យបោះឆ្នោត មុនថ្ងៃបោះឆ្នោតជាតិអាណត្តិទី ៧ ឈានមកដល់នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដានេះ។ ពលរដ្ឋប្រមាណ ៩លាន ៧សែននាក់ មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នេះ ដែលនឹងត្រូវបានធ្វើឡើងដោយគ្មានវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រជែងដ៏ចម្បងមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ ក្រៅពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច គណបក្សនយោបាយចំនួន ១៧ ផ្សេងទៀតបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ ដែលត្រូវបានគេរំពឹងថា គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះបានសំឡេងគាំទ្រច្រើនលើសលុប ដូចការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដែរ៕...more3minPlay
July 21, 2023លោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រឱ្យឡើងកាន់អំណាចពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈគ្មានបក្សប្រឆាំង - កក្កដា ២១, ២០២៣លោក ហ៊ុន ម៉ាណែត ដែលមានបេក្ខភាពជានាយករដ្ឋមន្ត្រីនាពេលអនាគត បានចេញឃោសនារកការគាំទ្រពីម្ចាស់ឆ្នោតក្នុងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ។ អ្នកគាំទ្រគណបក្សកាន់អំណាចខ្លះថា ពួកគេបានមើលឃើញពីសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ដែលអាចគ្រប់គ្រងប្រទេសបាន ព្រោះលោកបានទទួលការអប់រំពីក្រៅប្រទេស និងចង់ឃើញលោកឡើងកាន់អំណាចបន្តពីឪពុកលោកក្នុងអាណត្តិទី ៧ នេះ។ លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.