Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 09, 2023បទសម្ភាសន៍ VOA៖ មន្ត្រីអាដហុកថា ខេត្តព្រះសីហនុត្រូវការសន្ទនាបន្ថែមរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ - សីហា ០៩, ២០២៣ក្រុងព្រះសីហនុគឺជាតំបន់វិនិយោគចម្រុះរបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍគម្រោង អគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយក៏មានបញ្ហាមួយចំនួនបានកើតឡើងផងដែរនៅពេលមានវត្តមានជនជាតិចិនច្រើននៅទីនោះ។ លោក ហ៊ុល រស្មី អ្នករាយការណ៍ព័ត៌មានឱ្យ VOA បានជួបសម្ភាសជាមួយ អ្នកស្រី ជាប សុធារី អ្នកសម្របសម្រួលខាងសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អំពីស្ថានភាពចុងក្រោយនៃការអនុវត្តសិទ្ធិរបស់ពលរដ្ឋក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍នេះដូចតទៅ៖...more18minPlay
August 04, 2023កេរដំណែលរបស់លោក ហ៊ុន សែន ធំធេង ខណៈមានការរិះគន់ - សីហា ០៤, ២០២៣ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈប់បន្តដឹកនាំប្រទេស ហើយ លោក ហ៊ុន មាណែត បន្តដឹកនាំរដ្ឋាភិបាលឈាមថ្មីនៃគណបក្សប្រជាជនកម្ពុជានោះ អ្នកនាំពាក្យគណបក្សកាន់អំណាចនេះបានប្រាប់វីអូអេជាច្រើនចំណុចអំពីកេរដំណែលរបស់លោកនាយករដ្ឋមន្ត្រី ខណៈសកម្មជននិងប្រជាពលរដ្ឋបញ្ចេញមតិតិចតួចក្នុងដំណាក់កាលចាំមើលនេះ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីរាជធានីភ្នំពេញ៕...more7minPlay
August 01, 2023ជំនន់ទឹកភ្លៀងរដូវវស្សាធ្វើឱ្យលិចភាគខាងត្បូងប្រទេសកម្ពុជា - សីហា ០២, ២០២៣នាចុងសប្តាហ៍កន្លងទៅនេះ ខេត្តនៅភាគខាងត្បូងប្រទេសកម្ពុជា រួមមានខេត្តព្រះសីហនុ និងខេត្តកំពត បានរងជំនន់ទឹកភ្លៀងដែលបានជន់លិចផ្លូវជាតិហើយបានបណ្តាលឱ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់។ អាជ្ញាធរបានក្រើនរំលឹកពលរដ្ឋនៅតាមតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួលសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ដូចតទៅ៖...more2minPlay
August 01, 2023ក្រុងព្រះសីហនុប្រែមុខមាត់ថ្មីជាមួយអគារស្អេកស្កះដែលសង់ហើយ និងមិនទាន់ហើយ - សីហា ០២, ២០២៣ក្រុងព្រះសីហនុគឺជាទិសដៅសំខាន់មួយសម្រាប់វិនិយោគទុនចម្រុះដែលមានការអភិវឌ្ឍគម្រោងអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយក៏មានបញ្ហាមួយចំនួនបានកើតឡើងផងដែរនៅពេលមានវត្តមានជនជាតិចិនច្រើននៅទីនោះ ពោលគឺអំឡុងពេលមុនការវាយលុកដោយជំងឺឆ្លងកូវីដ១៩។ លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីក្រុងព្រះសីហនុ៕...more8minPlay
July 26, 2023ពលរដ្ឋនៅឃុំក្រយានិយាយគាំទ្រគណបក្សកាន់អំណាច តែហេតុអ្វីបានជាប់មេឃុំមកពីបក្សភ្លើងទៀន? - កក្កដា ២៦, ២០២៣នៅឃុំក្រយា មេឃុំមកពីគណបក្សភ្លើងទៀន បានជាប់ឆ្នោតជាបន្តបន្ទាប់ ខណៈអ្នកបោះឆ្នោតនៅឃុំនោះ មិននិយាយគាំទ្រគណបក្សជំទាស់នេះទេ តែបានបង្ហាញជំហរកោតសរសើរគណបក្សកាន់អំណាចទៅវិញ។...more8minPlay
July 25, 2023និស្សិត ប្រាក់ កែវរិទ្ធីឯក ចង់ឲ្យរដ្ឋាភិបាលថ្មីមានភាពបត់បែនក្នុងការដឹកនាំ - កក្កដា ២៦, ២០២៣ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក ប្រាក់ កែវរិទ្ធីឯក និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីមានភាពបត់បែនក្នុងការដឹកនាំប្រទេស៕...more2minPlay
July 25, 2023និស្សិត សែម ជាដារ៉ាវិបុល ចង់ឲ្យរដ្ឋាភិបាលថ្មីអភិវឌ្ឍវិស័យអប់រំបន្ថែម - កក្កដា ២៥, ២០២៣ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក សែម ជាដារ៉ាវិបុល និស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ រំពឹងចង់ឲ្យ រដ្ឋាភិបាលថ្មីអភិវឌ្ឍវិស័យអប់រំបន្ថែម៕...more1minPlay
July 25, 2023Hello VOA៖ គុណភាពនៃការអភិវឌ្ឍនិងអភិបាលកិច្ចគួរជាអាទិភាពសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី - កក្កដា ២៥, ២០២៣ខណៈការបោះឆ្នោតជាតិអាណត្តិទី ៧ បានបញ្ចប់ទៅ កិច្ចការឆ្លើយតបនឹងតម្រូវការនិងក្តីរំពឹងចង់បានរបស់ប្រជាពលរដ្ឋនឹងនៅតែជាបន្ទុករបស់រដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសលើកិច្ចការអភិបាលកិច្ចរបស់ខ្លួនទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានកត់សម្គាល់ថា ស្របពេលដែលទិដ្ឋភាពនៃភាពរីកចម្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈប្រើប្រាស់ទំនើប កំពុងរីកសាយភាយនៅទូទាំងប្រទេសនោះ គុណភាពនៃការអភិវឌ្ឍដែលផ្តោតលើការដោះស្រាយបញ្ហាបំណុល និងការបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋ នៅតែជាបញ្ហាចម្បងរបស់រដ្ឋាភិបាល ខណៈអំពើពុករលួយជាលក្ខណៈប្រព័ន្ធនៅតែជាកត្តារារាំងរដ្ឋាភិបាលក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួនឱ្យបានប្រសើរឡើង។ លោកថ្លែងថា៖ «និន្នាការនៃកង្វះអភិបាលកិច្ចល្អ និយាយឱ្យចំទៅគឺអំពើពុករលួយហ្នឹង រឹតតែចាក់ស្រេះជាប្រព័ន្ធថែមទៅទៀត ដោយសារវិស័យឯកជននិងអ្នកកាន់អំណាចកាន់តែជិតស្និទ្ធគ្នាឡើង រហូតដល់មានការភ្ជាប់សាច់ឈាមជាគ្រួសារជាមួយនឹងគ្នាទៅទៀត។ ដូច្នេះរចនាសម្ព័ន្ធជាខ្សែនេះគឺពិបាកនឹងដោះណាស់»៕ (ទែន សុខស្រីនិត, Hello VOA, រដ្ឋអ៊ីលីណយ, ២៤ កក្កដា ២០២៣)...more27minPlay
July 24, 2023មន្ត្រីមកពីគណបក្សភ្លើងទៀនដែលទៅបោះឆ្នោតនៅតែបារម្ភថាមិនអាចឈរឈ្មោះក្នុងនាមគណបក្ស - កក្កដា ២៤, ២០២៣ខណភាពស្របច្បាប់របស់គណបក្សភ្លើងទៀននៅមិនទាន់ច្បាស់លាស់ដោយសារមិនមានលិខិតនីត្យានុកូលកម្ម ការប្រឹងប្រែងរបស់មន្ត្រីមកពីគណបក្សប្រឆាំងនេះដើម្បីរក្សាសិទ្ធិឈរឈ្មោះបោះឆ្នោត មិនប្រាកដថាអាចឈរក្នុងនាមគណបក្សភ្លើងទៀននោះទេ។ លោក ហ៊ុល រស្មី រាយការណ៍ពីខេត្តកំពង់ធំ ដែលគណបក្សប្រឆាំងនេះបានឈ្នះ ៣ក្នុងចំណោម៤ឃុំ នៅទូទាំងប្រទេសក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។...more5minPlay
July 23, 2023អ្នកជំនាញដោះមីនកម្ពុជាហ្វឹកហ្វឺនអ្នកដោះមីនអ៊ុយក្រែននៅប៉ូឡូញ - កក្កដា ២៤, ២០២៣មួយឆ្នាំកន្លះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន គ្រាប់មីនមិនទាន់ផ្ទុះ និងគ្រាប់បែកត្រូវបានគេរកឃើញនៅក្នុងដែនដីជិត៤០ ភាគរយរបស់អ៊ុយក្រែន។ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន មានជប៉ុន កម្ពុជា ប៉ូឡូញ និងសហរដ្ឋអាមេរិក កំពុងជួយដល់កិច្ចប្រឹងប្រែងដោះមីន។ ប្រធានការិយាល័យ VOA ប្រចាំនៅអឺរ៉ុបខាងកើត អ្នកស្រី Myroslava Gongadze បានទៅមើលទីកន្លែងមួយនៅប្រទេសប៉ូឡូញ ដែលអ្នកឯកទេសកម្ពុជាកំពុងបណ្តុះបណ្តាលបុគ្គលិកសង្គ្រោះបន្ទាន់អ៊ុយក្រែនឱ្យប្រើឧបករណ៍ដោះមីនរបស់ជប៉ុន។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.