Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
September 28, 2023ម្ចាស់សិប្បកម្មកែច្នៃត្រីមួយចំនួនកំពុងទទួលប្រយោជន៍ពីគម្រោង CAPFish ក្រោមហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប - កញ្ញា ២៨, ២០២៣បន្ទាប់ពីគម្រោង CAPFish Capture ត្រូវបានអនុវត្តរយ:ពេល ៤ ឆ្នាំ ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹងសុវត្ថិភាពស្បៀងនិងកាត់បន្ថយភាពក្រីក្រ ម្ចាស់សិប្បកម្មកែច្នៃត្រីមួយចំនួន ដែលចូលរួមក្នុងគម្រោងមួយនេះ មានឱកាសនៅក្នុងការធ្វើឱ្យទីកន្លែងផលិតកម្មរបស់ពួកគេ មានគុណភាពនិងស្តង់ដាស្របតាមវិធាននិមិត្តសញ្ញាបញ្ជាក់គុណភាពផលិតផលកម្ពុជា និងប្រព័ន្ធ «វិភាគគ្រោះថ្នាក់និងចំណុចត្រួតពិនិត្យសំខាន់» ហៅកាត់ថា ហាសាប់ (HACCP)។ លោក ហ៊ុល រស្មី និងលោក ហាន ណូយ រាយការណ៍លម្អិត៕...more9minPlay
September 26, 2023អ្នកប្រឆាំងនិងអ្នកគាំទ្រមកបូរីញូវយ៉កគ្រាលោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ - កញ្ញា ២៦, ២០២៣ខណៈដែលលោក ហ៊ុន ម៉ាណែត ដឹកនាំគណប្រតិភូមកថ្លែងសុន្ទរកថាជាលើកទីមួយក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅបុរីញូវយ៉ក ទាំងអ្នកគាំទ្រ ទាំងអ្នកប្រឆាំងក៏បាននាំគ្នាធ្វើដំណើរមកពីរដ្ឋផ្សេងៗ មកទីនេះដែរ។ សម្រាប់ក្រុមអ្នកប្រឆាំង នេះជាឧកាសដើម្បីបង្ហាញនូវការមិនពេញចិត្តចំពោះរឿងមួយចំនួនដែលបានកើតឡើងក្នុងប្រទេសកម្ពុជា រួមមានការបោះឆ្នោតកាលពីខែកក្តាដាឆ្នាំ២០២៣ ដែលគ្មានការចូលរួមរបស់គណបក្សភ្លើងទៀន និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្រាប់ក្រុមអ្នកគាំទ្រ នេះជាឱកាសស្វែងយល់អំពីទស្សនវិស័យរបស់លោកសម្រាប់ប្រទេសកម្ពុជានៅថ្ងៃអនាគត។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីបុរីញូវយ៉កដូចតទៅ៖...more8minPlay
September 23, 2023នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលជំហរនយោបាយការបរទេសអព្យាក្រឹត - កញ្ញា ២៤, ២០២៣នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជាបានថ្លែងសុន្ទរកថាជាលើកដំបូងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបង្ហាញនិងបញ្ជាក់សាជាថ្មីនូវគោលនយោបាយការបរទេសអព្យាក្រឹតរបស់កម្ពុជា ខណៈមិត្តភាពដែកថែបរវាងកម្ពុជានិងចិនកាន់តែរឹងមាំ គ្រាដែលភាពស្រពិចស្រពិលនៃទំនាក់ទំនងរវាងកម្ពុជានិងបណ្តាប្រទេសលោកខាងលិចនៅតែបន្តកើតមាន ដោយបញ្ហាចាក់ស្រេះនៃការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងសេរីភាពនយោបាយនៅកម្ពុជា។ អ្នកនាង ទែន សុខស្រីនិត រាយការណ៍លម្អិតឱ្យវីអូអេពីទីក្រុង Chicago រដ្ឋ Illinois។...more4minPlay
September 22, 2023Hello VOA៖ ការលុបចោលស្រមោលនយោបាយបែបស្លាប់រស់នឹងជួយដល់កិច្ចការកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មី - កញ្ញា ២២, ២០២៣ជាមួយភាពសកម្មរបស់រដ្ឋាភិបាលអាណត្តិថ្មី ក្នុងការអនុវត្តគោលនយោបាយនិងកិច្ចការកំណែទម្រង់នានាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពង្រឹងកិច្ចការអភិបាលកិច្ចរបស់ខ្លួន ការរឹតត្បិតសេរីភាពនយោបាយ និងការបញ្ចេញមតិចម្រុះដែលមិនប្រកាន់និន្នាការនយោបាយ ឬបក្សបក្ខនិយមនៅតែបន្តកើតមាន ក្រោមរូបភាពស្ងប់ស្ងាត់។ នៅក្នុងកម្មវិធី Hello VOA ស្តីពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានលើកឡើងអំពីភាពចាំបាច់នៃការផ្សះផ្សារជាតិនិងនយោបាយ តាមរយៈការដោះលែងមេដឹកនាំនិងសកម្មជននយោបាយរបស់ក្រុមជំទាស់។ លោកថា កិច្ចការមួយនេះ បើសម្រេចបាន មានតែនាំមកនូវផលចំណេញនិងការគាំទ្រដល់រដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកថ្លែងថា៖ « ខ្ញុំគិតថា មតិជាតិនិងមតិអន្តរជាតិមានតែគាំទ្រ ហើយការគាំទ្រនេះហើយដែលនាំឱ្យជោគជ័យដល់កំណែទម្រង់»៕...more29minPlay
September 20, 2023ក្រុមសិល្បៈខ្មែរនៅអាមេរិកព្យាយាមលើកកម្ពស់ការយល់ដឹងពីក្បាច់ឬកាយវិការរបាំ - កញ្ញា ២១, ២០២៣សកម្មភាពសិល្បៈខ្មែរនៅសហរដ្ឋអាមេរិកមានការទទួលស្គាល់គួរជាទីមោទនៈ ដោយមានការសម្តែងនៅសេតវិមាន សាលាក្រុង និងនៅសភាជាដើម តួយ៉ាងក្រុមរបាំសួគ៌ាបានសម្តែងសិល្បៈនៅមជ្ឈមណ្ឌលសភាសហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា កន្លងទៅនេះ។ លោកពិន ស៊ីសុវណ្ណ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more8minPlay
September 18, 2023រមណីដ្ឋានប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក - កញ្ញា ១៨, ២០២៣រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។ កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more2minPlay
September 07, 2023ការពិភាក្សា VOA៖ អាស៊ាននិងដៃគូផ្តោតលើវិបត្តិមីយ៉ាន់ម៉ានិងសមុទ្រចិនខាងត្បូងនៅកិច្ចប្រជុំកំពូល - កញ្ញា ០៧, ២០២៣ថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់កាលពីម្សិលមិញ ហើយគេមើលឃើញថា អាស៊ាន និងប្រទេសដៃគូ ដូចជា អាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី បានជួបប្រជុំដើម្បីដោះស្រាយបញ្ហាគំរាមកំហែងនានាក្នុងតំបន់ ជាពិសេសវិបត្តិមីយ៉ាន់ម៉ា និងជម្លោះនៅសមុទ្រចិនខាងត្បូង។ លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA កំពុងស្ថិត នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយលោកបានចូលមកពិភាក្សាជាមួយ លោក ចាប ចិត្រា នៃ VOA អំពើព័ត៌មានសំខាន់ៗ ទាក់ទងនឹងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីអាគ្នេហ៍មួយនេះ។...more12minPlay
September 06, 2023កិច្ចពិភាក្សា VOA៖ កិច្ចប្រជុំកំពូលអាស៊ានផ្តោតលើតទ្ធិពលនិងកំណើនសេដ្ឋកិច្ចរបស់តំបន់ - កញ្ញា ០៦, ២០២៣កាលពីថ្ងៃអង្គារ ក្រុមមេដឹកនាំបណ្តាប្រទេសអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលមានវត្តមានមេដឹកនាំក្នុងពិភពលោកមួយចំនូនផងដែរ។ ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនេះ បានផ្តោតទៅលើសារៈសំខាន់នៃសាមគ្គីភាពនិងការរក្សាសន្តិសុខនិងសន្តិភាពក្នុងតំបន់។ លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA កំពុងស្ថិត នៅក្នុងរដ្ឋធានីហ្សាការតា ហើយលោកបានចូលមកពិភាក្សាជាមួយ លោក ចាប ចិត្រា នៃ VOA អំពើព័ត៌មានសំខាន់ៗ ទាក់ទងនឹងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីអាគ្នេហ៍មួយនេះ។...more8minPlay
September 04, 2023លោក ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកដំបូងទៅកាន់បណ្តាមេដឹកនាំអាស៊ាននិងពិភពលោក - កញ្ញា ០៤, ២០២៣លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានមកដល់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ នេះជាលើកដំបូងនៃការចូលរួមកិច្ចប្រជុំថ្នាក់តំបន់មួយ ដែលលោកនឹងបង្ហាញមុខទៅមេដឹកនាំពិភពលោកផ្សេងទៀត។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីទីក្រុងហ្សាការតា៕...more3minPlay
August 26, 2023Hello VOA៖ ការចាត់វិធានការតឹងរ៉ឹងបង្ក្រាបអំពើពុករលួយភ្លាមៗនឹងជួយបង្កើនទំនុកចិត្តសាធារណៈដល់រដ្ឋាភិបាលថ្មី - សីហា ២៦, ២០២៣ខណៈរដ្ឋាភិបាលអាណត្តិថ្មីទើបកំពុងចាប់ផ្តើមប្រតិបត្តិកិច្ចការរបស់ខ្លួន បញ្ហាសង្គមកិច្ចនិងអភិបាលកិច្ចចម្រូងចម្រាស់មួយចំនួននៅតែបន្តកើតមានឡើង ដូចជាករណីលុបបឹងនៅខេត្តកំពត និងអំពើឆបោករបស់បុគ្គលមានទ្រព្យនិងឥទ្ធិពលមួយចំនួន។ នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានលើកឡើងថា វាចាំបាច់ដែលរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីសម្បូរដោយក្រុមអ្នកដឹកនាំវ័យក្មេង យកចិត្តទុកដាក់និងអនុវត្តវិធានការតឹងរ៉ឹងភ្លាមៗ ដើម្បីបង្ក្រាបសកម្មភាពនៃអំពើពុករលួយ ដែលចាក់ស្រេះជាមួយនឹងបញ្ហាបក្ខពួកនិយម។ លោកបញ្ជាក់កាលពីពាក់កណ្តាលខែសីហា មុនអាណត្តិរដ្ឋាភិបាលថ្មីចាប់ផ្តើម ថា ការធ្វើដូច្នេះ នឹងជួយបង្កើនទំនុកចិត្តសាធារណៈដល់រដ្ឋាភិបាលថ្មីមួយនេះ៕ (ទែន សុខស្រីនិត, រដ្ឋអ៊ីលីណយ, ២៨ សីហា ២០២៣)...more28minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.