Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
January 26, 2024បទសម្ភាសន៍៖ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថាអ៊ីស្រាអែលចង់បង្កើនទំនាក់ទំនងជាមួយកម្ពុជា - មករា ២៧, ២០២៤អ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅប្រទេសថៃ និងកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីពេលថ្មីៗនេះ ក្នុងពេលដែលអ្នកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បទសម្ភាសន៍មួយនេះផ្តោតទៅលើទំនាក់ទំនងកម្ពុជានិងអ៊ីស្រាអែល ការការពារពលរដ្ឋខ្មែរនៅអ៊ីស្រាអែល និងស្ថានភាពទូទៅនៃសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ រដ្ឋាភិបាលរបស់អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងសង្រ្គាមមួយនេះ ដែលមានរយៈពេលជាង៣ខែមកហើយ។ អ្នកស្រី Orna Sagiv ថ្លែងថាចោទប្រកាន់ថាអ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍មិនសមរម្យឡើយ ហើយវាជារឿងនយោបាយ។ អ្នកស្រីបញ្ជាក់ថាអ៊ីស្រាអែលជាអ្នករងគ្រោះដោយភេរវករហាម៉ាស់។ សូមស្តាប់បទសម្ភាសន៍រវាង លោក ស៊ុន ណារិន នៃវីអូអេ ជាមួយអ្នកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលដូចតទៅ៖...more19minPlay
January 23, 2024កសិករធ្វើស្រែប្រាំងនៅឃុំគោកបន្ទាយនៃខេត្តកំពង់ឆ្នាំងបារម្ភពីបំណុល ខណៈខ្វះទឹកបញ្ចូលស្រែ - មករា ២៤, ២០២៤ស្របពេលដែលអាជ្ញាធរក្នុងខេត្តដែលមានសក្តានុពលធ្វើកសិកម្មមួយចំនួនបានជូនដំណឹងឱ្យកសិករផ្អាកការធ្វើស្រែប្រាំងដោយអះអាងថា បារម្ភពីការខ្វះទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង កសិករក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលពឹងអាស្រ័យតែលើការធ្វើស្រែប្រាំង កំពុងត្អូញត្អែរពីផលប៉ះពាល់ និងការជំពាក់បំណុល ខណៈដែលដំណាំស្រូវរបស់ពួកគេចាប់ផ្តើមងាប់ជាណ្តើរៗដោយសារខ្វះទឹកបញ្ចូលស្រែ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕...more7minPlay
December 28, 2023វិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាមានការរីកចម្រើន តែត្រូវការទុនបន្ថែម - ធ្នូ ២៩, ២០២៣ជាយូរឆ្នាំមកហើយដែលកសិផលស្វាយចន្ទីរបស់កម្ពុជាត្រូវបាននាំចេញ ទៅកាន់ ប្រទេសក្បែរខាងដើម្បីកែច្នៃ រួចផ្គត់ផ្គង់លើទីផ្សារ។ វិនិយោគិនក្នុងស្រុកមួយចំនួនចាប់ផ្តើមផ្តោតលើការទាញយកផលប្រយោជន៍ពីដំណាំកសិឧស្សាហកម្មដែលមានសក្តានុពលមួយនេះ ព្រោះគេចាប់ផ្តើមពង្រីកទីតាំងកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតគ្រាប់ចន្ទីជាមួយការកំណត់នៃលក្ខខណ្ឌគុណភាពអនាម័យសម្រាប់ការផ្គត់ផ្គង់ទាំងក្នុង និងក្រៅស្រុក។ លោក ហ៊ុល រស្មី រាយការណ៍ឲ្យវីអូអេពីខេត្តស្ទឹងត្រែងដូចតទៅ៖...more17minPlay
December 28, 2023អ្នករត់ទូកទេសចរណ៍បារម្ភការបាត់បង់សត្វផ្សោតទន្លេមេគង្គ ដែលនាំឲ្យបាត់បង់ប្រាក់ចំណូល - ធ្នូ ២៩, ២០២៣ក្រោយមានការស្លាប់សត្វផ្សោតជាបន្តបន្ទាប់ អ្នករត់ទូកទេសចរណ៍នៅរមណីយដ្ឋានអន្លង់ កាំពី ក្នុងខេត្តក្រចេះ ផ្តើមមានការបារម្ភចំពោះការបាត់បង់ប្រាក់ចំណូល។ ពួកគេថាសត្វផ្សោតជាផ្នែកមួយនៃការទ្រទ្រង់ជីវភាពរបស់ពួកគេ ដូច្នេះការរស់រានរបស់សត្វផ្សោតមានសារៈសំខាន់ខ្លាំងដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកហ៊ុល រស្មី រាយការណ៍ឲ្យពីវីអូអេពីខេត្តក្រចេះដូចតទៅ៖...more6minPlay
December 15, 2023អ្នកកាសែតខ្មែរត្រូវបានជ្រើសរើសទៅមើលសភាពការណ៍ជាក់ស្តែងនៅអ៊ុយក្រែន - ធ្នូ ១៦, ២០២៣ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាជាច្រើនខណៈរុស្ស៊ីបន្តការវាយប្រហារលើទឹកដីរបស់ខ្លួន។ នេះបើតាមសម្តីរបស់ លោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily ដែលទើបត្រឡប់មកពីប្រទេសអ៊ុយក្រែនវិញ កាលពីពេលថ្មីៗ។ លោក តាំង សារ៉ាដា ជាអ្នកសារព័ត៌មានខ្មែរម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានអាស៊ី ៧នាក់ ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់គណកម្មាធិការអ្នកកាសែតដើម្បីផលប្រយោជន៍សាធារណៈរបស់អ៊ុយក្រែន Public Interest Journalism Lab (PIJL) ដើម្បីស្វែងយល់អំពីស្ថានការណ៍ជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់វីអូអេ ក្នុងបទសម្ភាសកាលពីថ្ងៃ១៣ខែធ្នួឆ្នាំ២០២៣ ថា ក្រៅពីប្រឈមនឹងគ្រាប់ម៉ីនបង្កប់ក្រោមដីជាច្រើន អ៊ុយក្រែនថែមទាំងប្រឈមជាមួយគ្រាប់ម៉ីនជាច្រើនក្នុងទឹកសមុទ្រថែមទៀត។ តទៅនេះជាបទសម្ភាសន៍ទាំងស្រុងរវាងលោក ប៉ូច រាសី នៃវីអូអេ ជាមួយលោក តាំង សារ៉ាដា។...more30minPlay
December 13, 2023ក្រោយចូលនិវត្តន៍ អតីតមន្ត្រីកងការពារប្រធានាធិបតីអាមេរិក ចង់ត្រឡប់ទៅជួយប្រទេសកំណើត - ធ្នូ ១៤, ២០២៣លោក អួន ប៊ុនឡឺត ជាជនភៀសខ្លួនកម្ពុជាម្នាក់ ដែលបានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ ពេលមកដល់ដំបូងលោកមានតែបាតដៃទទេរ ហើយថែមទាំងមិនចេះនិយាយភាសាអង់គ្លេសទៀតផង។ តែការតាំងចិត្តនិងការតស៊ូបូករួមជាមួយភ័ព្ធសំណាងល្អ នៅទីបំផុតបានធ្វើឱ្យលោកបានក្លាយខ្លួនទៅជាមន្ត្រីកងការពារប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់។ ក្រោយពីបានបំរើប្រធានាធិបតីសហរដ្ឋអាមេរិក ៤រូប អស់រយៈពេល២០ឆ្នាំ ១០ខែ អតីតមន្ត្រីកងការពារប្រធានាធិបតី លោក អួន ប៊ុនឡឺត ថ្លែងថា លោកចង់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដើម្បីយកចំណេះដឹងនិងបទពិសោធន៍របស់លោក ទៅជួយប្រទេសកំណើតរបស់លោក។ តទៅនេះជាបទសម្ភាសន៍របស់លោក អួន ប៊ុនឡឺត ជាមួយវីអូអេខេមរភាសា។...more19minPlay
December 11, 2023ស្រ្តីជនជាតិដើមភាគតិចពូនងរំពឹងចង់បានការគាំទ្រលើការការពារព្រៃឈើនិងដីសហគមន៍បន្ថែមក្រោយសន្និសីទ COP28 - ធ្នូ ១២, ២០២៣ក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឬហៅកាត់ថាCOP28 ដែលមានមនុស្សជាង ៩ម៉ឺននាក់ មកពីប្រទេសជិត ២០០ ចូលរួម ស្រ្តីជនជាតិដើមភាគតិចពូនងពីកម្ពុជា ក៏បាននិងកំពុងចូលរួមសន្និសីទដ៏សំខាន់នេះផងដែរ។ ពួកគេបានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ជនជាតិដើមភាគតិចនៅកម្ពុជា ដោយរំពឹងថា សន្និសីទនេះនឹងផ្តល់នូវការគាំទ្របន្ថែមលើការការពារព្រៃឈើ និងដីសហគមន៍របស់ជនជាតិដើមភាគតិច ដើម្បីឱ្តពួកគេអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ (វីដេអូនេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)...more6minPlay
December 01, 2023កម្ពុជាប្តេជ្ញា៧ចំណុចដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅសន្និសីទ COP28 នៅឌូបៃ - ធ្នូ ០២, ២០២៣ខណៈសន្និសីទភាគីទៅកាន់អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២៨ ឬហៅថា COP28 កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជជែក និងយល់ព្រមលើមធ្យោបាយដោះស្រាយវិបត្តិអាកាសធាតុ កម្ពុជា តាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការត្រៀមការប្តេជ្ញាចិត្តចំនួន៧ចំណុច នៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទនេះ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម៕ (វីដេអូនេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)...more7minPlay
November 27, 2023ប្រទេសកម្ពុជាធ្វើពិធីបុណ្យអុំទូកឡើងវិញនៅឆ្នាំនេះ - វិច្ឆិកា ២៧, ២០២៣ប្រជាពលរដ្ឋកម្ពុជាកំពុងសប្បាយរីករាយចំពោះការធ្វើពិធីបុណ្យអុំទូកឡើងវិញក្នុងឆ្នាំនេះ បន្ទាប់ពីអវត្តមានអស់៣ឆ្នាំ នឹងសង្ឃឹមថាពិធីបុណ្យនេះនឹងជួយស្តារវិស័យទេសចរណ៍និងសេដ្ឋកិច្ច ក្រោយការរាតត្បាតជំងឺកូវីដ១៩។ លោក Luke Hunt រាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។...more4minPlay
November 20, 2023ទោះរងទឹកជំនន់និងតម្លៃជីនិងប្រេងសាំងថ្លៃ កសិករនៅខេត្តពោធិ៍សាត់រីករាយនឹងតម្លៃស្រូវខ្ពស់ - វិច្ឆិកា ២០, ២០២៣កសិករនៅខេត្តពោធិ៍សាត់អះអាងថា តម្លៃស្រូវឆ្នាំនេះឡើងថ្លៃជាងឆ្នាំមុនៗ បើទោះកសិករមួយចំនួនប្រឈមនឹងបញ្ហាទឹកលិចស្រែរបស់ពួកគេក្នុងឆ្នាំនេះក៏ដោយ។ ពួកគេចង់ឃើញតម្លៃស្រូវនេះរក្សាបានសម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីឱ្យកសិករអាចធ្វើស្រែទទួលបានផលចំណេញ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តពោធិ៍សាត់៕...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.