Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
April 12, 2024ជើងឯកប្រដាល់សេរីខ្មែរ លើកស្ទួយកីឡានេះនៅសហរដ្ឋអាមេរិក - មេសា ១៣, ២០២៤កីឡាករប្រដាល់សេរីខ្មែរម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ាប៉ែកខាងត្បូង បានជំរុញចិត្តកីឡាករប្រដាល់ជំនាន់ក្រោយ ដោយការតាំងចិត្តខ្ពស់។ អ្នកនាង Genia Dulot បានសម្ភាសន៍លោក អ៊ុំ រី នៅក្លឹបប្រដាល់គុនខ្មែររបស់លោក ហើយរាយការណ៍ឲ្យវីអូអេពីទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។ លោក សាយ មុន្នី ប្រែសម្រួល។...more3minPlay
April 09, 2024ប្រវត្តិសាស្ត្រនិងកេរតំណែលវប្បធម៌«ដ៏ស្មុគស្មាញ»របស់កម្ពុជាកំពុងផ្សព្វផ្សាយដល់សាធារណជននៅសហរដ្ឋអាមេរិក - មេសា ១០, ២០២៤សាធារណជននៅទីក្រុង Ann Arbor រដ្ឋ Michigan សហរដ្ឋអាមេរិកបាននិងកំពុងឈ្វេងយល់អំពីប្រវត្តិសាស្ត្រនិងកេរតំណែលវប្បធម៌«ដ៏ស្មុគស្មាញ»របស់ប្រទេសកម្ពុជា។ តាមរយៈពិព័រណ៍ ‘Angkor Complex’ អ្នករៀបចំពិព័រណ៍ នេះបានផ្តល់តម្លៃលើមេរៀនដែលកម្ពុជាអាចចែករំលែកបានដល់ពិភពលោក ស្របពេលដែលនិស្សិតខ្មែរអាមេរិកាំងនិងពលរដ្ឋអាមេរិកាំង បានបង្ហាញមោទនភាព និងក្តីរំភើបដែលពួកគេទទួលបាននូវទស្សនីយភាពដ៏ប្រណិត និងស្រូបយកនូវចំណេះដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់ វប្បធម៌ដ៏ចម្រុះ និងសិល្បៈដែលបង្កប់ន័យអំពីកម្ពុជា។ អ្នកស្រី ហុង ចិន្តា នៃវីអូអេ រាយការណ៍លម្អិតពីកន្លែងតាំងពិព័រណ៍ស្នាដៃសិល្បៈទាំងនេះនៅឯសារមន្ទីរសិល្បៈនៃសាកលវិទ្យាល័យ Michigan៕...more7minPlay
April 02, 2024លោកសម រង្ស៊ី៖ មានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះគ្រាប់បែកនៅមុខសភា២៧ឆ្នាំមុន - មេសា ០៣, ២០២៤ក្នុងពិធីទក្ខិណានុប្បទានគម្រប់ខួប ២៧ ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែក ៤ គ្រាប់ លើបាតុករនៅមុខរដ្ឋសភា លោក សម រង្ស៊ី អះអាងជាឯកតោភាគីប្រាប់អ្នកចូលរួមថា មានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការផ្ទុះគ្រាប់បែកនៅមុខអគារសភា ព្រោះតុលាការប្រទេសបារាំងដែលលោកបានប្តឹងនឹងធ្វើការសម្រេចនៅចុងឆ្នាំ ២០២៤ នេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋ Massachusetts៕...more6minPlay
April 02, 2024លោកសម រង្ស៊ី៖ មានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះគ្រាប់បែកនៅមុខសភា២៧ឆ្នាំមុន - មេសា ០២, ២០២៤ក្នុងពិធីទក្ខិណានុប្បទានគម្រប់ខួប ២៧ ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែក ៤ គ្រាប់ លើបាតុករនៅមុខរដ្ឋសភា លោក សម រង្ស៊ី អះអាងជាឯកតោភាគីប្រាប់អ្នកចូលរួមថា មានពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះនៃការផ្ទុះគ្រាប់បែកនៅមុខអគារសភា ព្រោះតុលាការប្រទេសបារាំងដែលលោកបានប្តឹងនឹងធ្វើការសម្រេចនៅចុងឆ្នាំ ២០២៤ នេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋ Massachusetts៕...more6minPlay
March 28, 2024ចលនាខ្មែរដើម្បីប្រជាធិបតេយ្យចេញដំណើរដោយទាក់ទាញចំណាប់អារម្មណ៍ជាតិនិងអន្តរជាតិ - មិនា ២៩, ២០២៤ចលនានយោបាយថ្មីមួយដែលមានឈ្មោះថា«ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ» បានរៀបចំកិច្ចប្រជុំលើកទីមួយ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីប្រកាសបង្កើតចលនានេះជាផ្លូវការ។ អ្នកស្រី មូរ សុខហួរ ដែលជាអ្នកនយោបាយជើងចាស់បានលាលែងពីតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិមកដឹកនាំចលនានេះ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖...more8minPlay
March 25, 2024អតីតពលករស្ពាយបំណុលដែលជាកម្ចីធ្វើសោហ៊ុយទៅធ្វើការនៅថៃ - មិនា ២៥, ២០២៤តួលេខរបស់ក្រសួងការងារបានបង្ហាញថា ពលករខ្មែរដែលធ្វើចំណាកស្រុកដោយមានឯកសារ មានយ៉ាងហោចណាស់ ១លាន ៣សែននាក់ ខណៈសង្គមស៊ីវិលការពារសិទ្ធិពលករលើកឡើងថា ពលករយ៉ាងហោចណាស់ ១លាននាក់ផ្សេងទៀត កំពុងធ្វើចំណាកស្រុកដោយគ្មានឯកសារ។ ពលករជាច្រើននាក់បានខ្ចីបុលគេដើម្បីធ្វើឯកសារ ឬបង់ឱ្យមេខ្យល់ដើម្បីធ្វើចំណាកស្រុក ហើយពួកគេខ្លះបានបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ ដោយបន្តស្ពាយបំណុលទាំងនោះជាប់ខ្លួនរាប់សិបឆ្នាំ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តបន្ទាយមានជ័យ៕...more6minPlay
March 21, 2024ទីក្រុងប៉ារីសតូចមួយកំពុងត្រូវបានបង្កើតនៅរាជធានីភ្នំពេញសម្រាប់អ្នកមានទ្រព្យធន - មិនា ២២, ២០២៤នៅក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ អ្វីដែលបានកើតឡើងលើប្រទេសកម្ពុជាគឺការផ្លាស់ប្តូរដ៏ឆាប់រហ័សនិងជឿនលឿនមួយ។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា ការអភិវឌ្ឍថ្មីចុងក្រោយមួយគឺការសាងសង់ទីក្រុងប៉ារីសតូចមួយនៅក្នុងទីក្រុងភ្នំពេញសម្រាប់អ្នកមានទ្រព្យធន។ កញ្ញា ទំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕...more4minPlay
March 21, 2024ពលរដ្ឋរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនបារម្ភពីការបណ្តេញចេញនិងការផ្តល់សំណង - មិនា ២១, ២០២៤ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរគម្រោងព្រែកជីកក្នុងទីតាំងស្រុកកៀនស្វាយ ខេត្តកណ្តាល បារម្ភអំពីការផ្តល់សំណងមិនសមរម្យ និងការបណ្តេញចេញ ខណៈពួកគេមិនទាន់ទទួលបានព័ត៌មានច្បាស់នៅឡើយអំពីគម្រោងផ្លូវទឹកភ្ជាប់ទន្លេទៅសមុទ្រមួយនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីស្រុកកៀនស្វាយ ខេត្តកណ្តាល៕...more5minPlay
March 18, 2024បទសម្ភាសន៍៖ សហគមន៍ខ្មែរនៅឡូវែល ឆ្លងឧបសគ្គច្រើន តែសព្វថ្ងៃជោគជ័យច្រើន - មិនា ១៩, ២០២៤ឡូវែលជាទីក្រុងមួយក្នុងរដ្ឋ Massachusetts នៅភាគខាងកើតសហរដ្ឋអាមេរិក ដែលមានពលរដ្ឋដើមកំណើតខ្មែរ រស់នៅច្រើនជាងគេទី២ បន្ទាប់ពីទីក្រុង Long Beach នៅក្នុងរដ្ឋ California ដែលស្ថិតនៅភាគខាងលិច។ តើពលរដ្ឋដើមកំណើតខ្មែរ នៅ Lowell ជួបប្រទះបញ្ហាអ្វីខ្លះ ទំរាំបានដូចសព្វថ្ងៃ ហើយតើទៅថ្ងៃអនាគត សហគមន៍នេះ មានគម្រោងអ្វីខ្លះ ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន? កាលពីពេលថ្មីៗនេះលោក ប៉ូច រាសី នៃវីអូអេ បានសំណេះសំណាលជាមួយសកម្មជន ២រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍ខ្មែរនៅទីក្រុងឡូវែល តាំងពីដើមមកដល់សព្វថ្ងៃ គឺលោក សំខាន់ ឃឿន និង អ្នកស្រី Audria Chea ដើម្បីស្វែងយល់អំពីសហគមន៍នេះ។...more38minPlay
March 15, 2024អ្នកវិភាគចង់ឲ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពនិង សហការជាមួយសំឡេងក្រៅរដ្ឋាភិបាល - មិនា ១៦, ២០២៤អ្នកវិភាគសង្គម និងនយោបាយ លោក សេង សារី យល់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គួរធ្វើការឲ្យមានតម្លាភាពនិងសហការជាមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលទើបបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គមកម្ពុជាលើផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោក សេង សារី បានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ការប្រើប្រាស់យន្តការនយោបាយដែលមានស្រាប់មិនអាចដោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលសេរីភាពនៃការបញ្ចេញមតិ និងសំឡេងប្រឆាំងផ្នែកនយោបាយមិនត្រូវបានអត់ឱននោះទេ។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក សេង សារី ដូចតទៅ៖...more19minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.