Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
May 17, 2024អ្នកនេសាទក្នុងភូមិកំពង់ប្រាក់បារម្ភពីការដាច់ពូដត្រីដោយសារការនេសាទខុសច្បាប់នៅបឹងទន្លេសាប - ឧសភា ១៨, ២០២៤បឹងទន្លេសាប ជាបឹងដែលសំបូរត្រីជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានត្រីជាង ២០០ប្រភេទ ដែលបានផ្តល់ផលិតផលត្រីជាង ៦០ភាគរយនៃទិន្នផលត្រីទឹកសាបសរុបនៅកម្ពុជា និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋជាង ៦លាននាក់។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនេសាទដែលរស់នៅពឹងផ្អែកលើទិន្នផលត្រីបឹងទន្លេសាប បានត្អូញត្អែរថា ការកើនឡើងនូវការនេសាទខុសច្បាប់ បានធ្វើឱ្យផលត្រីធ្លាក់ចុះខ្លាំង។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តពោធិ៍សាត់៕...more6minPlay
May 16, 2024យោធាចិននិងកម្ពុជាចាប់ផ្តើមសមយុទ្ធយោធា«នាគមាស» - ឧសភា ១៦, ២០២៤ក្នុងរយៈពេល ១៥ ថ្ងៃនៃខែឧសភានេះ យោធាកម្ពុជានិងចិនចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា«នាគមាស»។ នេះជាសមយុទ្ធលើកទី ៦ ហើយ ដែលភាគីទាំងពីរធ្វើរួមគ្នា។ នៅក្នុងសមយុទ្ធឆ្នាំនេះ កម្លាំងកងទ័ពចិនចូលរួមមានប្រមាណ ៧៦០ នាក់។ ចំណែកកម្ពុជាវិញ មានកម្លាំងយោធាប្រមាណ ១.៣០០ នាក់ ចូលរួម។ សមយុទ្ធនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីខេត្តកំពង់ឆ្នាំង៕...more5minPlay
May 16, 2024សមយុទ្ធយោធា «នាគមាស» រវាងកម្ពុជានិងចិនចាប់ផ្តើម - ឧសភា ១៦, ២០២៤នាព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជានិងចិន ចាប់ផ្តើមសមយុទ្ធរួមគ្នា «នាគមាស» ដែលមានរយៈពេល ១៥ថ្ងៃ។ នេះជាសមយុទ្ធលើកទី៦ ហើយ ដែលភាគីទាំងពីរធ្វើរួមគ្នា។ នៅក្នុងសមយុទ្ធឆ្នាំនេះ កម្លាំងកងទ័ពចិនចូលរួមមានប្រមាណ៧ ៦០នាក់។ ចំណែកកម្ពុជាវិញ មានកម្លាំងយោធាប្រមាណ ១៣០០នាក់ចូលរួម។ សមយុទ្ធនេះធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងរយៈពេល ១៥ថ្ងៃនេះ កម្ពុជានិងចិនក៏ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅដែនសមុទ្រ ក្នុងខេត្តព្រះសីហនុផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តកំពង់ឆ្នាំងដូចតទៅ៖...more4minPlay
May 15, 2024សកម្មជនចលនាមាតាធម្មជាតិបង្ហាញបញ្ហាប្រឈមនិងសមិទ្ធផលនៃកិច្ចការការពារបរិស្ថាននៅកម្ពុជា - ឧសភា ១៥, ២០២៤សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ដែលភាគច្រើនជាយុវជននិងយុវតី បានប្រឈមបញ្ហាជាច្រើនក្នុងកិច្ចប្រឹងប្រែងការពារបរិស្ថាន។ ពួកគេមួយចំនួនត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ដែលជាការចោទខាងនយោបាយពីបទក្បត់ជាតិ។ អំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់អង្គការ The Right Livelihood ឱ្យមកធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ លោក លី ចាន់ដារ៉ាវុធ សកម្មជនចលនាមាតាធម្មជាតិ ក៏បានឆ្លៀតឱកាសជួបសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកផងដែរ ជាពិសេសជាមួយសហគមន៍ខ្មែរនៅទីក្រុង Lowell រដ្ឋ រដ្ឋ Massachusetts។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ បានសម្ភាសន៍លោក លី ចាន់ដារ៉ាវុធ កាលពីថ្ងៃពុធ ទី៨ ខែមីនាកន្លងទៅអំពីកិច្ចការការពារបរិស្ថានរបស់ក្រុមលោកនៅប្រទេសកម្ពុជា៕...more15minPlay
May 14, 2024ការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងប៉ះពាល់ដល់ទីផ្សារការងារ - ឧសភា ១៥, ២០២៤ខណៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលចេះនិពន្ធ ឬ generative AI ដូចជា ChatGPT កំពុងកើនឡើងប្រជាប្រិយភាពយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាទាំងនេះកំពុងចាប់ផ្តើមកែប្រែអនាគតនៃទីផ្សារការងារ។ អ្នកខ្លះភ័យខ្លាចពីចំនួនអ្នកអត់ការងារធ្វើទ្រង់ទ្រាយធំ ប៉ុន្តែអ្នកដទៃទៀតឃើញពីអនាគតដ៏ត្រចះត្រចង់សម្រាប់កិច្ចសហប្រតិបត្តិការរវាងមនុស្សនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ លោក Maxim Adams រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។...more3minPlay
May 07, 2024អតីតជនភៀសខ្លួនខ្មែរជាមន្ត្រីសាធារណៈដំបូងគេទទួលបានការស្ងប់ស្ញែងពេលចូលនិវត្តន៍ - ឧសភា ០៨, ២០២៤អតីតជនភៀសខ្លួនខ្មែរដែលបានជាប់ឆ្នោតដំបូងគេធ្វើជាសមាជិកក្រុមប្រឹក្សាក្រុងនៅស.រ.អ.បានចូលនិវត្តន៍ពីការងារមានប្រាក់ចំណូល មកផ្តោតលើការងារស្ម័គ្រចិត្តដែលលោកនឹងបន្តទទួលបានកិត្តិយសការកោតសរសើរជាជាងប្រាក់ខែ។ តើលោកជាអ្នកណា? លោកពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖...more7minPlay
May 03, 2024រដ្ឋាភិបាលនិងសង្គមស៊ីវិលយល់ឃើញខុសគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា - ឧសភា ០៣, ២០២៤របាយការណ៍ថ្មីមួយរបស់ក្រសួងព័ត៌មានបង្ហាញថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ សមាគមការពារវិជ្ជាជីវៈសារព័ត៌មាន និងអ្នកកាសែតមួយចំនួន លើកឡើងថា អាជីពមួយនេះនៅបន្តរងការយាយី និងការរឹតត្បិតដដែល។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
May 01, 2024នៅថ្ងៃទិវាពលកម្មអន្តរជាតិ មេដឹកនាំសហជីពស្នើបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពចងក្រងសហជីព - ឧសភា ០១, ២០២៤នាថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភានេះ ក្រុមសហជីព និងអ្នកធ្វើការលើផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ដើម្បីដាក់ញត្តិ ដោយពួកគេទាមទារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីព និងស្នើពន្លឿនសំណើដែលពួកគេបានដាក់ទៅក្រសួងការងារកាលពីកន្លងទៅ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
April 18, 2024សហគមន៍ខ្មែរនៅក្រុងឈីកាហ្គូប្រែក្លាយថ្ងៃ១៧ មេសា ទៅជាថ្ងៃអប់រំ ផ្សះផ្សារនិងដើរទៅមុខ - មេសា ១៩, ២០២៤ថ្ងៃទី១៧ ខែមេសា បានក្លាយជាថ្ងៃដែលនាំមកនូវសោកនាដកម្មដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជានាឆ្នាំ ១៩៧៥ គ្រាដែលពួកខ្មែរក្រហមបានក្តោបក្តាប់ប្រទេស។ ក៏ប៉ុន្តែ ៤៩ ឆ្នាំក្រោយរបបប្រល័យពូជសាសន៍នេះបានដួលរលំផុតទៅ សហគមន៍ខ្មែរនៅទីក្រុងឈីកាហ្គូ (Chicago) រដ្ឋអ៊ីល្លីណយ សហរដ្ឋអាមេរិក បានប្រើប្រាស់ថ្ងៃនេះដើម្បីជាឱកាសរំឭកវិញ្ញាណក្ខន្ធនិងផ្តល់កិត្តិយសដល់ជនរងគ្រោះនិងអប់រំដល់មនុស្សជំនាន់ក្រោយ ជាពិសេសដើម្បីបង្កើនសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់សហគមន៍ខ្មែរអាមេរិកាំងនៅក្នុងការផ្សះផ្សារនិងស្ថាបនាសហគមន៍ឱ្យកាន់តែរឹងមាំ។ អ្នកនាង នីណា យេង នៃវីអូអេ រាយការណ៍លម្អិតពីសារមន្ទីរអនុស្សរណដ្ឋានខ្មែរ នៅទីក្រុងឈីកាហ្គូ ដូចតទៅ៕...more5minPlay
April 16, 2024មិត្ត វឿន ដែលអះអាងប្រាប់សាក្ស៊ីថាខ្លួនជា ជា សាវឿន ត្រូវខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៦ - មេសា ១៦, ២០២៤អំឡុងពិធីបុណ្យចូលឆ្នាំ ជនជាតិខ្មែរតែងតែធ្វើបុណ្យបញ្ជូនកុសលដល់សាច់ញាតិ ដែលបានចែកឋានទៅហើយ ជាពិសេសអ្នកដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម។ ក្រៅពីធ្វើបុណ្យបញ្ជូនកុសលដល់សាច់ញាត្តិ ពួកគាត់ក៏បញ្ជូនកុសលដល់អ្នកស្គាល់គ្នាផងដែរ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachusetts៕...more10minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.