Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
March 15, 2024អ្នកស្រី មូរ សុខហួរ លាលែងពីបក្សប្រឆាំងមកដឹកនាំចលនាស្តារប្រជាធិបតេយ្យ - មិនា ១៦, ២០២៤អ្នកស្រី មូរ សុខហួរ ដែលធ្លាប់ជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានលាលែងពីគណបក្សប្រឆាំងនេះមកដឹកនាំចលនានយោបាយមួយ ក្នុងគោលបំណងស្តារដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានធ្លាក់ចុះជាបន្តបន្ទាប់។ «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា នៅទីក្រុង Long Beach រដ្ឋ California ដោយប្រមូលផ្តុំសហគមន៍ខ្មែរទាំងអស់នៅក្រៅប្រទេសមកធ្វើការជាមួយគ្នា។ អ្នកស្រី មូរ សុខហួរ ជឿជាក់ថា សហគមន៍ខ្មែរ មានសំឡេងដែលអាចប្រើសម្រាប់អប់រំសហគមន៍អន្តរជាតិអំពីបញ្ហាប្រឈមដែលប្រជាពលរដ្ឋកម្ពុជាជួបប្រទះជារៀងរាល់ថ្ងៃក្នុងមាតុភូមិ។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាស អ្នកស្រី មូរ សុខហួរ អំពីចលនានេះដូចតទៅ៖...more18minPlay
March 12, 2024មជ្ឈមណ្ឌលអប់រំក្រុងឡូវែលជួយខ្មែរនៅអាមេរិកពង្រឹងសមត្ថភាពនិងជីវភាព - មិនា ១២, ២០២៤ពលរដ្ឋខ្មែរដែលមករស់នៅសហរដ្ឋអាមេរិកភាគច្រើនជ្រើសរើសយកទីក្រុងដែលមានសាច់ញាត្តិ និងជនជាតិខ្មែររស់នៅច្រើន ដើម្បីទទួលបានការគាំទ្រនិងការជួយយកអាសាផ្សេងៗ។ ទីក្រុងឡូវែលនៃរដ្ឋ Massachussetts មានសហគមន៍ខ្មែរធំបំផុតទី២នៅសហរដ្ឋអាមេរិក ហើយក៏ជាកន្លែងសំបូរសេវាកម្មបណ្តុះបណ្តាលចំណេះដឹងនិងជំនាញផ្សេងៗសម្រាប់ពលរដ្ឋខ្មែរផងដែរ។ ក្នុងចំណោមនោះ មជ្ឈមណ្ឌលអប់រំក្រុងឡូវែល បានចូលរួមពង្រឹងសមត្ថភាពនិងជីវភាពពលរដ្ឋខ្មែរជាច្រើនរួប។ លោក ពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍អំពីរឿងនេះ។...more6minPlay
March 10, 2024កាសែត «ខ្មែរប៉ុស្ដិ៍» ព្យាយាមលើកកម្ពស់ភាសាខ្មែរនៅអាមេរិកដោយជម្នះការលំបាកបន្តដំណើរការ - មិនា ១០, ២០២៤កាសែតខ្មែរប៉ុស្ដិ៍ (KhmerPost USA) ដែលបោះពុម្ពផ្សាយព័ត៌មានជាភាសាខ្មែរអំពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក គឺជាមោទនភាពមួយសម្រាប់ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល រដ្ឋ Massachusetts។ ប៉ុន្តែដោយសារបញ្ហាទម្លាប់អាន និងសមត្ថភាពអានភាសាខ្មែរ កាសែតនេះបន្តដំណើរការយ៉ាងលំបាកក្នុងទីក្រុងដែលមានសហគមន៍ខ្មែរធំបំផុតទី ២ នៅសហរដ្ឋអាមេរិក។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុងឡូវែល៕...more8minPlay
March 08, 2024ទិវាសិទ្ធិនារី៖ អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលបើកលម្ហសេរីភាព និងធានាសិទ្ធិស្រ្តី - មិនា ០៨, ២០២៤នាព្រឹកថ្ងៃទី៨ ខែមីនានេះ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើការលើកកម្ពស់សិទ្ធិស្ត្រី បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធទិវាអន្តរជាតិនារី ហើយបានលើកឡើងពីបញ្ហាប្រឈមនានាដែលបន្តកើតមានចំពោះស្ត្រីនៅក្នុងសង្គមកម្ពុជា។ ពួកគេក៏បានស្នើឱ្យរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយ និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រី ក្នុងនោះក៏ជំរុញឲ្យបើកលម្ហសេរីភាពសម្រាប់ពលរដ្ឋផងដែរ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
February 23, 2024សាលាឧទ្ធរណ៍សួរលោក កឹម សុខា អំពីការបង្កើតគណបក្សសិទ្ធិមនុស្ស - កុម្ភៈ ២៣, ២០២៤កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា បានបង្ហាញខ្លួនជាលើកទី ៣ នៅក្នុងសាលសវនាការសាលាឧទ្ធរណ៍ភ្នំពេញ ទីដែលលោកត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសួរអំពីការបង្កើតគណបក្សសិទ្ធិមនុស្សឈានដល់ការបង្កើតអតីតគណបក្សសង្គ្រោះជាតិ និងបដិវត្តន៍នៅប្រទេសយូហ្គោស្លាវី។ លោក ស៊ឹម ចាន់សំណាង រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more5minPlay
February 14, 2024អតីតគរុនិស្សិតបន្តទាមទារឱ្យក្រសួងអប់រំពន្យល់ពីរឿងលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាល - កុម្ភៈ ១៥, ២០២៤កាលពីថ្ងៃចន្ទ អតីតគរុនិស្សិតម្នាក់ឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផាត់ឈ្មោះចេញពីវគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡា បានតវ៉ាសាជាថ្មីទៀត ដោយធ្វើធម្មយាត្រានាំញត្តិទៅដាក់នៅក្រសួងអប់រំ ដើម្បីស្នើឱ្យពន្យល់ឱ្យបានជាក់ច្បាស់អំពីមូលហេតុនៅពីក្រោយការលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាលកាលពី៣ឆ្នាំមុន។ យុវជនមួយចំនួនទៀតដែលចូលរួមធម្មយាត្រានោះ ក៏បានស្នើឱ្យក្រសួងអប់រំដោះស្រាយសំណុំរឿងនេះឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសកុំឱ្យមានករណីស្រដៀងគ្នានេះកើតលើយុវជនផ្សេងទៀត។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more8minPlay
February 13, 2024សៀវភៅរបស់ជនភៀសខ្លួនខ្មែររំលេចសារៈសំខាន់នៃក្តីសង្ឃឹមនិងសេរីភាព - កុម្ភៈ ១៤, ២០២៤កើតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម លោក វន សន្យាធរ៉ូ បានរៀបរាប់អំពីដំណើរជីវិតដ៏គួរឱ្យកត់សម្គាល់របស់លោកនៅក្នុងសៀវភៅថ្មីមួយចំណងជើងថា «ដំណើររបស់ជនភៀសខ្លួន ឬ The Refugee Journey» ដែលបានបោះពុម្ពផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីរស់នៅក្នុងជំរំចំនួន ៥ នៅតាមព្រំដែនថៃ-កម្ពុជា លោក វន សន្យាធរ៉ូ បានតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៩២ នៅពេលមានអាយុ ១៥ ឆ្នាំ ហើយមិនចេះភាសាអង់គ្លេសសោះ។ បច្ចុប្បន្ន ជនភៀសខ្លួនវ័យ ៤៧ឆ្នាំរូបនេះ បានរកឃើញភាពជោគជ័យក្នុងការបើកហាងនំដូណាត់និងកាហ្វេ ខណៈធ្វើការងារសិល្បៈក្នុងការថតរូប និងគំនូរផងដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ចាប ចិត្រា នៃ VOA លោក វន សន្យាធរ៉ូ បាននិយាយថា៖ «ដោយសារតែខ្ញុំរស់នៅក្នុងសេរីភាពក្នុងប្រទេសនេះ ទើបខ្ញុំអាចសម្រេចបាននូវក្តីសង្ឃឹម និងក្តីសុបិនរបស់ខ្ញុំ»។ លោកបន្ថែមទៀតថា វាជារឿងសំខាន់ដែលមេដឹកនាំជំនាន់ថ្មី «ពង្រីកសេរីភាព» ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យ «អ្នកមានឬអ្នកក្រហ៊ានឭសង្ឃឹម និងស្រមើស្រមៃដើម្បីភាពប្រសើរនៃប្រទេស»។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតួទៅ៖...more24minPlay
February 07, 2024នាយករដ្ឋមន្ត្រីកម្ពុជាអរគុណប្រទេសថៃ បន្ទាប់ពីសកម្មជនត្រូវបានចាប់ខ្លួន - កុម្ភៈ ០៧, ២០២៤នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសថៃ ដែលថ្នាក់ដឹកនាំបានជួបប្រជុំទ្វេភាគី និងផ្តល់សេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃពុធ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោក សេដ្ឋា ថាវីស៊ីន ចំពោះការចាប់ខ្លួនសកម្មជនកម្ពុជាបីនាក់របស់ថៃ កាលពីសប្តាហ៍មុន។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕...more4minPlay
January 31, 2024លោក កឹម សុខា ស្នើតុលាការឧទ្ធរណ៍បន្ធូរការរឹតត្បិត ខណៈអ្នកគាំទ្រជំរុញឱ្យទម្លាក់ចោលការចោទប្រកាន់ - មករា ៣១, ២០២៤កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់មេដឹកនាំនយោបាយជំទាស់ លោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងងចម្រាស។ មេធាវីការពារក្តីលោក កឹម សុខា ថាលោក កឹម សុខា ស្នើសុំឱ្យមានការបន្ធូរបន្ថយការឃុំខ្លួនរបស់លោក ដូចជាការជួបជាមួយអ្នកដទៃជាដើម។ លោក ស៊ឹម ចាន់សំណាង រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more6minPlay
January 29, 2024កង្វះទឹកស្រោចស្រពស្រែធ្វើឲ្យកសិករនៅខេត្តពោធិ៍សាត់ខាតបង់ថវិកាឆ្នាំនេះ - មករា ២៩, ២០២៤កាលពីដើមខែមករា រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីណែនាំឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ដោយថា ប្រជាកសិករបាននាំគ្នាធ្វើស្រែប្រាំងកើនផ្ទៃដីជិត ២ដង នៃផែនការប្រើប្រាស់ទឹក ដែលមានន័យថា ទឹកក្នុងស្ទឹងនិងប្រឡាយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។ កសិករមួយចំនួនប្រាប់វីអូអេថាពួកគេខាតបង់ថវិកា ខណៈបារម្ភអំពីបញ្ហាជំពាក់បំណុល ដោយសារខ្វះទឹកសម្រាប់ស្រោចស្រពស្រែ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីខេត្តពោធិ៍សាត់៕...more2minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.