Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 05, 2024កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន - សីហា ០៥, ២០២៤នៅព្រឹកថ្ងៃទី៥ ខែសីហានេះ រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធម ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាចំណុចផ្តើមនៃការជីកព្រែក ដើម្បីឲ្យទឹកហូរកាត់ពីទន្លេមេគង្គ។ ព្រែកជីកដែលមានតម្លៃប្រមាណ ១៧០០លានដុល្លារអាមេរិក និងមានប្រវែង ១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប។ លោក ស៊ុន ណារិន និងលោក ស៊ឹម ចាន់សំណាង រាយការណ៍ឲ្យវីអូអេពីស្រុកកៀនស្វាយ ខេត្តកណ្តលដូចតទៅ៖...more3minPlay
August 04, 2024កម្ពុជាត្រៀមបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនយ៉ាងអធិកអធម - សីហា ០៤, ២០២៤នៅមុនថ្ងៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន រដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំពិធីនេះយ៉ាងអធិកអធម ដោយក្នុងនោះក៏មានការអនុញ្ញាតឲ្យមន្រ្តីរាជការ សិស្សានុសិស្ស បុគ្គលិក និងកម្មករក្នុងវិស័យឯកជនឈប់សម្រាកផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more3minPlay
August 02, 2024បណ្ឌិត្យសភាកែមឡីដើម្បីសេរីភាពត្រូវបានបង្កើតឡើងនៅអាមេរិកក្រោយខួប៨ឆ្នាំនៃឃាតកម្ម - សីហា ០២, ២០២៤បណ្ឌិត្យសភាកែម ឡី ដើម្បីសេរីភាពត្រូវបានបង្កើតឡើងនៅវត្តភ្នំសេរីនៅទីក្រុង Ayer រដ្ឋ Massachusetts ដើម្បីបណ្តុះបណ្តាលគំនិតនិងសម្តីមាសរបស់លោក ហើយក៏ជាកិត្តិយស និងជាការដឹងគុណដល់រូបលោក។ ពិធីកាលពីថ្ងៃអាទិត្យនោះក៏រួមមានបុណ្យទក្ខិណានុប្បទានគម្រប់ខួប៨ឆ្នាំនៃឃាតកម្មបាញ់ប្រហារលោកទាំងព្រឹកនៅរាជធានីភ្នំពេញផងដែរ។...more7minPlay
July 22, 2024បទសម្ភាសន៍ VOA៖ ស្ថាបនិកសាលាសំរាមនិងបណ្ណាល័យចល័តថាដើម្បីមានការផ្លាស់ប្តូរ មនុស្សត្រូវរៀនចេះគិត - កក្កដា ២៣, ២០២៤លោក អ៊ុក វណ្ណដេ បានបង្កើតសាលាច្នៃពីដើមដូង និងសាលាច្នៃពីសំរាមដើម្បីផ្តល់ការអប់រំថ្នាក់បឋមសិក្សាទៅកាន់ក្មេងក្រីក្រជិត ២០០នាក់។ បច្ចុប្បន្ន លោកក៏កំពុងធ្វើគម្រោង «បណ្ណាល័យចល័ត» ដើម្បីលើកកម្ពស់ទម្លាប់អាននិងការចែករំលែកចំណោះដឹងនៅគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះ លោក អ៊ុក វណ្ណដេ បានធ្វើដំណើរមកសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការណ៍នាំកូនសិស្សខ្មែរមកធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកនេះ។ លោក ចាប ចិត្រា នៃ VOA បានជួបសម្ភាសន៍ លោក លោក អ៊ុក វណ្ណដេ នៅទីក្រុង Long Beach រដ្ឋ California អំពីបេសកកម្មនៅអាមេរិក និងកិច្ចការទាក់ទងនឹងសាលាសំរាមនិងបណ្ណាល័យចល័តរបស់លោក។ សូមលោកអ្នកនាងស្ដាប់និងទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖...more22minPlay
July 12, 2024អ្នកជំនាញខ្មែរថា កម្ពុជាគួរបង្កើតកាណែនាំពីសន្តិសុខសាយប័រសម្រាប់គ្រប់ការអភិវឌ្ឍបច្ចេកវិទ្យា - កក្កដា ១៣, ២០២៤ខណៈពេលដែលពិភពលោកមានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា អ៊ីនធឺណិត ឧបករណ៍ចល័តស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបញ្ញាសិប្បនិមិត្ត AI ប្រធានបទសន្តិសុខតាមអ៊ីនធឺណិត ដែលភាសាខ្មែរហៅថា សន្តិសុខសាយប័រ ហើយភាសាអង់គ្លេសហៅថា Cybersecurity កំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង។ ថ្មីនេះៗ លោក ចាប ចិត្រា នៃ VOA បានអញ្ជើញ អ្នកជំនាញខ្មែរ លោក សុខ សុវិជ្ជា ដែលបច្ចុប្បន្នជាវិស្វករផ្នែកសន្តិសុខសាយប័រ និងជានិស្សិតអនុបណ្ឌិតផ្នែកសន្តិសុខសាយប័រនៅសាកលវិទ្យាល័យ Harvard មកផ្តល់បទសម្ភាសន៍ ហើយចែករំលែកពីចំណេះដឹង និងបទពិសោធន៍ការងារក្នុងវិស័យសន្តិសុខសាយប័រដ៏សំខាន់នេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖...more16minPlay
June 28, 2024បទសម្ភាសន៍៖ អ្នកជំនាញជំរុញរដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតលើសារព័ត៌មានឯករាជ្យនៅកម្ពុជា - មិថុនា ២៨, ២០២៤កាលពីខែឧសភា អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ដែលជាអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយនៅលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីសន្ទទស្សន៍សេរីភាពសារព័ត៌មាន។ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១៥១ក្នុងចំណោម១៨០ប្រទេស ដែលមានន័យថាសេរីភាពសារព័ត៌មានបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ខណៈសារព័ត៌មានឯករាជ្យមានតិចតួចប៉ុណ្ណោះនៅកម្ពុជា លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានជំរុញប្រទេសម្ចាស់ជំនួយ ក៏ដូចជារដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតលើសារព័ត៌មានឯករាជ្យនៅកម្ពុជា។ សូមលោកអ្នកនាងស្តាប់និងទស្សនាបទសម្ភាសន៍រវាងលោក ស៊ុន ណារិន នៃវីអូអេជាមួយលោក ណុប វី ដូចតទៅ៖...more9minPlay
June 25, 2024បទសម្ភាសន៍ VOA៖ សិល្បករខ្មែរអាមេរិកាំង លោក Jay Chan ថាតន្រ្តីជាប្រភពនៃសាមគ្គីភាពសម្រាប់គ្រប់ជាតិសាសន៍ - មិថុនា ២៦, ២០២៤មហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest ដែលបានប្រារព្ធធ្វើឡើងជាលើកទី២ កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា នៅក្នុងទីក្រុង Chino រដ្ឋ California មានការអញ្ជើញតារាចម្រៀងរ៉េបនិងហ៊ីបហប់ ជាង ៥០នាក់ មកប្រទេសកម្ពុជា ឡាវ ថៃ និងអាមេរិក។ ខណៈពេលដែលមានវត្តមានសិល្បករខ្មែរមកពីកម្ពុជា គឺលោក វណ្ណដា និងលោក វណ្ណថាន មហោស្រពតន្ត្រីនិងវប្បធម៌នេះ ក៏មានការសម្តែងរបស់សិល្បករខ្មែរអាមេរិកាំងដែលរស់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ មុនពេលឡើងសម្តែងលើឆាក សិល្បករខ្មែរអាមេរិកាំងម្នាក់គឺលោក Jay Chan បានផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីការយល់ឃើញរបស់លោកចំពោះឥទ្ធិពលវិជ្ជមាននៃតន្ត្រីលើសាមគ្គីភាពរវាងជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នា។ លោក Jay Chan និយាយថា «ឲ្យតែមានបទចម្រៀងគឺអាចរួបរួម គឺអាចនាំគ្នាមកសប្បាយទាំងអស់គ្នា»។ សូមលោកអ្នកនាងស្តាប់និងទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖...more8minPlay
June 24, 2024បទសម្ភាសន៍ VOA៖ អ្នកគ្រប់គ្រង លោក វណ្ណដា និងលោក វណ្ណថាន ថាតន្ត្រីកម្ពុជាកំពុងស្ថិតក្នុងជំនាន់ក្រោកឡើងចូលអន្តរជាតិ - មិថុនា ២៥, ២០២៤ក្រុមហ៊ុនបារមីដែលគ្រប់គ្រងតារ៉ាចម្រៀងរ៉េបនិងហ៊ីបហប់លំដាក់កំពូលរបស់កម្ពុជាគឺ លោក វណ្ណដា និង លោក វណ្ណថាន បាននាំសិល្បករទាំងពីររូបនេះ មកចូលរួមសម្តែងក្នុងនាមជាតារ៉ាចម្រៀងចម្បងប្រចាំកម្មវិធី នៅឯមហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា ក្នុងទីក្រុង Chino រដ្ឋ California សហរដ្ឋអាមេរិក។ លោក ចាប ចិត្រា និងកញ្ញា ទុំ ម្លិះ នៃ VOA បានចុះទៅសម្ភាសន៍ថ្នាក់ដឹកនាំក្រុមហ៊ុនបារមីគឺ កញ្ញា ឡរ៉ា ម៉ម នាយិកាប្រតិបត្តិ និងលោក អែនឌ្រូ ម៉ម ប្រធានផ្នែកទីផ្សារ អំពីដំណើរមកសម្តែងនៅសហរដ្ឋអាមេរិករបស់ លោក វណ្ណដា និង លោក វណ្ណថាន និងអំពីភាគជឿនលឿននៃវិស័យតន្ត្រីនៅក្នុងប្រទេសកម្ពុជា។ សូមលោកអ្នកនាងស្តាប់និងទស្សាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖...more17minPlay
June 24, 2024ខ្មែរអាមេរិកាំងម្នាក់ខិតខំរក្សាតម្លៃនិងព្រលឹងសិល្បៈនៃកុលាលភាជន៍ធ្វើដោយដៃនិងដុតដោយឡឱស - មិថុនា ២៤, ២០២៤ចំណេះដឹងខាងកុលាលភាជន៍ត្រូវបានកែច្នៃនិងអភិវឌ្ឍជាផលិតកម្មលក្ខណៈឧស្សាហកម្ម ប៉ុន្តែតម្លៃនិងព្រលឹងសិល្បៈនៃកុលាលភាជន៍ធ្វើដោយដៃនិងដុតដោយឡឱសនៅតែមានតម្លៃជាអមតៈ។ ខ្មែរអាមេរិកាំងម្នាក់គឺលោក យ៉ារី លីវ៉ាន់ កំពុងខិតខំប្រឹងប្រែងរក្សាសិល្បៈនេះនិងផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។ លោកមានស្នាដៃមួយចំនួននៅសហរដ្ឋអាមេរិក។ លោក ពិន ស៊ីសុវណ្ណ បានសម្ភាសន៍លោកអំពីស្នាដៃនិងជីវិតរបស់លោក ក្នុងនាមជាជនភៀសខ្លួននៅសហរដ្ឋអាមេរិក៕...more21minPlay
June 22, 2024លោក វណ្ណដា មកអាមេរិកលើកដំបូងក្នុងនាមជាអ្នកចម្រៀងចម្បងប្រចាំមហោស្រពតន្ត្រី - មិថុនា ២២, ២០២៤មហោស្រពតន្ត្រីនិងវប្បធម៌អាស៊ីអាគ្នេយ៍ Sabaidee Fest ដែលបានប្រារព្ធធ្វើឡើងជាលើកទី២ កាលពីថ្ងៃទី១៤ដល់ទី១៦ ខែមិថុនា នៅក្នុងទីក្រុង Chino រដ្ឋ California មានការអញ្ជើញតារាចម្រៀងរ៉េបនិងហ៊ីបហប់ខ្មែរគឺ លោក វណ្ណដា មកសម្តែងផងដែរ។ កញ្ញា ទុំ ម្លិះ និងលោក ចាប ចិត្រា នៃ VOA បានរាយការណ៍ពីមហោស្រពនោះផ្ទាល់ថា វត្តមានរបស់ លោក វណ្ណដា នៅសហរដ្ឋអាមរិកជាលើកទី១នេះ ត្រូវបានគេចាត់ទុកថា ជាការដាក់បង្ហាញនិងលើកកម្ពស់ តន្រ្តី សិល្បៈ និងប្រវត្តិសាស្ត្រកម្ពុជាដ៏សំខាន់មួយ៕...more9minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.