Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 26, 2024ព័ត៌មានពីកម្ពុជាសំខាន់ៗនៅដើមសប្តាហ៍នេះ៖ ២៦ សីហា ២០២៤ - សីហា ២៦, ២០២៤នៅដើមសប្តាហ៍នេះ វីអូអេសូមជូនព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗដូចជា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ ការចាប់ខ្លួនប្រធានក្រុមហ៊ុនផាកកាហ្វេ ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោកប្រាក់រាប់លានដុល្លារ។ ការឆ្លងរាលដាលជំងឺអុតស្វា Mpox ដែលកំពុងក្លាយជាក្តីបារម្ភរបស់ពិភពលោក។ ការចាក់បញ្ចាំងភាពយន្តឯកសារខ្នាតខ្លីចំនួន ១២ របស់និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យភូមិន្ទ។...more4minPlay
August 21, 2024ការដឹកនាំ ១ឆ្នាំដំបូងរបស់ លោក ហ៊ុន ម៉ាណែត - សីហា ២១, ២០២៤ការគ្រប់គ្រងអំណាចរបស់លោកហ៊ុន ម៉ាណែតចូលដល់ខួបគម្រប់មួយឆ្នាំ។ អ្នកតាមដានបានបង្ហាញការវាយតម្លៃនៃការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្រោយមួយឆ្នាំនៃការឡើងមកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាបន្តពីឪពុករបស់លោកគឺលោកហ៊ុន សែន។ លោក ហ៊ុល រស្មី រាយការណ៍ពីរាជធានីភ្នំពេញ៕...more8minPlay
August 21, 2024ពិធីបុណ្យអុំទូកនៅក្រុង Lowell មានអ្នកចូលរួមច្រើនឡើងវិញដូចមុខមានជំងឺកូវីដរាតត្បាត - សីហា ២១, ២០២៤ឆ្នាំនេះ ពិធីបុណ្យអុំទូកអាស៊ីអាគ្មេយ៍ដែលខ្មែរផ្តួចផ្តើមកាលពី២៧ឆ្នាំមុខនៅទីក្រុង Lowell រដ្ឋMassachusetts មានអ្នកចូលរួមច្រើនឡើង ប្រហាក់ប្រហែលមុនពេលមានការរាតត្បាតដោយជំងឺកូវីដ១៩។ លោក ពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusettsដូចតទៅ៖...more7minPlay
August 17, 2024ខ្មែរអាមេរិកាំងមកជួបជុំនៅក្រុង Lowell ដើម្បីធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ CLV - សីហា ១៨, ២០២៤សកម្មជនសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុង Lowell និងទីក្រុងជិតខាង ព្រមទាំងមកពីរដ្ឋមួយចំនួនទៀត បានមកជួបជុំគ្នានៅសួនប៉ៃលិនក្នុងទីក្រុង ដែលមានជនជាតិខ្មែររស់នៅប្រមាណជាង៣ម៉ឺននាក់។ ពួកគាត់ធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលមាន ប្រទេសទាំង៣ដាក់ខេត្តចំនួន១៣សម្រាប់ការអភិវឌ្ឍន៍ ហើយក្នុងនោះប្រទេសកម្ពុជាដាក់ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងចូលផងដែរ។ មានមតិជាច្រើនបង្ហាញការព្រួយបានរម្ភណ៍ថា ក្នុងពេលអនាគត ប្រទេសកម្ពុជាអាចបាត់បង់ខេត្តទាំង៤នេះទៅប្រទេសវៀតណាម។ រដ្ឋាភិបាលបានប្រកាសថា គម្រោងនេះគឺដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ ក្រោមអធិបតេយ្យភាពប្រទេសរៀងៗខ្លួន និងគ្មានហានិភ័យចំពោះការបាត់បង់ទឹកដីនោះទេ។ គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩។ លោកពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុងLowell រដ្ឋ Massacgusetts ដូចតទៅ៖...more5minPlay
August 16, 2024បទសម្ភាសន៍៖ អតីតយុវតីកុម្ម៉ង់ដូរំឮកពីភាពក្លាហានអំឡុងការហ្វឹកហាត់ក្នុងឆ្នាំ១៩៧០ - សីហា ១៧, ២០២៤លោកស្រី គីម ស៊ីថាណារី គឺជាយុវតីកុម្ម៉ង់ដូវ័យ១៩ឆ្នាំ ដែលស្ថិតក្នុងវីដេអូរបស់អ្នកសារព័ត៌មានបរទេសមួយដែលបានសម្ភាសន៍លោកស្រីក្នុងអំឡុងការហ្វឹកហាត់ត្រៀមការពារប្រទេស កាលពីឆ្នាំ១៩៧០។ បច្ចុប្បន្នលោកស្រីរស់នៅក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក។ នៅខែសីហា ឆ្នាំ២០២៤នេះ លោកស្រីស៊ីថាណារី ដែលមានអាយុ៧៤ឆ្នាំ បានមកលេងស្រុកកំណើត ស្របពេលដែលវីដេអូនៃការសម្ភាសន៍បង្ហាញអំពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការប្រយុទ្ធជាមួយជនឈ្លានពានដើម្បីការពារប្រទេសត្រូវបានចែកចាយលើបណ្តាញសង្គម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍លោកស្រី ស៊ីថាណារី នៅរាជធានីភ្នំពេញ អំពីការហ្វឹកហាត់ក្នុងកងកុម្ម៉ង់ដូ និងដំណើរជីវិតរបស់លោកស្រីបន្ទាប់ពីចាកចេញពីកម្ពុជានាទសវត្សរ៍ទី៧០។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕...more15minPlay
August 15, 2024គម្រោងអភិវឌ្ឍន៍ CLV ក្លាយជារឿងចម្រូងចម្រាសនៅកម្ពុជា - សីហា ១៥, ២០២៤គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសចំនួនបី គឺកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នាដើម្បីអភិវឌ្ឍន៍។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ ខណៈដែលពលរដ្ឋខ្មែរខ្លះទាមទារឲ្យកម្ពុជាដកខ្លួនពីគម្រោងនេះ។ អ្នកស្រី កាន់ វិច្ឆិកា រាយការណ៍ឲ្យ VOA ពីរាជធានីភ្នំពេញ៕...more3minPlay
August 12, 2024ខ្មែរអាមេរិកាំងបង្កើនភាពស្និទ្ធស្នាលរវាងប៉ូលិសនិងសហគមន៍ដើម្បីពង្រឹងសន្តិសុខ - សីហា ១៣, ២០២៤«រាត្រីកម្សាន្តក្រៅផ្ទះថ្នាក់ជាតិ»ដែលជាកម្មវិធីធ្វើឱ្យសន្តិសុខកាន់តែប្រសើរឡើងមានអ្នកចូលរួមអបអរដែលភាគច្រើនជាជនជាតិខ្មែរ ដែលសាទរថា កម្មវិធីនេះមានគោលបំណងពង្រឹងសន្តិសុខផងនិងថែមទាំងណែនាំអំពីសេវាផ្សេងៗសម្រាប់សហគមន៍ដែរ។ លោក ពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖...more5minPlay
August 12, 2024ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសទាមទារឲ្យលុបចោលគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV - សីហា ១២, ២០២៤ពលរដ្ឋមួយចំនួននៅក្រៅប្រទេសតវ៉ាជំទាស់នឹងគម្រោងកិច្ចសហប្រតិបត្តិការនៃតំបន់ត្រីកោណអភិវឌ្ឍន៍រួម (CLV) កាលពីថ្ងៃអាទិត្យ ដោយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលគម្រោងបញ្ចូលខេត្តទាំង៤ របស់កម្ពុជា ទៅក្នុងគម្រោងដែលមានប្រទេសវៀតណាម និងឡាវចូលរួម។ ពួកគេបង្ហាញក្តីព្រួយបារម្ភថា កម្ពុជានឹងបាត់បង់ទឹកដីទៅប្រទេសវៀតណាមទៅថ្ងៃអនាគត។ កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល បានបញ្ជាក់ថា កិច្ចព្រមព្រៀងCLVនេះជា«ការបន្ថែមអត្ថប្រយោជន៍» និង«ទាញយកប្រសិទ្ធភាពនៃការតភ្ជាប់គ្នា»។ តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣ រួមគ្នា ដើម្បីអភិវឌ្ឍ។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថាតំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more6minPlay
August 09, 2024តុលាការកំពូលតម្កល់សេចក្តីសម្រេចផ្តន្ទាទោសលោក ថាច់ សេដ្ឋា ពីបទញុះញង់ - សីហា ០៩, ២០២៤កាលពីព្រឹកថ្ងៃសុក្រ តុលាការកំពូលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងដែលផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពីបទញុះញង់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ទាក់ទងនឹងការអត្ថាធិប្បាយរបស់លោករឿងប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុន។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more3minPlay
August 05, 2024កម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន បើទោះមានការព្រួយបារម្ភ - សីហា ០៥, ២០២៤រដ្ឋាភិបាលកម្ពុជាបានពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះ នៅថ្ងៃទី៥ ខែសីហា ដែលជាខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បើទោះមានការព្រួយបារម្ភពីភាគីវៀតណាមអំពីផលប៉ះពាល់លើទន្លេមេគង្គ និងឥទ្ធិពលរបស់ចិនលើការប្រើប្រាស់ផ្លូវទឹកមួយនេះ។ ព្រែកជីកដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិក និងមានប្រវែង១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ក្នុងតំបន់កំពង់ផែស្វយ័តស្រុកកៀនស្វាយ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប។ លោក ស៊ឹម ចាន់សំណាង រាយការណ៍ឱ្យវីអូអេពីស្រុកកៀនស្វាយ ខេត្តកណ្តាលដូចតទៅ៖...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.