Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
September 20, 2024កម្ពុជាប្រកាសដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែបក្សប្រឆាំងប្តេជ្ញាបន្តការតវ៉ា - កញ្ញា ២១, ២០២៤លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានព្រឹទ្ធសភាប្រកាសថា កម្ពុជាបានសម្រេចដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្រោយពីមានការប្រឆាំងជាច្រើននៅក្រៅប្រទេស ដោយលោកចាត់ទុកថាការដកនេះគឺជា«ការដកអាវុធ»ចេញពីដៃក្រុមប្រឆាំង។ ការប្រកាសនេះកើតឡើង មុនពេលដែលក្រុមប្រឆាំងគ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំចំនួន៤ថ្ងៃ នៅរដ្ឋធានីវ៉ាស៊ីនតោននៅខែតុលា ប៉ុន្តែគណបក្សប្រឆាំងដែលនៅសហរដ្ឋអាមេរិកប្តេជ្ញាបន្តការតវ៉ាតាមផែនការ ដោយអះអាងថាពួកគេទាមទារឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។ លោក ម៉ែន គឹមសេង សូមជូនព័ត៌មានទាន់ហេតុការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more4minPlay
September 17, 2024ខ្មែរអាមេរិកាំងប្រតិកម្មលើគោលនយោបាយសេដ្ឋកិច្ចនិងអន្តោប្រវេសន៍ក្នុងការពិភាក្សាដេញដោលប្រធានាធិបតី - កញ្ញា ១៧, ២០២៤អ្នកស្រី Kamala Harris បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនិងលោក Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបានជួបពិភាក្សាដេញដោលគ្នាកាលពីថ្ងៃអង្គារទី១០ ខែកញ្ញា ដើម្បីបង្ហាញគោលនយោបាយលើបញ្ហាជាច្រើនដែលមានដូចជាសេដ្ឋកិច្ច សិទ្ធិរំលូតកូន អន្តោប្រវេសន៍ អត្រាឧក្រិដ្ឋកម្ម ថាមពលនិងគោលនយោបាយការបរទេស។ នេះជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូងរបស់បេក្ខជនទាំងពីរ។ លោកម៉ែន គឹមសេងនៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Philadelphia រដ្ឋ Pennsylvania ពីប្រតិកម្មនានាក្រោយការពិភាក្សាដេញដោលនេះជាពិសេសពីអ្នកបោះឆ្នោតខ្មែរអាមេរិកាំងដូចតទៅ៖...more6minPlay
September 12, 2024ក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ទណ្ឌកម្មលោកអ្នកឧកញ៉ា លី យ៉ុងផាត់ - កញ្ញា ១៣, ២០២៤ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មមហាសេដ្ឋីកម្ពុជាគឺលោកលី យ៉ុងផាត់និងអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុឲ្យដឹងថាអាជីវកម្មដែលរងទណ្ឌកម្មនោះមានក្រុមហ៊ុនលី យ៉ុងផាត់ គ្រុប (L.Y.P. Group Co., LTD (L.Y.P. Group) រម្មនីយដ្ឋានអូស្មាច់ (O-Smach Resort), រម្មនីយដ្ឋានកោះកុង (Koh Kong Resort), សណ្ឋាគារហ្កាដឹនស៊ីធី (Garden City Hotel) និងសណ្ឋាគារភ្នំពេញ(Phnom Penh Hotel)។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនព័ត៌មានទាន់ហេតុការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more4minPlay
September 09, 2024សហគមន៍ខ្មែរអាមេរិកាំងជជែកដេញដោលអំពីគម្រោង CLV-DTA ក្រោមការរៀបចំដោយចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ - កញ្ញា ០៩, ២០២៤ចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី១ ខែកញ្ញា បានរៀបចំកម្មវិធីជជេកដេញដោលជាសាធារណៈមួយស្តីអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ដែលជាបញ្ហាដ៏ចម្រូងចម្រាសមួយរបស់ប្រទេសកម្ពុជា នៅបណ្តាល័យ O’Leary នៃសកលវិទ្យាល័យរដ្ឋ Massachusetts ក្រុង Lowell។ លោក ពិន ស៊ីសុវណ្ណ ចុះយកព័ត៌មានផ្ទាល់នៅទីក្រុង Lowell រដ្ឋ Massachusetts ហើយជូនសេចក្តីរាយការណ៍លម្អិត៕...more7minPlay
September 09, 2024សហជីពជំរុញឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករឲ្យបានច្រើន - កញ្ញា ០៩, ២០២៤ក្រសួងការងារ ភាគីថៅកែរោងចក្រ និងតំណាងកម្មករកំពុងពិភាក្សាគ្នាអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។ ការចរចាអំពីប្រាក់ឈ្នួលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីសម្រេចថាតើត្រូវដំឡើងប្រាក់ឈ្នួលកម្មករឬយ៉ាងណា។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានចូលរួមចរចានេះក្នុងតំណាងភាគីកម្មករ ដោយជំរុញឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករឲ្យបានច្រើន ហើយបានផ្តល់បទសម្ភាសន៍ដល់លោក ស៊ុន ណារិន និងលោក លាស់ លីបលីប នៃវីអូអេ៕...more8minPlay
September 07, 2024បទសម្ភាសន៍ VOA៖ សិល្បករខ្មែរអាមេរិកាំងថាការភ្ជាប់ខ្លួននឹងវប្បធម៌កំណើតជាដំណើរពង្រឹងជីវិតដ៏សំខាន់ - កញ្ញា ០៨, ២០២៤ខណៈពេលដែលពេលមានការលើកកម្ពស់ការតំណាងជនជាតិនិងវប្បធម៌អាស៊ីនៅសហរដ្ឋអាមេរិក អ្នកចម្រៀងខ្មែរអាមេរិកាំង លោក ស៊ូព ផា (Soup Pha) មើលឃើញថា ដំណើរត្រឡប់ទៅសិក្សានិងភ្ជាប់ខ្លួនទៅនឹងវប្បធម៌កំណើតតាមរយៈសិល្បៈរបស់លោក ជាការព្យាបាលផ្លូវចិត្ត និងជាវិថីដែលនាំឲ្យ លោកទទួលបានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងជីវិត។ ថ្មីៗនេះ លោក ស៊ូព ផា បានធ្វើដំណើរមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីផ្តល់បទសម្ភាសន៍ដល់ លោក ចាប ចិត្រា នៃ VOA អំពីគោលដៅលើកកម្ពស់វប្បធម៌ខ្មែរនិងអាស៊ីក្នុងស្នាដៃសិល្បៈរបស់លោក។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖...more18minPlay
September 03, 2024យុទ្ធនាការ«ចេញទៅបោះឆ្នោត»ធ្វើឡើង ព្រោះតួលេខអ្នកបោះឆ្នោតតិចបំផុត - កញ្ញា ០៤, ២០២៤ពលរដ្ឋចម្រុះជាតិសាសន៍ ជាពិសេសសហគមន៍ខ្មែរនៃទីក្រុង Lowellនិងបេក្ខជនឈ្មោះបោះឆ្នោតថ្នាក់រដ្ឋបានធ្វើសកម្មភាពទាក់ទាញសន្លឹកឆ្នោតអ្នកគាំទ្ររៀងៗខ្លួន ក្រោយពីការបោះឆ្នោតថ្នាក់ក្រុងចុងក្រោយបំផុតមានអ្នកទៅបោះឆ្នោតតិច។ លោក ពិន ស៊ីសុវណ្ណ ចុះយកព័ត៌មានផ្ទាល់នៅទីក្រុង Lowell, រដ្ឋ Massachusetts ហើយជូនសេចក្តីរាយការណ៍ដូចតទៅ៖...more9minPlay
August 29, 2024របាំរឿង«ជីវិតក្រោមដំណក់ទឹកភ្លៀង»ឆ្លុះបញ្ចាំងពីកសិកម្មនិងជីវិតកសិករខ្មែរ - សីហា ២៩, ២០២៤ក្រុមសិល្បៈរបាំអង្គរបានចងក្រមរបាំរឿងថ្មីមួយឈ្មោះថា Rain and Live គឺ«ជីវិតក្រោមដំណក់ទឹកភ្លៀង»ដើម្បីឆ្លុះបញ្ចាំងពីកសិកម្មនិងជីវិតកសិករខ្មែរ ដែលពឹងផ្អែកលើកទឹកភ្លៀងក្នុងការធ្វើសកម្ម និងការសកម្មភាពប្រចាំថ្ងៃមួយចំនួនទៀត តាមរយៈរបាំប្រពៃណីខ្មែរ។ ការសម្តែងនេះចាប់អារម្មណ៍អ្នកទស្សនា ប្រមាណយ៉ាងតិច ៤០០ នាក់។ លោក ពិន ស៊ីសុវណ្ណ ចុះយកព័ត៌មានផ្ទាល់នៅទីក្រុង Lowell រដ្ឋ Massachusetts និងជូនសេចក្តីរាយការណ៍លម្អិត៕...more7minPlay
August 27, 2024បទសម្ភាសន៍ VOA៖ លោក ប៉ូច រាសី ចូលនិវត្តន៍ក្រោយធ្វើការនៅវីអូអេអស់៣១ឆ្នាំ - សីហា ២៨, ២០២៤បន្ទាប់ពីបានបម្រើការអស់រយៈពេល៣១ឆ្នាំជាអ្នកផ្សាយព័ត៌មាននៅវីអូអេឬវិទ្យុសំឡេងសហរដ្ឋអាមេរិកដែលជាទីភ្នាក់ងារមួយរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក លោក ប៉ូច រាសី នឹងចូលនិវត្តន៍នៅចុងខែសីហានេះ។ អ្នកនាង ស្រេង លក្ខិណានិងលោក ជឹង ប៉ូជីន នៃវីអូអេបានសម្ភាសលោក រាសី អំពីប្រវត្តិនិងបទពិសោធន៍ការងាររបស់លោកនៅវីអូអេ មុននឹងលោកចូលនិវត្តន៍។...more18minPlay
August 27, 2024កំពង់ផែអន្តរជាតិកំពតទទួលបានការសាទរពីរដ្ឋាភិបាល តែអ្នកនេសាទថាប៉ះពាល់ជីវភាព - សីហា ២៨, ២០២៤កំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត ដែលត្រូវបានប្តូរឈ្មោះទៅជាកំពង់ផែអន្តរជាតិកំពត គឺជាគម្រោងវិនិយោគដែលមានតម្លៃ ១,៥០០ លានដុល្លារ និងមានទំហំផ្ទៃដីគោកនិងទឹកជិត ៩០០ ហិកតា។ ថ្នាក់ដឹកនាំរដ្ឋាភិបាលអះអាងថា កំពង់ផែនេះនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា និងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។ ប៉ុន្តែក្រុមអ្នកនេសាទ និងពលរដ្ឋដែលរស់នៅតំបន់នោះលើកឡើងថា កំពង់ផែនេះធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពអ្នកនេសាទយ៉ាងខ្លាំង។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តកំពត៕...more8minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.