Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
October 10, 2024លោក ស៊ុន ចាន់ថុល អះអាងថា បរិយាកាសវិនិយោគនៅកម្ពុជាប្រសើរជាងមុនសម្រាប់ក្រុមហ៊ុនអាមេរិក - តុលា ១១, ២០២៤លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីនេះ បានដឹកនាំគណៈប្រតិភូមួយបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីកៀរគរអ្នកវិនិយោគអាមេរិក ខណៈមកទល់ពេលនេះការវិនិយោគពីធរុកិច្ចអាមេរិកនៅកម្ពុជា មានចំនួនតិចនៅឡើយ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះអះអាងថា រដ្ឋាភិបាលថ្មីដែលមានអាយុ១ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់វិធានការមួយចំនួនដែលបានធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាប្រសើរជាងមុនសម្រាប់វិនិយោគិនអាមេរិក។ លោក សឹង សុផាត ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more8minPlay
October 10, 2024តំណាងរាស្រ្តម៉ាឡេស៊ីគ្រោងស្នើឱ្យមានសវនាការដេញដោលលើការចាប់បញ្ជូនអ្នករិះគន់មកកម្ពុជា - តុលា ១០, ២០២៤ការចាប់បញ្ជូនខ្លួនអ្នកស្រី នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្ដូរតំបន់សុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន ណារិន និង លោក លាស់ លីបលីប រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more4minPlay
October 09, 2024សកម្មជន លោក កើត សារ៉ាយ អំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក - តុលា ០៩, ២០២៤នៅថ្ងៃពុធនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីលើលោក កើត សារ៉ាយ ដែលជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ លោក កើត សារ៉ាយ ត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីជម្លោះដីធ្លីនៅខេត្តព្រះវិហារ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more3minPlay
October 08, 2024បទសម្ភាសន៍៖ លោក អំ សំអាត អំពាវនាវឱ្យដោះលែងលោក ម៉ិច ដារ៉ា - តុលា ០៨, ២០២៤កាលពីចុងខែកញ្ញា សមត្ថកិច្ចបានចាប់ខ្លួន លោក ម៉ិច ដារ៉ាដែលត្រូវគេស្គាល់ថា អ្នកកាសែតមានភាពសកម្មក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ឬ online scams និងធ្លាប់ឈ្នះពានរង្វាន់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីប្រធានបទដ៏រសើបទាំងនោះ។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូចឱ្យតុលាការដោះលែង លោក ម៉ិច ដារ៉ា។...more6minPlay
October 07, 2024តុលាការខេត្តរតនគិរីកំហិតសេរីភាពរបស់ លោក មាជ សុវណ្ណារ៉ា - តុលា ០៧, ២០២៤ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃចន្ទ បានចូលទៅតុលាការខេត្តរតនគិរី ដើម្បីតតាំងនឹងការចោទប្រកាន់រូបលោកថា«ញុះញង់ឱ្យមានការរើសអើង»នៅក្នុងករណីមួយដែលមានរយៈពេលជាង១ឆ្នាំមកហើយ។ ក្រោយសវនាការលោកបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេ ដោយបញ្ជាក់ថា តុលាការមិនឃាត់ខ្លួនលោកទេ ប៉ុន្តែដាក់លក្ខខណ្ឌមួយចំនួនលើរូបលោក។ សូមលោកអ្នកទស្សនាបទសម្ភាសន៍នេះដូចតទៅ៖...more10minPlay
September 30, 2024បទសម្ភាសន៍៖ អ្នកជំនាញស្នើឲ្យពិនិត្យមើល«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ឡើងវិញ - កញ្ញា ៣០, ២០២៤«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន កាលពីដើមខែសីហា ឆ្នាំ ២០២៤ អ្នករិះគន់មួយចំនួនបានលើកឡើងថា មិនមានការពិភាក្សាផ្តល់យោបល់ទូលំទូលាយឡើយលើធម្មនុញ្ញនេះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យមានការពិនិត្យមើលធម្មនុញ្ញនេះឡើងវិញ ហើយធានាថាមានការចូលរួមមតិយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ៕...more10minPlay
September 26, 2024Hello VOA អភិបាលកិច្ចល្អ៖ ឥរិយាបថវិជ្ជមានជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំនិងយុវជនអាចជាស្ពានលុបដាននយោបាយស្លាប់រស់នាពេលអនាគត - កញ្ញា ២៧, ២០២៤ជាមួយនឹងការទទួលបានសេរីភាពឡើងវិញរបស់មេដឹកនាំសហជីពមួយរូបគឺកញ្ញា ឈឹម ស៊ីថរ រាជរដ្ឋាភិបាលកម្ពុជាអាចបើកច្រកឲ្យខ្លួនឯងស្តារកិត្តិនាមនៅក្នុងការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិក្នុងការបញ្ចេញមតិបានកាន់តែប្រសើរជាងនេះ។ ជាពិសេសនៅក្រោមទស្សនវិស័យរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ឥរិយាបថវិជ្ជមានខ្លះដែលអនុញ្ញាតឲ្យមានការរិះគន់ពីសាធារណជនអំពីបញ្ហាក្នុងសង្គមនានា ត្រូវបានអ្នកជំនាញមើលឃើញថា អាចជាស្ពានជំរុញឲ្យកម្ពុជាអាចបង្កើតរបត់នយោបាយថ្មីមួយដែលផ្អែកលើគោលការណ៍ផ្សះផ្សារនយោបាយនិងផលប្រយោជន៍ជាតិ ជាជាងផលប្រយោជន៍នយោបាយ។ នេះបើតាមការកត់សម្គាល់របស់អ្នកឯកទេសអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍៕...more25minPlay
September 25, 2024សកម្មជនសហគមន៍នៅអាមេរិកវិលទៅលេងមាតុភូមិនិងសរសើរការអភិវឌ្ឍ - កញ្ញា ២៦, ២០២៤លោកនាថ បណ្ឌិត ឫទ្ធិពល ប្រធានសមាគមសង្គហប្រយោជន៍ជាតិបានធ្វើដំណើរទៅមាតុភូមិកម្ពុជាវិញកាលពីចុងខែឧសភាបន្ទាប់ពីអាក់ខានចំនួន២៦ឆ្នាំ។ លោកបានចែករំលែកដល់វីអូអេអំពីការសង្កេតឃើញការអភិវឌ្ឍនានានៅក្នុងប្រទេសកម្ពុជាជាពិសេសលើធនធានមនុស្ស។ លោកក៏មានបំណងវិលទៅបំពេញការងារជួយមាតុភូមិវិញផងដែរ។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកនាថបណ្ឌិត ឫទ្ធិពលដូចតទៅ៖...more14minPlay
September 24, 2024គ្រូរបាំនិងជាងធ្វើម្កុដខ្មែរអាមេរិកាំងទទួលរង្វាន់ខ្ពស់បំផុតផ្នែកសិល្បៈប្រពៃណីនៅសហរដ្ឋអាមេរិក - កញ្ញា ២៥, ២០២៤លោក សុជាតា អ៊ឹង ជនជាតិអាមេរិកាំងដើមកំណើតខ្មែរម្នាក់បានទទួលពានរង្វាន់ National Heritage Fellowship Award នៅបណ្ណាល័យសភាជាតិ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី១៨ កញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ លោក សុជាតា អ៊ឹង ជាអ្នករាំរបាំប្រពៃណីខ្មែរ គ្រូរបាំ និងជាអ្នកធ្វើម្កុដនិងសម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងនិងជុំវិញរដ្ឋធានីវ៉ាស៊ីនតោននេះជាង៤០ឆ្នាំមកហើយ។ កញ្ញា ទុំ ម្លិះ បានជួបសម្ភាសន៍ជាមួយលោក សុជាតា អំពីប្រវត្តិ សមិទ្ធផល ការងារ និងក្តីសង្ឃឹមរបស់លោកក្នុងនាមជាអ្នកថែរក្សាវប្បធម៌ខ្មែរម្នាក់នៅក្នុងសហរដ្ឋអាមេរិក។...more8minPlay
September 23, 2024អ្នកឃ្លាំមើល៖ ស្ថាប័នតុលាការគួរពិចារណាដោះលែងអ្នកដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធគម្រោង CLV - កញ្ញា ២៣, ២០២៤ក្រោយមានការជំទាស់ឥតឈប់ឈរពីពលរដ្ឋកម្ពុជានៅក្រៅប្រទេស រដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហការកិច្ចសហការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA)។ អ្នកឃ្លាំមើលការវវឌ្ឍសង្គមកម្ពុជាមួយចំនួនយល់ឃើញថា ការសម្រេចចិត្តនេះ ជារឿងត្រឹមត្រូវ និងឆ្លាតវៃមួយរបស់រដ្ឋាភិបាលកម្ពុជាដែលបានធ្វើទៅតាមសេចក្តីប្រាថ្នារបស់ពលរដ្ឋដែលខ្វល់ខ្វាយអំពីបញ្ហាបូរណភាពទឹកដី និងសម្បត្តិធនធានធម្មជាតិនៅក្នុងប្រទេស។ ពួកគេក៏ចង់ឃើញស្ថាប័នតុលាការកម្ពុជាពិចារណាដោះលែងអ្នកត្រូវបានចាប់ខ្លួនក្នុងការតវ៉ាជំទាស់នឹងកិច្ចសហការ CLV-DTA នេះ។...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.