Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
December 18, 2024ព្រះមហាក្សត្រខ្មែរនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន - ធ្នូ ១៨, ២០២៤ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនឹងយាងទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាននៃប្រទេសចិន នៅសប្តាហ៍នេះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ តាមការអញ្ជើញរបស់ភាគីចិន។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ព្រះរាជទស្សនកិច្ចនេះ «នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
December 17, 2024កាសែតថៃ The Nation៖ លោក ថាក់ស៊ីន អះអាងថា កោះគុតជាកម្មសិទ្ធិរបស់ថៃ - ធ្នូ ១៧, ២០២៤កាលពីពេលថ្មីៗនេះ កាសែតថៃឈ្មោះ The Nation បានចុះផ្សាយការអះអាងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃនិងជាមិត្តជិតស្និទ្ធរបស់លោក ហ៊ុន សែន ថា កោះគុតជាកម្មសិទ្ធិរបស់ថៃផ្តាច់មុខ ដោយគ្មានប្រទេសណាអាចទាមទារបានឡើយ។ លោកបានលើកឡើងនូវអនុស្សរណៈយោគយល់គ្នាមួយក្នុងឆ្នាំ ២០០១ ស្តីពីកិច្ចសហការអភិវឌ្ឍរួមនៅតំបន់ប្រេងត្រួតស៊ីគ្នា ដែលលោកថា អនុស្សរណៈយោគយល់គ្នានេះមិននិយាយអំពីកោះគុតដែលថៃកំពុងគ្រប់គ្រងឡើយ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
December 16, 2024នាវាចម្បាំងអាមេរិកមកដល់កម្ពុជា - ធ្នូ ១៧, ២០២៤កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនៅថ្ងៃចន្ទ បានទទួលនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះUSS SAVANNAH ដែលមាននាវិកសរុបចំនួន ១០៣នាក់។ ការចូលមកដល់របស់នាវាអាមេរិកជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋធានីវ៉ាស៊ីនតោន។ លោកហ៊ុល រស្មី រាយការណ៍ឱ្យវីអូអេពីក្រុងព្រះសីហនុដូចតទៅ៖...more3minPlay
December 16, 2024សកម្មជនលោក វឿង សំណាង ស្នើសុំឲ្យតុលាការកំពូលទម្លាក់ចោលបទចោទលើរូបលោក - ធ្នូ ១៦, ២០២៤អតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយរូបលោក វឿង សំណាង ត្រូវបានចាប់បញ្ជូនពីប្រទេសថៃ កាលពី ៣ ឆ្នាំមុន។ លោកត្រូវបានកាត់ទោសដោយតុលាការថ្នាក់ក្រោមនៅកម្ពុជា ដោយដាក់ពន្ធនាគារ ៦ ឆ្នាំ ពីបទរួមគំនិតក្បត់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នៅក្នុងសវនាការតុលាការកំពូលនាថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក វឿង សំណាង បានស្នើសុំចៅក្រមទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ លោក ស៊ុន ណារិន និងលោក លាស់ លីបលីប រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕...more3minPlay
December 06, 2024សមាគមអង្គររបស់អតីតជនភៀសខ្លួនខ្មែរចង់ពង្រីកកម្មវិធីជួយដល់ប្រទេសកំណើត - ធ្នូ ០៧, ២០២៤ក្នុងពិធីគម្រប់ខួប៣៨ឆ្នាំនៃសមាគមអង្គរ អ្នកតំណាងសមាគមរបស់អតីតជនភៀសខ្លួនខ្មែរនេះចង់កែលក្ខន្តិកៈដើម្បីពង្រីកការជួយឧបត្ថម្ភរបស់ខ្លួនដល់ជនរួមជាតិនៅប្រទេសកំណើត ក្រោយពីសមាជិកសមាគមនេះដែលជាអតីតជនភៀសខ្លួនក្រីក្រ មានជីវភាពធូរធារ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more6minPlay
December 02, 2024បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងនឹងជួបជុំទាមទារការគោរពសិទ្ធិមនុស្សនិងអធិបតេយ្យកម្ពុជា - ធ្នូ ០២, ២០២៤ពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងជួបជុំគ្នាដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិដែលត្រូវជាថ្ងៃ១០ខែធ្នូខាងមុខ។ ការជួបជុំនឹងមាននៅទីក្រុងសេអ៊ូលនិងទីក្រុងក្វាងជូដែលជាទីក្រុងល្បីឈ្មោះដោយសារការងើបឡើងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក លួន វិបុល ប្រធានសមាគមប្រជាធិបតេយ្យខ្មែរនៅក្វាងជូបានបញ្ជាក់ថាពិធីអបអរសាទរនឹងធ្វើឡើងនៅថ្ងៃទី៨ខែធ្នូ នៅទីក្រុងក្វាងជូដោយមានគោលបំណងទាមទារសិទ្ធិនិងអធិបតេយ្យជាតិសម្រាប់ប្រទេសកម្ពុជា។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាស លោក លួន វិបុល ដូចតទៅ៖...more15minPlay
November 20, 2024Hello VOA អភិបាលកិច្ចល្អ៖ ការអនុវត្តផែនការថវិកាជាតិឱ្យប្រសិទ្ធភាព ទាមទារកំណែទម្រង់រដ្ឋបាលសាធារណៈដោយបន្ថយចំណាយលើមន្ត្រីរាជការ - វិច្ឆិកា ២១, ២០២៤គ្រាដែលគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិភាក្សាកំណត់យកទឹកប្រាក់ប្រមាណ ៩,៣០០លានដុល្លារអាមេរិក សម្រាប់ផែនការថវិកាជាតិឆ្នាំ ២០២៥ បញ្ហាចម្បងមួយត្រូវបានកត់សម្គាល់ដោយអ្នកជំនាញដែលតម្រូវឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ស៊ីជម្រៅលើរដ្ឋបាលសាធារណៈរបស់ខ្លួន។ នៅក្នុងកម្មវិធី Hello VOA ស្តីពីអភិបាលកិច្ចល្អនាខែវិច្ឆិកានេះ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានជំរុញឲ្យរដ្ឋាភិបាលបន្ថយចំណាយដែលស្មើនឹងប្រមាណ ៤៥% នៃលើថវិកាជាតិលើមន្ត្រីរាជការកម្ពុជា ដោយពិចារណាលុបចោលមុខតំណែង ឬតួនាទីដែលជាន់គ្នា និងដែលគ្មានប្រសិទ្ធភាពនៅក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្នាក់ជាតិ។ លោកថា ការធ្វើដូច្នេះអាចនឹងជួយរក្សាតុល្យភាពបានមួយកម្រិតនៃចំណាយនិងចំណូលរបស់រដ្ឋាភិបាល ដែលត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងប្រទេស៕...more24minPlay
November 19, 2024សារុងនិងក្រមាទាក់ទាញការគាំទ្រចម្រុះជាតិសាសន៍ក្នុងកម្មវិធីអភិរក្សវប្បធម៌ខ្មែរ - វិច្ឆិកា ១៩, ២០២៤ឈុតសម្លៀកបំពាក់សារុងក្រមាតាមរបៀបខ្មែរជាមធ្យោបាយមួយ ដែល គណៈកម្មាធិការវប្បធម៌នៃ សមាគមពុទ្ធសាសនិកខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនទាក់ទាញការគាំទ្រដល់កម្មវិធីថែរក្សា និងបណ្ដុះបណ្ដាលប្រពៃណី និងបេតិកភណ្ឌវប្បធម៌ខ្មែរ តាមរយៈការឆ្លុះបញ្ចាំងអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរអង្គរ។ លោក ពិន ស៊ីសុវណ្ណ ដែលបានចុះយកព័ត៌មានដោយផ្ទាល់ រាយការណ៍ពីទីក្រុង Bethesda រដ្ឋ Maryland ដូចតទៅ៖...more8minPlay
November 19, 2024រដ្ឋសភានឹងអនុម័តតែងតាំងរដ្ឋមន្រ្តីក្រសួងការបរទេសថ្មីជំនួសរដ្ឋមន្រ្តីដែលទើបកាន់តំណែង - វិច្ឆិកា ១៩, ២០២៤នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាជាតិកម្ពុជានឹងបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តក្នុងការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
November 04, 2024អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន - វិច្ឆិកា ០៤, ២០២៤នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេនៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថាជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា លើកឡើងថាលោកលែងធ្វើជាអ្នកសារព័ត៌មានទៀតហើយ ដោយសារតែអារម្មណ៍ភិតភ័យ ហើយការចាប់ខ្លួននិងរស់នៅក្នុងពន្ធនាគារបានប៉ះទង្គិចចិត្ត និងអារម្មណ៍របស់លោកខ្លាំង ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាន។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងនឹងការបង្ហោះព័ត៌មាននិងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់បម្រាមមិនឱ្យលោកចេញទៅក្រៅប្រទេស។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.