Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
February 11, 2025ពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភអំពីជំងឺគ្រុនឈាម - កុម្ភៈ 11, 2025កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ ដោយក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការការឆ្លងជំងឺគ្រុនឈាមនាដើមឆ្នាំ ២០២៥នេះ។ ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញក្តីព្រួយបារម្ភអំពីជំងឺគ្រុនឈាម ខណៈពួកគេរស់នៅក្នុងទីតាំងដែលមានសត្វមូសច្រើន។ ក្រសួងសុខាភិបាលក៏បានបាញ់ថ្នាំមូសតាមបណ្តាខណ្ឌមួយចំនួនជាបន្តបន្ទាប់ផងដែរ ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយជម្រកសត្វមូស។ តទៅនេះជាមតិរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕...more3minPlay
February 10, 2025សាលាឧទ្ធរណ៍ត្រូវបានស្នើឲ្យពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា - កុម្ភៈ 10, 2025បន្ទាប់ពីត្រូវបានកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញឲ្យជាប់ឃុំក្នុងគេហដ្ឋានរយៈពេល ២៧ ឆ្នាំមក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បាននិងកំពុងតតាំងនឹងសំណុំរឿងក្តីលោកនៅសាលាឧទ្ធរណ៍ ដែលបានបើកសវនាការចំនួនជាង ១០ លើកមកហើយ។ មេធាវីការពារក្តីរបស់អ្នកនយោបាយរូបនេះ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានស្នើឲ្យតុលាការជាន់ខ្ពស់មួយនេះពន្លឿននីតិវិធីកាត់ក្តីលោក កឹម សុខា ដើម្បីធានាឲ្យបាននូវសិទ្ធិទទួលបានការកាត់ក្តីដោយត្រឹមត្រូវ និងដើម្បីចៀសវាងការរិះគន់និងការថ្កោលទោសពីបណ្តាប្រទេសប្រជាធិបតេយ្យអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុល រស្មី រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more2minPlay
February 06, 2025មន្រ្តីកម្ពុជាថា ចិនផ្តល់ជំនួយដោះមីន ក៏ប៉ុន្តែមិនមែនជំនួសជំនួយអាមេរិកឡើយ - កុម្ភៈ 06, 2025មន្រ្តីទទួលបន្ទុកការដោះមីននៅកម្ពុជា លោក ហេង រតនា អះអាងថា ចិនបានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិកសម្រាប់ការដោះមីននៅកម្ពុជា។ ក៏ប៉ុន្តែលោកថា ជំនួយចិននោះមិនមែនជំនួសជំនួយអាមេរិកដែលត្រូវបានបង្កកនោះទេ ហើយការបាត់បង់ប្រភពជំនួយពីអាមេរិកនេះនៅបន្តប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការដោះមីននៅកម្ពុជា។ លោក លាស់ លីបលីប រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
February 05, 2025មេបក្សកម្លាំងជាតិសម្រេចមិនប្តឹងទាស់នឹងការកាត់ទោសរូបលោកដាក់ពន្ធនាគារ២ឆ្នាំ - កុម្ភៈ 05, 2025ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។ កាលពីធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងបានដកសិទ្ធិរបស់លោកមិនឱ្យបោះឆ្នោត និងដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតជាស្ថាពរ ក្រោមបទចោទប្រកាន់«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
February 04, 2025អង្គការសង្គមស៊ីវិលថា ការហាមអ្នកកាសែតបរទេសម្នាក់មិនឲ្យចូលមកកម្ពុជាវិញប៉ះពាល់សេរីភាពសារព័ត៌មាន - កុម្ភៈ 04, 2025កាលពីដើមខែមករា អ្នកកាសែតបរទេសម្នាក់ដែលរាយការណ៍ផ្នែកបរិស្ថានក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ត្រូវបានអាជ្ញាធរនៅព្រលានយន្តហោះខេត្តសៀមរាបមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជាឡើយ។ អង្គការសង្គមស៊ីវិលបានថ្កោលទោសការហាមប្រាមអ្នកកាសែតស៊ើបអង្កេតរូបនេះ ហើយថា វាប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
February 03, 2025អ្នកតាមដាននៅកម្ពុជា៖ អាមេរិកអាចប្រើជំនួយបរទេសដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន - កុម្ភៈ 03, 2025អ្នកតាមដាននៅកម្ពុជាអះអាងថា សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជំនួយរបស់ខ្លួនដើម្បីពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅលើបណ្តាប្រទេសផ្សេងៗ។ ការអះអាងនេះ ក្រោយអាមេរិកបានសម្រេចបង្កកជំនួយបរទេសរបស់ខ្លួន ហើយអាមេរិកកំពុងតែរៀបចំដាក់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសអាមេរិក។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
January 30, 2025បេសកកម្មដោះមីននៅកម្ពុជារងផលប៉ះពាល់ គ្រាដែលអាមេរិកបង្កកជំនួយបរទេស - មករា 30, 2025មន្ត្រីកម្ពុជាបានឲ្យដឹងថា បេសកកម្មដោះមីននិងយុទ្ធភ័ណ្ឌនៅកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ កម្ពុជាបានកំណត់គោលដៅដោះមីនសេសសល់នៅកម្ពុជាឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ដែលក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់យ៉ាងតិច ១០ លានដុល្លារអាមេរិកដល់កម្ពុជាក្នុងបេសកកម្មមួយនេះ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
January 29, 2025ការប្រកាសបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិកបង្កផលប៉ះពាល់នៅជុំវិញពិភពលោក - មករា 29, 2025បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជា ជាពិសេសបណ្តាញអង្គការសង្គមស៊ីវិល កំពុងប្រឈមនឹងផលប៉ះពាល់ជាច្រើន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសបង្កកជំនួយបរទេសរយៈពេល ៩០ ថ្ងៃ។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេ បានពិភាក្សាជាមួយអ្នកដឹកនាំអង្គការសង្គមស៊ីវិលនិងអ្នកនាំពាក្យរដ្ឋាភិបាលអំពីផលប៉ះពាល់ទាំងនេះ និងរាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ៕...more3minPlay
January 20, 2025អ្នកវិភាគ៖សេដ្ឋកិច្ចកម្ពុជាអាចរងហានិភ័យខ្លាំងបើបន្តស្និទ្ធនឹងចិនក្នុងអាណត្តិរបស់លោក ត្រាំ - មករា 21, 2025ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកទី២ បន្ទាប់ពីលោកបានកាន់តំណែងប្រធានាធិបតីលើកទី១ ក្នុងឆ្នាំ២០១៦។ អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា កម្ពុជានឹងរងហានិភ័យកាន់តែខ្លាំងលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ ប្រសិនបើកម្ពុជាបន្តងាកទៅស្និទ្ធនឹងប្រទេសចិន ក្នុងអាណត្តិទី២នៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ អ្នកនាង កាន់ វិច្ឆិកា សម្ភាសន៍ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ និងជានាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរ (KDO) ដូចតទៅ៖...more16minPlay
January 16, 2025ប៉ូលិសថៃអះអាងថា ការធ្វើឃាតលោក លិម គិមយ៉ា ជា«ការសងសឹកផ្ទាល់ខ្លួន» - មករា 16, 2025ប៉ូលិសថៃបានទម្លាយថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃមិនមែនជារឿងនយោបាយឡើយ ហើយវាជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះ។ ក៏ប៉ុន្តែ មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងនេះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more5minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.