Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
February 26, 2025កម្ពុជាគ្រោងពង្រីកសារមន្ទីរដើម្បីដាក់វត្ថុបុរាណ«ដួងព្រលឹងដូនតា»មកពីបរទេស - កុម្ភៈ 26, 2025មន្រ្តីសារមន្ទីរជាតិឲ្យដឹងថា សារមន្ទីរកំពុងរៀបចំពង្រីកទីតាំងរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង និងស្របពេលដែលកម្ពុជាទទួលវត្ថុបុរាណពីក្រៅប្រទេសជាបន្តបន្ទាប់។ វត្ថុបុរាណដែលទទួលបានពីក្រៅប្រទេស ត្រូវបានចាត់ទុកថាជាដួងព្រលឹងរបស់ដូនតាខ្មែរ ដែលត្រូវបានលួចយកចេញពីកម្ពុជាក្នុងសម័យសង្រ្គាម និងក្នុងពេលកម្ពុជាមានចលាចលក្នុងប្រទេស។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more6minPlay
February 26, 2025បទសម្ភាសន៍ VOA៖ ការជួញដូរមនុស្សនៅតែស្ថិតក្នុងស្ថានភាពព្រួយបារម្ភខ្លាំងសម្រាប់កម្ពុជា - កុម្ភៈ 26, 2025ការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជានិងពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា បាននិងកំពុងបន្តកើតមានឡើង បើទោះបីជារដ្ឋាភិបាលកម្ពុជាមានវិធានការផ្សេងៗក្នុងការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ក្តី។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើង ហើយកើតមានក្នុងរូបភាពនិងទម្រង់ច្រើន។ លោកថា អ្នកពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការទប់ស្កាត់និងបង្ក្រាបដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព៕...more9minPlay
February 26, 2025មន្រ្តីទូតបារាំងពិភាក្សាជាមួយប៉ូលិសកម្ពុជាជុំវិញការបាញ់សម្លាប់ លោក លិម គិមយ៉ា - កុម្ភៈ 26, 2025កាលពីថ្ងៃចន្ទ មន្រ្តីទូតបារាំងបានជួបជាមួយអាជ្ញាធរខ្មែរ ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការស្វែងរកអ្នកនៅពីក្រោយនៃ ការបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តខ្មែរ ដែលមានសញ្ជាតិបារាំង។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more4minPlay
February 25, 2025កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ - កុម្ភៈ 26, 2025មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកលោក Ronald P. Clark កាលពីថ្ងៃចន្ទ បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចមួយត្រូវបានភាគីកម្ពុជាមើលឃើញថាដើម្បីកសាងទំនុកចិត្តនិងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ មន្រ្តីកម្ពុជានិងអាមេរិកបានពិភាក្សាគ្នាអំពីការធ្វើសមយុទ្ធរួមគ្នា ដែលខកខានធ្វើជិត ១០ ឆ្នាំមកហើយ។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more2minPlay
February 25, 2025អតីតសកម្មជនតំបន់បឹងកក់ប្តេជ្ញាតស៊ូដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - កុម្ភៈ 25, 2025អ្នកស្រី ង៉ែត ឃុន វ័យ ៨៥ឆ្នាំ ត្រូវបានគេស្គាល់ថាជាជនរងគ្រោះម្នាក់ក្នុងជម្លោះដីធ្លីនៅតំបន់បឹងកក់ដែលកើតឡើងកាលពីជាង១០ឆ្នាំមកហើយ។ ជារឿយៗ គេឃើញអ្នកស្រី ង៉ែត ឃុន និងកូនស្រីពៅរបស់អ្នកស្រីតែងតែបង្ហាញមុខនៅខាងមុខតុលាការ និងទីតាំងដែលមានវិវាទដីធ្លីមួយចំនួនទៀត ដែលអ្នកស្រី ង៉ែត ឃុន អះអាងថាដើម្បីផ្តល់កម្លាំងចិត្តដល់ពលរដ្ឋរង គ្រោះឱ្យហ៊ានស្វែងរកយុត្តិធម៌។ នៅក្នុងបទសម្ភាសន៍ជាមួយ លោក លាស់ លីបលីប និងលោក ហាន ណូយ ដែលរាយការណ៍ឲ្យវីអូអេ អ្នកស្រីបានប្តេជ្ញាចិត្តតស៊ូ ដើម្បីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ តទៅនេះ សូមស្តាប់ការរៀបរាប់របស់អ្នកស្រី ង៉ែត ឃុន ដូចតទៅ៖...more5minPlay
February 24, 2025មេបញ្ជាការកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជា - កុម្ភៈ 24, 2025មន្រ្តីជាន់ខ្ពស់នៃកងទ័ពជើងគោកអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ។ មន្រ្តីជាន់ខ្ពស់រូបនោះនឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងនោះមានលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ផងដែរ។ ដំណើរទស្សនកិច្ចនេះត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញាល្អមួយក្នុងការលុបបំបាត់មន្ទិលសង្ស័យរបស់អាមេរិកមកលើកម្ពុជានៅក្នុងបញ្ហាមួយចំនួន។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
February 24, 2025ប៉ូលិស៖ អាជ្ញាធរកម្ពុជាកំពុងស្រាវជ្រាវករណីបង្ក្រាបបទល្មើសឆបោកក្នុងក្រុងប៉ោយប៉ែត - កុម្ភៈ 24, 2025បន្ទាប់ពីមានការបង្ក្រាបទៅលើទីតាំងឆបោកតាមអនឡាញមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍មក អាជ្ញាធរកម្ពុជាបានអះអាងពីការបន្តស៊ើបអង្កេតទៅលើករណីនេះ ដើម្បីស្វែងរកជនពាក់ព័ន្ធ។ នៅក្នុងប្រតិបត្តិការបង្រ្កាបនោះ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនបរទេស ២៣០ នាក់ ចេញពីទីតាំងមួយកន្លែង ក្រោយការសហការជាមួយភាគីថៃ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more6minPlay
February 21, 2025បទសម្ភាសន៍ VOA៖ លោក ស៊ឹង សែនករុណា តស៊ូមតិពីក្រៅប្រទេសដើម្បីលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា - កុម្ភៈ 21, 2025អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសអូស្ត្រាលី ដើម្បីគេចពីការប្តឹងផ្តល់របស់គណបក្សប្រជាជនកម្ពុជា។ នៅឯប្រទេសអូស្ត្រាលី លោកបានចូលរួមសកម្មភាពជាច្រើនក្នុងបុព្វហេតុជួយស្តារដំណើរការប្រជាធិបតេយ្យ និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅប្រទេសកម្ពុជា ហើយក៏បានបង្កើតអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី។ លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេ បានជួបសម្ភាសន៍ជាមួយលោក ស៊ឹង សែនករុណា តាមប្រព័ន្ធ Zoom អំពីការបង្កើតសមាគមនៅប្រទេសអូស្តា្រលី និងស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា៕...more3minPlay
February 21, 2025កូដករណាហ្កាវើលដ៍មកផ្តុំគ្នានៅក្រសួងការងារដើម្បីពន្លឿនការដោះស្រាយវិវាទការងារ - កុម្ភៈ 21, 2025នៅព្រឹកថ្ងៃសុក្រ ទី ២១ ខែកុម្ភៈនេះ ក្រុមកូដករក្រុមហ៊ុនណាហ្កាវើលដ៍ប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ ដើម្បីតាមដានពាក្យបណ្ដឹងដែលពួកគេបានដាក់ទៅរដ្ឋមន្ត្រីនៃក្រសួងការងារ លោក ហេង សួរ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ និងដើម្បីពន្លឿនឲ្យមានការដោះស្រាយវិវាទការងារដល់ពួកគេ។ ពាក្យបណ្តឹងដែលពួកគេបានដាក់ទៅក្រសួង ទាមទារឲ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតប្រមាណជាង ៤០០ នាក់ ចូលធ្វើការវិញ និងគិតប្រាក់អតីតភាពចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ។ ក៏ប៉ុន្តែ ពួកគេអះអាងថា មកដល់ពេលនេះ ពួកគេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more5minPlay
February 20, 2025ដំណើរការឡើងវិញរបស់ទីភ្នាក់ងារ USAID ចាំបាច់សម្រាប់សង្គមស៊ីវិលនៅកម្ពុជា - កុម្ភៈ 20, 2025ការផ្លាស់ប្តូរ និងកាត់បន្ថយបុគ្គលិករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) បាននិងកំពុងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចការមនុស្សធម៌ និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ទោះជាយ៉ាងណាក្តី មេដឹកនាំអង្គការនិងសមាគមមួយចំនួននៅកម្ពុជា រំពឹងថា រដ្ឋាភិបាលអាមេរិកអាចធើ្វការកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដោយអនុញ្ញាតឲ្យទីភ្នាក់ងារ USAID បានដំណើរការឡើងវិញ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.