Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
March 07, 2025ស្រ្តីអ្នកបោសសម្អាតផ្លូវតស៊ូដើម្បីគ្រួសារនិងអនាម័យទីក្រុង - មីនា 07, 2025អ្នកស្រី ប៉េង អុល បានចាប់អាជីពជាអ្នកបោសសម្អាតដងផ្លូវក្នុងរាជធានីភ្នំពេញរយៈពេលជាង ៤ ឆ្នាំមកហើយ។ ស្រ្តីមេម៉ាយវ័យ ៤០ ឆ្នាំរូបនេះដែលមានកូនស្រីប្រុសពីរនាក់ក្នុងបន្ទុក ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ខណៈកំពុងបោសសម្អាតលើដងផ្លូវ។ បើទោះបីជាការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ក្តី ក៏អ្នកស្រីនិយាយថា អ្នកស្រីមានមោទនភាពដែលបានចូលរួមធ្វើឱ្យទីក្រុងស្អាត និងអាចរកចំណូលពីអាជីពនេះដើម្បីចិញ្ចឹមកូនទាំងពីរនាក់៕...more5minPlay
March 06, 2025អ្នកលេងចាប៉ីវ័យក្មេងចង់ឃើញចាប៉ីដងវែងមានការអភិវឌ្ឍនិងអភិរក្សបន្តទៀត - មីនា 06, 2025ជាកូនប្រុសចម្បងក្នុងគ្រួសារមួយមកពីខេត្តព្រៃវែង លោក សារី សិលា វ័យ២៥ឆ្នាំ ជាអ្នកលេងចាប៉ីវ័យក្មេងម្នាក់ដែលបានចាប់យកអាជីពលេងចាប៉ីនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ ក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ លោក សារី សិលា លើកឡើងថា លោកនៅតែបន្តចាប់យកអាជីពជាអ្នកលេងនិងច្រៀងចាប៉ី ដោយសារតែក្តីស្រឡាញ់លើសិល្បៈមួយនេះ។ លោកក៏ចង់ឃើញចាប៉ីមានការអភិវឌ្ឍនិងអភិរក្ស និងទទួលបានការគាំទ្របន្ថែមពីសាធារណជន។ សូមអស់លោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងកញ្ញា មាស ដា និងលោក សារី សិលា ដូចតទៅ៕...more8minPlay
March 06, 2025កម្ពុជាកំពុងរៀបចំចុះបញ្ជី«សង្រ្កាន្ត»ជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ - មីនា 06, 2025លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងដាក់សង្រ្កាន្តរបស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ។ លោកបញ្ជាក់ថា សង្រ្កាន្តមិនមែនផ្តាច់មុខរបស់ប្រទេសណានោះទេ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕...more2minPlay
March 05, 2025បញ្ហាប្រឈមរបស់ស្រ្តី និងការបៀតបៀនស្រ្តីក្នុងប្រទេសកម្ពុជា - មីនា 05, 2025ថ្ងៃ៨ មីនាខាងមុខនេះ ជាខួបលើកទី១១៤នៃទិវាអន្តរជាតិនារី ។ អ្នកយកព័ត៌មានរបស់វីអូអេកញ្ញា មាស ដា បានសាកសួរមតិយោបល់របស់សាធារណជន និងអ្នកជំនាញមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេលើស្ថានភាពនៃការបៀតបៀនទៅលើស្រ្តី និងការប្រឈមរបស់ស្រ្តីក្នុងប្រទេសកម្ពុជា។ តទៅនេះ សូមស្តាប់ការយល់ឃើញរបស់ពួកគេដូចតទៅ៖...more7minPlay
March 04, 2025ច្បាប់ស្តីពីការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវប្រកាសឲ្យប្រើប្រាស់ - មីនា 04, 2025ព្រះមហាក្សត្របានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ្នកនយោបាយជំទាស់យល់ថា ច្បាប់នេះមិនចាំបាច់ឡើយសម្រាប់កម្ពុជា ខណៈមានមតិផ្ទុយលើថ្ងៃ ៧ មករា។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
March 03, 2025អ្នកដេញចាប៉ីចង់ឃើញមានការគាំទ្របន្ថែមពីសាធារណជន - មីនា 03, 2025លោក ពេជ្រ សារ៉ាត បានចាប់ផ្តើមលេងចាប៉ីជិត ២០ ឆ្នាំមកហើយ។ អ្នកដេញចាប៉ីដែលមានស្រុកកំណើតនៅក្នុងស្រុកបុរីជលសារ ខេត្តតាកែវរូបនេះ បានអំពាវនាវឲ្យសាធារណជនបន្តគាំទ្រចាប៉ីដងវែង និងជួយអភិរក្សឧបករណ៍ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍នៃមនុស្សជាតិរបស់អង្គការយូណេស្កូមួយនេះ។ កញ្ញា មាស ដា រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more6minPlay
February 28, 2025រោងចក្រកាត់ដេរអាមេរិកសាងសង់ទារកដ្ឋានដើម្បីជួយកម្មករខ្មែរ - កុម្ភៈ 28, 2025រោងចក្រកាត់ដេររបស់អាមេរិកមួយក្នុងខេត្តកំពង់ឆ្នាំងបានបើកការដ្ឋានសាងសង់ទារកដ្ឋានមួយ ដើម្បីជួយដល់កម្មកររបស់ខ្លួន។ មន្រ្តីក្រសួងការងារបានអំពាវនាវឱ្យនិយោជកផ្សេងទៀតបង្កើតទារកដ្ឋានមើលថែទាំកូនៗរបស់កម្មករនិយោជិត ដើម្បីចូលរួមលើកទឹកចិត្តកម្មករនិយោជិតឱ្យបំពេញការងារបានល្អ។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕...more3minPlay
February 28, 2025រដ្ឋាភិបាលកម្ពុជាថា ខ្លួនតែងតែអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - កុម្ភៈ 28, 2025កាលពីពេលថ្មីៗនេះ មានការចុះផ្សាយរបស់សារព័ត៌មានមួយដែលនិយាយថា ក្រុមហ៊ុនកូរ៉េខាងជើងកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅ ប្រទេសចិន និងនៅកម្ពុជា។ ការផ្សាយនេះត្រូវបានបដិសេធដោយភាគីកម្ពុជា។ លោក ហាន ណូយ រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕...more3minPlay
February 27, 2025ខ្មែរអ៊ិស្លាមមួយចំនួនប្រឈមនឹងការរស់នៅលើទូកនៅតំបន់ជ្រោយចង្វារ - កុម្ភៈ 28, 2025នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ «អ៊ិស្លាមនិងពុទ្ធសាសនា» ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីជំហររដ្ឋាភិបាលកម្ពុជាលើសុខដុមនីយកម្មសាសនា។ វីអូអេបានចុះយកព័ត៌មាននៅតំបន់ជ្រោយចង្វារដែលមានខ្មែរអ៊ិស្លាមមួយចំនួនរស់នៅលើទូក ដើម្បីសាកសួរអំពីបញ្ហាប្រឈមរបស់ពួកគេ និងការយល់ឃើញរបស់ពួកគេអំពីសេរីភាពជំនឿសាសនា។ កញ្ញា មាស ដា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕...more6minPlay
February 27, 2025ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើសុំជំនួបជាបន្ទាន់ជាមួយមន្ត្រីនិងក្រុមហ៊ុនឃុនសៀ - កុម្ភៈ 28, 2025ប្រជាពលរដ្ឋដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាម្តងទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយពាក់ព័ន្ធនឹងបណ្ណកម្មសិទ្ធិដីធ្លីនៅលើកោះ។ ពួកគេក៏បានទទូចសុំឲ្យមានជំនួបរវាងពលរដ្ឋ មន្ត្រីរដ្ឋាភិបាល និងភាគីក្រុមហ៊ុន ឃុនសៀ អ៊ីមផត អ៊ិចផត ដើម្បីទទួលបានព័ត៌មានអំពីការធ្វើប្លង់កាន់កាប់ដីធ្លី និងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ លោក ហ៊ុល រស្មីអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេអេប្រចាំរាជធានីភ្នំពេញ បានចុះធ្វើសេចក្តីរាយការណ៍នៅលើកោះមាស អំពីរឿងនេះ៕...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.