Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
February 19, 2025បទសម្ភាសន៍ VOA៖ អង្គការសង្គមស៊ីវិលនៅកម្ពុជារំពឹងដំណើរការឡើងវិញ របស់ទីភ្នាក់ងារផ្តល់ជំនួយ USAID - កុម្ភៈ 19, 2025ការផ្លាស់ប្តូរនិងកាត់បន្ថយបុគ្គលិកក្នុងកម្រិតទ្រង់ទ្រាយធំនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) បាននិងកំពុងបង្កក្តីបារម្ភដល់ការបាត់បង់ជំនួយសម្រាប់បណ្តាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍ ក្នុងនោះមានទាំងកម្ពុជា ទីដែលអង្គការសមាគមមួយចំនួននៅត្រូវការជំនួយជាចាំបាច់ពីទីភ្នាក់ងារ USAID ដើម្បីបន្តសកម្មភាពការងាររបស់ខ្លួន។ លោកហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ បានជួបសម្ភាសន៍ជាមួយប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា អំពីការរំពឹងរបស់សង្គមស៊ីវិល ចំពោះការដំណើរការឡើងវិញនៃទីភ្នាក់ងារផ្តល់ជំនួយសាកលមួយនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍នេះដូចតទៅ៕...more6minPlay
February 18, 2025ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសចេញតវ៉ាស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ - កុម្ភៈ 19, 2025កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូន ឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋនិងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគម្រោងអភិវឌ្ឍន៍មួយរបស់ក្រុមហ៊ុនឃុនសៀ អ៊ីមផត អិចផត ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលតាម ស.ជ.ណ មួយ ឲ្យជួលអចិន្ត្រៃយ៍រយៈពេល ៥០ ឆ្នាំ និងអាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍលើកោះមាសទំហំប្រមាណ ៣៥០ ហិកតា។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តកណ្តាលដូចតទៅ...more7minPlay
February 17, 2025ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការជួលដីឲ្យក្រុមហ៊ុនឃុន សៀ - កុម្ភៈ 17, 2025ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើកោះដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅកោះដែលសម្បូរដោយដំណាំដាំដុះមួយនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីពួកគេមានលទ្ធភាពផ្ទេរទៅឲ្យកូន ឬក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការទាមទារនេះបានកើតឡើង ខណៈពលរដ្ឋ និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ កំពុងប្រឈមនឹងគម្រោងអភិវឌ្ឍន៍មួយរបស់ក្រុមហ៊ុនឃុនសៀ អ៊ីមផត អិចផត ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលតាម ស.ជ.ណ មួយឲ្យជួលអចិន្ត្រៃយ៍រយៈពេល ៥០ ឆ្នាំ និងអាចជួលបន្តជាថ្មី និងវិនិយោគអភិវឌ្ឍលើកោះមាសទំហំប្រមាណ ៣៥០ ហិកតា។ សូមអស់លោកអ្នកនាងរង់ចាំទស្សនាព័ត៌មានលម្អិតនាពេលខាងមុខ៕...more2minPlay
February 17, 2025សង្គមស៊ីវិលទទូចឲ្យតុលាការដោះលែងសកម្មជនចលនាមាតាធម្មជាតិ - កុម្ភៈ 17, 2025កាលពីរសៀលថ្ងៃចន្ទ តុលាការបានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់ក្រុមចលនាមាតាធម្មជាតិចំនួន ៥ នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ក្រុមសង្គមស៊ីវិលនិងគ្រួសារបានទទូចឲ្យពួកគេបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយលើកហេតុផលមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសុខភាព ការទទួលខុសត្រូវលើបន្ទុកក្នុងគ្រួសារ និងស្ថានភាពលំបាកក្នុងពន្ធនាគារ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៕...more3minPlay
February 14, 2025អ្នកនយោបាយនិងអ្នកតាមដានបន្តជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាព - កុម្ភៈ 14, 2025ទោះបីជាកម្ពុជាបានរៀបចំការបោះឆ្នោតឈានដល់អាណត្តិទី ៧ ក្តី ក៏អព្យាក្រឹតភាពនិងឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅតែត្រូវបានលើកឡើងដោយភាគីពាក់ព័ន្ធថាមិនទាន់មានភាពពេញលេញនៅឡើយ។ នៅថ្ងៃសុក្រនេះ ទាំងអ្នកនយោបាយនិងអ្នកតាមដានកិច្ចការនយោបាយជំរុញឲ្យ គ.ជ.ប ពង្រឹងឯករាជ្យភាពរបស់ខ្លួន ដើម្បីឲ្យគ្រប់ភាគីទាំងអស់មានទំនុកចិត្តសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more6minPlay
February 14, 2025រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឲ្យពលរដ្ឋកុំសងកម្ចីអនឡាញខុសច្បាប់ - កុម្ភៈ 14, 2025ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំប្រជាពលរដ្ឋកុំសងកម្ចីអនឡាញដែលមិនបានចុះបញ្ជីត្រឹមត្រូវ និងត្រូវប្តឹងសមត្ថកិច្ចប្រសិនបើមានការគំរាមកំហែង ឬរករឿងណាមួយ។ អ្នកឃ្លាំមើលសង្គមយល់ថា ការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពីកម្ចីអនឡាញនេះ គឺជារឿងល្អ ហើយអាចឈានទៅលុបបំបាត់ក្រុមកម្ចីអនឡាញខុសច្បាប់ទាំងនោះបាន ប្រសិនបើអាជ្ញាធរចាត់វិធានការដោយមានប្រសិទ្ធភាព។ អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេរាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more3minPlay
February 13, 2025ពលរដ្ឋភូមិព្រែកតាគង់១ក្នុងខណ្ឌមានជ័យស្នើក្រសួងមហាផ្ទៃបញ្ចប់តួនាទីមេភូមិ - កុម្ភៈ 13, 2025នារសៀលថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ព្រែកតាគង់១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណជា ៣០ នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខក្រសួងមហាផ្ទៃដើម្បីតាមដានលិខិតស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឲ្យអន្តរាគមន៍បញ្ចប់តួនាទីមេភូមិព្រែកតាគង់១។ ពួកគេអះអាងថា មេភូមិអសមត្ថភាពនៅក្នុងការបិទល្បែងស៊ីសងអនឡាញក្នុងភូមិ ដែលបង្កឲ្យមានចោរកម្ម និងមានការចែកចាយថ្នាំញៀនក្នុងភូមិ។ អ្នកនាង កាន់ វិច្ឆិកា និងអ្នកស្រី ធីតា វីន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
February 12, 2025បទសម្ភាសន៍ VOA៖ ផលប៉ះពាល់នៃការពន្យារពេលដំណើរការកាត់ក្តីលោក កឹម សុខា នៅសាលាឧទ្ធរណ៍ - កុម្ភៈ 13, 2025សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ជាង១០លើកមកហើយ រហូតដល់ការធ្វើសេចក្តីសន្និដ្ឋានរបស់ភាគីអយ្យការ និងក្រុមមេធាវីការពារក្តី។ ប៉ុន្តែនីតិវិធីបន្តឆ្ពោះទៅការប្រកាសសាលាក្រមកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ មេធាវីការពារក្តីលោក កឹម សុខា បានស្នើឲ្យសាលាឧទ្ធរណ៍បន្តសវនាការតាំងពីចុងឆ្នាំ ២០២៤ តែរហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ជាក់លាក់ពីសាលាឧទ្ធរណ៍ថាតើការកាត់ក្តីលោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិនឹងច្បាប់ជាថ្មីទៀតនៅពេលណានោះទេ។ លោក ហ៊ុល រស្មីអ្នកយកព័ត៌មានឲ្យវីអូអេ បានជួបសម្ភាសន៍ជាមួយប្រធានសមាគមអាដហុកលោកនី សុខា អំពីការអាក់ខាននៃសវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ និងផលប៉ះពាល់នានាដែលអាចកើតមានលើប្រទេសកម្ពុជា ប្រសិនបើសំណុំរឿងលោក កឹម សុខា មិនត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ៕...more6minPlay
February 12, 2025សមត្ថកិច្ចចាប់បានគ្រឿងញៀនជាង៤ម៉ឺនគីឡូក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនចំនួន៩លើក - កុម្ភៈ 12, 2025រដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១០ ដើម្បីបញ្ចៀសមិនឲ្យកម្ពុជាក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនចំនួន ៩ លើក ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចាប់បានគ្រឿងញៀនគ្រប់ប្រភេទ ទម្ងន់ប្រមាណជា ៤២.៨៤៨ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណជា ៥៩៦.៣៩៩ គីឡូក្រាម។ អ្នកឃ្លាំមើលសង្គមយល់ថា ការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញឿនជារឿងល្អ ប៉ុន្តែការអនុវត្តឲ្យមានប្រសិទ្ធភាពគឺជារឿងសំខាន់។ អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេរាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more4minPlay
February 11, 2025សមាគមអាដហុករកឃើញថា សេរីភាពបញ្ចេញមតិនិងការជួបជុំរងការរឹតត្បិតដោយអាជ្ញាធរមូលដ្ឋាន - កុម្ភៈ 11, 2025សមាគមការពារសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចេញរបាយការណ៍មួយស្តីពី«ការរឹតត្បិតសេរីភាពបញ្ចេញមតិ-សេរីភាពជួបជុំដោយអាជ្ញាធរមូលដ្ឋាន។ លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមអាដហុក លើកឡើងថា ការរឹតត្បិតសេរីភាពបញ្ចេញមតិនិងការជួបជុំ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍក្នុងសង្គម។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍របស់អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេ ជាមួយលោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្សនិងដីធ្លីនៃសមាគមអាដហុកដូចតទៅ៕...more11minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.