Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
January 15, 2025តុលាការថៃចេញដីកាចាប់ខ្លួនជនជាតិខ្មែរម្នាក់ទៀត ពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា - មករា ១៥, ២០២៥សារព័ត៌មានថៃបានចុះផ្សាយជាបន្តបន្ទាប់ថា បុគ្គលម្នាក់ទៀតដែលជាជនជាតិខ្មែរ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបានតុលាការថៃចេញដីកាឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនខ្មែរនៅទីក្រុងបាងកក។ បុគ្គលម្នាក់នោះត្រូវបានបង្ហាញអត្តសញ្ញាណថា ឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថាជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
January 14, 2025អតីតជនភៀសខ្លួនចងចាំការប្រឹងប្រែងរបស់អតីតប្រធានាធិបតី Carter ជួយអ្នកត្រូវការជំនួយ - មករា ១៤, ២០២៥អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែធ្នូ នៅជន្មាយុ១០០ឆ្នាំ ។ លោក Carter បានធ្វើដំណើរជុំវិញពិភពលោក«ប្រយុទ្ធនឹងជំងឺឆ្លង កសាងក្តីសង្ឃឹម និងសន្តិភាព»។ អតីតជនភៀសខ្លួនខ្មែរលោកវេជ្ជបណ្ឌិត សុង តាន់ ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានចងចាំពីការប្រឹងប្រែងរបស់លោកអតីតប្រធានាធិបតីជួយជនភៀសខ្លួនខ្មែរ៕...more2minPlay
January 14, 2025តម្លៃស្រូវទាបនាំឱ្យកសិករមួយចំនួនក្នុងខេត្តបាត់ដំបងចេញមុខតវ៉ា - មករា ១៤, ២០២៥កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថា តម្លៃបច្ចុប្បន្នទាប។ រដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា កន្លងទៅ ក្រសួងធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋដាំស្រូវក្រអូប ជាជាងស្រូវដែលពឹងផ្អែកលើទីផ្សារវៀតណាម។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
January 10, 2025ស្ថានទូតអាមេរិកបើកការជួបជុំអតីតអ្នកចូលរួមកម្មវិធី YSEALI នៅភ្នំពេញ - មករា ១០, ២០២៥ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃសុក្រ បានប្រកាសបើកការជួបជុំអតីតអ្នកចូលរួមកម្មវិធីអ្នកដឹកនាំអាស៊ីអាគ្នេយ៍វ័យក្មេង ឬហៅកាត់ថា YSEALI ជាលើកដំបូងនៅរាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងពីថ្ងៃទី១០ ដល់ទី១២ ខែមករា ឆ្នាំ២០២៥ ដោយមានយុវជនប្រមាណជា១២៥នាក់មកពីទូទាំងប្រទេសក្នុងតំបន់អាស៊ាន ដែលរួមមានទាំងប្រទេសទីម័រខាងកើតផង ដើម្បីប្រមូលផ្តុំ និងផ្លាស់ប្តូរយោបល់។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more7minPlay
January 08, 2025តន្ត្រីរនាតឯកប្រែក្លាយជីវិតរបស់កញ្ញា ពៅ ប៉ុន្នីសា ទៅជាអ្នកផ្សព្វផ្សាយសិល្បៈដើម្បីការផ្សះផ្សារផ្លូវចិត្ត - មករា ០៩, ២០២៥ត្រឹមអាយុ ១២ ឆ្នាំ កញ្ញា ពៅ ប៉ុន្នីសា បានរកឃើញទេពកោសល្យរបស់នាងខាងតន្ត្រីបុរាណខ្មែរដោយបានក្លាយជាអ្នកលេងរនាតឯកដ៏ចំណានម្នាក់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជាច្រើនឆ្នាំនៅសមាគមសិល្បៈខ្មែរអមតៈ។ ទេពកោសល្យនេះទៀតសោត អមជាមួយនឹងឆន្ទៈតស៊ូនឹងឧបសគ្គក្នុងជីវិត បានធ្វើឲ្យសិល្បការិនីតន្ត្រីរនាតឯករូបនេះបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកទៀតផង។ បច្ចុប្បន្ននេះ កញ្ញា ពៅ ប៉ុន្នីសា កំពុងប្រើប្រាស់សិល្បៈដូរតន្ត្រីបុរាណខ្មែរដ៏ចំណាស់មួយនេះដើម្បីចូលរួមអប់រំអំពីការផ្សះផ្សារផ្លូវចិត្ត តាមរយៈកិច្ចការងាររបស់នាងក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីសិល្បៈដើម្បីផ្សះផ្សារផ្លូវចិត្តប្រចាំសារមន្ទីរនិងអនុសារណដ្ឋានខ្មែរ នៅក្នុងទីក្រុង Chicago រដ្ឋ Illinois។ អ្នកនាង នីណា យេង រាយការណ៍លម្អិតពីទីក្រុង Chicago៕...more10minPlay
December 30, 2024ការបោះឆ្នោតនៅអាមេរិក៖ ខ្មែរអាមេរិកាំងនៅរដ្ឋ Virginia ផ្តោតអាទិភាពលើសាមគ្គីភាពនិងការពិភាក្សាគោលនយោបាយ - ធ្នូ ៣០, ២០២៤នៅពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិកបានបញ្ចប់ ពុទ្ធសាសនិកខ្មែរ-អាមេរិកាំងក្នុងរដ្ឋ Virginia កំពុងផ្តោតលើអ្វីដែលបង្រួបបង្រួមពួកគេ ជាជាងអ្វីដែលបែងចែកពួកគេ។ ទោះបីជាមានទស្សនៈនយោបាយខុសគ្នាក៏ដោយ ក៏សហគមន៍នៅវត្តខ្មែរសាមគ្គី ក្នុងស្រុក Henarito រដ្ឋ Virginia ផ្តល់អាទិភាពដល់ការរួបរួម និងការលើកកម្ពស់សហគមន៍។ លោក ម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖...more4minPlay
December 26, 2024មេដឹកនាំគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ - ធ្នូ ២៦, ២០២៤មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃព្រហស្បតិ៍នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទចោទប្រកាន់ញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម។ តុលាការរាជធានីភ្នំពេញក៏បានសម្រេចដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់អ្នកនយោបាយរូបនេះផងដែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
December 20, 2024មន្ត្រីយោធាអាមេរិកថាកម្ពុជាមានតួនាទីក្នុងការរក្សាសន្តិសុខនៅសមុទ្រចិនខាងត្បូង - ធ្នូ ២០, ២០២៤នៅពេលបិទបញ្ចប់ទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា កាលពីថ្ងៃពុធឧត្តមនាវី Samuel J. Paparo បញ្ជាការនៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានប្រាប់សន្និសីទព័ត៌មានមួយនៅទីក្រុងព្រះសីហនុថា ប្រទេសកម្ពុជា មានចំណែកក្នុងការរក្សាសន្តិសុខក្នុងតំបន់ឥណ្ឌប៉ាស៊ីស៊ីហ្វិក និងនៅសមុទ្រខាងត្បូង។ ក្នុងការពង្រឹងទំនាក់ទំនងយោធាជាមួយកម្ពុជា លោកឧត្តមនាវី Paparoថា ភាគីអាមេរិក និងកម្ពុជាបានពិភាក្សាអំពីការពង្រីកកម្មវិធីលំហាត់យោធា ហើយអាចនឹងមានការចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធានដែលធ្លាប់ធ្វើឡើងកន្លងមក។ លោកហ៊ុល រស្មី រាយការណ៍ឱ្យវីអូអេពីក្រុងព្រះសីហនុដូចតទៅ៖...more4minPlay
December 20, 2024លោក សុខ ឥសាន៖ កម្ពុជាអាចបង្កើតច្បាប់ប្រឆាំងក្រុមភេរវកម្មឲ្យបានឆាប់ បើមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេស - ធ្នូ ២០, ២០២៤អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សកាន់អំណាចអាចនឹងពន្លឿនដំណើរការបង្កើតច្បាប់ស្តីពីភេរវកម្មប្រឆាំងនឹងក្រុមជំទាស់នៅក្រៅប្រទេស ប្រសិនបើមានការបង្កើតរដ្ឋាភិបាល ក្រៅប្រទេស។ នេះជាការឆ្លើយតបមួយទៅកាន់មេដឹកនាំគណបក្សជំទាស់ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី ដែលកាលពីខែវិច្ឆិកា បាន ប្រកាសបង្កើត«ចលនាជាតិតស៊ូ»មួយ ក្នុងគោលបំណងទាមទាររដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកដឹកនាំតាមបែបប្រជាធិបតេយ្យ និងដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញដល់ប្រជាពលរដ្ឋខ្មែរ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more3minPlay
December 19, 2024ក្រសួងព័ត៌មាននឹងបើកចំហលើការពិភាក្សាអំពីវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន - ធ្នូ ១៩, ២០២៤ក្រសួងព័ត៌មានកំពុងធ្វើវិសោនធកម្មស្តីពីរបបសារព័ត៌មានដែលត្រូវបានអនុម័តតាំងពីឆ្នាំ ១៩៩៥។ នៅក្នុង«សន្និសីទលើកទីពីរស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» ដែលរៀបចំដោយក្រសួងព័ត៌មាន និងអង្គការយូណេស្កូ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត ភក្ត្រា អះអាងថា ក្រសួងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើច្បាប់មួយនេះ។ លោកបានថ្លែងដូច្នេះ ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការមិនអនុញ្ញាតឲ្យមានការពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more5minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.