Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 17, 2024អ្នកគាំទ្រនៅអាមេរិកប្រារព្ធខួប១២ឆ្នាំនៃឃាតកម្មសកម្មជនបរិស្ថានលោក ឈុត វុទ្ធី - មិថុនា ១៨, ២០២៤ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Massachusetts ជាង១៥០នាក់ បានរួមគ្នាប្រារព្ធធ្វើបុណ្យទក្ខិណានុប្បទាន កាលពីថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ដើម្បីរំឭកខួប១២ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏លេចធ្លោរបស់កម្ពុជា ដើម្បីថ្លែងអំណរគុណដល់សកម្មភាពការពារបរិស្ថានរបស់លោក ដែលបានធ្វើការងារដោយមិនរាថយ បើទោះបីជារងការគំរាមកំហែងក៏ដោយ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុង Lowell នៅរដ្ឋ Massachusetts៕...more5minPlay
June 13, 2024ត្រឹមវ័យ២១ឆ្នាំ យុវតីខ្មែរមួយរូបរៀនយកអនុបណ្ឌិតទី២ ដោយបានអាហារូបករណ៍ខ្លះពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ - មិថុនា ១៣, ២០២៤កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាយុវតីឆ្នើមមួយរូបមកពីប្រទេសកម្ពុជា បានសម្រេចក្តីស្រមៃរបស់ខ្លួនដោយទទួលបានអាហារូបករណ៍មួយផ្នែក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ នៅសាកលវិទ្យាល័យ Harvard នៅទីក្រុង Cambridge រដ្ឋ Massachusetts ដ៏ល្បីរបស់សហរដ្ឋអាមេរិកនិងជាសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោកផងដែរ។ នេះជាអនុបណ្ឌិតទី ២ ដែលកញ្ញានឹងឈោងយក ត្រឹមវ័យ២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងនាមជានិស្សិតឆ្នើមពីសាកលវិទ្យាល័យ Northern Illinois University ក្រោមអាហារូបករណ៍ពេញថ្លៃរបស់សាលា។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង នីណា យេង នៃវីអូអេ កញ្ញា មុនី បានរៀបរាប់ពីក្តីស្រមៃ និងការលើកទឹកចិត្តពីឪពុកម្តាយរបស់នាង នៅក្នុងដំណើរនៃការសិក្សាដ៏គួរឱ្យកោតសរសើរនេះ។ កញ្ញាក៏ជំរុញលើកទឹកចិត្តយុវជនផ្សេងទៀត ជាពិសេសយុវតីដែលស្រឡាញ់ការរៀនសូត្រ ឱ្យប្រឹងប្រែងចាប់យកក្តីស្រមៃរបស់ខ្លួន ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕...more15minPlay
June 10, 2024ខ្មែរអាមេរិកាំងខិតខំរក្សាតម្លៃនិងព្រលឹងសិល្បៈកុលាលភាជន៍ធ្វើដោយដៃ - មិថុនា ១១, ២០២៤ចំណេះដឹងខាងកុលាលភាជន៍ត្រូវបានកែច្នៃនិងអភិវឌ្ឍជាផលិតកម្មលក្ខណៈឧស្សាហកម្ម ប៉ុន្តែ តម្លៃនិងព្រលឹងសិល្បៈនៃកុលាលភាជន៍ធ្វើដោយដៃនិងដុតដោយឡឱសនៅតែមានតម្លៃជាអមតៈ។ ខ្មែរអាមេរិកាំងម្នាក់កំពុងខិតខំប្រឹងប្រែងរក្សាសិល្បៈនេះនិងផ្ទេរចំណេះដឹងដល់មនុស្សជំនាន់ក្រោយ។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុងLowell រដ្ឋ Massachusettsដូចតទៅ៖...more7minPlay
June 04, 2024ភាសាខ្មែរជាគ្រឹះនៃចំណេះដឹងវប្បធម៌ធ្វើឱ្យខ្មែរមានមុខមាត់នៅទីក្រុង Lowell សហរដ្ឋអាមេរិក - មិថុនា ០៤, ២០២៤ខណៈការនិយាយភាសាខ្មែររស់រវើកនៅទីក្រុង Lowell រដ្ឋ Massachusetts ប៉ុន្តែចំណេះដឹងផ្នែកអាននិងសរសេរភាសានៅមានកម្រិតទាបដែលទាមទារការពង្រឹងបន្ថែម ព្រោះភាសាជាយានសម្រាប់ទទួលបានចំណេះដឹងនិងជំនាញ និងជាព្រលឹងជាតិ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុងខ្មែរនេះនៅសហរដ្ឋអាមេរិក៕...more8minPlay
May 29, 2024និស្សិតអាហារូបករណ៍ Fulbright ចង់យកជំនាញវិទ្យាសាស្ត្រទិន្នន័យទៅជួយសេដ្ឋកិច្ចកម្ពុជា - ឧសភា ២៩, ២០២៤អាហារូបករណ៍ Fulbright របស់សហរដ្ឋអាមេរិកបានជួយនិស្សិតកម្ពុជាឆ្នើមបំផុតប្រមាណ ១០នាក់ ឱ្យមកបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ និស្សិតខ្មែរម្នាក់ ដែលបានទទួលអាហារូបករណ៍ដ៏ល្បីនេះ គឺលោក សុខ ហ៊ាញ។ លោកបានចូលមកស្ទូឌីយូ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន និងផ្តល់បទសម្ភាសន៍ដល់លោក ចាប ចិត្រា នៃ VOA អំពីដំណើរទទួល បានអាហារូបករណ៍ Fulbright មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រទិន្នន័យ ឬ Data Science នៅសាកលវិទ្យាល័យ Maryland។ លោកថា លោកចាប់យកជំនាញនេះដើម្បីចង់ជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត៕...more10minPlay
May 29, 2024បទពិសោធន៍សិក្សានិងការតស៊ូរបស់យុវជនខ្មែរអាមេរិកាំង ជា ចន្ទវីរៈបុត្រ - ឧសភា ២៩, ២០២៤លោក ជា ចន្ទវីរៈបុត្រ ជាកូនខ្មែរដែលមករស់នៅសហរដ្ឋអាមេរិកតាំងពីអាយុ ៧ ឆ្នាំ។ ក្នុងវ័យ ២៣ ឆ្នាំ លោក វីរៈបុត្រ ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអតិសុខុមជីវវិទ្យា (microbiology) ពីសាកលវិទ្យាល័យ University of California, Riverside។ លោកធ្លាប់បានធ្វើការងារស្ម័គ្រចិត្តនៅតាមមន្ទីរពេទ្យមួយចំនួននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងសហរដ្ឋអាមេរិក ដោយមានបំណងឈោងចាប់យកអាជីពជាគ្រូពេទ្យទៅថ្ងៃអនាគត។ កញ្ញា ឡាយ អានជូលីណា ដែលជានិស្សិតចុះកម្មសិក្សានៅវីអូអេ បានសម្ភាសលោក វីរៈបុត្រ អំពីការសិក្សានិងការតស៊ូរបស់លោកនៅក្នុងសហរដ្ឋអាមេរិកនេះ៕...more8minPlay
May 26, 2024អង្គបោះឆ្នោតម្នាក់ចង់បានថ្នាក់ដឹកនាំក្រុមប្រឹក្សាខណ្ឌដែលធ្វើការងាររួមគ្នាដើម្បីប្រយោជន៍ពលរដ្ឋ - ឧសភា ២៦, ២០២៤លោក ស្រី ប៊ុនឃីន ចៅសង្កាត់រងទី២ នៃសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មកពីគណបក្សឆន្ទៈខ្មែរ បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឬហៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។ លោកបានប្រាប់វីអូអេថា លោកចង់ឃើញក្រុមប្រឹក្សាខណ្ឌជាប់ឆ្នោតដោយមកពីចម្រុះគណបក្ស ដែលអាចធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕...more3minPlay
May 26, 2024ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ៤ ប្រព្រឹត្តទៅដោយរលូន - ឧសភា ២៦, ២០២៤នាព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែឧសភានេះ គេសង្កេតឃើញថា មន្ត្រីនៃក្រុមប្រឹក្សាឃុំសង្កាត់បានប្រមូលផ្តុំគ្នានៅមណ្ឌលបោះឆ្នោតក្នុងវិទ្យាល័យវត្តភ្នំ រាជធានីភ្នំពេញ ដោយមានរបៀបរៀបរយ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឬហៅថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង។ គណបក្សនយោបាយចំនួន ៥ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតមួយនេះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ គណបក្សឆន្ទៈខ្មែរតំណាងឱ្យគណបក្សភ្លើងទៀន។ ក្រុមប្រឹក្សានេះមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ ហើយសិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សាគឺធ្វើសំណើទៅរដ្ឋាភិបាលក្នុងការដកហូតតំណែងគណៈអភិបាល ឧទាហរណ៍ដូចជាក្រុមប្រឹក្សាខេត្តមានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more3minPlay
May 23, 2024យុវជនខ្មែរអាមេរិកាំងក្រោកឈរទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា - ឧសភា ២៣, ២០២៤កញ្ញា ឈឿន សុខនីន បានកើតនៅប្រទេសកម្ពុជា ហើយធំដឹងក្តីនៅសហរដ្ឋអាមេរិក។ ដោយបាន ឃើញអំពើអយុត្តិធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា កញ្ញាបានក្លាយជាសកម្មជនយុវជននៃបណ្តាញយុវជនកម្ពុជាសាកល ដើម្បីចូលរួមតស៊ូមតិនៅសភារបស់សហរដ្ឋអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែឧសភា ឲ្យបន្តយកចិត្តទុកដាក់ដល់ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានធ្លាក់ចុះជាច្រើនឆ្នាំមកនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេបានជួបសម្ភាសកញ្ញា ឈឿន សុខនីន គណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាញយុវជនកម្ពុជាសកលនិងជាកូនខ្មែរអាមេរិកាំងអំពីការតស៊ូមតិនេះ៕...more14minPlay
May 23, 2024សកម្មជនយុវជនតស៊ូមតិនៅសភាអាមេរិកអំពីប្រជាធិបតេយ្យកម្ពុជា - ឧសភា ២៣, ២០២៤សកម្មជនយុវជននៃបណ្តាញយុវជនកម្ពុជាសាកលបានចំណាយពេលជាច្រើនថ្ងៃ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពាក់កណ្តាលខែឧសភា ដើម្បីតស៊ូមតិនៅសភារបស់សហរដ្ឋអាមេរិក ឲ្យបន្តយកចិត្តទុកដាក់ដល់ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានធ្លាក់ចុះជាច្រើនឆ្នាំមកនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានជួបសម្ភាសលោក សេង ម៉េងប៊ុនរ៉ុង គណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាញយុវជនកម្ពុជាសកលពីការតស៊ូមតិនេះ៕...more17minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.