Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 25, 2023ល្ខោន Cambodian Rock Band ធ្វើឱ្យសហគមន៍នៅរដ្ឋធានីវ៉ាស៊ីនតោនរំជួលចិត្តនឹងប្រវត្តិសាស្ត្រនិងតន្ត្រីសម័យខ្មែរ - សីហា ២៥, ២០២៣អមដោយការប្រគុំតន្ត្រីដ៏រំជួលចិត្តនិងកន្ត្រាក់អារម្មណ៍ ល្ខោន Cambodian Rock Band ឬក្រុមភ្លេងសម័យខ្មែរ បាននិងកំពុងទាក់ទាញទស្សនិកជនមកពីសហគមន៍ចម្រុះ រួមទាំងសហគមន៍ខ្មែរ នៅរោងល្ខោន Arena Stage ក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។ ផលិតនិងសម្តែងជាលើកដំបូងកាលពីដើមឆ្នាំ ២០១៨ ល្ខោនដែលឈ្នះពានរង្វាន់ជាច្រើននេះ ត្រូវបានផ្អាកការសម្តែងរបស់ខ្លួន ក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ អស់រយៈពេលជាង ៤ ឆ្នាំ។ នាពេលបច្ចុប្បន្ន ល្ខោននេះកំពុងចាប់ផ្តើមសន្ទុះនៃការសម្តែងដោយទទួលបានការពេញចិត្តនិងគាំទ្រខ្លាំងជាបន្តបន្ទាប់។ អ្នកនាង ទែន សុខស្រីនិត នៃវីអូអេ រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន៕...more11minPlay
August 24, 2023នៅប៉ៃលិន ខណៈចំនួនមីនថយចុះ ត្បូងក៏ថយចុះដែរ - សីហា ២៤, ២០២៣ប៉ៃលិនជាតំបន់សម្បូររ៉ែត្បូងដ៏ល្បីនៅប្រទេសកម្ពុជាកាលពីសម័យដើម និងជាមូលដ្ឋានតស៊ូរបស់ក្រុមខ្មែរក្រហមដែលសម្បូរដោយមីន។ បច្ចុប្បន្នក្រោយពីមីននៅតំបន់នេះត្រូវបានដោះចេញនោះ បរិមាណរ៉ែត្បូងក៏ចុះថយដែរ ហើយប៉ៃលិនក្លាយជាតំបន់ចម្ការ។ លោក ហ៊ុល រស្មី សូមជូនសេចក្តីរាយការណ៍ពីក្រុងប៉ៃលិន ខេត្តប៉ៃលិនដូចតទៅ៖...more9minPlay
August 21, 2023បាតុករជាង១០០នាក់ប្រឆាំងដំណើរការបោះឆ្នោតនិងការផ្ទេរអំណាចនៅកម្ពុជា - សីហា ២១, ២០២៣ដឹកនាំដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts និងសកម្មជនគណបក្សសង្គ្រោះជាតិមកពីរដ្ឋផ្សេងៗទៀតបានធ្វើបាតុកម្មប្រមាណ៣ម៉ោងប្រឆាំងដំណើរការបោះឆ្នោតនៅកម្ពុជានិងរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដែលបាតុកម្មនេះហៅការផ្ទេរអំណាចគ្មានប្រជាធិបតេយ្យ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts៕...more7minPlay
August 21, 2023បទសម្ភាសន៍ VOA៖ ស្ថានភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគួរបើកទំព័រថ្មី ដោយផ្តោតលើការរួបរួមគ្នា - សីហា ២១, ២០២៣លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា បើទោះបីជាការបោះឆ្នោតជាតិអាណត្តិទី ៧ នេះ មិនបានផ្តល់ជម្រើសគ្រប់ជ្រុងជ្រោយក្តី ក៏អនាគតនៃស្ថានភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គួរតែទទួលបានការបើកទំព័រថ្មី ដោយជំរុញឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយពីគ្រប់និន្នាការ។ ជាពិសេសនៅពេលដែលរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយក្រុមអ្នកដឹកនាំវ័យក្មេងរបស់គណបក្សកាន់អំណាច នឹងចាប់ផ្តើមអាណត្តិការងាររបស់ខ្លួន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចុះចេញពីតំណែងនិងផ្លាស់ប្តូរសមាសធាតុគណៈរដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក្តី អ្នកនយោបាយជើងចាស់រូបនេះ ក៏បានបង្ហាញក្តីបារម្ភអំពីសមត្ថភាពនិងបទពិសោធន៍ដឹកនាំប្រទេសរបស់ក្រុមអ្នកដឹកនាំជំនាន់ថ្មី ស្របពេលដែលលើកទឹកចិត្តឱ្យលោក ហ៊ុន ម៉ាណែត ដែលនឹងឡើងកាន់តំណែងជំនួសឪពុករបស់លោក ដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និងបរិស្ថានទាំងឡាយដែលកំពុងជាប់ឃុំ ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ៕...more13minPlay
August 21, 2023បទសម្ភាសន៍ VOA៖ កេរដំណែលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធំធេង ទោះមានការរិះគន់ខ្លះក្តី - សីហា ២១, ២០២៣លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឱ្យវីអូអេថា កេរដំណែលរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មានច្រើនរាប់មិនអស់ តាំងពីសម័យខ្មែរក្រហមរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ការរំដោះប្រជាជនចេញផុតពីរបបខ្មែរក្រហម ផែនការ «ក៥» សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ការបង្ក្រាបព្រឹត្តការណ៍ឆ្នាំ ១៩៩៧ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ និងចាក់វ៉ាក់សាំងកូវីដ ផ្លូវថ្នល់ ស្ពាន កំណើនសេដ្ឋកិច្ចជាដើម សុទ្ធតែជាសមិទ្ធិផលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។ ក៏ប៉ុន្តែ ស្របពេលជាមួយគ្នានេះ មេដឹកនាំចាស់វស្សារបស់កម្ពុជា ក៏ត្រូវបាននិងកំពុងរងការរិះគន់ជាបន្តបន្ទាប់អំពីការបង្ក្រាបលើសំឡេងប្រឆាំង និងការរឹតត្បិតលម្ហសេរីភាពក្នុងការបញ្ចេញមតិ កិច្ចការរបស់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។ បើទោះបីជាយ៉ាងណាក្តី លោក សុខ ឥសាន អះអាងថា ការទិតៀនទាំងអស់នេះនៅតែមិនអាចរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសរហូតទទួលបានសន្តិភាព ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានឡើយ៕...more18minPlay
August 20, 2023សម្លឹងមើលកម្ពុជាក្រោមការផ្លាស់ប្តូរជំនាន់នៃអ្នកដឹកនាំប្រទេស - សីហា ២០, ២០២៣ប្រវត្តិសាស្ត្រថ្មីមួយនៃនយោបាយកម្ពុជាត្រូវបានកត់ត្រាទុក កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ គ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជិត ៤០ ឆ្នាំ បានប្រកាសលាលែងពីតំណែង ហើយផ្ទេរតំណែងនេះទៅឱ្យកូនប្រុសច្បងរបស់លោក ដែលជាមេបញ្ជាការកងទ័ពជើងគោក បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោក បានឈ្នះអាសនៈភាគច្រើននៅរដ្ឋសភាជាតិពីការបោះឆ្នោតជាតិអាណត្តិទី ៧។ សម្រាប់ពលរដ្ឋទូទៅ នេះជាការផ្លាស់ប្តូរជំនាន់នៃអ្នកដឹកនាំប្រទេសដ៏កម្រនិងដែលត្រូវបានរៀបចំទុកជាមុន ឱ្យសមស្របទៅនឹងបរិបទនិងបច្ចុប្បន្នភាពនៃប្រជាសាស្ត្រ និងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ក្រុមអ្នកជំនាញ ការផ្លាស់ប្តូរមុខមាត់មេដឹកនាំនេះ គឺជាកិច្ចការដ៏ចាំបាច់ ខណៈស្ថានភាពសេដ្ឋកិច្ចសង្គម សិទ្ធិសេរីភាព និងនយោបាយក្នុងប្រទេសកំពុងបន្តប្រឈមនឹងបញ្ហាចាស់ឫសមួយចំនួនជាបន្តបន្ទាប់ ស្របពេលដែលការផ្លាស់ប្តូរមេដឹកនាំនេះកើតចេញពីគណបក្សនយោបាយតែមួយដែលខ្វះខ្លឹមសារប្រជាធិបតេយ្យ។ អ្នកនាង កាន់ វិច្ឆិកា អ្នកស្រី ធីតា វីន និងអ្នកនាង ទែន សុខស្រីនិត រាយការណ៍អំពីរឿងនេះ៕...more17minPlay
August 20, 2023ពិធីបុណ្យអុំទូកខួប ២៦ ឆ្នាំនៅក្រុង Lowell មានកម្មវិធីចម្រុះបម្រើសហគមន៍ - សីហា ២០, ២០២៣ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts បានចាប់ផ្តើមប្រារព្ធពិធីបុណ្យអុំទូកខួប ២៦ ឆ្នាំ។ នេះជាឆ្នាំទី ២ ក្រោយពីបានខកខាតដោយសារជំងឺកូវីដ១៩ ដើម្បីបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំ។ ពិធីបុណ្យអុំទូកនេះត្រូវបានផ្តួចផ្តើមឡើងដោយអតីតជនភៀសខ្លួនខ្មែរនៅទីក្រុងនេះ។ ដោយមានការចូលរួមពីជនជាតិផ្សេងៗទៀត ពិធីប្រចាំឆ្នាំមួយនេះកាន់តែរីកធំឡើង ដោយមានឈ្មោះថា ពិធីបុណ្យអុំទូកអាស៊ីអាគ្មេយ៍។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachusetts៕...more7minPlay
August 18, 2023យុវជនខ្លះបង្ហាញជំហរលើកកម្ពស់សិទ្ធិបញ្ចេញមតិនិងចូលរួមសកម្មភាពសង្គម នៅឯវេទិកាយុវជនថ្នាក់ជាតិឆ្នាំនេះ - សីហា ១៩, ២០២៣អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរៀបចំវេទិកាយុវជនថ្នាក់ជាតិឆ្នាំ ២០២៣ កាលពីថ្ងៃទី ១១ ខែសីហាកន្លងទៅ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល យុវជន សិស្ស និស្សិត ព្រមទាំងអ្នកតាមដានស្ថានការណ៍នយោបាយនិងសង្គមនៅប្រទេសកម្ពុជា និងមន្ត្រីទូតមួយចំនួនផងដែរ។ នៅក្នុងដំណាក់កាលដែលមានការផ្លាស់ប្តូរមេដឹកនាំពីអ្នកជំនាន់ចាស់ទៅអ្នកជំនាន់ក្រោយ យុវជនមួយចំនួនដែលបានចូលរួមក្នុងវេទិកានោះ បានបង្ហាញជំហរលើកកម្ពស់សិទ្ធិបញ្ចេញមតិ និងការចូលរួមក្នុងសកម្មភាពសង្គម។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more8minPlay
August 11, 2023ក្រោយការបោះឆ្នោតដែលគ្មានគូប្រជែង លោក ហ៊ុន ម៉ាណែត នឹងគ្រប់គ្រងកម្ពុជាដែលកំពុងផ្លាស់ប្តូរ - សីហា ១២, ២០២៣ក្រោយកាន់អំណាចអស់ ៣៨ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងផ្ទេរអំណាចទៅឱ្យកូនប្រុសគឺលោក ហ៊ុន ម៉ាណែត។ ខណៈការផ្ទេរអំណាចនេះ ត្រូវបានរំពឹងថានឹងត្រូវបានការបញ្ជាក់ជាផ្លូវការដោយរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា អ្នកវិភាគមើលឃើញថា លោក ហ៊ុន ម៉ាណែត នឹងទទួលពីឪពុកនូវការស្នងអំណាចគ្រប់គ្រងលើប្រទេសកម្ពុជាមួយដែលកំពុងផ្លាស់ប្តូរ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more6minPlay
August 10, 2023អភិបាលរងខេត្តព្រះសីហនុថាមានវិធានការដោះស្រាយបញ្ហាអគារសាងសង់មិនទាន់ហើយដោយចិន - សីហា ១១, ២០២៣ខេត្តព្រះសីហនុគឺជាតំបន់នៃការវិនិយោគចម្រុះ ដែលមានការអភិវឌ្ឍគម្រោងលំនៅដ្ឋាន និងអគារខ្ពស់ៗដើម្បីបម្រើដល់កិច្ចការពាណិជ្ជកម្ម។ នៅទីនោះក៏មានការសាងសង់អគារជាច្រើនដែលមិនទាន់រួចរាល់ ហើយអ្នកវិនិយោគចិនជាច្រើនបានទុកសំណង់ទាំងនោះចោល ដោយសារបានត្រឡប់ទៅប្រទេសចិនវិញ ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩។ លោក ហ៊ុល រស្មី អ្នករាយការណ៍ព័ត៌មានឲ្យ VOA បានចូលជួបនិងសម្ភាស លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អំពីវិធានការដោះស្រាយបញ្ហាអគារសាងសង់មិនទាន់ហើយដោយចិនទាំងនេះ៕...more17minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.