Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 21, 2023អនាគតនាយករដ្ឋមន្ត្រីជំរុញអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ឧបាយកលក្រុមប្រឆាំង - កក្កដា ២១, ២០២៣ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនិងជាបេក្ខជនតំណាងរាស្ត្រម្នាក់ប្រចាំមណ្ឌលភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំហែក្បួនឃោសនារបស់បក្ស នៅរាជធានីភ្នំពេញ ដោយបានអំពាវនាវទៅពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ លោកថា ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ឧបាយកលរបស់អ្នកចង់បំផ្លាញប្រទេសកម្ពុជា និងដើម្បីឱ្យគណបក្សឈ្នះភ្លូកទឹកភ្លូកដី។ លោក លាស់ លីបលីប កញ្ញា ថាំង ស៊ីណន និងលោក ស៊ុន ណារិន រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
July 21, 2023គណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃចុងក្រោយ ដោយរំពឹងជ័យជម្នះភ្លូកទឹកភ្លូកដី - កក្កដា ២១, ២០២៣គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដានេះ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការ២១ថ្ងៃ ដោយមានការហែក្បួនទ្រង់ទ្រាយធំរាប់ម៉ឺននាក់។...more3minPlay
July 19, 2023គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖ ការស្នេហាជាតិ តម្លាភាព និងការគោរពច្បាប់នៅតែជាអាទិភាព - កក្កដា ២០, ២០២៣ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕...more15minPlay
July 19, 2023គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖ ដើម្បីលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋកុំបំផ្លាញសន្លឹកឆ្នោតរបស់ខ្លួន - កក្កដា ២០, ២០២៣ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕...more15minPlay
July 19, 2023អ្នកនាំពាក្យ៖ គណបក្សហ៊្វុនស៊ិនប៉ិចឈប់ឱ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាដោយសារប្រព័ន្ធតុលាការ - កក្កដា ២០, ២០២៣ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឿន រ៉ាដែន អ្នកនាំពាក្សគណបក្សហ៊្វុនស៊ិនប៉ិច អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕...more9minPlay
July 19, 2023គណបក្សខ្មែររួបរួមជាតិ៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ជាគោលនយោបាយអាទិភាព - កក្កដា ២០, ២០២៣ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA អ្នកស្រី ធីតា វីន និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ អំពីកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់គណបក្សនៅក្នុងការបោះឆ្នោតខាងមុខនេះ៕...more18minPlay
July 19, 2023អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជាមិនខ្វល់ពីការមិនទទួលស្គាល់របស់សហគមន៍អន្តរជាតិលើលទ្ធផលបោះឆ្នោត - កក្កដា ២០, ២០២៣ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អំពីគោលជំហររបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោត ដែលអ្នករិះគន់ហៅថាជាការបោះឆ្នោតក្លែងក្លាយ៕...more14minPlay
July 19, 2023អ្នកនាំពាក្យ៖ គ.ជ.ប ធ្វើតាមច្បាប់ក្នុងករណីគណបក្សភ្លើងទៀនមិនបានឈរឈ្មោះបោះឆ្នោត - កក្កដា ១៩, ២០២៣ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOAលោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.)អំពីរបៀបវារៈនៃដំណើរការបោះឆ្នោត និងករណីបដិសេធមិនឲ្យគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំបំផុតចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត៕...more16minPlay
July 19, 2023សកម្មជនរក្សាក្តីសង្ឃឹមសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា នៅមុនការបោះឆ្នោតដែលមិនមានបក្សជំទាស់ - កក្កដា ១៩, ២០២៣នៅគ្រាដែលកម្ពុជារៀបចំការបោះឆ្នោតដែលមិនមានគណបក្សជំទាស់ដ៏មានសក្តានុពលចំនួនពីរលើករួចមកហើយ សកម្មជនសង្គមនិងនយោបាយបន្តអះអាងថា ពួកគេនៅតែរក្សាក្តីសង្ឃឹមសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more4minPlay
July 18, 2023អ្នកបោះឆ្នោត៖ ក្នុងដំណាក់កាលសន្តិភាព មេដឹកនាំវ័យក្មេងនឹងផ្តោតលើសេដ្ឋកិច្ច - កក្កដា ១៨, ២០២៣ខណៈការបោះឆ្នោតកំពុងខិតចូលមកដល់ ហើយគ្មានគណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតនោះ សូម្បីអ្នកមិនមែនជាគ្រូទាយក៏អាចទាយយ៉ាងឆុតថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំប្រទេសបន្តទៀត។ ហើយផែនការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជាក៏ទំនងជានឹងមិនជួបឧបសគ្គ។ អ្នកបោះឆ្នោតវ័យក្មេងថា អ្នកដឹកនាំជំនាន់ក្រោយនឹងផ្តោតខ្លាំងលើវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា អំឡុងពេលប្រទេសមិនមានការច្បាំងគ្នាដូចពេលមុន។ លោកហ៊ុល រស្មីរាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញដូចតទៅ៖...more9minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.