Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
April 27, 2023អ្នកនេសាទនីហ្សេថា គ្រោះរាំងស្ងួតប៉ះពាល់ការនេសាទនៅបឹង Madarounfa - មេសា ២៨, ២០២៣អ្នកនេសាទនៅទីក្រុង Madarounfa ប្រទេសនីហ្សេ ពឹងលើបឹង Madarounfa ដើម្បីជីវភាពនិងអាហារ។ ប៉ុន្តែវាកំពុងស្ថិតក្នុងហានិភ័យដោយសារគ្រោះរាំងស្ងួត។ លោក Youssouf Abdoulaye ជូនសេចក្តីរាយការណ៍ពីទីក្រុង Niamey។ កញ្ញា ទុំ ម្លិះ ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕...more2minPlay
April 26, 2023Hello VOA៖ ចំណុចខ្លាំងនិងខ្សោយនៃបក្សនយោបាយក្នុងការបោះឆ្នោតជាតិ ២០២៣ - មេសា ២៦, ២០២៣ថ្ងៃចន្ទ ទី ២៤ ខែមេសា ឆ្នាំ ២០២៣ នេះ ជាថ្ងៃទី ១ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ផ្ដើមទទួលចុះឈ្មោះគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្ត្រ ចូលរួមការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងកម្មវិធីហេឡូវីអូអេ ប្រចាំខែក្រោមប្រធានបទ «អភិបាលកិច្ចល្អ» សម្រាប់ខែមេសា ឆ្នាំ ២០២៣ នេះ លោក ឱក សេរីសោភក្ដិ៍ ដែលជាវាគ្មិនជំនាញ នឹងលើកជជែកប្រាប់លោក អូន ឆេងប៉រ អំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់បណ្ដាបក្សតូចធំនានា ដែលអាចនឹងចូលរួមការបោះឆ្នោតខាងលើនេះ៕...more28minPlay
April 15, 2023ទង់ជាតិខ្មែរត្រូវបានបង្ហូតនៅសាលាក្រុង Lowell ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ - មេសា ១៥, ២០២៣ជាផ្នែកមួយនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាឆ្នាំថោះនេះ នៅសាលាក្រុង Lowell រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាង ៣ម៉ឺននាក់ មានការរៀបចំពិធីបង្ហូតទង់ជាតិខ្មែរនិងសម្តែងសិល្បៈជូនពរប្រជាជនទូទាំងពិភពលោក ជាពិសេសជនជាតិខ្មែរ ហើយពិសេសបំផុតនោះគឺ ខ្មែរអាមេរិកាំងដែលបានរួមរស់និងរួមចំណែកអភិវឌ្ឍទីក្រុងនេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៕...more5minPlay
April 12, 2023លោក មាស ចន បន្សល់ទុកសៀវភៅអំពីអវកាសឲ្យខ្មែរជំនាន់ក្រោយ - មេសា ១២, ២០២៣អតីតអ្នកផ្សាយព័ត៌មាននៃវិទ្យុ VOA សំឡេងសហរដ្ឋអាមេរិក លោក មាស ចន ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈកម្មវិធីព័ត៌មានស្តីអំពីតារាសាស្ត្រ បានទទួលមរណភាពកាលពីចុងឆ្នាំ ២០២២។ នៅចុងខែមីនានេះ ក្រុមគ្រួសារនិងញាតិមិត្ត បានរៀបចំពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក មាស ចន នៅវត្តពុទ្ធិការាមដែល លោក មាស ចន ជាសហស្ថាបនិក។ នៅក្នុងពិធីនោះ ស្នាដៃនិពន្ធចុងក្រោយមួយរបស់ លោក មាស ចន ត្រូវបានបង្ហាញ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង Silver Spirng រដ្ឋ Maryland សហរដ្ឋអាមេរិក៕...more7minPlay
April 04, 2023ខ្មែរអាមេរិកាំងដាក់ញត្តិនៅក្រសួងការបរទេសនិងសភាអាមេរិក ទាមទារឱ្យដោះលែងអ្នកទោសនយោបាយ - មេសា ០៥, ២០២៣អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ការតវ៉ានិងការដាក់ញត្តិនេះ មានបំណងស្នើឲ្យសហរដ្ឋអាមេរិកជួយធ្វើអន្តរាគមន៍ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ បើកសិទ្ធិនយោបាយសម្រាប់គណបក្សប្រឆាំងនានា និងធានាការបោះឆ្នោតដែលសេរីនិងយុត្តិធម៌ក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។ លោក ជឹង ប៉ូជីន នៃ VOA ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more7minPlay
March 28, 2023Hello VOA៖ សាលក្រមធ្ងន់ធ្ងរលើលោក កឹម សុខា និងអនាគតអ្នកនយោបាយជំទាស់នៅកម្ពុជា - មិនា ២៩, ២០២៣កាលពីដើមខែមីនា ឆ្នាំ ២០២៣ នេះ លោក កឹម សុខា មេដឹកនាំនយោបាយជំទាស់ជើងចាស់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ដោយតុលាការរាជធានីភ្នំពេញ ពីបទឃុបឃិតនឹងរដ្ឋបរទេស។ ក្នុងកម្មវិធីហេឡូវីអូអេ «អភិបាលកិច្ចល្អ» ប្រចាំខែមីនា ឆ្នាំ ២០២៣ នេះ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បានបកស្រាយអំពីសាលក្រមធ្ងន់ធ្ងរមួយនេះលើលោក កឹម សុខា និងអនាគតអ្នកនយោបាយជំទាស់នៅកម្ពុជា៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២៧ មីនា ២០០៣)...more23minPlay
March 10, 2023ជនជាតិម៉ុងតាញ៉ាធ្វើពិធីរំឭកគុណអ្នកកាសែត Nate Thayer ដោយហៅលោកថាជា «ទេវតាសង្គ្រោះជីវិត» - មិនា ១១, ២០២៣អ្នកកាសែតជនជាតិអាមេរិកាំងឈ្មោះ Nate Thayer ដែលត្រូវបានគេស្គាល់ថាជាអ្នករាយការណ៍អំពីទីបញ្ចប់នៃរបបខ្មែរក្រហម និងការករកើតឡើងនៃប្រទេសកម្ពុជាសម័យទំនើប បានទទួលមរណភាពកាលពីដើមខែមករា ក្នុងវ័យ ៦២ឆ្នាំ។ ថ្មីៗនេះ ជនភៀសខ្លួនជនជាតិម៉ុងតាញ៉ានៅអាមេរិកមួយក្រុម បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដើម្បីផ្តល់កិត្តិយសដល់ជីវិតរបស់លោក Nate Thayer។ លោក ចាប ចិត្រា នៃ VOA បានទៅចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធនេះ ហើយរាយការណ៍ពីទីក្រុង Greensboro រដ្ឋ North Carolina ដូចតទៅ៖...more10minPlay
March 03, 2023តំណាងរដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យប្រតិកម្មខ្លាំងៗនឹងសាលក្រមកាត់ទោសលោក កឹម សុខា - មិនា ០៣, ២០២៣តំណាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រតិកម្មភ្លាមៗ បន្ទាប់ពីចៅក្រមជំនុំជម្រះក្តីនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ ដកសិទ្ធិនយោបាយជាស្ថាពរ និងហាមមិនឱ្យលោកចេញក្រៅគេហដ្ឋាននិងជួបជនបរទេស និងបុគ្គលក្រៅពីសមាជិកគ្រួសារ។ លោក ហ៊ុល រស្មី និងសហការីវីអូអេប្រចាំរាជធានីភ្នំពេញ រាយការណ៍លម្អិត៕...more7minPlay
March 01, 2023Hello VOA៖ តើការបិទសារព័ត៌មាន VOD មានផលប៉ះពាល់ភ្លាមៗនិងរយៈពេលវែងអ្វីខ្លះ? - មិនា ០២, ២០២៣សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ដែលមិនកាន់ជើងរដ្ឋាភិបាល ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបិទ ដោយចោទថាគ្រឹះស្ថានផ្សព្វផ្សាយមួយនេះផ្សាយដំណឹងមិនពិត ជុំវិញករណីតួនាទីលោក ហ៊ុន ម៉ាណែត តំណាងរដ្ឋាភិបាលក្នុងការផ្ដល់ជំនួយសង្គ្រោះដល់គ្រោះរញ្ជួយដីនៅតួគី។ ក្នុងកម្មវិធីហេឡូវីអូអេ «អភិបាលកិច្ចល្អ» ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បានបកស្រាយអំពី ផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងនៃការបិទទ្វារសារព័ត៌មានសេរីដ៏សំខាន់មួយនេះ៕...more25minPlay
February 24, 2023ខណៈសង្គ្រាមនៅអ៊ុយក្រែនចូលដល់ឆ្នាំទីពីរ អឺរ៉ុបប្រឹងប្រែងទប់ទល់នឹងការប្រឈមផ្នែកសន្តិសុខ - កុម្ភៈ ២៥, ២០២៣មួយឆ្នាំក្រោយមកបន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្ដើមឈ្លានពានប្រទេសអ៊ុយក្រែន រថក្រោះដែលផលិតនៅអាល្លឺម៉ង់គួរតែត្រូវបានគេដឹកជញ្ជូនដំបូងដល់សមរភូមិមុខដើម្បីគាំទ្រដល់កងទ័ពអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ ក្នុងពេលមួយឆ្នាំកន្លងមកនេះ អាល្លឺម៉ង់និងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតបានព្យាយាមឆ្លើយតបចំពោះការវិលត្រឡប់មកវិញនៃសង្គ្រាមជើងគោកទ្រង់ទ្រាយធំរបស់រុស្ស៊ីនេះនៅទ្វីបអឺរ៉ុប។ អ្នករិះគន់ថា ប្រទេសអឺរ៉ុបទាំងនោះមិនបានចាត់វិធានការឱ្យបានលឿនគ្រប់គ្រាន់។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕...more4minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.