Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
January 28, 2023រឿងល្ខោន Letters From Home អំពីបទពិសោធន៍ជនភៀសខ្លួនពីរបបខ្មែរក្រហម ត្រូវបានដាក់សម្តែងនៅទីក្រុង Lowell - មករា ២៨, ២០២៣រឿងល្ខោន «Letters From Home ឬ សំបុត្រពីផ្ទះ» បង្ហាញពីសាច់រឿងជនភៀសខ្លួនខ្មែរដែលបានទាក់ទងសាច់ញាតិនៅសហរដ្ឋអាមេរិករបស់ខ្លួន ដោយសរសេរសំបុត្រសុំឱ្យជួយពួកគេគេចចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រឿងល្ខោន «សំបុត្រពីផ្ទះ» នេះ បានមកសម្តែងនៅសាលមហោស្រព Merrimack Repertory Theatre នៅទីក្រុង Lowell ពីថ្ងៃទី ២១ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachussetts៕...more8minPlay
December 30, 2022គ្រួសារបន្តស្វែងរកសមាជិកដែលបាត់ខ្លួនក្នុងហេតុការណ៍ឆេះកាស៊ីណូក្រុងប៉ោយប៉ែត - ធ្នូ ៣០, ២០២២អាជ្ញាធរនៅថ្ងៃសុក្រនេះបានបន្តរកឃើញសាកសពមនុស្សដែលជាប់គាំងក្នុងអគារសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។ ក្រុមគ្រួសារដែលជាជនជាតិខ្មែរ បន្តស្វែងរកសមាជិកគ្រួសាររបស់ពួកគេដែលបាត់ខ្លួន នៅក្នុងហេតុការណ៍ឆេះអគារនេះ ខណៈសាកសពត្រូវបានដឹកជញ្ជូនមកវត្តមួយជាបន្តបន្ទាប់។ គិតត្រឹមរសៀលថ្ងៃសុក្រ មនុស្សយ៉ាងតិច ២៥ នាក់ហើយ ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងគ្រោះថ្នាក់អគ្គិភ័យនេះ ខណៈជាង ៧០ នាក់បានរងរបួស។ ទិន្នន័យសរុបនៃចំនួនមនុស្សស្លាប់ អាចបន្តកើនឡើង ដោយសារអាជ្ញាធរនៅបន្តស្វែងរកអ្នកជាប់ក្នុងអគារ។ ជនរងគ្រោះមានចម្រុះជាតិសាសន៍ ហើយភាគច្រើនជាជនជាតិថៃ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕...more4minPlay
December 30, 2022ក្រុមប្រតិបត្តិការបន្តស្វែងរកជនរងគ្រោះ ដោយរកឃើញសាកសព ៦ នាក់ទៀត - ធ្នូ ៣០, ២០២២សមត្ថកិច្ចថារកឃើញសាកសពយ៉ាងតិច ៦នាក់ទៀត នៅព្រឹកថ្ងៃសុក្រនេះ នាំចំនួនអ្នកស្លាប់ដល់ ២៥នាក់ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។...more1minPlay
December 30, 2022អាជ្ញាធរថៃបញ្ជូនសាកសពជនជាតិថៃដែលស្លាប់ក្នុងការឆេះកាស៊ីណូចូលប្រទេសខ្លួន - ធ្នូ ៣០, ២០២២កាលពីអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរថៃបានដឹកសាកសពដែលជាជនជាតិថៃចេញពីវត្តមួយនៅក្រុងប៉ោយប៉ែត ត្រឡប់ទៅប្រទេសខ្លួនវិញ។ សាកសពទាំងនោះមានជាង១០នាក់។ លោក សេក សុខុម អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេថាមនុស្ស១៩នាក់បានស្លាប់ ដែលមានចម្រុះជាតិសាសន៍ រួមទាំងជនជាតិខ្មែរផងដែរ និងរបួសប្រមាណ៦០ នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍៕...more1minPlay
December 29, 2022ភ្លើងឆេះកាស៊ីណូនៅកម្ពុជាស្លាប់យ៉ាងហោច១៩នាក់ និងរាប់សិបនាក់ទៀតរបួសនិងបាត់ខ្លួន - ធ្នូ ៣០, ២០២២មនុស្ស ១៩នាក់ស្លាប់ ៦០នាក់រងរបួស ហើយ ៣០នាក់បាត់ខ្លួន ក្រោយករណីអគ្គិភ័យបានឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ស្ថិតនៅទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ នេះបើតាមអាជ្ញាធរពាក់ព័ន្ធ។ ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ដោយសារមានមនុស្សជាប់គាំងក្នុងអគារ ខណៈបន្ទប់ខ្លះទៀតជាប់សោរ។ អាជ្ញាធរបានឲ្យដឹងថា មនុស្សប្រមាណ ៤០០ នាក់មានវត្តមាននៅក្នុងអគារដែលឆាបឆេះស្ទើរតែទាំងស្រុងនោះ។ ករណីអគ្គិភ័យនោះបានកើតឡើងនៅម៉ោងប្រមាណ ១១ និង ៣០ នាទីយប់ ថ្ងៃពុធ ទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ដោយមន្ត្រីនានាបញ្ជាក់ថា ដោយសារឆ្លងចរន្តអគ្គិសនី៕...more2minPlay
December 28, 2022ក្រុមតន្ត្រីនិងតារាចម្រៀងថ្មីនៅក្រុង Lowell រំឭកកេរតំណែលលោកស៊ីន ស៊ីសាមុត ក្រោយពីខ្សែលោហិតរបស់លោកបាត់មុខពីឆាក - ធ្នូ ២៩, ២០២២ក្រោយពីខ្សែលោហិតអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បាត់មុខពីឆាកតន្ត្រីក្រោយពីចៅប្រុសនិងកូនប្រុសរបស់លោកបានលាចាកលោកទៅហើយនោះ ក្រុមតារាចម្រៀងថ្មី និងក្រុមតន្ត្រីមិនសូវល្បីឈ្មោះនៅទីក្រុង Lowell បានចេញថាសបទចម្រៀងថ្មី ភាគច្រើនច្រៀងបទចម្រៀងរបស់លោក ប៉ុន្តែទទួលស្គាល់ថា គ្មានតារាថ្មីណាអាចច្រៀងប្រហាក់ប្រហែលលោកឡើយ។ លោកពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachussetts៕...more5minPlay
December 27, 2022Hello VOA៖ អភិបាលកម្ពុជាឆ្នាំ២០២៣៖ ត្រូវកែទម្រង់ចំណុចណា? - ធ្នូ ២៨, ២០២២ក្នុងបរិបទនយោបាយក្នុងស្រុកនិងក្រៅស្រុកដ៏ចាក់ស្រែះ ឆ្លងចូលឆ្នាំ ២០២៣ ខាងមុខនេះ តើរដ្ឋនិងប្រជាជនកម្ពុជាគួរត្រៀមខ្លួនបែបណាខ្លះ ដើម្បីធានាប្រសិទ្ធភាពកំណែទម្រង់ផ្ដល់អភិបាលកិច្ចល្អដល់រាស្ត្រម្ចាស់ឆ្នោតនិងជាអ្នកបង់ពន្ធ? នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមប្រធានបទ «អភិបាលកិច្ចល្អ» លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច បានចូលមកអន្តរាគមន៍ វិភាគពន្យល់ពីសំណួរចម្បងៗខាងលើនេះ៕ (អូន ឆេងប៉រ, Hello VOA, ប៊ែរឡាំង, ២៦ ធ្នូ ២០២២)...more26minPlay
December 23, 2022ថ្នាក់បង្រៀនភាសាអង់គ្លេសជួយខ្មែរនៅទីក្រុង Lowell ងាយរកការងារនិងអភិវឌ្ឍសហគមន៍ - ធ្នូ ២៣, ២០២២ភាសាខ្មែររស់រវើកក្នុងទំនាក់ទំនងក្នុងសង្គមខ្មែរនៅទីក្រុង Lowell រដ្ឋ Massachusetts។ ជនជាតិខ្មែរវ័យចាស់ៗដែលមិនចេះភាសាអង់គ្លេសអាចនិយាយភាសាខ្មែរ ពេលទៅផ្សារ ឬស្វែងរកសេវាផ្សេងៗដូចជាពិនិត្យសុខភាព ព្រោះមានសេវាទូលំទូលាយខាងបកប្រែភាសាខ្មែរ។ ក៏ប៉ុន្តែភាសាអង់គ្លេសនៅតែចាំបាច់សម្រាប់ជនជាតិខ្មែរ ក្នុងការអភិវឌ្ឍខ្លួនឯង រកការងារធ្វើ ឬរៀននិងស្វែងយល់ពីសង្គម។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុងLowell រដ្ឋ Massachusetts៕...more5minPlay
December 21, 2022លោក Zelenskyy អរគុណលោក Biden សម្រាប់ការគាំទ្រ ក្នុងជំនួបនៅសេតវិមាន - ធ្នូ ២២, ២០២២លោកប្រធានាធិបតី Joe Biden បានស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មកកាន់សេតវិមាន កាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរព្យាយាមបង្ហាញការរួបរួមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕...more3minPlay
December 02, 2022សមាគមខ្មែរនៅរដ្ឋ Massachusetts រំឭក«កេរដំណែលនិងសមិទ្ធផល»ចម្រុះ ពេលប្រារព្ធខួប៣៨ឆ្នាំ - ធ្នូ ០៣, ២០២២កម្មវិធីជប់លៀងដែលមានអ្នកចូលរួមចម្រុះជាតិសាសន៍ជាង៣០០នាក់រួមមានតំណាងរាស្ត្រ ចៅហ្វាយក្រុងLowell តំណាងសមាគម និងសហគមន៍ នេះគឺជាខួប៣៨ឆ្នាំរបស់សមាគមខ្មែរក្រុង Lowell ក្រោយពីចាប់ផ្តើមឡើងដើម្បីជួយអតីតជនភៀសខ្លួនទាំងខ្មែរនិងជនជាតិផ្សេងទៀតដែលប្រឈមការលំបាកកាលពីជិតបួនទសវត្សរ៍មុន។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.