Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 03, 2022គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបង្ហាញកម្លាំងគាំទ្រខ្លួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ - មិថុនា 03, 2022យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ។ គណបក្សនយោបាយ យ៉ាងហោចណាស់ចំនួនបី បានចេញហែរក្បួនបិទបញ្ចប់របស់ខ្លួននៅរាជធានីភ្នំពេញ។ ក្នុងនោះគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង គឺភ្លើងទៀន មានអ្នកចូូលរួមច្រើនកុះករដល់រាប់ម៉ឺននាក់។ ក្បួនឃោសនារបស់គណបក្សកម្ពុជា ដឹកនាំដោយ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ គណបក្សខ្មែររួបរួមជាតិ ក៏បានហែក្បួនឃោសនា របស់ខ្លួននៅថ្ងៃបញ្ចប់នេះដែរ។ គណកម្មការធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប មិនបានបញ្ជាក់អំពីការដង្ហែរបស់គណបក្សផ្សេងទៀតទេ។ ពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានជាង ១០ លាននាក់ ដែលក្នុងនោះ ពលរដ្ឋ ៩.២០៥.៦៧៥ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគេរំពឹងថានឹងទៅបោះឆ្នោត។ គណបក្សនយោបាយ និង គ.ជ.ប បន្តអំពាវនាវឲ្យអ្នកមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ខ្លួន នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនានេះ៕...more5minPlay
June 03, 2022គណបក្សភ្លើងទៀនហែក្បួនថ្ងៃឃោសនាចុងក្រោយ ជាមួយក្តីសង្ឃឹមទទួលបានការគាំទ្រច្រើន - មិថុនា 03, 2022ថ្ងៃសុក្រ ទី៣ ខែមិថុនានេះ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលមានរយៈពេល១៤ថ្ងៃ។ គណបក្សភ្លើងទៀនបានហែក្បួនដ៏ធំមួយតាមផ្លូវក្នុងរាជធានីភ្នំពេញ ជាមួយក្តីសង្ឃឹមថាខ្លួននឹងទទួលបានការគាំទ្រច្រើននៅក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យនេះ។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
June 03, 2022អ្នកគាំទ្រគណបក្សសំខាន់ៗពីររំពឹងជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់នៅសៀមរាប - មិថុនា 03, 2022នៅថ្ងៃសុក្រ ទី៣ ខែមិថុនានេះ គឺជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ដែលធ្វើឡើងអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ហើយនៅក្រុងសៀមរាប គណបក្សនយោបាយសំខាន់ៗពីរ បានធ្វើយុទ្ធនាការឃោសនាចុងក្រោយដើម្បីកៀរគរសន្លឹកឆ្នោតរបស់ពលរដ្ឋ។ ទាំងគណបក្សកាន់អំណាច និងគណបក្សភ្លើងទៀន អះអាងអំពីការឈ្នះរៀងៗខ្លួន ក្នុងការបោះឆ្នោតលើកនេះ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីខេត្តសៀមរាប៕...more7minPlay
June 03, 2022ពលរដ្ឋឃុំព្រះដាក់ស្នើឱ្យមេឃុំជាប់ឆ្នោតជួយសម្រួលឯកសារសាងសង់តូបតូចៗនិងផ្ទះនៅក្នុងតំបន់អប្សរានេះ - មិថុនា 03, 2022ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសរសើរស្នាដៃមេឃុំចាស់ ដែលបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋបានល្អច្រើន ក៏ប៉ុន្តែពួកគេទាមទារឱ្យមេឃុំជួយសម្រួលលក្ខខណ្ឌងាយស្រួលក្នុងការផ្តល់ឯកសារសាងសង់តូបតូចៗ និងផ្ទះ នៅក្នុងតំបន់អប្សរានេះ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតពីខេត្តសៀមរាប៕...more6minPlay
June 03, 2022គណបក្សហ៊្វុនស៊ិនប៉ិច៖ ក្តីសង្ឃឹមនិងគោលការណ៍នយោបាយបក្ស - មិថុនា 03, 2022សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានចុះឈ្មោះបេក្ខជនឈរឈ្មោះនៅឃុំសង្កាត់ចំនួន ៦៨០ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន ១.៦៥២។ គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ១៩៨១។ កាលពីឆ្នាំ ១៩៩៣ គណបក្សនេះបានឈ្នះការបោះឆ្នោតថ្នាក់ជាតិលើកដំបូង តាមលក្ខណៈប្រជាធិបតេយ្យរៀបចំដោយអង្គការសហប្រជាជាតិ ក្រោយប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលបន្ទាប់ពីរបបខ្មែរក្រហម។ នាពេលបច្ចុប្បន្នះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនេះ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញថា បើតាមសន្ទុះនៃអ្នកគាំទ្រដែលបានបង្ហាញចេញនូវក្នុងអំឡុងនៃការឃោសនាបោះឆ្នោតនេះ គណបក្សហ៊្វុនស៊ិនប៉ិចសង្ឃឹមថា នឹងទទួលបានជោគជ័យខ្លាំងក្នុងការបោះឆ្នោតនេះ៕...more11minPlay
June 01, 2022ស៊ីក្លូបន្តដង្ហើមយ៉ាងត្រដាបត្រដួសក្រោយជំងឺកូវីដ១៩ ស្របពេលកម្ពុជាបើកចំហឡើងវិញ - មិថុនា 02, 2022ក្រោយពីប្រទេសកម្ពុជាបើកចំហឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ មុខរបរធាក់ស៊ីក្លូមានជីវិតឡើងវិញយ៉ាងត្រដាបត្រដួស ដោយសារមិនអាចប្រកួតប្រជែងជាមួយរ៉ឺម៉កកង់បីដែលមានសេវា PassApp ជួយរកអតិថិជន។ លោកលាស់ លីបលីប និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតអំពីរឿងនេះពីរាជធានីភ្នំពេញ៕...more8minPlay
June 01, 2022គណបក្សកែទម្រង់កម្ពុជា៖ ក្តីសង្ឃឹមនិងគោលការណ៍នយោបាយបក្ស - មិថុនា 01, 2022គណបក្សកែទម្រង់កម្ពុជាត្រូវបានបង្កើតឡើង កាលពីខែកញ្ញា ឆ្នាំ ២០២១ ដោយមានបេក្ខជនឈរឈ្មោះចំនួន ៥៩ នាក់ ដើម្បីចូលរួមដណ្តើមតំណែងជាមេដឹកនាំសហគមន៍នៅក្នុងចំណោមឃុំសង្កាត់សរុប ១.៦៥២ នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា បានអះអាងថា គណបក្សកាន់អំណាចកំពុងដឹកនាំប្រទេសដោយជិះសេះលែងដៃ ដោយកាន់កាប់អាសនៈទាំងអស់នៅក្នុងសភា និងអាសនៈស្ទើរតែទាំងអស់នៅក្នុងឃុំសង្កាត់យក ដែលកំពុងធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សអាចនឹងសាបសូន្យនៅកម្ពុជា។ នេះគឺជាអះអាងរបស់មេដឹកនាំគណបក្សកែទម្រង់កម្ពុជា។ លោក ប៉ុល ហំម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋសម្រេចចិត្តជ្រើសរើសមេដឹកនាំក្នុងមូលដ្ឋានងដោយបញ្ញា កុំប្រើបេះដូងតែមួយមុខ៕...more11minPlay
May 31, 2022គណបក្សប្រជាជនកម្ពុជា៖ ក្តីសង្ឃឹមនិងគោលការណ៍នយោបាយបក្ស - មិថុនា 01, 2022សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ្រប់ឃុំសង្កាត់សរុបទាំងអស់ ១.៦៥២ ទូទាំងប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចនិងមានធនធានច្រើនដើម្បីឃោសនាបោះឆ្នោត និងមានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងការចូលរួមបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យអ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ ថា ការរីកចម្រើនថ្នាក់មូលដ្ឋានគឺជាបង្អែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស៕...more17minPlay
May 31, 2022គណបក្សកម្ពុជានិយមបើកយុទ្ធនាការឃោសនាក្នុងទីក្រុងភ្នំពេញ ដោយរំពឹងថាឈ្នះបានអាសនៈចៅសង្កាត់ឬមេឃុំ - ឧសភា 31, 2022កាលពីថ្ងៃអាទិត្យ គណបក្សកម្ពុជានិយមដែលមានរូបសញ្ញាឥន្ទ្រី របស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកទី១របស់ខ្លួនក្នុងរាជធានីភ្នំពេញ ដោយបក្សនេះរំពឹងថានឹងទទួលបានតំណែងជាមេឃុំក្នុងការបម្រើប្រជាពលរដ្ឋ។ លោក លាស់ លីបលីប រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕...more4minPlay
May 31, 2022រូបបដិមាហិណ្ឌូពាន់ឆ្នាំរបស់កម្ពុជាត្រូវបានផ្តល់កិត្តិយសខ្ពស់នៅសារមន្ទីរជាតិអាមេរិក - ឧសភា 31, 2022សារមន្ទីរជាតិដើម្បីសិល្បៈអាស៊ីនៃមជ្ឈមណ្ឌល Smithsonian របស់សហរដ្ឋអាមេរិក កំពុងដាក់តាំងពិពណ៌រូបបដិមាព្រះហិណ្ឌូមួយអង្គ ដែលត្រូវបានឆ្លាក់នៅលើភ្នំរបស់ប្រទេសកម្ពុជាមួយនៅអំឡុងឆ្នាំ ៦០០។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ថា ការតាំងពិព័រណ៍រយៈពេល ៤ ខែនេះ អបអរពីសារៈសំខាន់នៃសាសនា និងប្រពៃណីនៅក្នុងបណ្តាសហគមន៍ខ្មែរសព្វថ្ងៃ ដែលភាគច្រើនកំណត់អត្តសញ្ញាណខ្លួនថាជាពុទ្ធសាសនិក តែនៅបន្តមានទំនាក់ទំនងជាមួយព្រះហិណ្ឌូដ៏មានឥទ្ធិពលមួយអង្គ។...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.