Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
December 10, 2017ពិណខ្មែរគឺជាឧបករណ៍តន្ត្រីចាប់អារម្មណ៍ទស្សនិកជនច្រើនជាងគេ - ធ្នូ 10, 2017ពលរដ្ឋខ្មែរជិត១០០នាក់ដែលបានជួបជុំគ្នាក្នុងការបង្ហាញតន្ត្រីបង្សុកូលនៅមជ្ឈមណ្ឌលអប់រំក្រុង Lowell រដ្ឋ Massachusetts កាលពីល្ងាចថ្ងៃពុធ ទី៦ ខែធ្នូនេះ បានចាប់អារម្មណ៍នឹងពិណខ្មែរគឺជាឧបករណ៍ភ្លេងដែលបាត់មុខមាត់ច្រើនសតវត្សរ៍មកហើយនោះ។លោកពិនស៊ីសុវណ្ណរាយការណ៍ពីទីក្រុង ឡូវែល រដ្ឋម៉ាសាឈូសេត៕...more6minPlay
November 29, 2017បទសម្ភាសន៍ផ្តាច់មុខ៖ ជាមួយ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា - វិច្ឆិកា 29, 2017នេះជាបទសម្ភាសន៍ផ្តាច់មុខ របស់ VOA Khmer រវាងលោក នៅ វណ្ណារិន នៃ VOA ជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt ផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ VOA។ បទសម្ភាសន៍នេះជជែកលើប្រធានបទស្តីអំពីស្ថានការណ៍នយោបាយពេលបច្ចុប្បន្ន និងចំណងការទូតរវាងសហរដ្ឋអាមេរិកកម្ពុជា។...more40minPlay
November 23, 2017ខ្មែរភាពយន្តជាភាសាខ្មែរដំបូងដែលដឹកនាំដោយតារាហូលីវូដ អង្រួនអារម្មណ៍របស់ក្រុមគ្រួសារខ្មែរអាមេរិកាំង - វិច្ឆិកា 23, 2017កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ មានការបញ្ចាំងភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដល់ទស្សនិកជនខ្មែរអាមេរិកាំងប្រមាណជាង២០០នាក់នៅតំបន់ជាយរដ្ឋធានីវ៉ាស៊ីនតោន។ ភាពយន្តជាភាសាខ្មែរដំបូង ដែលដឹកនាំដោយតារាហូលីវូដលោកស្រី Angelina Jolie នេះ បានទាក់ទាញចំណាប់អារម្មណ៍មិនត្រឹមតែពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលធ្លាប់បានឆ្លងកាត់ផ្ទាល់នូវរឿងរ៉ាវដ៏រន្ធត់ក្នុងសម័យខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍កូនខ្មែរអាមេរិកាំងដែលចេះភាសាខ្មែរក្នុងកម្រិតផ្សេងគ្នាទៀតផង។ លោក សឹង សុផាត នៃ VOA ជូនសេចក្តីរាយការណ៍ពីទីក្រុង Silver Spring រដ្ឋ Maryland ដូចតទៅ។...more13minPlay
November 22, 2017បទសម្ភាសន៍VOA៖ ពលរដ្ឋខ្មែរអាមេរិកាំង ជំរុញអាមេរិកឱ្យប្រើច្បាប់បង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់កម្ពុជា - វិច្ឆិកា 22, 2017ខណៈដែលតុលាការកំពូលកម្ពុជា បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់រដ្ឋាភិបាលនោះ មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយក្នុងសហរដ្ឋអាមេរិក បានជំរុញឲ្យសហរដ្ឋអាមេរិកពិចារណា ប្រើប្រាស់ច្បាប់ Magnitsky Act ដើម្បីហាមប្រាមមន្ត្រីជាន់ខ្ពស់កម្ពុជាដែលរំលោភសិទ្ធិមនុស្ស មិនឲ្យចូលក្នុងទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលរក្សាទុកនៅអាមេរិក។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ព្រហ្ម សៅរ៍នរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ៕...more9minPlay
November 21, 2017បទសម្ភាសន៍VOA៖ អ្នកសារព័ត៌មានឯករាជ្យ នៅតែបង្ហាញភាពបញ្ច្រាសពីអ្វីដែលរដ្ឋាភិបាលចង់បាន - វិច្ឆិកា 21, 2017ខណៈដែលរដ្ឋាភិបាលកម្ពុជា កាន់តែបង្កើនយុទ្ធសាស្ត្របំភិតបំភ័យនិងបន្លាចអ្នកប្រឆាំង អ្នករិះគន់ ក្រុមអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងអ្នកសារព័ត៌មានឯករាជ្យផងនោះ អ្នកសារព័ត៌មានអាជីពនិងអ្នកសារព័ត៌មានពលរដ្ឋជាច្រើន នៅតែតាំងចិត្តរក្សានិងឈរលើគោលការណ៍វិជ្ជាជីវៈរបស់ខ្លួនក្នុងការបន្តផ្ដល់ព័ត៌មានពិត ដល់សាធារណជនដដែល។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងពេលលោកបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ៕...more12minPlay
November 03, 2017បទសម្ភាសន៍ផ្តាច់មុខ៖ សមាជិកសភាអាមេរិកព្រមានលោក ហ៊ុន សែនឲ្យប្តូរ គោលនយោបាយ បើមិនចង់ឃើញទណ្ឌកម្ម - វិច្ឆិកា 03, 2017រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្ក្រាបគណបក្សជំទាស់ ប្រព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិខាងមុខ។ ស្ថានការណ៍នយោបាយនេះ បានបង្កឲ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសស.រ.អា។ នៅឯអគារសភា លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសផ្តាច់មុខជាមួយលោកសមាជិកសភាស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមជំទាស់។ ទណ្ឌកម្មដែលសមាជិកសភាកំពុង គិតគូរទាំងនោះមានដូចមានដូច ជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ Visa ចំពោះមន្ត្រីមួយចំនួន៕...more16minPlay
November 02, 2017កម្ពុជារឹតបន្តឹងសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក - វិច្ឆិកា 02, 2017ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ថ្ងៃទី១ នៃពិធីបុណ្យដែលមានរយៈពេលបីថ្ងៃត្រូវបានធ្វើឡើងក្នុងរាជធានីភ្នំពេញ ដោយមានការរឹតបន្តឹងសន្តិសុខ និងការដើរល្បាតដោយកងកម្លាំងបំពាក់ដោយអាវុធ។ វីដេអូដោយ កញ្ញា ទុំ ម្លិះ និង លោក Neou Vannarin នៅ វណ្ណារិន នៃVOA៕...more2minPlay
October 31, 2017២៦ឆ្នាំក្រោយពីកិច្ចព្រមព្រៀងប៉ារីសការបង្ក្រាបបានរាលដាលដល់បស្ចិមប្រទេស - តុលា 31, 2017អ្នកជំនាញលើកឡើងថា គំរូសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនល្អតាំងពីពេលចេញដំណើរដំបូងកាលពី២៦ឆ្នាំមុនក្រោយពីភាគីជម្លោះនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការរំលោភសិទ្ធិមនុស្ស និងគាបសង្កត់លើគណបក្សប្រឆាំងមានជាបន្តបន្ទាប់ ដែលស្ទើរតែក្លាយជារឿងធម្មតា ប៉ុន្តែចំណាត់ការចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជាបានហួសមកប៉ះពាល់ដល់ក្រុមបស្ចិមប្រទេសទើបសភាពការណ៍បានបែកធ្លាយខ្លាំងឡើង។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក Peter Maguire អ្នកឯកទេសខាងច្បាប់អន្តរជាតិ និងជាអ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងមរណភាពនៅកម្ពុជា»ពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕...more12minPlay
October 28, 2017បទសម្ភាសន៍ VOA៖ ការលុបចោលកិច្ចប្រជុំខ្លះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នាំឲ្យមានការខកចិត្តនៅអាស៊ី - តុលា 28, 2017នៅពេលតំបន់អាស៊ីកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហាភេរវកម្ម បញ្ហាអាវុធនុយក្លេអ៊ែកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង ហើយនឹងសេចក្តីត្រូវការភាពប្រាកដប្រជានៃគោលនយោបាយអាមេរិកក្នុងតំបន់ មានក្តីរំពឹងច្រើនថា ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីនឆ្នាំនេះរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើឲ្យមានការជឿទុកចិត្ត និងស្ថានការណ៍ប្រសើរ ហើយនឹងពង្រឹងទំនាក់ទំនងខ្លាំងជាងមុនរវាងរដ្ឋបាលថ្មីរបស់លោក ត្រាំ និងតំបន់អាស៊ី ជាមួយនឹងការធ្វើឲ្យមានតុល្យភាពអំណាចក្នុងតំបន់រវាងចិន និងអាមេរិកផងដែរ។ ប៉ុន្តែ ការលុបចោលកិច្ចប្រជុំខ្លះនាំឲ្យមានការខកចិត្តខ្លាំងនៅអាស៊ី។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់អាស៊ីក្នុងបន្ទប់ស្ទូឌីយោរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ អំពីបញ្ហាក្នុងតំបន់ និងបញ្ហានយោបាយកម្ពុជាផងដែរ។ លោក ឈាង វណ្ណារិទ្ធ មើលឃើញថា អាមេរិកមិនផ្តោតការយកចិត្តទុកដាក់រឿងទំនាក់ទំនងអាមេរិកអាស៊ីទេ។ លោក ដូណាល់ ត្រាំ គ្រោងនឹងចូលរួមកិច្ចប្រជុំនានា ក្នុងពេលហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕...more25minPlay
October 25, 2017សមាជិកសភាអាមេរិកាំងបីរូបទៀតថាការរំលាយបក្សប្រឆាំងគឺបំផ្លាញកម្ពុជា - តុលា 25, 2017សមាជិកសភាអាមេរិកាំងបីរូបទៀតបានបន្តថ្កោលទោសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងធ្វើទុក្ខបុកម្នេញនយោបាយ ដោយអះអាងថា ការរំលាយបក្សប្រឆាំងគឺបំផ្លាញកម្ពុជា។ លោក សុខ ខេមរា នៃ VOA បានចុះយកព័ត៌មាននៅឯរដ្ឋសភាអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារបានជួបសម្ភាសន៍តំណាងរាស្ត្របីរូប រួចបានរាយការណ៍ថា ក្រុមតំណាងរាស្ត្រទាំងនោះជំទាស់នឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជា ហើយទទូចឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សជំទាស់ និងអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សូមស្តាប់សេចក្តីរាយការណ៍នេះដូចតទៅ៕...more8minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.