Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
September 21, 2017ក្រុមតន្ត្រីរ៉ក់ខ្មែរ-អូស្ត្រាលី ទទួលបានការគាំទ្រក្នុងរដ្ឋធានីវ៉ាស៊ីនតោន - កញ្ញា 21, 2017ការប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រទី១២ ខែកញ្ញា ឆ្នាំ២០១៧ ទទួលបានការពេញចិត្ត និងការគាំទ្រពីអ្នកទស្សនារាប់រយនាក់ដែលចូលរួមទស្សនាពេញសាលមហោស្រពនោះ។ លោក សុខ ខេមរា និងលោក សាយ មុន្នី ជូនសេចក្តីរាយការណ៍លម្អិត៕...more8minPlay
September 16, 2017ខ្មែរអាមេរិកាំងតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន រឿងសេរីភាពបញ្ចេញមតិនិងការបង្ក្រាបក្រុមជំទាស់ - កញ្ញា 16, 2017ពលរដ្ឋខ្មែរអាមេរិកាំង បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខក្រសួងការបរទេសអាមេរិកាំងប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំជំទាស់ លោក កឹម សុខា ការបិទសិទ្ធិសេរីភាពព័ត៌មាន និងការបិទអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA បានចុះយកព័ត៌មាននៅកន្លែងធ្វើបាតុកម្ម ហើយបានរាយការណ៍មកថា ពលរដ្ឋខ្មែរដែលស្រឡាញ់ប្រទេសជាតិជាស្រុកកំណើតរបស់ខ្លួនទាំងនោះ បានសម្តែងមតិឥតសំចៃមាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា៕...more7minPlay
September 12, 2017លោកឯកអគ្គរាជទូតកម្ពុជានៅស.រ.អា.យល់ថា ទំនាក់ទំនងកម្ពុជានិងស.រ.អា.គ្មានអ្វីប្លែក - កញ្ញា 12, 2017តទៅនេះជាបទសម្ភាសន៍របស់លោក ម៉ែនគឹមសេង នៃVOA ជាមួយលោក ជុំ ប៊ុន រ៉ុង ឯកអគ្គរាជទូតកម្ពុជានៅស.រ.អាអំពីស្ថានភាពនយោបាយនៅកម្ពុជា និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រោយពីតុលាការកម្ពុជាចោទលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទ«ក្បត់ជាតិ» មានការឃុំឃិតជាមួយបុគ្គល ឬ ស្ថាប័នអាមេរិក៕...more32minPlay
September 12, 2017ទិដ្ឋភាពនិងខ្លឹមសារសង្ខេបនៃទិវាសហគមន៍ខ្មែរឆ្នាំ២០១៧នៅវត្តពុទ្ធិការាម - កញ្ញា 12, 2017ទិវាសហគមន៍ខ្មែរនៅទីក្រុង Silver Spring រដ្ឋ Marylandnនៅឆ្នាំនេះមានមានអ្នកចូលរួមច្រើនដូចរៀងរាល់ឆ្នាំ។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ និងការប្រមូលបច្ច័យជួយជនក្រីក្រនៅកម្ពុជា៕...more5minPlay
September 07, 2017ទោះអ្នកនយោបាយថា ប្រជាធិបតេយ្យនិងការបោះឆ្នោតដល់ដំណាក់កាលគ្រោះថ្នាក់ តែពលរដ្ឋបញ្ចេញមតិប្រយ័ត្នប្រយែង - កញ្ញា 07, 2017មេដឹកនាំគណបក្សជំទាស់គឺលោក កឹម សុខា ត្រូវចាប់ឃុំឃាំងពីបទចោទថាក្បត់ជាតិ។ ក្រុមពលរដ្ឋនៅជិតទីឃុំឃាំងបញ្ចេញប្រតិកម្មប្រយ័ត្នប្រយែង ទោះជាអ្នកនយោបាយ បានបង្ហាញពីគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យនិងការបោះឆ្នោតខាងមុខក្តី។...more5minPlay
September 07, 2017បទសម្ភាសន៍ VOA៖ កូនស្រីលោក កឹម សុខា ធ្វើប្រតិកម្មតបនឹងការចោទឪពុកថាក្បត់ជាតិ - កញ្ញា 07, 2017កូនស្រីរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម សម្មាធីតា បានសម្តែងការហួសចិត្តនឹងការចោទប្រកាន់ឪពុករបស់ខ្លួនពីបទក្បត់ជាតិ និងស្នើសុំឱ្យពលរដ្ឋទៅចុះឈ្មោះដើម្បីត្រៀមបោះឆ្នោតឱ្យមានការផ្លាស់ប្តូរតាមលទ្ធិប្រជាធិបតេយ្យ។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃវីអូអេជាមួយនឹងកញ្ញា កឹម សម្មាធីតា ដូចតទៅ៕...more13minPlay
September 05, 2017កុលាលភាជន៍រចនាបថខ្មែរដុតក្នុងឡដុតអុសគ្មានផ្សែងមានពណ៌ប្លែកៗគ្នា និងពេញនិយម - កញ្ញា 05, 2017កុលាលភាជន៍រចនាបថខ្មែរមានលក្ខណៈធម្មជាតិ ហើយវាមិនត្រឹមតែបានទាក់ទាញចំណាប់អារម្មណ៍របស់និស្សិតអាមេរិកាំងដើមកំណើតខ្មែរប៉ុណ្ណោះទេ តែថែមទាំងទាក់ទាញចំណាប់អារម្មណ៍សាស្ត្រាចារ្យអាមេរិកាំងខាងកុលាភាជន៍ផងដែរ ព្រោះពួកគេអាចសិក្សាអំពីលទ្ធផលខុសៗគ្នានៃការដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែង។ កុលាលភាជន៍រចនាបថខ្មែរទាំងនេះមានសណ្ឋាននិងពណ៌សម្បុរខុសគ្នា ហើយវាទាក់ទាញភ្នែក ព្រោះវាជាលទ្ធផលនៃការសិក្សា និងបទពិសោធន៍ដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែងដែលជាស្នាដៃរបស់លោកយ៉ារី លីវ៉ាន់ សាស្ត្រាចារ្យផ្នែកកុលាលភាជន៍នៃមហាវិទ្យាល័យសហគមន៍ Middlesex Community Collegeនៅទីក្រុង Lowell រដ្ឋ Massachusetts ស.រ.អា.។ លោក ពិន ស៊ីសុវណ្ណ នៃ VOA រាយការណ៍ពីទីក្រុងឡូវែល រដ្ឋម៉ាសាជូសេត៕...more8minPlay
September 04, 2017Facebook Live៖ កម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលរាត្រីតាមវិទ្យុ VOA ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ - កញ្ញា 04, 2017លោកអ្នកនាងអាចស្តាប់ការផ្សាយបន្តផ្ទាល់របស់ VOA ២លើកក្នុងមួយថ្ងៃ។ ការផ្សាយពេលព្រឹក គឺចាប់ពីម៉ោង ៥ដល់៥:៣០នាទី និងការផ្សាយពេលរាត្រីចាប់ពីម៉ោង៨:៣០នាទី ដល់ម៉ោង ៩:៣០នាទី តាមរលកវិទ្យុ AM កម្រិត ១៥៧៥ Kilohertz៕...more1hPlay
September 04, 2017Facebook Live៖ លោក អេង ឆៃអាង ថ្លែងអំពីគោលជំហររបស់គណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងការចាប់និងចោទប្រកាន់លោក កឹម សុខា - កញ្ញា 04, 2017លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនពីលំនៅដ្ឋាននៅយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យទី៣ ខែកញ្ញា កន្លងទៅនេះ ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃVOA ពី រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ទី ០២ ខែកញ្ញា ឆ្នាំ២០១៧ អំពីគោលជំហររបស់គណបក្សពាក់ព័ន្ធនឹងការចាប់និងចោទប្រកាន់នេះ៕...more18minPlay
September 04, 2017Facebook Live: កម្មវិធីផ្សាយផ្ទាល់ព័ត៌មានពេលព្រឹកតាមវិទ្យុ VOA ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ - កញ្ញា 04, 2017លោកអ្នកនាងអាចស្តាប់ការផ្សាយបន្តផ្ទាល់របស់ VOA ២លើកក្នុងមួយថ្ងៃ។ ការផ្សាយពេលព្រឹក គឺចាប់ពីម៉ោង ៥ដល់៥:៣០នាទី និងការផ្សាយពេលរាត្រីចាប់ពីម៉ោង៨:៣០នាទី ដល់ម៉ោង ៩:៣០នាទី តាមរលកវិទ្យុ AM កម្រិត ១៥៧៥ Kilohertz៕...more30minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.