Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
September 02, 2017ជនជាតិដើមភាគតិចនៅកម្ពុជាប្រឆាំងនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនី - កញ្ញា 02, 2017នៅក្នុងប្រទេសកម្ពុជា បញ្ហាសិទ្ធិដីធ្លីគឺជាប្រភពមួយនៃភាពតានតឹងឥតឈប់ឈរ។ ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គ្រោងនឹងដំណើរការក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលអាចបន្ថែមថាមពលអគ្គិសនី ៤០០ មេហ្កាវ៉ាត់ទៀត ទៅលើបណ្តាញអគ្គិសនីដែលទន់ខ្សោយខ្លាំងនៅកម្ពុជា។ ប៉ុន្តែ ផលប៉ះពាល់ខាងសង្គម និងបរិស្ថាននៃគម្រោងនេះ គឺមានទំហំធំ ជាពិសេសសម្រាប់អ្នកភូមិជនជាតិដើមភាគតិច ដែលប្រឈមនឹងការផ្លាស់ប្ដូរទីលំនៅ។ នៅក្នុងខេត្តស្ទឹងត្រែង សមាជិកមួយចំនួននៃក្រុមជនជាតិដើមភាគតិចមួយកំពុងប្រកាន់ជំហរប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនេះ។ លោក David Bolyle រាយការណ៍ពីខេត្តស្ទឹងត្រែង ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕...more4minPlay
August 25, 2017ក្រសួងការបរទេសស.រ.អាធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពតានតឹងនៅកម្ពុជា - សីហា 25, 2017នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានព្រមានបិទអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងកាសែតឌឹខេមបូឌាដេលី (The Cambodia Daily) និងបានរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ និងសកម្មភាពរបស់អង្គការសង្គមស៊ីវិល មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពតានតឹងនេះ នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧ ម៉ោងនៅសហរដ្ឋអាមេរិក។ សូមលោកអ្នកនាងទស្សនាសេចក្តីដកស្រង់អំពីសន្និសីទសារព័ត៌មាននេះដូចតទៅ៕...more7minPlay
August 05, 2017បទសម្ភាសន៍ VOA៖ កម្ពុជាគួរប្រកាន់យកផ្នត់គំនិតនិងវប្បធម៌នយោបាយដូចប្រទេសជឿនលឿន - សីហា 05, 2017អ្នកសិក្សាស្រាវជ្រាវខាងទស្សនវិជ្ជានៅកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាគួររៀនសូត្រអំពីផ្នត់គំនិតនិងវប្បធម៌នយោបាយរបស់ប្រទេសជឿនលឿននានារួមទាំងសហរដ្ឋអាមេរិកផង ដើម្បីរៀបចំប្រព័ន្ធនយោបាយរបស់ខ្លួនឲ្យរឹងមាំ។ លោក ប៉ា ច័ន្ទរឿន នាយកមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍និងសីលធម៌កម្ពុជា បានថ្លែងថា បើកម្ពុជានៅតែប្រកាន់យកវប្បធម៌នយោបាយបច្ចុប្បន្ន នោះប្រទេសនេះនឹងមិនអាចរីកចម្រើននិងរុងរឿងដូចបណ្ដាប្រទេសជឿនលឿនផ្សេងទៀតទេ។ លោក សាយ មុន្នី នៃវីអូអេបានសម្ភាសន៍លោក ប៉ា ច័ន្ទរឿន នៅរដ្ឋធានីវ៉ាស៊ីតោន ដែលលោកបានចូលរួមក្នុងកម្មវិធីសិក្សាអំពីស្ថាប័នសហរដ្ឋអាមេរិក (Study of the U.S. Institute for Scholars) រយៈពេល៦សប្ដាហ៍ក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២២ខែមិថុនាដល់ថ្ងៃទី៤ខែសីហានេះ ដោយផ្ដោតសំខាន់ទៅលើគំនិតនយោបាយនិងនយោបាយរបស់សហរដ្ឋអាមេរិក៕...more15minPlay
July 27, 2017វត្តខ្មែរនៅរដ្ឋចរចាជួយពង្រឹងប្រពៃណីវប្បធម៌និងអក្សរសាស្រ្តជាតិ - កក្កដា 27, 2017«វត្តខ្មែរចរចា» គឺជាវត្តដ៏ចំណាស់មួយដែលជាទីសក្ការៈសម្រាប់សហគមន៍ខ្មែរនៅទីនេះគោរពបូជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ វត្តខ្មែរចរចា ក៏បានដើរតួនាទីជួយដល់ការលើកកម្ពស់ប្រពៃណី និងទំនៀមទម្លាប់ខ្មែរផងដែរ។ លោកមែន គឹមសេងរាយការណ៍ពីរដ្ឋ Georgia។...more6minPlay
July 26, 2017បទសម្ភាសន៍របស់ VOA ជាមួយយុវតីកូនកាត់ខ្មែរ-អាមេរិកាំង ដែលជាម្ចាស់បទ «Beautiful Scar» - កក្កដា 26, 2017នាង Autumn Allen ដែលធ្លាប់រស់នៅប្រទេសកម្ពុជា ហើយធ្លាប់ប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងនៅទីនោះ ទើបតែចេញផ្សាយចម្រៀងថ្មីមួយបទជាភាសាអង់គ្លេស ក្រោមចំណងជើងថា «Beautiful Scar»។ សព្វថ្ងៃនាង Autumn កំពុងរស់នៅសហរដ្ឋអាមេរិក។ លោក ប៉ូច រាសី នៃ VOAបានសម្ភាសយុវតី Autumn Allen នៅទីក្រុង Irvine រដ្ឋ California ដែលនៅទីនោះ នាងកំពុងថតចម្រៀងថ្មី២បទទៀត៕...more14minPlay
July 19, 2017កម្ពុជាប្រារព្ធពិធីអបអរប្រាសាទសម្បូរព្រៃគុហ៍ក្លាយជាបេតិកភណ្ឌពិភពលោក - កក្កដា 19, 2017មួយសប្តាហ៍ក្រោយពីអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អ.ស.ប. UNESCO បញ្ចូលប្រាសាទសម្បូរព្រៃគុហ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីអបអរសាទរជាផ្លូវការកាលពីថ្ងៃចន្ទ ស្របពេលដែលអ្នកទេសចរចាប់អារម្មណ៍ទៅទស្សនាប្រាសាទបុរាណនេះ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន។...more3minPlay
July 18, 2017Facebook Live៖ កូនកំព្រាកម្ពុជានិងមាតាបិតាអាមេរិកាំងរបស់ពួកគេលាគ្នាដោយការអាឡោះអាល័យនៅទីបញ្ចប់នៃជំរំមរតកកម្ពុជា - កក្កដា 18, 2017ការជួបជុំគ្នារបស់កូនកំព្រាកម្ពុជា និង ក្រុមគ្រួសារអាមេរិកាំងរបស់ពួកគាត់នៅរមណីយដ្ឋាន Snow Mountain Ranch រដ្ឋColorado បានបញ្ចប់នៅថ្ងៃអាទិត្យហើយ។ នេះជា ការជួបជុំគ្នាលើកចុងក្រោយជាផ្លូវការដោយសារពួកគាត់ធំពេញវ័យអស់ហើយ ហើយពុំមានកូនកំព្រាថ្មីតាំងពីឆ្នាំ២០០១រហូតមកទល់នឹងពេលនេះ។ ការលាគ្នានេះ ពោរពេញទៅដោយការអាឡោះអាល័យ និងការក្តុកក្តួលក្នុងចិត្ត របស់មាតាបិតាកូនៗរបស់ពួកគាត់ ហើយនឹង បងប្អូនខ្មែរទាំងអស់ដែលបានស្ម័គ្រចិត្តមកជួយបង្ហាត់បង្រៀនកុមារកំព្រាកម្ពុជាអំពីអត្តសញ្ញាណ និងវប្បធម៌ខ្មែរ ព្រមទាំងធ្វើម្ហូបអាហារខ្មែរឲ្យពួកគាត់ទទួលទានផង៕...more1h 6minPlay
July 18, 2017Facebook Live៖ ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរលះបង់កម្លាំងកាយនិងកម្លាំងចិត្តដើម្បីកូនកំព្រាកម្ពុជាដែលមាតាបិតាអាមេរិកាំងយកមកចិញ្ចឹម - កក្កដា 18, 2017ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរមកពីរដ្ឋផ្សេងៗនាំគ្នាធ្វើដំណើរមករមណីយដ្ឋាន Snow Mountain Ranch រដ្ឋ Colorado ជារៀងរាល់ឆ្នាំដើម្បីជួយធ្វើម្ហូប និងរៀបចំកម្មវិធីវប្បធម៌ផ្សេងៗជូនកុមារកំព្រាកម្ពុជាដែលត្រូវបានពលរដ្ឋអាមេរិកាំងសុំយកមកចិញ្ចឹម។ ពួកគាត់ស្ម័គ្រចិត្តមកជួយដោយចំណាយពេលវេលា និងថវិការបស់ខ្លួនផ្ទាល់ ដោយសារទឹកចិត្តស្រឡាញ់ខ្មែរដូចគ្នា៕...more42minPlay
July 17, 2017ប្រាសាទសម្បូរព្រៃគុហ៍ចាប់អារម្មណ៍អ្នកទេសចរក្រោយពីក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក - កក្កដា 17, 2017ប្រាសាទសម្បូរព្រៃគុហ៍មានអ្នកទេសចរទៅទស្សនាកើនឡើងច្រើនក្នុងពេលថ្មីៗនេះជាពិសេសពលរដ្ឋខ្មែរដែលជាអ្នកទេសចរក្នុងស្រុក ក្រោយពីប្រាសាទនេះត្រូវបានអង្គការ UNESCO សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ពួកគេមានសង្ឃឹមថា ក្រោយពីបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសម្បូរព្រៃគុហ៍នឹងទាក់ទាញភ្ញៀវទេសចរបរទេសបន្ថែមពីលើអ្នកទេសចរណ៍ក្នុងស្រុក។ ពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍៕...more3minPlay
July 15, 2017កុលាលភាជន៍ខ្មែរមានមុខនៅលើឆាកអន្តរជាតិនៅវិចិត្រសាល Arthur M. Sackler - កក្កដា 15, 2017កុលាលភាជន៍ខ្មែរដុតនៅក្នុងឡអុស ដែលល្បីឈ្មោះតាំងពីសម័យអង្គរមកនោះ បានល្បីឈ្មោះម្តងទៀតនៅសារមន្ទីរដ៏ល្បីល្បាញនៅវិចិត្រសាល Arthur M. Sackler Gallery របស់សារៈមន្ទីរ Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ប្រិយមិត្តវីអូអេចង់ដឹងទេថា តើកុលាលភាជន៍តាំងនៅសារមន្ទីរនេះគឺជាស្នាដៃរបស់អ្នកណា? លោក ពិន ស៊ីសុវណ្ណ Pin Sisovann, VOA News ជូនសេចក្តីរាយការណ៍។...more7minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.