Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
October 23, 2017ខ្មែរអាមេរិកាំងប្រតិកម្មនឹងទំនោរទៅរកឯកបក្សនៅកម្ពុជា - តុលា 23, 2017ក្រុមប្រជាពលរដ្ឋខ្មែរអាមេរិកាំងបារម្ភថា កម្ពុជានឹងក្លាយជាប្រទេសផ្តាច់ការនៅពេលអាជ្ញាធរគណបក្សកាន់អំណាចបានចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ហើយ ប្រកាសរំលាយគណបក្សជំទាស់ផងនោះ។ ក្រុមពលរដ្ឋទាំងនោះបាននិយាយថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។លោក សុខ ខេមរា រាយការណ៍ពីរដ្ឋវ៉ាស៊ីនតោនដូចតទៅ៖...more15minPlay
October 20, 2017គណបក្សសង្គ្រោះជាតិគាំទ្រជំហរសហភាពអន្តរសភាសុំឱ្យបញ្ចប់ភាពតានតឹង - តុលា 20, 2017សហភាពអន្តរសភាបានស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោកកឹមសុខាប្រធានគណបក្សសង្គ្រោះជាតិនិងធានាសុវត្ថិភាពរបស់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងដែលរត់ភៀសខ្លួនចេញក្រៅប្រទេសបានវិលមកចូលរួមសកម្មភាពឃោសនាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកស្រី មូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិពីអន្តរាគមន៍របស់សហភាពអន្តរសភា។ សូមលោកអ្នកទស្សនាបទសម្ភាសនេះដូចតទៅ៖...more20minPlay
October 20, 2017មេឃុំនិងចៅសង្កាត់ខ្មែររាប់រយនាក់ ប្រឈមនឹងការបណ្តេញចេញពីការងារក្រោយពីកាន់តំណែងបានតែពីរ បីខែ - តុលា 20, 2017រដ្ឋាភិបាលកម្ពុជា បានប្រញាប់ប្រញាល់អនុម័តវិសោធនកម្មច្បាប់កាលពីថ្ងៃច័ន្ទទី ១៦ ខែតុលា កន្លងទៅនេះ ដែលជាការកំណត់ជោគវាសនារបស់មេឃុំនិងចៅសង្កាត់ជាប់ឆ្នោត ចំនួន៤៨០ នាក់ មកពីខាងគណបក្សសង្គ្រោះជាតិ CNRP។ ហើយគ្រាដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត បានចុះទៅតាមបណ្តាខេត្តដើម្បីចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានៅឆ្នាំក្រោយនោះ មានមនុស្សជាច្រើនមើលឃើញថា នឹងគ្មានប្រយោជន៍អ្វីក្នុងការចូលរួមក្នុងការបោះឆ្នោតនេះទេ។ លោក David Boyle និងកញ្ញា ទុំ ម្លិះ រាយការណ៍អំពីរឿងនេះ ឲ្យ VOA ពីរាជធានីភ្នំពេញ៕...more5minPlay
October 10, 2017បច្ចេកវិទ្យាពិភពនិម្មិតរបស់ប្រទេសកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកបច្ចេកទេសដោះមីន និងគ្រាប់ផ្ទុះ - តុលា 10, 2017មន្ទីរពិសោធន៍តូចមួយនៅក្នុងប្រទេសកម្ពុជា កំពុងបង្កើតបច្ចេកវិទ្យាជាន់ខ្ពស់មួយចំនួននៅក្នុងផ្នែកដោះគ្រាប់មិនទាន់ផ្ទុះ។ ឧបករណ៍ដែលបញ្ចូលបច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត និងបច្ចេកវិទ្យាពិភពនិម្មិត ដែលបានបង្កើតឡើងដោយក្រុមអន្តរជាតិមួយក្រុម ដឹកនាំដោយជនជាតិខ្មែរ មានគោលបំណងធ្វើការផ្លាស់ប្ដូរវិធីបណ្ដុះបណ្ដាលអ្នកដោះមីន ឬគ្រាប់មិនទាន់ផ្ទុះ។ អង្គការ Golden West Humanitarian Foundation កំពុងសហការជាមួយនឹងសាកលវិទ្យាល័យធំៗនានាដូចជាសាកលវិទ្យាល័យ MIT និងសាកលវិទ្យាល័យ Villanova នៅសហរដ្ឋអាមេរិក ឲ្យជួយបង្វែរនូវកេរ្តិ៍តំណែលវិនាសកម្មដែលជាគ្រាប់មិនទាន់ផ្ទុះនៅសេសសល់ពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ទៅជាប្រភពនៃជំនាញមួយដែលមានការកោតសរសើរនៅលើពិភពលោក។ លោក David Boyle នៃ VOA រាយការណ៍អំពីរឿងនេះពីក្រុង Hua Hin ប្រទេសថៃ និងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕...more4minPlay
October 07, 2017Facebook Live៖ លោក ហុង លីម លាពីនយោបាយអូស្ត្រាលីមកជួយខ្មែរវិញ - តុលា 07, 2017លោក ហុង លីម អ្នកតំណាងរាស្រ្តប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលីដែលមានដើមកំណើតខ្មែរបានសម្រេចថា នឹងមិនឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតទៀតទេនៅពេលអណត្តិរបស់លោកផុតនៅឆ្នាំក្រោយ។ ការនេះដោយសារលោកចង់ចំណាយពេលដើម្បីជួយពង្រឹងសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីជួយដោះស្រាយបញ្ហានានាដែលពលរដ្ឋខ្មែរកំពុងប្រឈមមុខនៅក្នុងប្រទេសកម្ពុជា។ ការសម្រេចចិត្តនេះកើតមានឡើងបន្ទាប់ពីមានការធ្វើឃាតលោកបណ្ឌិត កែម ឡី ដែលលោក ហុង លីម យល់ថា បានផ្តល់ការវិភាគដ៏ល្អពីសង្គមកម្ពុជានិងជួយបំផុសទឹកចិត្តលោកឱ្យគិតគូដល់បញ្ហាប្រទេសកម្ពុជាកាន់តែច្រើន។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក ហុង លីម ក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕...more36minPlay
October 06, 2017លោក ហុង លីម គាំទ្រកិច្ចព្រមព្រៀងប៉ារីសដោះស្រាយវិបត្តិ - តុលា 06, 2017នៅថ្ងៃទី២៣ខែតុលាខាងមុខនេះ គឺជាខួបលើកទី២៦នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ចប់វិវាទជិតបីទសវត្សរ៍រវាងភាគីខ្មែរនានា។ នៅពេលនេះ លោក ហុង លីម អ្នកតំណាងរាស្រ្តនៃរដ្ឋវីតូរៀ ប្រទេសអូស្ត្រាលីដែលជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពនេះបានអញ្ជើញមកសហរដ្ឋអាមេរិកដើម្បីចូលរួមប្រារព្ធខួបលើកទី២៦នេះ ហើយលោកបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOAពីការអនុវត្តកិច្ចព្រមព្រៀងក្នុងពេលកន្លងមកនេះ និងកិច្ចការសម្រាប់អនាគត៕...more28minPlay
September 29, 2017កម្ពុជាបដិសេធគណៈប្រតិភូកូរ៉េខាងជើង ហើយពិនិត្យពីសកម្មភាពសេដ្ឋកិច្ច - កញ្ញា 29, 2017កម្ពុជាចូលរួមជាមួយអន្តរជាតិដាក់សម្ពាធលើកូរ៉េខាងជើងបញ្ហានុយក្លេអ៊ែ ដោយចាប់ផ្តើមពីការបដិសេធគណៈប្រតិភូ និងពិនិត្យមើលសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកូរ៉េខាងជើង នៅពេលដែលមានទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ គឺលោក ប្រាក់ សុខុន បានថ្លែងប្រាប់ VOA ក្នុង កិច្ចសម្ភាសន៍ផ្តាច់មុខមួយនៅក្នុងបុរីញូវយ៉កថា ប្រទេសកម្ពុជាសម្រេចបដិសេធគណៈប្រតិភូកូរ៉េខាងជើងមកកាន់ប្រទេសកម្ពុជា និងត្រួតពិនិត្យមើលសេដ្ឋកិច្ច ពាណិជ្ជកម្មនៅកម្ពុជាផងដែរ ក្រោយពីកូរ៉េខាងជើងមិនធ្វើតាមសហគមន៍អន្តរជាតិដើម្បីបញ្ឈប់ការបាញ់កាំជ្រួចមីស៊ីល និងការសាកល្បងកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។ លោក សុខ ខេមរា នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុងញូវយ៉ក៕...more7minPlay
September 28, 2017Facebook Live: គណបក្សសង្គ្រោះជាតិស្វែងរកការគាំទ្រនៅសហរដ្ឋអាមេរិក - កញ្ញា 28, 2017កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួនពីបទក្បត់ជាតិ បានផ្តល់បទសម្ភាសន៍ឲ្យលោក ម៉ែន គឹមសេង នៃវីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន អំពីកិច្ចខិតខំប្រឹងប្រែងនៅលើឆាកអន្តរជាតិរបស់គណបក្សជំនាស់មួយនេះ ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសកម្ពុជា។...more32minPlay
September 27, 2017កិច្ចសម្ភាសន៍ផ្តាច់មុខ៖ តំណាងកម្ពុជាស្វះស្វែងរកការជឿជាក់ពីអន្តរជាតិនៅអ.ស.ប - កញ្ញា 27, 2017កិច្ចសម្ភាសន៍ផ្តាច់មុខរវាងលោក សុខ ខេមរា នៃ VOA ជាមួយនឹងលោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសៅរ៍ទី២២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបូរីញូវយ៉ក អំពីស្ថានការណ៍នយោបាយកម្ពុជា រាប់ទាំងការចាប់ខ្លួនលោក កឹម សុខា បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ហាទំនាក់ទំនងកម្ពុជាជាមួយស.រ.អា ចិន បញ្ហាវិវាទសមុទ្រចិនខាងត្បូងរវាងចិន និងអាស៊ាន ហើយនឹងបញ្ហាបាញ់កាំជ្រួចមីស៊ីល និងការសាកល្បងនុយក្លេអ៊ែរបស់កូរ៉េខាងជើងផងដែរ៕...more1h 28minPlay
September 27, 2017កម្ពុជាវាយបកប្រទេសខ្លះលើការវាយតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចុងក្រោយ - កញ្ញា 27, 2017រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ គឺលោក ប្រាក់ សុខុន ដែលជាអ្នកតំណាងកម្ពុជានៅឆ្នាំនេះ បានយកវេទិកាពិភពលោកមួយ គឺមហាសន្និបាតអ.ស.ប លើកទី៧២ ដើម្បីវាយបកទៅលើប្រទេសមហាអំណាចមួយចំនួន ដែលបានរិះគន់កម្ពុជាពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចុងក្រោយនេះ។ លោក សុខ ខេមរា នៃ VOA បានជួបធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយលោក ប្រាក់ សុខុននៅក្នុងបូរីញូវយ៉ក បន្ទាប់ពីលោកថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់តំណាងប្រទេសយ៉ាងតិច១៩៣នោះ ហើយបានរាយការណ៍មកថា អ្នកតំណាងប្រទេសកម្ពុជាបានបំភ្លឺបញ្ហាចោទប្រកាន់នានា និងពន្យល់អំពីស្ថានការណ៍កើតឡើងក្នុងប្រទេស ដែលបង្កឲ្យមានភាពតានតឹងរវាងកម្ពុជានិងប្រទេសលោកខាងលិចមួយចំនួនចុងក្រោយនេះ៕...more11minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.