Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 04, 2017Facebook Live៖ ប្រធានការិយាល័យបោះឆ្នោតនៅរាជធានីភ្នំពេញបង្ហាញពីដំណើរការបោះឆ្នោតឃុំសង្កាត់ - មិថុនា 04, 2017ប្រធានការិយាល័យបោះឆ្នោតមួយរូបក្នុងរាជធានីភ្នំពេញ បានរៀបរាប់ពីសកម្មភាពបោះឆ្នោតរបស់អ្នកបោះឆ្នោតក្នុងការិយាល័យរបស់អ្នកស្រី នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែ។ អ្នកស្រី សាយ ចាន់រី ប្រធានការិយាល័យបោះឆ្នោត ០២៥០ បញ្ជាក់ថា ការិយាល័យអ្នកស្រី នាព្រឹកនេះ មានអ្នកបោះឆ្នោតបានចំនួន៦៤ ក្នុងចំណោម១៧៥នាក់។ លោក សុខ ខេមរា នៃវីអូអេ បានចុះយកព័ត៌មាននៅតាមការិយាល័យមួយចំនួនជាមួយកញ្ញា ហ៊ាន សុជាតា បានជូនសេចក្តីរាយការណ៍ផ្ទាល់ពីកន្លែងបោះឆ្នោត។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក៕...more8minPlay
June 04, 2017Facebook Live៖ ប្រជាពលរដ្ឋរាជធានីភ្នំពេញបានទៅបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ - មិថុនា 04, 2017ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋនៅតាមបណ្តាខេត្ត និងជនបទនានាពាសពេញប្រទេសបានចេញទៅបោះឆ្នោតជាបណ្តើរៗហើយ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។ លោក សុខ ខេមរា នៃវីអូអេ បានចុះយកព័ត៌មាននៅតាមការិយាល័យមួយចំនួនជាមួយកញ្ញា ហ៊ាន សុជាតា ជូនសេចក្តីរាយការណ៍ផ្ទាល់ពីកន្លែងបោះឆ្នោត។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក៕...more7minPlay
June 01, 2017Facebook Live៖ គណបក្សអំណាចខ្មែរពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - មិថុនា 01, 2017គណបក្សអំណាចខ្មែរពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧។ លោក សួន សេរីរដ្ឋា ប្រធានគណបក្ស បានបង្ហាញពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១២ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក សួន សេរីរដ្ឋា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more1h 5minPlay
June 01, 2017Facebook Live៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - មិថុនា 01, 2017គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានបង្ហាញពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១២ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោក ខឹម វាសនា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយតាមរយៈហ្វេសប៊ុករបស់ VOA ដូចតទៅ៕...more1h 10minPlay
June 01, 2017Facebook Live៖ តំណាងគណបក្សនយោបាយជជែកដេញដោលគោលនយោបាយបក្ស - មិថុនា 01, 2017តំណាងនិងមន្រ្តីជាន់ខ្ពស់នៃគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជាវិទ្យុស្ត្រីអេហ្វអឹម ១០២ រាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា។ កម្មវិធីនេះរៀបចំដោយអង្គការអាមេរិកមួយហៅថាវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា (NDI) ចំពេលដែលគណបក្សនយោបាយទាំង១២ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតចំថ្ងៃទី៨។ លោកសុខ ខេមរា នៃ VOA បានទៅយកព័ត៌មាននៅកន្លែងពិភាក្សានេះ កាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយតាមរយៈហ្វេសប៊ុករបស់ VOA ដូចតទៅ៕...more1h 58minPlay
May 26, 2017Facebook Live៖ វេទិកាជជែកដេញដោលរវាងបេក្ខជនតំណាងគណបក្សនៅខេត្តបាត់ដំបង - ឧសភា 26, 2017តំណាងគណបក្សនយោបាយកំពុងពិភាក្សានៅវត្តសុវណ្ណបុប្ផា ឃុំវត្តតាមិម ខេត្តបាត់ដំបង ដោយឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ កាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧ គឺចំថ្ងៃឃោសនារកសំឡេងឆ្នោតថ្ងៃទី៣ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ កម្មវិធីពិភាក្សានេះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ National Democratic Institute (NDI) របស់សហរដ្ឋអាមេរិក។ លោក សុខ ខេមរា នៃ VOA និងលោក ពិន ស៊ីសុវណ្ណ បានចុះយកសេចក្តីរាយការណ៍នេះនៅខេត្តបាត់ដំបងកាលពីទី២១ ខែឧសភាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូតាមរយៈការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more1h 19minPlay
May 26, 2017Facebook Live៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - ឧសភា 26, 2017អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក សាម អ៊ីន បានរៀបរាប់ពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំង១២ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក សាម អ៊ីន កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូតាមរយៈការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more43minPlay
May 26, 2017Facebook Live៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - ឧសភា 26, 2017លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបង្ហាញពីគោលនយោបាយគណបក្សរបស់លោក ក្នុងប្រកួតប្រជែងជាមួយគណបក្សនយោបាយចំនួន១២ ទៀតក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្ងៃទី៤ ខែមិថុនា។ លោកក៏បានពន្យល់ពីការប្តេជ្ញាក្នុងការជួយដល់ពលរដ្ឋមូលដ្ឋាន បើសិនណាគណបក្សលោកទទួលបានមេឃុំ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូតាមរយៈការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more32minPlay
May 26, 2017Facebook Live៖ គណបក្សខ្មែររួបរួមជាតិពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - ឧសភា 26, 2017ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បង្ហាញពីយុទ្ធសាស្ត្រ និងគោលនយោបាយនៃគណបក្សរបស់លោក ដើម្បីប្រកួតប្រជែងជាមួយគណបក្សនយោបាយចំនួន១២ ទៀតក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូតាមរយៈការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more1h 6minPlay
May 26, 2017Facebook Live៖ តំណាងគណបក្សជាស្ត្រីពិភាក្សាគោលនយោបាយបក្ស - ឧសភា 26, 2017តំណាងគណបក្សនយោបាយមួយចំនួនជាស្ត្រី កំពុងចូលរួមពិភាក្សាដេញដោលអំពីគោលនយោបាយគណបក្សរបស់ខ្លួន នៅឯមណ្ឌលព័ត៌មានស្រ្តីកម្ពុជា វិទ្យុស្ត្រីអេហ្វអឹម ១០២ ក្នុងរាជធានីភ្នំពេញ មុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ កម្មវិធីនេះត្រូវបានរៀបចំដោយអង្គការអាមេរិកមួយ ហៅថាវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ ហៅកាត់ថា (NDI) ចំពេលដែលគណបក្សនយោបាយទាំង១២ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតចំថ្ងៃទី៧។ លោក សុខ ខេមរា នៃ VOA បានយកព័ត៌មាននៅកន្លែងពិភាក្សាកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។ សូមលោកអ្នកនាងទស្សនាវីដេអូដែលផ្សាយតាមរយៈហ្វេសប៊ុករបស់ VOA ដូចតទៅ៕...more1h 56minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.