Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
May 25, 2017Facebook Live៖ គណបក្សប្រជាជនកម្ពុជាពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - ឧសភា 25, 2017អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសាន បង្ហាញពីគោលនយោបាយនៃគណបក្សរបស់លោក ក្នុងប្រកួតប្រជែងជាមួយគណបក្សនយោបាយចំនួន១២ ទៀតក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ លោកក៏បានបកស្រាយបញ្ហាប្រទាញប្រទង់មួយចំនួន ដែលមានការចោទប្រកាន់ពីមជ្ឈដ្ឋាននានាអំពីការដឹកនាំរបស់គណបក្សគ្រប់គ្រងប្រទេសនេះ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក សុខ ឥសាន កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូតាមរយៈការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more1h 15minPlay
May 25, 2017Facebook Live៖ គណបក្សសង្គ្រោះជាតិពន្យល់ពីយុទ្ធសាស្ត្រ និងគោលនយោបាយបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ - ឧសភា 25, 2017តំណាងគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានរៀបរាប់ពីយុទ្ធសាស្ត្រ និងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដើម្បីប្រកួតប្រជែងជាមួយគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សនយោបាយជាងច្រើនផ្សេងទៀត ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៤ ខែមិថុនា។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក យឹម សុវណ្ណ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅនេះ។ សូមលោកអ្នកនាងទស្សនាវីដេអូតាមរយៈការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុកនេះដូចតទៅ៕...more43minPlay
May 23, 2017អង្គការអាមេរិករៀបចំឲ្យម្ចាស់ឆ្នោតដេញដោលបេក្ខជនឃុំសង្កាត់បក្សនយោបាយនៅបាត់ដំបង - ឧសភា 23, 2017តំណាងគណបក្សនយោបាយនានា ឬជាបេក្ខជនបានចូលរួមពិភាក្សានៅវត្តសុវណ្ណបុប្ផា ឬវត្តតាមឹមស្ថិតនៅក្នុងឃុំ វត្តតាមឹម ក្នុងខេត្តបាត់ដំបង ដោយបានឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ នៅថ្ងៃច័ន្ទទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលជាថ្ងៃទីបីនៃការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ខែមិថុនា។ កម្មវិធីពិភាក្សានេះរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ NDI របស់សហរដ្ឋអាមេរិក។លោក សុខ ខេមរា (Sok Khemara) នៃវីអូអេ(VOA) បានចុះយកព័ត៌មាននៅកន្លែងពិភាក្សាហើយជូនសេចក្តីរាយការណ៍ពីខេត្តបាត់ដំបង៕...more7minPlay
May 20, 2017អ្នកជំនាញជំរុញរដ្ឋបាលលោក ត្រាំ ឲ្យពង្រឹងចំណងទាក់ទងជាមួយអាស៊ាន - ឧសភា 20, 2017ក្រុមអ្នកជំនាញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានជំរុញរដ្ឋាភិបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ដោយពួកគេលើកឡើងថា ការធ្វើដូច្នេះ នឹងផ្ដល់ផលប្រយោជន៍ធំធេងដល់សហរដ្ឋអាមេរិកផង និងតំបន់អាស៊ីអាគ្នេយ៍ផង។ លោក សាយ មុន្នី នៃវីអូអេ ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more6minPlay
May 17, 2017ទិវាចងចាំជនរងគ្រោះរបបខ្មែរក្រហមមានការទទួលស្គាល់កាន់តែច្រើននៅក្រុងឡុងប៊ិច - ឧសភា 17, 2017ការខិតខំប្រឹងប្រែងរបស់សហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាដើម្បីឱ្យមានការទទួលស្គាល់ពីសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានអាជ្ញាធរក្រុងឡូសអាន់ជឺឡេស និងអ្នកតាក់តែងច្បាប់ទទួលស្គាល់។ អាជ្ញាធរក្រុងឡុងប៊ិចក៏បានប្រគល់ដីមួយកន្លែងសម្រាប់ពួកគេសាងសង់ស្តូបរំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបវាលពិឃាតនោះផងដែរ។ លោក ម៉ែន គឹមសេង នៃ VOA រាយការណ៍ពីទីក្រុងឡុងប៊ិច៕...more12minPlay
May 17, 2017ខួបលើកទី២៥ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ បញ្ហាសេសសល់ - ឧសភា 17, 2017ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានរយៈពេលជាង២៥ឆ្នាំហើយដោយបាននាំមកនូវការទទួលស្គាល់ជាអន្តរជាតិដល់ប្រទេសកម្ពុជា និងការអភិវឌ្ឍប្រទេស ប៉ុន្តែផ្នែកខ្លះនៃការអភិវឌ្ឍទាំងនេះបានមកដោយសារការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋាន។ ហើយអ្នកជំនាញក៏មើលឃើញថាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលផ្តោតលើបញ្ហាព្រំដែន និងបូរណភាពទឹកដីកម្ពុជាក៏នៅមិនទាន់អនុវត្តបានទាំងស្រុងដែរ។ VOA បានផលិតវីដេអូឯកសារ ដោយផ្តោតលើបញ្ហាសេសសល់មួយចំនួន៕...more28minPlay
May 16, 2017អតីតនាយករដ្ឋមន្ត្រីខ្មែរគាំទ្រកូរ៉េខាងជើងនិងមហាអំណាចត្រូវមានសិទ្ធិស្មើគ្នារឿងអាវុធនុយក្លេអ៊ែរ - ឧសភា 16, 2017អតីតនាយករដ្ឋមន្ត្រីទី១ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ គាំទ្រប្រទេសកូរ៉េខាង ជើងនិងមហាអំណាចឲ្យមានសិទ្ធិស្មើគ្នាចំពោះការប្រកួតប្រជែងអាវុធនុយក្លេ អ៊ែរ។ ព្រះអង្គមានបន្ទូលដូច្នេះមុនពេលដែលព្រះអង្គដាក់គម្រោងការយាង ទៅកាន់ប្រទសកូរ៉េខាងជើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្ស រាជានិយមហ្វ៊ុនស៊ីនប៉ិច និងគណបក្សពលករកូរ៉េខាងជើង។ ក្រៅពីនេះព្រះអង្គក៏ បានបង្ហាញព្រះទ័យចង់ជួយកាត់បន្ថយភាពតានតឹងបញ្ហាឧបទ្វីបកូរ៉េទាក់ទង នឹងសង្គ្រាមនុយក្លេអ៊ែរផងដែរ។ លោក សុខ ខេមរា នៃវីអូអរាយការណ៍ រឿងនេះ ពីរាជធានីភ្នំពេញ។...more8minPlay
May 08, 2017ពលករខ្មែរនៅកូរ៉េខាងត្បូងធ្វើឲ្យថៅកែស្រឡាញ់ជាងជាតិសាសន៍ដទៃ - ឧសភា 08, 2017ពលករខ្មែរក្នុងប្រទេសកូរ៉េខាងត្បូងដែលប្រើកម្លាំងជាថ្នូរនឹង លុយកាក់ចញ្ចឹមជីវភាពបានធ្វើឲ្យថៅកែកូរ៉េខាងត្បូងជាច្រើនរំជួលចិត្តនិងកោតសរសើរដល់ ពលករខ្មែរថា ជាពលករ មានការតាំងចិត្តខ្ពស់នឹងគុណភាពការងារ។ធ្វើការបណ្តើរថ្លែងប្រាប់វីអូអេ (VOA)បណ្តើរ លោក ឡេង ចាន់រី អាយុ៣៤ឆ្នាំមកពីខេត្ត ពោធិ៍សាត់ បានថ្លែងថា៖ «ខ្ញុំចង់ឲ្យបងប្អូនខ្មែរបានមកឲ្យបានច្រើន ហើយក៍ចង់ឲ្យនៅស្រុកខ្មែរមានការងារល្អ មានការងារបានប្រាក់ខែច្រើនដូចនៅគេដែរ»។ លោកសុខ ខេមរារាយការណ៍ពីទីក្រុង ស៊ូវុន កូរ៉េខាងត្បួង៕...more14minPlay
May 05, 2017មេធាវីមាជ សុវណ្ណារ៉ា បន្តប្តឹងរដ្ឋាភិបាលកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន - ឧសភា 05, 2017តុលាការរដ្ឋកាលីហ្វញ៉ា បានច្រានចោលបណ្តឹងប្រឆាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ ដើមបណ្តឹងបានប្តេជ្ញាថា នឹងបន្តការប្តឹងផ្តល់នេះរហូតដល់តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងសំណុំរឿងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាទៀត។ លោក ម៉ែន គឹមសេង នៃ VOA ជូនសេចក្តីរាយការណ៍នេះ ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៕...more6minPlay
May 04, 2017បទសម្ភាសន៍VOA៖ លោក កឹម សុខា មានក្តីសង្ឃឹមច្រើនបន្ទាប់ពីជួបមន្ត្រីសហរដ្ឋអាមេរិក - ឧសភា 04, 2017លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបប្រជុំជាមួយនឹងមន្ត្រីសំខាន់ៗរបស់សហរដ្ឋអាមេរិកនិងអ្នកតាក់តែងច្បាប់ក៏ដូចជាស្ថាប័នស្រាវជ្រាវគោលនយោបាយ។ លោក បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃ VOAពីបេសកកម្មនៅរដ្ឋធានីវ៉ាស៊ីនតោន និងតាមរដ្ឋនានាដែលលោកជួបជាមួយនឹងក្រុមអ្នកគាំទ្រ។ បទសម្ភាសន៍មានសេចក្តីជូនដូចតទៅ៖...more11minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.