Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
May 02, 2017ការខ្វះជាតិអ៊ីយ៉ូតជាបញ្ហាសុខភាពសាធារណៈម្តងទៀតនៅកម្ពុជា - ឧសភា 02, 2017មកដល់ឆ្នាំ២០១០ កម្មវិធីធ្វើឲ្យអំបិលមានជាតិអ៊ីយ៉ូតប្រកបដោយជោគជ័យមានន័យថា បញ្ហាសុខភាពជាប់ទាក់ទងនឹងការខ្វះជាតិអ៊ីយ៉ូតភាគច្រើនបានចប់ហើយ។ ក៏ប៉ុន្តែ នៅពេលដែលតម្លៃនៃអំបិលមានជាតិអ៊ីយ៉ូតបានឡើងថ្លៃបីដងបន្ទាប់ពីមហន្តរាយនៅរោងចក្រនុយក្លែអ៊ែ Fukushima ឆ្នាំ២០១១ក្នុងប្រទេសជប៉ុន អ្នកផលិតអំបិលភាគច្រើននៅក្នុងប្រទេសកម្ពុជា បានឈប់ទិញអំបិលបន្ថែម ហើយពួកអាជ្ញាធរខកខានមិនបានពង្រឹងច្បាប់។ ជាលទ្ធផល គឺបញ្ហាសុខភាពសាធារណៈបានលេចចេញឡើងសាជាថ្មីដែលភាគច្រើនគេមើលមិនឃើញ។ លោក Robert Carmichael រាយការណ៍រឿងនេះឲ្យ VOA ពីទីក្រុងភ្នំពេញ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕...more6minPlay
April 29, 2017កម្មករសំណង់នៅកម្ពុជា នៅតែប្រឈមនឹងបញ្ហាប្រាក់ឈ្នួលទាប - មេសា 29, 2017ថ្វីបើសេដ្ឋកិច្ចមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស តម្លៃប្រាក់ឈ្នួលសម្រាប់កម្មករសំណង់នៅកម្ពុជា នៅតែមានកម្រិតទាប គឺចាប់ពី ១០.០០០រៀល (២ដុល្លារ ៥០សេន) ឡើងទៅ ក្នុងមួយថ្ងៃ៕...more2minPlay
April 27, 2017ជនសង្ស័យនិងពលរដ្ឋខ្លះលើកហេតុផលឲ្យតុលាការខ្មែរក្រហមបញ្ចប់ក្តី - មេសា 27, 2017ជនសង្ស័យក្នុងសំណុំរឿងបន្ថែម អតីតទាហានខ្មែរក្រហមនិងពលរដ្ឋបានទទូចថា តុលាការខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.គួរទម្លាក់បទចោទ ដូចជាករណីអ្នកស្រី អ៊ឹមចែមដែរ ដោយយោងថា ពួកគេមិនមែនជាមេដឹកនាំជាន់ខ្ពស់ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ។ លោក សុខ ខេមរា និង លោក ពិន ស៊ីសុវណ្ណ នៃវីអូអេជូនសេចក្តីរាយការណ៍ពីស្រុកកំរៀង ខេត្តបាត់ដំបង៕...more11minPlay
April 25, 2017អតីតកម្មាភិបាលខ្មែរក្រហមធូរចិត្តពេលចៅក្រមទម្លាក់បទចោទ - មេសា 25, 2017អ្នកស្រីអឹុម ចែមជនសង្ស័យមួយរូបនៃសាលាក្តីខ្មែរក្រហមបានអះអាងថា អ្នកស្រីបានធូរចិត្តក្រោយពេលដែលសហចៅក្រមស៊ើបអង្កេត កាលពីខែកុម្ភះ ទម្លាក់បទចោទដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានាក្នុងសម័យខ្មែរក្រហម ។ ចៅក្រមបាន ចាត់ទុកថា អ្នកស្រីអឹុម ចែមមិន ស្ថិតក្នុងយុត្តាធិការរបស់សាលាក្តីឬជាមេដឹកនាំជាន់ខ្ពស់បំផុតនិងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ។ ខ្ញុំបាទ សុខ ខេមរា និង លោក ពិន សីុសុវណ្ណនៃ វីអូអេ បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកស្រីអឹុម ចែមនៅផ្ទះរបស់អ្នកស្រីកាលពីប៉ុន្នានថ្ងៃថ្មីៗនេះនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែងដែលជាតំបន់អតីតខ្មែរក្រហមផ្តាច់ខ្លួន៕...more8minPlay
April 25, 2017បទសម្ភាសន៍ VOA៖ អតីតអ្នកការទូតរំឭកពីការដួលរលំរបបលន់ នល់ និងជីវិតនៅស.រ.អា - មេសា 25, 2017កាលពីថ្ងៃទី១១ខែមេសា ឆ្នាំ២០១៧នេះ គណៈគ្រប់គ្រងនៃទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ាបានប្រកាសទទួលស្គាល់ថ្ងៃទី១៧ ខែមេសាថា ជាទិវារំឭកដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។ ក្រុមខ្មែរក្រហមបានចូលកាន់អំណាចកាលពី៤២ឆ្នាំមុន ហើយបង្កើតនូវយុគសម័យប្រល័យពូជសាសន៍ដ៏រន្ធត់មួយ។ លោក ចាប គង់ អតីតអ្នកការទូតខ្មែរដែលបានរត់ភៀសខ្លួនមកនៅរដ្ឋកាលីហ្វញ៉ាបានរំឭកពីព្រឹត្តិការណ៍នោះ និងការយល់ឃើញចំពោះការទទួលស្គាល់ដោយគណៈគ្រប់គ្រងនៃទីក្រុង Los Angeles។ តទៅនេះ ជាបទសម្ភាសរវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយនឹងលោក ចាប គង់៕...more10minPlay
April 19, 2017ទោះរវល់ខ្លាំង ពលករខ្មែរនៅកូរ៉េឆ្លៀតចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ - មេសា 19, 2017ពលរដ្ឋខ្មែរជាពលករ ពលការិនី ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង បានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗក្នុងពេលចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរកា កាលពីថ្ងៃអាទិត្យ នៅក្នុងក្រុងស៊ូវ៉ុន (Suwon) និងទីក្រុងផ្សេងទៀតចំពេលដែលកូរ៉េខាងជើងគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ លោកសុខ ខេមរារាយការណ៍ពីទីក្រុង Suwon ប្រទេសកូរ៉េខាងត្បូង៕...more8minPlay
April 17, 2017ការគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែមិនធ្វើឲ្យពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងព្រួយពេកទេ - មេសា 17, 2017ទោះជាពិភពលោកមានក្តីបារម្ភរឿងការគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិកហើយនិងសម្ព័ន្ធមិត្តក្តី តែសម្រាប់ ព្រះសង្ឃនិងពលរដ្ឋកម្ពុជា ដែលកំពុងគង់និងរស់នៅជិតព្រំដែនកូរ៉េខាងជើង ហាក់ដូចមិនបារម្ភជ្រុលហួសពេកទេមកដល់ពេលនេះ៕...more9minPlay
April 15, 2017ប្រតិកម្មពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងទាក់ទងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង - មេសា 15, 2017មតិរបស់ព្រះសង្ឃនិងពលរដ្ឋកម្ពុជាក្នុងប្រទេសកូរ៉េខាងត្បូងអំពីបញ្ហាភាពតានតឹងរឿងការសាកល្បងអាវុធនុយក្លេ៊អ៊ែកូរ៉េខាងជើង។ លោកសុខ ខេមរា និងលោកពិន ស៊ីសុវណ្ណ នៃ វីអូអេជូនសេចក្តីរាយការណ៍ពីតំបន់ អ៊ីុម ជីនកាក់ ក្រុង ផាជូ ខេត្ត ខ្យង់គី ប្រទេសកូរ៉េខាងត្បូង ជាប់នឹងព្រំដែនកូរ៉េខាងជើង៕...more17minPlay
April 15, 2017ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ - មេសា 15, 2017ខណៈដែលអ្នកវិនិយោគក្នុងស្រុកហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួនបានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។ សហគ្រាសបង្កើតថ្មីទាំងនេះរំពឹងថា ជាមួយទុនវិនិយោគពីខាងក្រៅគួបផ្សំនឹងវិនិយោគក្នុងស្រុកខ្លះៗផង ពួកគេនឹងមានលទ្ធភាពពង្រីកពាណិជ្ជកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងតំបន់និងនៅជុំវិញពិភពលោកផងដែរ។ លោក សឹង សុផាត និងលោក នៅ វណ្ណារិន នៃ VOA រាយការណ៍រឿងនេះពីរាជធានីភ្នំពេញ៕...more10minPlay
April 05, 2017ពិដានការប្រាក់បង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃមីក្រូហិរញ្ញវត្ថុកម្ពុជា - មេសា 05, 2017ក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋាភិបាលកម្ពុជាបានបង្គាប់ឲ្យវិស័យមីក្រូហិរញ្ញវត្ថុកំណត់ការប្រាក់លើកម្ចីថ្មី និងកម្ចីបន្ថែមលើបំណុលចាស់ ក្នុងអាត្រាខ្ពស់បំផុតត្រឹម១៨ភាគរយក្នុងមួយឆ្នាំ។ ស្របពេលដែលអតិថិជនថ្មីរីករាយនឹងសេចក្តីសម្រេចនេះយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី សេចក្តីសម្រេចនេះបានធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុមានការភ្ញាក់ផ្អើល ដោយមានការព្រួយបារម្ភថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះអាចនឹងក្ស័យធន។ យ៉ាងណាមិញ លទ្ធផលនៃការដាក់ពិដានការប្រាក់នេះនឹងបណ្តាលឲ្យមានការកាត់បន្ថយការផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋតាមតំបន់ជនបទ ដែលពួកគេនឹងត្រូវបង្ខំចិត្តខ្ចីប្រាក់ពីអ្នកចងការប្រាក់។ លោក Robert Carmichael រាយការណ៍រឿងនេះពីរាជធានីភ្នំពេញ ហើយនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕...more5minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.