Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
November 10, 2016Facebook Live: តំណាងគណបក្សប្រជាធិបតេយ្យនៅក្រុង Fairfax រដ្ឋVirginia ថ្លែងអំណរគុណដល់អ្នកធ្វើយុទ្ធនាការ (ភាគទី២) - វិច្ឆិកា 10, 2016នៅយប់ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាកន្លងទៅនេះ តំណាងគណបក្សប្រជាធិបតេយ្យនៅក្រុង Fairfax នៃរដ្ឋ Virginiaបានរៀបចំកម្មវិធីថ្លែងអំណរគុណដល់អ្នកធ្វើយុទ្ធនាការបោះឆ្នោតគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកំពុងត្រូវបានផ្សាយជាបន្តបន្ទាប់។ លោក ម៉ែន គឹមសេង នៃ VOA បានចុះយកព័ត៌មាននៅទីនោះ ហើយផ្សាយជូនផ្ទាល់តាមរយៈបណ្តាញ Facebook៕...more9minPlay
November 10, 2016Facebook Live តំណាងគណបក្សប្រជាធិបតេយ្យនៅក្រុង Fairfax រដ្ឋVirginia ថ្លែងអំណរគុណដល់អ្នកធ្វើយុទ្ធនាការ (ភាគទី១) - វិច្ឆិកា 10, 2016នៅយប់ថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាកន្លងទៅនេះ តំណាងគណបក្សប្រជាធិបតេយ្យនៅក្រុង Fairfax នៃរដ្ឋ Virginia បានរៀបចំកម្មវិធីថ្លែងអំណរគុណដល់អ្នកធ្វើយុទ្ធនាការបោះឆ្នោតគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកំពុងត្រូវបានផ្សាយជាបន្តបន្ទាប់។ លោក ម៉ែន គឹមសេង នៃ VOA បានចុះយកព័ត៌មាននៅទីនោះ ហើយផ្សាយជូនផ្ទាល់តាមរយៈបណ្តាញ Facebook៕...more13minPlay
November 09, 2016Facebook Live: ខ្មែរអាមេរិកាំងនៅស្រុក Stafford រដ្ឋ Virginia ទៅបោះឆ្នោត - វិច្ឆិកា 09, 2016លោក សូ សារ៉េត ដែលជាពលរដ្ឋខ្មែរអាមេរិកាំងនៅស្រុក Stafford រដ្ឋ Virginia ចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកាំង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក សុខ ខេមរា នៃ VOA បានចុះយកព័ត៌មានផ្ទាល់ ដើម្បីសាកសួរពីចំណាប់អារម្មណ៍របស់លោក សូ សារ៉េត អំពីការបោះឆ្នោតឆ្នាំ២០១៦នេះ៕...more11minPlay
November 09, 2016Facebook Live: របៀបគណបក្សប្រជាធិបតេយ្យរៀបចំយុទ្ធនាការបោះឆ្នោត - វិច្ឆិកា 09, 2016លោក ម៉ែន គឹមសេងនៃ VOA សម្ភាសលោកស្រី Carol Marek ប្រធានរៀបចំការបោះឆ្នោតប្រចាំសង្កាត់ Lynbrook នៃគណបក្សប្រជាធិបតេយ្យក្នុងក្រុងFairfax រដ្ឋVirginia៕...more16minPlay
November 09, 2016Facebook Live: ពលរដ្ឋខ្មែរអាមេរិកាំងនិយាយអំពីការគាំទ្របេក្ខជនប្រធានាធិបតីខុសគ្នា - វិច្ឆិកា 09, 2016ថ្ងៃអង្គារទី៨ ខែវិច្ឆិកានេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ហើយនៅពេលនេះ លោកសឹង សុផាតនៃVOA បាននិយាយជាមួយពលរដ្ឋខ្មែរអាមេរិកាំងពីរនាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលម្នាក់គាំទ្រលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ ហើយម្នាក់ទៀតគាំទ្រលោក Donald Trump ខាងគណបក្សសាធារណរដ្ឋ ដើម្បីស្វែងយល់អំពីទស្សនៈរបស់ពួកគេចំពោះបេក្ខជនទាំងពីរ៕...more34minPlay
November 09, 2016Facebook Live: ការពិភាក្សាអំពីលទ្ធផលបោះឆ្នោតបឋម និងចំនួនប្រតិភូ - វិច្ឆិកា 09, 2016ខណៈពេលដែលសន្លឹកឆ្នោតរបស់ពលរដ្ឋអាមេរិកាំងនៅទូទាំងសហរដ្ឋអាមេរិកកំពុងត្រូវបានរាប់ជាបន្តបន្ទាប់នៅតាមរដ្ឋទាំង៥០ និងនៅរដ្ឋធានីវ៉ាស៊ីនតោននោះ លោក ប៉ូច រាសី និង នាង ស្រេង លក្ខិណា នៃ VOA បានផ្សាយលទ្ធផលនៃការបោះឆ្នោតនៅតាមរដ្ឋមួយចំនួនផ្ទាល់តាមបណ្តាញ Facebook នៅរាត្រីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា។ ជាពិសេស អ្នកទាំងពីរក៏បានបកស្រាយអំពីប្រព័ន្ធប្រតិភូ ដែលសហរដ្ឋអាមេរិកអនុវត្ត ដើម្បីកំណត់បេក្ខជនដែលទទួលបានចំនួនប្រតិភូ២៧០ នឹងក្លាយជាប្រធានាធិបតី៕...more18minPlay
November 09, 2016Facebook Live: ពលរដ្ឋខ្មែរនៅកម្ពុជាប្រតិកម្មចំពោះលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក - វិច្ឆិកា 09, 2016ខណៈដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦បានចេញជាសាពរនៅពេលព្រឹកថ្ងៃពុធ ទី៩ ខែវិច្ឆិកា ដែលលោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានក្លាយជាប្រធានាធិបតីអាមេរិកទី៤៥នោះ ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុងភ្នំពេញបានបង្ហាញប្រតិកម្មខ្លះៗជុំវិញលទ្ធផលនៃការបោះឆ្នោតនេះ ជាមួយនឹងលោក នៅ វណ្ណារិន នៃ VOA តាមរយៈការផ្សាយផ្ទាល់តាម Facebook។ ស្របពេលជាមួយគ្នានេះ កញ្ញា កាន់ វិច្ឆិកា អ្នកយកព័ត៌មាន VOA ដែលបានទៅតាមដានលទ្ធផលនៃការបោះឆ្នោតផ្សាយតាមទូរទស្សន៍នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏បានផ្តល់ព័ត៌មានខ្លះៗជុំវិញដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកនេះផងដែរ៕...more19minPlay
November 08, 2016សមាជិកគណបក្សសម រង្ស៊ី ត្រូវបានកាត់ទោសជាប់ពន្ធនាគារ៧ឆ្នាំ - វិច្ឆិកា 08, 2016ជាងមួយឆ្នាំក្រោយពីសម្រេចចាប់ខ្លួនលោក ហុង សុខហួរ តុលាការកម្ពុជានៅថ្ងៃច័ន្ទនេះបានកាត់ទោសសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទបង្ហោះឯកសារក្លែងបន្លំតាម Facebook។ លោក Jeff Custer នៃVOA រាយការណ៍ពីរាជធានីភ្នំពេញ ហើយលោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕...more2minPlay
November 08, 2016Facebook Live: ពលរដ្ឋខ្មែរអាមេរិកាំងនៅសង្កាត់ Fairfax ទៅបោះឆ្នោតប្រធានាធិបតី - វិច្ឆិកា 08, 2016ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដូចគ្នានេះ លោក យ័ប គឹមទឹង ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ និងជាប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានទៅបោះឆ្នោតពីព្រឹកព្រលឹម ហើយលោក សុខ ខេមរា នៃ VOA បានសំណេះសំណាលសាកសួរលោក យ័ប គឹមទឹង ពីដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មីនេះ និងជាពិសេសអំពីសមាសភាពរបស់បេក្ខជនប្រធានាធិបតីទាំងពីររូប រួមមាន លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៃគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump)៕...more14minPlay
November 08, 2016Facebook Live: ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Fairfax នៃរដ្ឋ Virginiaទៅបោះឆ្នោតប្រធានាធិបតី - វិច្ឆិកា 08, 2016ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Fairfax នៃរដ្ឋ Virginia បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក ម៉ែន គឹមសេង នៃ VOA បានចុះយកសេចក្តីរាយការណ៍នៅមណ្ឌលបោះឆ្នោតមួយកន្លែងឈ្មោះ វិទ្យាល័យ JEB Stuart នៅសង្កាត់ Fairfax នេះ ដើម្បីពិនិត្យមើលដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មី ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៃគណបក្សប្រធាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី៕...more14minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.