Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
October 15, 2016ប្រេសិតពិសេសអ.ស.ប.និយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា - តុលា 15, 2016កាលពីចុងខែកញ្ញាកន្លងទៅ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំនៅក្រុងហ្សឺណែវអំពីឱនភាពនៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រី Rhona Smith បានក៏បញ្ជាក់ពីបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងគាបសង្កត់លើអ្នកការពារសិទ្ធិមនុស្សនិងតាក់តែងច្បាប់ដោយការខ្វះការពិគ្រោះយោបល់ជាដើម។ នៅសប្ដាហ៍នេះ លោកស្រីបានបំពេញទស្សនកិច្ចជាផ្លូវការលើកទី៣ក្នុងប្រទេសកម្ពុជា ក្នុងការស្វែងយល់បន្ថែមទៀតលើការវិវត្តថ្មីៗក្នុងប្រទេសកម្ពុជា។ លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី Rhona Smith លើដំណើរទស្សនកិច្ចរបស់លោកស្រីនេះ៕...more7minPlay
October 15, 2016ខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស - តុលា 15, 2016លោកអតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin ដែលបានធ្វើការដោយផ្ទាល់ជាមួយនឹងព្រះបាទនរោត្តម សីហនុ ក្នុងការរៀបចំការចរចាបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជានឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានបញ្ជាក់ប្រាប់លោក ម៉ែន គឹមសេង នៃVOA ពី ការយល់ឃើញរបស់លោកចំពោះព្រះបាទ នរោត្តម សីហនុ៕...more7minPlay
October 11, 2016ពលរដ្ឋខ្មែរនៅអូស្រ្តាលីជួបជុំគ្នារំឭកខួប១០០ថ្ងៃនៃការស្លាប់របស់លោក កែម ឡី - តុលា 11, 2016នៅថ្ងៃអាទិត្យទី ៩ ខែតុលាកន្លងទៅនេះ ពលរដ្ឋខ្មែរនៅអូស្រ្តាលី និងមានការចូលរួមពីសំណាក់សមាជិកសភារបស់អូស្រ្តាលីទាំងកម្រិតរដ្ឋ និងកម្រិតសហព័ន្ធ បានជួបជុំគ្នានៅក្បែរទីក្រុងម៊ែលប៊នដើម្បីរំឭកខួប១០០ថ្ងៃនៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមដ៏ល្បីឈ្មោះមួយរូប ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងទីក្រុងភ្នំពេញ៕...more1minPlay
October 07, 2016អ.ស.ប. សរសើរកម្ពុជាលើការចូលរួមដោះស្រាយបញ្ហាពិភពលោក ទោះជាបារម្ភរឿងសិទ្ធិមនុស្ស - តុលា 07, 2016មន្ត្រីអង្គការសហប្រជាជាតិបានថ្លែងថា កម្ពុជាបានចូលរួមក្នុងកិច្ចការអន្តរជាតិមួយចំនួនដំណាលគ្នា ដែលកម្ពុជាខ្លួនឯងកំពុងអភិវឌ្ឍប្រទេស ដែលទើបងើបពីសង្គ្រាមជាច្រើនទសវត្សរ៍។ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននៅទីក្រុងញូវយ៉ក ក្នុងពេលដែលមេដឹកនាំពិភពលោកជួបប្រជុំមហាសន្និបាតអ.ស.ប.លើកទី៧១ ដែលកម្ពុជាបានបញ្ជូនតំណាងមកថ្លែងសុន្ទរកថាកាលពីចុងខែកញ្ញា ហើយបានធ្វើសេចក្តីរាយការណ៍ថា ការអភិវឌ្ឍន៍ ការចូលរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បន្ថែមលើការបញ្ជូនកម្លាំងទ័ពចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាការលើកទឹកចិត្តដល់កម្ពុជាពីអ.ស.ប.៕...more9minPlay
September 30, 2016សកម្មជនជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតនៅទីក្រុងឡូវែល - កញ្ញា 30, 2016សកម្មជនមួយចំនួនកំពុងជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោត At-Large ដើម្បីធានាឲ្យមានតំណាងចម្រុះ ដែលចេញពីតំបន់ផ្សេងៗចូលកាន់តំណែងជាអ្នកដឹកនាំនៅទីក្រុងឡូវែល ដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅប្រមាណជាង៣ម៉ឺននាក់៕...more8minPlay
September 28, 2016នៅឯមហាសន្និបាតអ.ស.ប.តំណាងកម្ពុជាថ្លែងពីការប្រឹងប្រែងក្រោយសង្គ្រាមនិងប្រតិកម្មរឿងសិទ្ធិមនុស្ស - កញ្ញា 28, 2016តំណាងកម្ពុជានៅអង្គការសហប្រជាជាតិលោកទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន បានផ្តល់បទសម្ភាសន៍ជាមួយលោក សុខ ខេមរា អ្នកយកព័ត៌មានរបស់ VOA ក្រោយពីលោកបានបញ្ចប់ការថ្លែងសុន្ទរកថានៅឯមហាសន្និបាតអ.ស.ប.លើកទី៧១នៅឆ្នាំនេះ។ ក្នុងបទសម្ភាសន៍ដែលបានធ្វើឡើងនៅក្នុងទីក្រុងញូវយ៉កលោក ប្រាក់ សុខុន បានថ្លែងអំពីជំហររបស់កម្ពុជាលើបញ្ហាក្នុងតំបន់និងអន្តរជាតិ ហើយនឹងអំពីការបំភ្លឺរបស់លោកទាក់ទងនឹងការរិះគន់រឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ៕...more30minPlay
September 28, 2016យុវជនខ្មែរអាមេរិកាំងនៅឡូវែលចាប់យកការអប់រំ ដើម្បីគេចវេសពីក្រុមក្មេងទំនើង និងគ្រឿងញៀន - កញ្ញា 28, 2016ទោះបីជាយុវជនខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បាននិងកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាក្រុមក្មេងទំនើង គ្រឿងញៀន និងអំពើហិង្សាក៏ដោយ ក៏ពួកគេកាន់តែច្រើនបានងាកទៅចាប់យកការអប់រំកាន់តែខ្ពស់ ដោយសារការជំរុញទឹកចិត្តពីឪពុកម្តាយរបស់ពួកគេ៕...more6minPlay
September 14, 2016ទំនប់បង្វែរទឹកដ៏ធំនៅប្រទេសថៃ នឹងអាចទាញយកធនធានទឹកមួយចំនួនធំពីទន្លេមេគង្គ - កញ្ញា 14, 2016ប្រទេសថៃគ្រោងនឹងសង់ទំនប់បង្វែរទឹកដ៏ធំមួយ ដើម្បីយកទឹកពីទន្លេមេគង្គទៅប្រើប្រាស់នៅភាគឦសានរបស់ប្រទេសខ្លួន។ អ្នកជំនាញ និងអ្នកការពារបរិស្ថាន យល់ថា វានឹងអាចផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ចរន្តទឹកទន្លេមេគង្គ និងជីវិតរស់នៅតាមបណ្តោយទន្លេ ដ៏វែងបំផុតលំដាប់ទី១២របស់ពិភពលោកនេះ។ លោក នៅ វណ្ណារិននៃVOA បានធ្វើដំណើរទៅកាន់ស្រុកឈាងខាន់នៃប្រទេសថៃជាទីដែលទន្លេមេគង្គបានខ័ណ្ឌចែកប្រទេសថៃនិងឡាវ៕...more11minPlay
September 07, 2016មនុស្សយ៉ាងតិច៣នាក់រងរបួសក្នុងការផ្ទុះគ្រាប់បែកនៅសង្កាត់បឹងកេងកង៣ - កញ្ញា 07, 2016មានករណីផ្ទុះមួយនៅកណ្តាលរាជធានីភ្នំពេញនៅរាត្រីថ្ងៃអង្គារទី ០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលបានបណ្តាលឲ្យមនុស្សបួននាក់រងរបួស។ យ៉ាងណាក៏ដោយ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ និងក្រុមអាជ្ញាធរមានសមត្ថកិច្ចមិនទាន់អាចប្រាប់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ៕...more1minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.