Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
November 08, 2016Facebook Live: ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Prince William ទៅបោះឆ្នោត(ភាគទី២) - វិច្ឆិកា 08, 2016ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ គឺថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក វុទ្ធី រាជ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅសង្កាត់ Prince William រដ្ឋ Virginia បានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹម។ នៅក្នុងភាគទី២នេះ លោក ប៉ូច រាសី នៃ VOA បានទៅស្ថានីយ៍បោះឆ្នោតជាមួយលោក វុទ្ធី រាជ រហូតដល់លោកបោះឆ្នោតហើយ។ លោក វុទ្ធី រាជ នឹងរៀបរាប់អំពីដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១៦នេះ៕...more35minPlay
November 08, 2016Facebook Live: ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Prince William ទៅបោះឆ្នោត(ភាគទី១) - វិច្ឆិកា 08, 2016ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដូចគ្នានេះដែរ លោក វុទ្ធី រាជ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅសង្កាត់ Prince William រដ្ឋ Virginia បានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹម។ លោក ប៊ូច រាសី នៃ VOA បានធ្វើដំណើរតាមរថយន្តទាំងព្រឹកព្រលឹមជាមួយនឹង លោក វុទ្ធី រាជ ដើម្បីដកស្រង់យកព័ត៌មានទាក់ទងនឹងដំណើរការថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៃគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋ។...more10minPlay
November 04, 2016អ្នកតស៊ូមតិបន្តបញ្ចុះបញ្ជូលព្រឹទ្ធសភាអាមេរិករឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យខ្មែរ - វិច្ឆិកា 04, 2016ពលរដ្ឋខ្មែរអាមេរិកាំងដែលជាអ្នកតស៊ូមតិនៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ដំណើរការបញ្ចុះបញ្ចូលឲ្យព្រឹទ្ធសភាអាមេរិកាំងអនុម័តនិងប្រែក្លាយសេចក្តីសម្រេចលេខ៧២៨ អំពីបញ្ហាខ្មែរទៅជាច្បាប់នោះកំពុងវិវត្តន៍ទៅជាក្តីសង្ឃឹមខ្លាំង។ នេះ ជាការអះអាងរបស់លោក ព្រហ្ម សោរ៍នរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងដែលបានថ្លែងប្រាប់លោក សុខ ខេមរា នៃ VOA ក្នុងបទសម្ភាសមួយនៅថ្ងៃព្រហស្បតិ៍នេះ។ លោកថា នៅពេលព្រឹទ្ធសភាអនុម័តនិងបំពេញសេចក្តីបន្ថែមនានាដើម្បីឲ្យក្លាយជា ច្បាប់ហើយនោះ រដ្ឋាភិបាលអាមេរិក មិនអាចបង្អាក់វិធានការដែលសភាចង់ទាមទារឲ្យកម្ពុជាកែប្រែរឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនោះឡើយ។ លោកថារដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវកែទម្រង់ បើពុំដូច្នោះទេនឹងរងទណ្ឌកម្មដោយការបង្កក ទ្រព្យសម្បត្តិ បញ្ឈប់ការផ្តល់ទិដ្ឋការ ឬ វីស្សាដល់មេដឹកនាំ ឬអាចមានការផ្អាកការមិនឲ្យនាំចូលសម្លៀកបំពាក់ដែលមានតម្លៃជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះជាដើម៕...more8minPlay
November 03, 2016សហគមន៍ខ្មែរនៅ Richmond សរសើរស្នាដៃលោក ធីម ខេន - វិច្ឆិកា 03, 2016ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ រីឯនៅរដ្ឋ Virginia នៅតែជារដ្ឋប្រទាញប្រទង់គ្នាមួយរវាងបេក្ខជនគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យបើទោះបីជាការស្ទង់មតិបង្ហាញថា លោកស្រីហ៊ីលឡារី គ្លីនតុន នាំមុខលោកដូណល់ ត្រាំក៏ដោយ។ ប៉ុន្តែសម្រាប់សហគមន៍ខ្មែរស្នាដៃរបស់លោក Tim Kaine បេក្ខជនអនុប្រធានាធិបតីមកពីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានអ្នកដែលរស់នៅទីក្រុង Richmond រដ្ឋ Virginiaនេះ ស្គាល់យ៉ាងច្បាស់។ លោក ម៉ែន គឹមសេង នៃ VOAជូនសេចក្តីរាយការណ៍នេះដូចតទៅ៖...more6minPlay
October 25, 2016ការខកចិត្ត និងការព្រួយបារម្ភនៅខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស - តុលា 25, 2016តំណាងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកបានមកជួបប្រជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនរយៈពេលបីថ្ងៃកាលពីចុងសប្តាហ៍កន្លងមកនេះដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ពួកគេបានសម្តែងការខកចិត្តនិងព្រួយបារម្ភចំពោះការវិវត្តន៍ក្នុងប្រទេសកម្ពុជាដែលមិនសម្រេចបានលើការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ពួកគេបានស្នើសុំឱ្យសហគមន៍អន្តរជាតិងាកមកផ្តោតការយកចិត្តទុកដាក់ជួយកម្ពុជាបន្ថែមទៀតជាពិសេសក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨។ លោកម៉ែន គឹមសេងនៃVOAសូមជូនសេចក្តីរាយការណ៍៕...more9minPlay
October 24, 2016លោកសុខ ឥសាន ពន្យល់ពីទស្សនៈគណបក្សប្រជាជនចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស - តុលា 24, 2016២៥ឆ្នាំមុន នាថ្ងៃទី២៣ខែតុលា គ្រប់ភាគីជម្លោះកម្ពុជាទាំងអស់បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាចំណុចផ្តើមនៃការកសាងសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាមស៊ីវិលជិតបីទសវត្សរ៍។ ក្នុងគ្រានោះដែរ គណបក្សប្រជាជនកម្ពុជាដែលត្រូវបានលើកបន្តុបដោយវៀតណាមឲ្យគ្រប់គ្រងប្រទេសកម្ពុជា ក៏ជាភាគីមួយក្នុងចំណោមភាគីជម្លោះទាំង៤។ លោក នៅ វណ្ណារិននៃ VOA បានជួបសម្ភាសជាមួយនឹងលោកសុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា អំពីមូលហេតុនៃការសម្រេចចិត្តចូលរួមកិច្ចព្រមព្រៀងនេះ និងការវិវត្តថ្មីៗក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងជាវីដេអូរវាងលោកនៅ វណ្ណារិន នៃ VOA និងលោកសុខ ឥសាន នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដូចតទៅ៕...more23minPlay
October 23, 2016បទយកការណ៍ឯកសារពីបញ្ហាសេសសល់ត្រូវដោះស្រាយ ២៥ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស - តុលា 23, 2016ក្នុងខួបលើកទី២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ VOA ខ្មែរបានផលិតបទយកការណ៍ខ្នាតវែងដើម្បីពិនិត្យមើលលើការអនុវត្តកិច្ចព្រមព្រៀងនោះដោយផ្តោតលើកិច្ចការដែលនៅសម្រេចមិនទាន់បាន។ អ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល អ្នកការទូតបរទេស អ្នកសារព័ត៌មានអន្តរជាតិនិងសកម្មជនសង្គមស៊ីវិលនានារួមទាំងអ្នកឯកទេសព្រំដែន បានបញ្ជាក់នៅក្នុងបទយកការណ៍ «កិច្ចព្រមព្រៀងប៉ារីស៖ បញ្ហាសេសសល់» ពីការយល់ឃើញរបស់ពួកគេក្នុងការអនុវត្តកិច្ចព្រមព្រៀងក្នុងពេលកន្លងមកនេះ។ សូមលោកអ្នករង់ចាំទស្សនាបទយកការណ៍នេះក្នុងពេលឆាប់ៗខាងមុខ៕...more4minPlay
October 23, 2016លោកឌុយម៉ុង៖ ព្រះបាទសីហនុផ្តល់អាទិភាពលើបូរណភាពអធិបតេយ្យ... - តុលា 23, 2016ព្រះបាទនរោត្តម សីហនុគឺជាតួអង្គដ៏សំខាន់ជាងគេបំផុតមួយនៅក្នុងការចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ ហើយឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នៅខួបលើកទី២៥នៃការចុះហត្ថលេខានេះ លោក អ៊ីវ ឌុយម៉ុង (Yves Dumont) អតីតប្អូនថ្លៃរបស់ព្រះបាទនរោត្តម សីហនុ បានយល់ព្រមផ្តល់បទសម្ភាសន៍ដល់លោកម៉ែន គឹមសេង នៃ VOA នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ សូមលោកអ្នកទស្សនាបទសម្ភាសទាំងស្រុង៕...more18minPlay
October 21, 2016បទសម្ភាសន៍ VOA៖ លោកស្រីពុង ឈីវកេកពិនិត្យមើលនូវ២៥ឆ្នាំនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស - តុលា 21, 2016ថ្ងៃទី២៣ខែតុលានេះ ជាខួបទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបង្រួបបង្រួមគ្រប់ភាគីជម្លោះ នឹងជាចំណុចផ្តើមនៃសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ មានកិច្ចស្វះស្វែងនិងការជួបគ្នាជាច្រើនរវាងភាគីជម្លោះកម្ពុជាមុននឹងឈានដល់កិច្ចព្រមព្រៀង នាថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១។ ក្នុងគ្រានោះដែរ លោកស្រី ពុង ឈីវកេក ដែលជាបុត្រីរបស់លោក ពុង ប៉េងចេង មន្ត្រីជំនិតរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺជាតួអង្គយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានជំនួបរវាង សម្តេច នរោត្តម សីហនុនិង លោក ហ៊ុន សែន។ លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសន៍ជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេកចំពោះដំណើរដើមទងនៃកិច្ចសម្របសម្រួល និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដ៏កម្រមួយនេះ៕...more16minPlay
October 18, 2016អ្នកការទូត៖ ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសគួររំឭកមេដឹកនាំកម្ពុជាពីការអនុវត្តមិនល្អ - តុលា 18, 2016កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានអាយុកាលចំនួន២៥ឆ្នាំនៅថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៦នេះ។ ក្នុងខួបលើកទី២៥នេះលោក ខ្លូត ម៉ាតាំង អតីតឯកអគ្គរដ្ឋទូតប្រទេសបារាំងដែលបានជួយជ្រោមជ្រែងឱ្យមានការចរចារហូតឈានដល់សម្រេចបានកិច្ចព្រមព្រៀងនេះយល់ថា ការអនុវត្តខុសពីខ្លឹមសារដើមតាំងពីដំបូង។ ក្នុងពេលខាងមុខលោកយល់ថាប្រទេសហត្ថលេខីគួរតែបញ្ជូនសារជាប្រចាំឆ្នាំដល់មេដឹកនាំកម្ពុជាពីការខកខានមិនអនុវត្តតាមចំណុចមួយចំនួនដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះក្នុងនោះមានបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ សូមលោកអ្នកទស្សនាបទសម្ភាសទាំងស្រុងរបស់លោកម៉ែន គឹមសេងនៃVOAជាមួយនឹងលោកម៉ាតាំងដូចតទៅ៖...more19minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.