បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

All បទយកការណ៍ episodes

  • Sarany Shop៖ សិប្បកម្មត្បាញខ្មែរមានទីផ្សារ ប៉ុន្តែ បញ្ហាចោទ គឺការខ្វះវត្ថុធាតុដើម និងការវិនិយោគ

    ប្រទេសបារាំង Sarany Shop ជាក្រុមហ៊ុនតែមួយគត់ដែលនាំយកសិប្បកម្មត្បាញខ្មែរទៅតាំងលក់នៅពិព័រណ៌គ្រឿងសង្ហារឹមអន្តរជាតិ។ នៅក្នុងពិព័រណ៌ឈ្មោះ Maison &Objet ប្រែជាភាសាខ្មែរថា ផ្ទះ និងវត្ថុតាំងលំអ ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃចន្ទទី១៩មករា លោកស្រីលី សារ៉ានីដែលជាម្ចាស់ក្រុមក្រុមហ៊ុនបាន​នាំយកផលិតផលសិប្បកម្ម​តម្បាញ ជាង​២០មុខ ដូចជា កន្ទេល ក្រមាចម្រុះ និងវត្ថុសិប្បកម្មត្បាញចម្រុះពណ៌ឆើតល្អទៅតាំងលក់ជូនភ្ញៀវអន្តរជាតិ នៅ​ទីក្រុងប៉ារីស។ យើងស្តាប់បទយកការណ៍របស់ ឈាង បុប្ផា។

    12 min
  • លោក ជា សុជាតិ៖ វត្ថុបុរាណជាពូជពង្សរបស់ខ្មែរ និង​ភស្តុតាងប្រវត្តិសាស្ត្រ

    សារមន្ទីរ​ជាតិ​កម្ពុជាមិនត្រឹមតែជាឃ្លាំង​​រក្សាទុក ​និង​ដាក់​តាំង​បង្ហាញ​មរតក​បុរាណ​ស្ទើរ​គ្រប់​សម័យកាលឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាប៉ុណ្ណោះទេ តែសារមន្ទីរ​ជាតិក៏បាន​បណ្តុះបណ្តាល​អ្នកជំនាញ និង​បង្កើត​រោង​ជាង ដើម្បី​ថែទាំ​បុរាណវត្ថុ​ទាំងនោះផងដែរ។ លោក ជា សុជាតិ ប្រធានការិយាល័យអភិរក្សនៃនាយកដ្ឋានសារមន្ទីរ​​ចាត់ទុកចម្លាក់ថ្ម​ជាពូជពង្សរបស់ខ្មែរ និង​ជាភស្តុតាង​ប្រវត្តិសាស្ត្រ៕

    9 min
  • អាជីវករ​ខ្លះ​រារែកទទួលយកតូបលក់ដូរនៅផ្សារដើមគរថ្មី

    រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជីវករ​បញ្ឃប់ការ​លក់ដូរ​នៅ​បរិវេណផ្សារដើមគរចាស់ ចាប់​ពីថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២៦តទៅ។ ជាថ្នូរនឹងការចាកចេញពីផ្សារដើមគរចាស់ អាជ្ញាធរបានរៀបចំតូបលក់ដូរនៅផ្សារដើមគរថ្មីដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តែទាំងអ្នកលក់ខ្លះ​​ហាក់រារែកទទួលយកតូបលក់បន្លែនៅផ្សារដើមគរថ្មីនេះ ​ដោយសារបារម្ភពីការលក់មិនដាច់ដូចពេលមុន៕

    10 min
  • កីឡាករបារាំងមានបេះដូងខ្មែរ ឈឺចាប់ខ្លាំងពេលឃើញថៃឈ្លានពានកម្ពុជា

    លោក ប៊ីដូ ដេរ៉េក ឬហៅថា ចាន់ ឬទ្ធិស័ក្តិ ជាកីឡាករ និងជាគ្រូបង្វឹកប្រដាល់សេរី និងគុណខ្មែរដែលរស់នៅកម្ពុជារយៈពេលជាង ១៥ឆ្នាំមកហើយ។ ជាអ្នកស្រលាញ់ចូលចិត្តវប្បធម៌ និងអរិយធម៌ខ្មែរ ជាពិសេសចូលចិត្តក្បាច់គុណបុរាណខ្មែរ កីឡាករបារាំង ដែលមានសញ្ជាតិខ្មែររូបនេះបានសំដែងនូវអារម្មណ៍ឈឺចាប់ខ្លាំង នៅពេលឃើញថៃឈ្លានពានកម្ពុជា។ សម្រាប់លោក ចាន់ ឬទ្ធីស័ក្តិ ថៃមិនត្រឹមតែបានរំលោភបំពានមកលើអធិបតយ្យភាពប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ប៉ុន្តែថៃក៏បានរំលោភបំពានវប្បធម៌ ប្រាសាទ និងជាពិសេសប្រវត្តិសាស្ត្រកម្ពុជា៕

    4 min
  • គ្រាប់បែកយន្តហោះថៃទម្លាក់ផ្តាច់ស្ពានអូរជីកនៅតែធ្វើឲ្យពលរដ្ឋខ្មែរខ្លះមានក្តីរន្ធត់ខ្លាំង

    ព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកយ៉ាងតិចពីរដងផ្ទួនៗគ្នាដោយយន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសថៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ផ្តាច់ស្ពានអូរជីក  ក្នុងភូមិសាស្ត្រនៃស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ជាប់នឹងព្រំប្រទល់នៃស្រុកស្រីស្នំខេត្តសៀមរាប ប្រទេសកម្ពុជា បានបង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរៗនោះ។ ទិដ្ឋភាពនៃការទម្លាក់គ្រាប់បែកដ៏សាហាវ និងគ្មានគោលដៅ ដែលចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ចម្ងាយដល់ជិត៨០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសស្រ្តីនិងកុមារនៅតាមភូមិនីមួយៗ នៅតែមានការតក់ស្លុត និងភ័យរន្ធត់ខ្លាំងរហូតដល់សព្វថ្ងៃនេះ៕

    9 min
  • Fère-en-Tardenois ទីក្រុងតូចមួយរបស់បារាំងដែលផ្តិតជាប់ដានប្រវត្តិសាស្រ្តកម្ពុជា

    ក្រុងតូចមួយនៅប្រទេសបារាំង គឺ Fère-en-Tardenois បានសម្ពោធជាផ្លូវការ សួនច្បារដែលមានដាក់ព្រះនាមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅក្នុងពិធីសម្ពោធក្រោមទឹកភ្លៀងរលឹមជោគជាំ កាលពីថ្ងៃព្រហស្បតិ៍ទី៨មករា ក៏មានការចូលរួមពីសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងចៅហ្វាយក្រុង Fère-en-Tardenoisផ្ទាល់ ដែលជាអ្នកស្នើគំនិតឲ្យបង្កើតសួនច្បារ នរោត្តមសីហនុ។

    12 min
  • សិប្បកម្មកែច្នៃបង្គាក្រៀមខេត្តកំពតចូលរួមលើកកម្ពស់អាជីវកម្មក្នុងស្រុក

    ខេត្តកំពត៖ សិប្បកម្មកែច្នៃបង្គាក្រៀមមួយកន្លែងកំពុងមមាញឹកផលិតបង្គាក្រៀមដើម្បីផ្គត់ផ្គង់តម្រូវការផ្សារក្នុងស្រុក។ ម្ចាស់សិប្បកម្មកែច្នៃបង្គាក្រៀម អ្នកស្រី គូ សុផល បានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើពហិការផលិតផលពីប្រទេសថៃមក ការលក់បង្គាក្រៀមផលិតចេញពីសិប្បកម្មរបស់អ្នកស្រីមានចំនួនកើនឡើងជាងសព្វមួយដង៕

    7 min
  • ជនភៀសសឹកក្នុងតំបន់ក្រហមនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ

    រយៈពេលមួយខែគត់ដែលពលរដ្ឋភៀសសឹកមកពីខេត្តឧត្តរមានជ័យបានមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពមួយក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់ថៃ។ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ មក ជនភៀសសឹកទាំងនោះហាក់ធូរចិត្តឡើងវិញបន្តិច។ តែទោះជាយ៉ាងណា ពួកគេនៅតែមិនទាន់អាចវិលត្រឡប់ចូលផ្ទះសម្បែងរបស់ពួកគេវិញបាននៅឡើយ។ 

    10 min
  • សាជីជាអត្តសញ្ញាណវប្បធម៌ជនជាតិចាម្ប៍ប្រឈមនឹងការបាត់បង់

    សាជីមានរាងមូលក្រឡូម ស្រួចខាងលើ ជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងពេលចាំបាច់ណាមួយទៅតាមប្រពៃណី​និងទំនៀមទម្លាប់របស់ជនជាតិចាម្ប៍។ សាជីនៅតែដើរតួនាទីយ៉ាងសំខាន់នៃវប្បធម៌ជនជាតិចាម្ប៍ក្នុងពិធីបុណ្យស្រាយបួស និងពិធីមង្គលការ។ បើតាមអ្នកស្រី ម៉ៃ ណះ គ្រូបង្គោលធ្វើសាជី អះអាងថា ពលរដ្ឋ​ខ្មែរ​ឥស្លា​ម​គាំទ្រសាជីច្រើន ប៉ុន្តែបច្ចុប្បន្ន មុខរបរធ្វើសាជីនេះកំពុងប្រឈមនឹងការបាត់បង់ ដោយសារទទួលបានចំណូលតិច ហើយក្មេងជំនាន់ក្រោយពុំសូវចាប់អារម្មណ៍៕

    7 min
  • ស្ត្រីភៀសសឹកជ្រើសយកការរៀនជំនាញខ្លីៗ បន្ថយភាពតានតឹងក្នុងពេលជម្លៀស

    ស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយរវាងភាគីកម្ពុជា និងថៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែជនភៀសសឹកកម្ពុជាជាច្រើនម៉ឺននាក់ផ្សេងទៀត ជាពិសេសស្ត្រីនិងកុមារដែលមកពីបន្ទាត់ព្រំដែនក្នុងតំបន់ក្រហម នៅតែមិនទាន់អាចវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ប្រឈមមុខនឹងភាពតានតឹងអារម្មណ៍នៅក្នុងពេលភៀសសឹកសង្គ្រាមជាបណ្តោះអាសន្ននេះ ស្រ្តីភៀសសឹកមួយចំនួនក្នុងជំរំសុវត្ថិភាពនៃខេត្តសៀមរាប បានសម្រេចចិត្តជ្រើសរើសយកការរៀនជំនាញថ្មីៗបន្ថែម ដូចជាការរៀនធ្វើភេសជ្ជៈ ការរៀនកាត់សក់​និងសាឡន​ជាដើម តាមរយៈអង្គការក្នុងស្រុកកល្យាណមិត្តសៀមរាប ដើម្បីបង្កើនមុខរបរក្នុងពេលអាសន្ននិងជាពិសេសដើម្បីកាត់បន្ថយភាពភ័យខ្លាចនិងការបាក់ស្បាតខ្លាំងដែលបង្កឡើងដោយផលប៉ះពាល់នៃការវាយប្រហាររបស់យោធាថៃចំនួន២លើកចុងក្រោយនេះ។  

    9 min