បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ៥០ឆ្នាំនៅដីបារាំង លោកហ៊ុន ដារិនទាហានជួរមុខLégion étrangère នៅតែមិនភ្លេចកម្ពុជាប្រទេសកំណើត

    ពីស្រុកខ្មែរ មកធ្វើជា​ទាហានជាមុខ Legion étrangère របស់ប្រទេស​បារាំង។ នេះជា​ចំណងជើង​សៀវភៅ និពន្ធ និងបោះពុម្ពដោយខ្លួន ដោយក្រុមគ្រួសារ​របស់​លោក ហ៊ុន ដារិន។ បោះពុម្ពផ្សាយ​ក្នុង​អំឡុង​ពេល​ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុង​ភ្នំពេញ ថ្ងៃទី​១៥ និង១៦​វិច្ឆិកាឆ្នាំ ២០២៦ សៀវភៅLégion étrangère ពីស្រុកខ្មែរមក​ទាហានមួកសជា​មធ្យោបាយ​ ជា​តឹកតាង​បញ្ជាក់ពីសារៈសំខាន់នៃ​ភាសា​បារាំង និង​ទំនាក់ទំនងបារាំង និងកម្ពុជា។

    14 min
  • សិល្បករសៀកខ្មែរ​របស់ហ្វារពន្លឺសិល្បៈ ត្រលប់មក​សំដែង​នៅប្រទេស​បារាំង

    ជំនះនឹងវិបត្តិកូវីដ ដែលតម្រូវឲ្យគេបិទផ្អាកការសំដែង អស់មួយឆ្នាំ សិល្បកររបស់ក្រុមល្ខោនសៀក ហ្វារ នៅទីបំផុតបានធ្វើដំណើរទៅដល់ប្រទេសបារាំង នៅសប្តាហ៍មុននេះ ដើម្បីត្រៀមបើកការសំដែង ដែលមានដល់ទៅជាង ២០ការសំដែង។ នៅមុនការសំដែងជាផ្លូវការដែលចាប់ផ្តើម នៅពាក់កណ្តាលខែ វិច្ឆិកាឆ្នាំ ២០២១ សិល្បករខ្មែរបានហាត់សមនៅមជ្ឈមណ្ឌលជាតិសិល្បៈ និងសៀក បារាំង ក្នុងទីក្រុង Châlons en Champagne។ ឈាង បុប្ផា បានធ្វើដំណើរទៅជួបពួកគាត់ សម្រាប់បទយកការណ៍របស់វិទ្យុបារាំងអន្តរជាតិRFI

    7 min
  • កម្ពុជាប្រើរបាំប្រពៃណីបង្ហាញពីសម្រស់វាលស្រែខ្មែរ ក្នុង​​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី

    សិល្បករ​បាន​ខិតខំ​ហាត់​សម​របាំ​ឈ្មោះ «សម្រស់​ស្រូវ​លើ​ដែនដី​សុវណ្ណភូមិ» ដើម្បី​ត្រៀម​សម្ដែង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី​លើកទី២០ នៅ​រាជធានី​ភ្នំពេញ។ ក្បាច់រាំ​ដែល​យក​ដើមស្រូវ ​ជា​តួអង្គសំខាន់ ​មាន​គោលបំណង​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​កសិករ​ខ្មែរ និងអត្តសញ្ញាណ​វប្បធម៌​កសិកម្ម​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ៕

    8 min
  • មនុស្សរាប់រយនាក់ចូលរួមជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ រំលឹកខួប ៧៣ឆ្នាំ បុណ្យឯករាជ្យជាតិកម្ពុជា

    ៧៣ឆ្នាំនៃឯករាជ្យជាតិកម្ពុជា ត្រូវបានរំលឹកតាមរយៈព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៣ គីឡូម៉ែត្រ ជុំវិញរាជធានីភ្នំពេញ ដោយមានកីឡាករ និងកីឡាការិនីជាង ៥០០នាក់ចូលរួម។ ទោះបីជាអ្នកចូលរួមមានវ័យ ខុសគ្នា និងបទពិសោធន៍ជិះកង់ខុសៗគ្នាក៏ដោយ ក៏ពួកគេមានគោលដៅរួមតែមួយ គឺចូលរួមអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍ការរៀបចំភូមិហ្វ្រង់កូហ្វូនីនៅកម្ពុជា៕

    9 min
  • ស្បៃខ្មែរ៖ ពីកេរដំណែលដូនតា ទៅជាស្ពាននៃការទូតវប្បធម៌អំឡុងជំនួបកំពូលហ្វ្រង់កូហ្វូនី

    ស្បៃខ្មែរ ជាស្នាដៃសិល្បៈប្រពៃណី ដែលមានប្រវត្តិផ្សារភ្ជាប់នឹងអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន និងបានបន្តដំណើរជីវិតមកដល់បច្ចុប្បន្ន។ លើសពីប្រើប្រាស់សម្រាប់តុបតែងលម្អកាយ ស្បៃខ្មែរ អាចក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យសម្រាប់ភ្ញៀវអន្តរជាតិ។ ការជ្រើសរើសស្បៃខ្មែរជាអំណោយដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា មិនត្រឹមតែជាការបង្ហាញសិល្បៈប្រពៃណីប៉ុណ្ណោះទេ  ប៉ុន្តែក៏ជាការប្រើប្រាស់សិល្បៈប្រពៃណី ជាស្ពាននៃការទូតវប្បធម៌ផងដែរ៕

    8 min
  • ធ្វើពីសារុង Les veilleurs ស្នាដៃរបស់​សិល្បករ ថាង សុធាទាក់ទាញ​ការកោតសរសើរពី ​ភ្ញៀវបារាំង

    អ្នកថែរក្សា Les veilleurs ជាភាសាអង់គ្លេស The Keepers​របស់​សិល្បករ ថាង សុធា​បានបង្ហាញមុខ​នៅ​សាលពិព័រណ៍របស់​លោក​លី សាត ក្នុង​សង្កាត់​Saint Germain des Prés កណ្តាល​ក្រុង​ប៉ារីស។ លោក​ម៉ឹង រដ្ឋា​ ប្រជាជនខ្មែរម្នាក់ដែល​រមែង​ឧបត្ថម្ភគាំទ្រ​ស្នាដៃ​សិល្បៈ​ខ្មែរជា​អ្នកផ្តួចផ្តើម​គំនិត​ចង់​ឲ្យ​សាធារណជនបារាំងស្វែងយល់​ពី​ការវិវត្តន៍ និងការរីកចម្រើន​ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់​សិល្បករខ្មែរ ថាង សុធា។ ឈាង បុប្ផា​បានចុះទៅ​យកព័ត៌មាន​ផ្ទាល់​នៅសាលពិព័រណ៍ លី ៖

    11 min
  • ១០០​ឆ្នាំ​នៃបណ្ណ​សារដ្ឋាន​ជាតិ​៖ អ្នកសិក្សា​ស្រាវ​ជ្រាវ​ចង់​ឱ្យ​បណ្ណ​សារ​ជាតិ​បំប្លែង​​​ឯក​សារទៅ​​ជា​ទម្រង់ឌីជីថល

    រយៈពេលមួយសតវត្សរ៍(១៩២៦-២០២៦) ដែលបណ្ណសារដ្ឋានជាតិដើរតួនាទី​ជាឃ្លាំងស្តុកទុកឯកសារសំខាន់ៗរបស់កម្ពុជា ដែល​រួមមានឯកសាររដ្ឋបាល សន្ធិសញ្ញានានា ផែនទី ព្រមទាំងឯកសារកម្រផ្សេងទៀត។ ប្រមុខរដ្ឋា​ភិ​បាល​កម្ពុជាចាត់​ទុក​ឯកសារ​ក្នុង​បណ្ណ​សារ​ដ្ឋាន​ជាតិ​​មាន​តម្លៃជាង​មាស​ដុំ​ និង​ឆ្លុះ​បញ្ឆាំង​ពី​ឫសកែវនៃដួង​ព្រលឹង​ជាតិ​ខ្មែរ​។​ ឆ្លងកាត់​រយៈពេល​ ១០០​ឆ្នាំមក​នេះ​ ឯ​ក​សារ​មួយ​ចំនួន​បានរង​ការ​ពុក​ផុយ​ ដោយសារ​កត្តា​ផ្សេងៗ​ និង​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ ខណៈរដ្ឋ​គ្រោង​បញ្ចូល​ឯកសារ​ទាំង​នោះ​ក្នុងទម្រង់​ឌីជី​ថលឱ្យ​អស់​​ត្រឹម​ឆ្នាំ ២០៤០។ ចំពោះអ្នក​សិក្សា​ស្រាវជ្រាវ ការ​បំប្លែង​​​ឯក​សារ​ជា​ទម្រង់​ឌីជីថល ជា​រឿង​ដែល​គួរ​ធ្វើ​ ព្រោះ​​ផ្តល់ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​ ​និង​ចំណេញ​ពេល​វេលា។​

    9 min
  • មន្ត្រី​បណ្ណសារដ្ឋានជាតិ​កំពុង​បន្ត​សង្គ្រោះ ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​តាំង​ពី​ជំនាន់​បារាំង

    បណ្ណសារដ្ឋានជាតិ គឺ​ជា​ឃ្លាំង​ចងចាំ​នៃ​ប្រវត្តិសាស្ត្រ​រដ្ឋបាល​កម្ពុជា ​ដែល​បាន​រក្សា​ទុក​ឯកសារ​រាប់ម៉ឺន ​តាំង​ពី​សម័យ​អាណាព្យាបាល​បារាំង​រហូត​ដល់​បច្ចុប្បន្ន។ តែ​ឯកសារ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ខូចខាត​ដោយសារ​អាយុកាល និង​កត្តា​បរិស្ថាន។ ការ​ជួយសង្គ្រោះ និង​ការ​ធ្វើ​ឌីជីថលនីយកម្ម​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ​ដើម្បី​រក្សា​មរតកឯកសារជាតិទាំង​នេះ៕

    9 min
  • ពលរដ្ឋស្នើឲ្យពន្លឿនការជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅទៅវាលរេញ

    កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង២០គីឡូម៉ែត្រ ពីផ្សារត្រពាំងរពៅ ខេត្តកំពត ដល់ផ្លូវបំបែកវាលរេញ ខេត្តព្រះសីហនុ កំពុងបន្តរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ។ ផ្លូវមានស្ថានភាពរអិល និងរលាក់នៅរដូវវស្សា ខណៈរដូវប្រាំងមានធូលីដីហុយខ្លាំង បង្កការលំបាក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រំពឹងថា រដ្ឋាភិបាលនឹងពន្លឿនការកែលម្អកំណាត់ផ្លូវជាតិលេខ៣ ឲ្យប្រសើរឡើង៕

    9 min
  • ការសម្លាប់ និងជួញដូរសត្វព្រៃកំពុងបំផ្លាញអេកូទេសចរណ៍យ៉ាងស្ងៀមស្ងាត់

    ព្រៃព្រឹក្សាដ៏ស្រស់បំព្រង សំឡេងសត្វបក្សាបក្សីយំឆ្លើយឆ្លងគ្នា បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មានតម្លៃទាក់ទាញបេះដូងភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកកាន់តំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពីក្រោយសម្រស់ដ៏ស្រស់ត្រកាលនេះ ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃ កំពុងក្លាយជាឃាតករលាក់មុខ បំផ្លាញសក្តានុពលសេដ្ឋកិច្ចបៃតង និងក្តីសង្ឃឹមរបស់សហគមន៍មូលដ្ឋានយ៉ាងស្ងៀមស្ងាត់។ ទោះជាយ៉ាងណា នៅតាមតំបន់ការពារធម្មជាតិនានា ក៏មានអ្នកការពារជួរមុខជាច្រើនកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីអភិរក្សសត្វព្រៃ និងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍៕

    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

10 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners